តើពាក្យថាស្រឡាញ់សម្រាប់អ្នកមានន័យបែបណា? តែពាក្យថាស្រឡាញ់អ្នក សម្រាប់ខ្ញុំ គឺមានន័យថា … !!!

តើពាក្យថាស្រឡាញ់សម្រាប់អ្នកមានន័យបែបណា? តែពាក្យថាស្រឡាញ់អ្នក សម្រាប់ខ្ញុំ គឺមានន័យថា … !!!
ការផ្សាយពាណិជ្ជកម្ម

ខ្ញុំស្រឡាញ់អ្នក គឺខ្ញុំស្រឡាញ់គ្រប់យ៉ាងដែលជាអ្នក​ ហើយក៏ព្រមទទួលយកការពិតដែលជាអ្នក មិនមែនទាមទារ ចង់ឱ្យអ្នកផ្លាស់ប្ដូរទៅជាមនុស្សផ្សេងទៀតនោះឡើយ។

ខ្ញុំស្រឡាញ់អ្នក ក៏មិនរំពឹងថានឹងទទួលបានភាពល្អឥតខ្ចោះ ឬទទួលបានគ្រប់យ៉ាងពីអ្នកនោះឡើយ ព្រោះខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីអ្នក ដ្បិតថា អាចនឹងមិនល្អបំផុត តែខ្ញុំនឹងព្យាយាមបំផុត ក្នុងការធ្វើអ្វីៗដើម្បីអ្នកឱ្យបានល្អ។

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំស្រឡាញ់អ្នក ខ្ញុំនឹងឈរនៅទីនេះ ត្រង់នេះ ហើយរក្សាជំហរ ឈរនៅពីក្រោយអ្នកគ្រប់ពេល មិនបោះបង់​ ក៏មិនទុកអ្នកចោលដែរ គ្រប់ពេលវេលា គ្រប់តម្រូវការ ខ្ញុំអាចរក្សាបានសម្រាប់អ្នក និងធ្វើជាមនុស្សផ្ដល់ទាំងកម្លាំងកាយ និងកម្លាំងចិត្តដល់អ្នកគ្រប់កាលៈទេសៈទាំងអស់។

Dd03bb48d5d167f21341b07891927238

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំបានដាក់ចិត្តស្រឡាញ់អ្នកហើយ មិនថាស្ថិតក្នុងស្ថានភាពលំបាក ជួបរឿងហត់នឿយយ៉ាងណាក៏ដោយ ខ្ញុំនឹងបំពេញតួនាទីឱ្យបានល្អដើម្បីអ្នក ធ្វើគ្រប់យ៉ាងដើម្បីអ្នក… ស្រឡាញ់អ្នក ស្រឡាញ់ភាពពិតប្រាកដដែលជាអ្នក មិនថាអ្នកធ្លាក់ដល់ចំណុចណាទេ ខ្ញុំក៏នៅតែស្រឡាញ់អ្នក មិនមែនស្រឡាញ់ត្រឹមតែសប្បាយរីករាយនោះទេ … ទោះបីជាមានអ្នកណាល្អជាងអ្នក ស្អាតជាងអ្នកក៏ដោយ តែខ្ញុំបានដាក់ចិត្តស្រឡាញ់អ្នកហើយ គឺស្រឡាញ់ពេញមួយជីវិត ដោយមិនមានពាក្យថា ស្ដាយក្រោយឡើយ … ហើយកុំសួរថា ខ្ញុំស្រឡាញ់អ្នកប៉ុនណា ព្រោះខ្ញុំដឹងត្រឹមថា ខ្ញុំស្រឡាញ់អ្នកតែម្នាក់ប៉ុណ្ណោះ!!!៕

E86a0e66df4bc8834d4024c72993d217

ការផ្សាយពាណិជ្ជកម្ម

Eed7de8632d1606ec8d72a056af1290a

អត្ថបទ #មនុស្សចុងក្រោយ​ / រក្សាសិទ្ធិ #Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម