តើរឿងអ្វីដែលធ្វើឱ្យអ្នកបាក់ទឹកចិត្ត និងមានអារម្មណ៍ហត់នឿយយ៉ាងខ្លាំង?

តើរឿងអ្វីដែលធ្វើឱ្យអ្នកបាក់ទឹកចិត្ត និងមានអារម្មណ៍ហត់នឿយយ៉ាងខ្លាំង?
ការផ្សាយពាណិជ្ជកម្ម

តោះ! ជ្រើសរើសសត្វណាមួយដែលអ្នកមើលទៅគួរឱ្យអាណិតជាងគេ ដើម្បីដឹងថា តើរឿងអ្វីដែលធ្វើឱ្យអ្នកហត់នឿយកាយចិត្តខ្លាំងជាងគេ ក្នុងកំឡុងពេលថ្មីៗនេះ?

Screen Shot 2020 09 15 At 11.19.05 PM

ការផ្សាយពាណិជ្ជកម្ម

១. មូលហេតុដែលធ្វើឱ្យអ្នកមានអារម្មណ៍ថានឿយហត់នាពេលថ្មីៗនេះ គឺដោយសារតែអ្នកបារម្ភខ្លាំងពេកអំពីអនាគត។ ស្ថានភាពនៃការថប់បារម្ភនេះ ធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនស្រួល ពិបាកក្នុងខ្លួន និងហេលហាលជាខ្លាំង។ អ្នកតែងតែរក្សាខ្លួនអ្នកដោយការព្រួយបារម្ភ និងភាពវឹកវរជាប់ជាប្រចាំ។ អ្នកបារម្ភពីកំហុសដែលអ្នកបានធ្វើកាលពីអតីតកាល ការភ័យខ្លាចនៅពេលអ្នកគិតពីផ្លូវទៅមុខជំនួសការរីករាយជាមួយនឹងបច្ចុប្បន្ន។

អ្នកត្រូវគ្រប់គ្រងអារម្មណ៍របស់អ្នកឱ្យបានល្អ ហើយព្រមបើកចិត្តទទួលយកការបរាជ័យពីអតីតកាល ប្រឈមនឹងហានិភ័យនាពេលអនាគត និងស្រឡាញ់ខ្លួនឯងក្នុងពេលបច្ចុប្បន្ន។ រៀនពីវិធីកាត់បន្ថយភាពតានតឹង មានតែវិធីនេះទេអ្នកអាចនឹងបញ្ចេញភាពវឹកវរខាងក្នុងបានខ្លះ។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 09 15 At 11.19.09 PM

២. មូលហេតុដែលអ្នកកំពុងតែធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង និងធុញថប់ខ្លាំង គឺត្រូវរស់នៅដោយមានទំនួលខុសត្រូវខ្ពស់ពេក អាចនិយាយបានថា វាជាការបន្ថែមសម្ពាធខ្លាំងដល់ចិត្តរបស់អ្នក។ នេះធ្វើឱ្យអ្នកចំណាយថាមពលច្រើន ដែលនាំឱ្យមានការអស់កម្លាំងទាំងកាយ និងផ្លូវចិត្ត។ លើសពីនេះទៅទៀត អ្នកឧស្សាហ៍អត់ធ្មត់ មិនថាវាធ្វើឱ្យខកចិត្ត ឬមិនពេញចិត្តយ៉ាងណាទេ ក៏អ្នកមិនព្រមបង្ហាញពីភាពតានតឹង និងបញ្ហាដែលកើតមានចេញមកក្រៅដែរ។ អ្នកខ្លាចការឈ្លោះប្រកែកគ្នា ស្អប់ជម្លោះ និងខ្លាចបំផុតគឺ ខ្លាចធ្វើឱ្យអ្នកដទៃអាក់អន់ចិត្ត។

ការផ្សាយពាណិជ្ជកម្ម

កុំទទួលខុសត្រូវទាំងអស់ដោយខ្លួនឯងពេក កុំស្មានថាខ្លួនឯងជាអ្នកខុសរហូតឱ្យសោះ។ អ្នកគួរតែបង្កើនជំនាញទំនាក់ទំនងរបស់អ្នក រៀនបដិសេធយ៉ាងស្ទាត់ជំនាញ ដូច្នេះអ្នកមិនចាំបាច់ទទួលយកការងារបន្ថែមណាមួយ ដើម្បីទទួលកំហុស ឬរ៉ាប់រងជំនួសអ្នកណាម្នាក់ឡើយ។

Screen Shot 2020 09 15 At 11.19.15 PM

ការផ្សាយពាណិជ្ជកម្ម

៣. អ្នកតែងតែចង់កែលំអខ្លួនអ្នក ឱ្យក្លាយជាជំនាន់ដ៏ល្អបំផុតសម្រាប់ខ្លួនអ្នក។ អ្នកចង់ក្លាយជាមនុស្សម្នាក់ដែលល្អឥតខ្ចោះ រឹងមាំ និងស្វិតស្វាញ។ ទោះបីជាអ្នកត្រូវបានលើកទឹកចិត្ត និងប្តេជ្ញាចិត្តឆ្ពោះទៅមុខក៏ដោយ ប៉ុន្តែឧបសគ្គនៅក្នុងជីវិតរបស់អ្នក បូករួមនឹងសមត្ថភាពមានកំណត់របស់អ្នក បានធ្វើឱ្យអ្នកវង្វេងស្មារតី។ អ្នកមានអារម្មណ៍អាក់អន់ចិត្តចំពោះខ្លួនឯង ខ្វះទំនុកចិត្តលើសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នក។ អ្នកកំពុងតស៊ូជាមួយនឹងស្តង់ដារមិនសមស្រប ភាពលើសពីលទ្ធភាពរបស់ខ្លួនឯង បញ្ហានេះហើយ ដែលកំពុងតែធ្វើឱ្យថាមពលរបស់អ្នកធ្លាក់ចុះជាលំដាប់។

ប្រហែលជាអ្នកត្រូវយល់ព្រមថា មានរឿងជាច្រើនដែលអ្នកមិនអាចធ្វើបាន។ ស្វែងរកតំបន់ណាដែលសមនឹងខ្លួនអ្នក ជំនួសឱ្យការព្យាយាមតាមដែលមិនអាចទៅដល់។ គ្មាននរណាម្នាក់នៅលើលោកនេះដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែអ្នកអាចស្រលាញ់ខ្លួនឯងបានយ៉ាងល្អឥតខ្ចោះ នោះហើយជាភាពប្រសើរបំផុត។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 09 15 At 11.19.23 PM

៤. នៅពេលអ្នកមានការបរាជ័យ អ្នកច្រើនតែបន្ទោសភ្នាក់ងារខាងក្រៅ ហើយបន្តរអ៊ូរទាំដាក់អ្នកដទៃ។ យូរៗទៅ អ្នកក៏បាត់បង់ភាពក្លាហានក្នុងការប្រឈមមុខនឹងបញ្ហា។ អ្នកមានទស្សនវិស័យអវិជ្ជមានកាន់តែខ្លាំងឡើងលើបញ្ហាទាំងអស់ ការអភិវឌ្ឍ ការគោរពខ្លួនឯង និងការគោរពអ្នកដទៃ។ អ្នកខ្លាចថាអ្នកនឹងមិនអាចធ្វើអ្វីបានត្រឹមត្រូវទេ ដូច្នេះអ្នកក្លាយជាមនុស្សអកម្ម និងសុញ រួញរាបំផុត។ វាគឺជា “ភាពខ្ជិលច្រអូស” និងបោះត្រានៅកន្លែងនេះ ដែលធ្វើឱ្យចិត្ត និងរាងកាយរបស់អ្នកកាន់តែធ្លាក់ដុនដាប។

ការផ្សាយពាណិជ្ជកម្ម

មនុស្សគ្រប់គ្នាមានចំណុចខ្លាំង និងចំណុចខ្សោយ កុំធ្វើដូចកូនក្មេង ព្រោះទើបតែពីរបីដងដែលអ្នកជំពប់ដួលតែប៉ុណ្ណោះ កុំខ្លាចអី វាជាមេរៀនដ៏ល្អសម្រាប់អ្នកទៅវិញទេ។ អ្នកត្រូវរៀនមើលខ្លួនឯង ទទួលខុសត្រូវចំពោះសកម្មភាពរបស់អ្នក កុំចេះតែទម្លាក់កំហុសទៅលើអ្នកដទៃ កុំចេះតែបន្ទោសអ្នកដទៃពេក រៀនអប់រំ និងគ្រប់គ្រងខ្លួនឯងឱ្យបានល្អ ទើបជារឿងដែលប្រសើរ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម