តើអ្នកគួរធ្វើបែបណា ដើម្បីឱ្យជីវិតប្រចាំថ្ងៃរបស់អ្នក កាន់តែស្រស់ស្អាតជារៀងរាល់ថ្ងៃ?

តើអ្នកគួរធ្វើបែបណា ដើម្បីឱ្យជីវិតប្រចាំថ្ងៃរបស់អ្នក កាន់តែស្រស់ស្អាតជារៀងរាល់ថ្ងៃ?
ការផ្សាយពាណិជ្ជកម្ម

ជ្រើសយកកាតមួយដែលអ្នកពេញចិត្តជាងគេ ដើម្បីដឹងថា តើអ្នកគួរធ្វើអ្វីខ្លះ ផ្លាស់ប្ដូរអ្វីខ្លះ ដើម្បីឱ្យថ្ងៃថ្មីរបស់អ្នកកាន់តែស្រស់ស្អាត និងល្អប្រសើរជារៀងរាល់ថ្ងៃ?

១. សន្លឹកកាតទី ១ (រៀនដកដង្ហើមវែងៗ)

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 08 16 At 9.52.20 PM

ប្រសិនបើជម្រើសរបស់អ្នកគឺជាកាតទីមួយនេះបង្ហាញថា អ្នកត្រូវដឹង គ្រប់ពេលដែលអ្នកខឹង នឹងរាល់បញ្ហាទាំងឡាយដែលបានកើតឡើង គឺវាជារឿងដែលធ្វើឱ្យអ្នកកាន់តែឈឺចាប់តែប៉ុុណ្ណោះ។ មិនមែនអ្នកដទៃទេ គឺអ្នកខ្លួនឯង ដូច្នេះអ្នកត្រូវចេះយកឈ្នះលើកំហឹង និងភាពឆេវឆាវរបស់ខ្លួនឯង។

ការផ្សាយពាណិជ្ជកម្ម

រាល់ពេលដែលអ្នកខឹង ឬអាក់អន់ចិត្តជាមួយនឹងអ្នកណា ចូរអ្នករៀនដកដង្ហើមឱ្យបានវែងៗ មួយៗ ដើម្បីបន្ធូរអារម្មណ៍។ ការដកដង្ហើមវែងៗនេះមានសារៈសំខាន់ណាស់ ព្រោះវាជួយឱ្យអ្នកស្ងប់ចិត្ត និងផ្តល់ពេលវេលាឱ្យអ្នកពិចារណាឱ្យបានម៉ត់ចត់ អំពីអ្វីដែលបានកើតឡើង និងការសម្រេចចិត្តធ្វើអ្វីបន្ទាប់ទៀត។ ការដកដង្ហើមវែងៗអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងចេះអត់ធ្មត់បានច្រើន។

ស្តាប់មើលទៅហាក់ដូចជាសាមញ្ញណាស់ ហើយហាក់ដូចជាមិនបានផលទេ ប៉ុន្តែតាមពិតប្រសិនបើអ្នកអាចអនុវត្តទម្លាប់នេះបានល្អ អ្នកនឹងភ្ញាក់ផ្អើលចំពោះលទ្ធផលដែលអ្នកនឹងទទួលបាន។ ការរៀនពីវិធីបន្សាបកំហឹង អាចជួយប្រឆាំង និងលុបបំបាត់ផលវិបាកអវិជ្ជមានដែលវាមាន។ ធ្វើឱ្យកំហឹងរបស់អ្នកអសកម្ម ជួយអ្នកឱ្យមើលឃើញពីខ្លួនអ្នកតាមរយៈមនុស្សល្អៗ។ ទន្ទឹមនឹងនេះ អ្នកក៏អាចមើលឃើញពីការខកចិត្តដែលអ្នកបានជួបប្រទះនាពេលកន្លងមក ដែលវាមិនមានអ្វីទាំងអស់។

ការផ្សាយពាណិជ្ជកម្ម

ទីបំផុតការយល់ដឹងអំពីប្រតិកម្មអវិជ្ជមានរបស់ខ្លួនអ្នក និងអ្នកដទៃ នឹងជួយឱ្យអ្នកឆ្លើយតបកាន់តែមានចិត្តមេត្តា បន្សាបទំនោរកំហឹងរបស់អ្នក និងដឹកនាំជីវិតអ្នកឱ្យកាន់តែមានភាពរីករាយឡើងមកវិញ។

២. សន្លឹកកាតទី ២ (ស្រឡាញ់ដោយគ្មានលក្ខខណ្ឌ)

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 08 16 At 9.52.27 PM

ប្រសិនបើជ​ម្រើសរបស់អ្នកគឺជាកាតទី ២ នោះសារសំរាប់អ្នកគឺ ៖ មេរៀនចុងក្រោយដែលយើងទាំងអស់គ្នាត្រូវរៀនគឺ សេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ មិនត្រឹមតែស្រលាញ់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ខ្លួនឯងផងដែរ។

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងជីវិតរបស់អ្នកនឹងមានឧបសគ្គ និងការសង្ស័យជាច្រើន ប៉ុន្តែដោយក្តីស្រឡាញ់ និងការលះបង់ដោយស្មោះត្រង់ អ្វីៗនឹងត្រូវបានដោះស្រាយហើយកាន់តែប្រសើរឡើង។

ស្នេហាគឺជាមានឥទ្ធិពលបំផុត ប៉ុន្តែក៏មានភាពរសើបបំផុតដែរ។ វាជាកូនសោសម្រាប់ទ្វារស្ថានសួគ៌។ ស្នេហាឈ្នះអ្វីៗគ្រប់យ៉ាង មិនថាឧបសគ្គ ឬជំងឺនោះឡើយ។ យើងទាំងអស់គ្នាត្រូវការសេចក្តីស្រឡាញ់ ជាមួយវាយើងនឹងជម្នះបន្ទុកទាំងអស់ហើយរកផ្លូវរបស់យើង។

ការផ្សាយពាណិជ្ជកម្ម

ជំហានដំបូងក្នុងការអភិវឌ្ឍសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ គឺត្រូវដឹងថាមនុស្សគ្រប់គ្នាសមនឹងទទួលបានសេចក្តីស្រឡាញ់ ហើយការផ្ដល់ក្ដីស្រឡាញ់ គួរធ្វើយ៉ាងម៉េច?

គិតពីនរណាម្នាក់ដែលអ្នកមិនចូលចិត្ត ឬក៏ស្អប់។ មនុស្សនោះអាចជាសមាជិកគ្រួសារ មិត្តភក្តិ អ្នករួមការងារ … ឬនរណាម្នាក់ដែលអ្នកមិនចេះយោគយល់។ បន្ទាប់មកអង្គុយនៅកន្លែងស្ងាត់ ហើយព្យាយាមគិតពីចំណុចវិជ្ជមានរបស់ពួកគេ គិតពីពួកគេដោយក្តីស្រឡាញ់ និងភាពកក់ក្តៅ។ ការធ្វើបែបនេះ គឺសង្ឃឹមថាអ្វីៗគ្រប់យ៉ាងល្អសម្រាប់មនុស្សជុំវិញ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ ប៉ុន្តែមិនកំណត់អ្វីជាពិសេសទេ។

ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលអ្នកធ្វើដូចនេះ វានឹងជួយឱ្យអ្នកបានជ្រះស្រឡះក្នុងចិត្ត មិនមានកំហឹង គំនុំ ឬការច្រណែននឹងអ្នកដទៃ ដូច្នេះ ពិភពនៃជីវិតប្រចាំថ្ងៃរបស់អ្នក វាក៏ល្អតាមហ្នឹងដែរ។

៣. សន្លឹកកាតទី ៣ (ព្រមទទួល និងបន្ត)

Screen Shot 2020 08 16 At 9.52.34 PM

ការដឹងពីរបៀបទទួលយកអ្វីគ្រប់យ៉ាងដែលកើតឡើង និងរស់នៅក្នុងពេលបច្ចុប្បន្ន នឹងជួយបង្កើនភាពបត់បែន និងភាពសម្របខ្លួនរបស់អ្នកដើម្បីផ្លាស់ប្តូរ។ ដូចជាផែនដីតែងតែវិលវល់ជានិច្ច ជីវិតក៏ផ្លាស់ប្តូរ និងវិវឌ្ឍឥតឈប់ឈរ ដូច្នេះជំនាញក្នុងការទទួលយក និងសម្របខ្លួនគឺមិនអាចខ្វះបានដែលយើងម្នាក់ៗត្រូវការបំពាក់ឱ្យខ្លួនយើង។

ប៉ុន្តែគ្មាននរណាម្នាក់អាចបង្រៀនអ្នកពីរឿងនេះបានទេ លើកលែងតែខ្លួនអ្នកផ្ទាល់។ មានតែអ្នកទេដែលអាចកំណត់ខ្លួនអ្នកដើម្បីសម្របខ្លួនទៅនឹងអ្វីដែលបានកើតឡើង និងធ្វើការជ្រើសរើសផ្លូវដែលអ្នកនឹងដើរ។

នៅតាមផ្លូវឆ្ពោះទៅរកភាពជោគជ័យ មិនមានដានជើងនៃមនុស្សខ្ជិលច្រអូសឡើយ។ ដើម្បីទទួលបាននូវសុភមង្គល និងជ័យជម្នះ វាចាំបាច់ក្នុងការកែលំអ ស្រូបយករបស់ល្អៗជំនួសការរស់នៅតាមវិធីចាស់។ ទន្ទឹមនឹងនេះ សូមកុំភ្លេចរក្សាខ្លួនអ្នកឱ្យមានរបៀបរស់នៅយឺត ៗ ដើម្បីឱ្យអ្នកអាចទទួលបាននូវសុភមង្គលក្នុងជីវិត។

សម្រាប់រាល់ការងារដែលអ្នកធ្វើ ត្រូវធ្វើដោយភាពរំភើប និងរីករាយបំផុត។ ប្រសិនបើអ្នកគិតថាការងាររបស់អ្នកមានលក្ខណៈឯកតា ចូរប្រើការស្រមើលស្រមៃរបស់អ្នក ដើម្បីធ្វើឱ្យពួកគេកាន់តែមានភាពទាក់ទាញ ធ្វើវាតាមរបៀបផ្សេងដែលអ្នកធ្លាប់ធ្វើ។

តាមរយៈការធ្វើអ្វីៗទាំងនេះ អ្នកនឹងឃើញថាអ្នកអាចមើលឃើញសមុទ្រខៀវស្រងាត់ មិនត្រឹមតែជាស្រះទឹកតូចមួយដូចដែលអ្នកតែងតែឃើញរាល់ថ្ងៃនោះឡើយ៕

ប្រភព ៖​ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម