សំបុត្រ១ច្បាប់! ប្រពន្ធផ្ញើជូនស្វាមី ពិតជាមានអត្ថន័យជ្រាលជ្រៅណាស់

សំបុត្រ១ច្បាប់! ប្រពន្ធផ្ញើជូនស្វាមី ពិតជាមានអត្ថន័យជ្រាលជ្រៅណាស់
ការផ្សាយពាណិជ្ជកម្ម

ប្រពន្ធ គឺជាមនុស្សដែលស្រឡាញ់អ្នកជាងគេ ហើយនាងក៏ជាម៉ែដោះដែលគ្មានតម្លៃជាងគេដែរ។

ប្តីបានស្តីបន្ទោសប្រពន្ធថា ហេតុអ្វីបានជាទិញសាប៊ូដែលមានក្លិនខ្ញីទៅវិញ?
ប្រពន្ធស្តាប់ឮហើយក៏ហួសចិត្ត សូម្បីតែក្លិនខ្ញី ឬក៏ក្លិនក្រូច ក៏គេមិនចេះបែងចែកដែរ។ ហើយក៏នឹកឃើញដល់រឿងខ្លួនចាំបានថា ប្តីមិនចូលចិត្តក្លិនខ្ញី ទើបពេលធ្វើម្ហូបមិនដាក់ខ្ញីទេ ហើយខ្លួនឯងក៏ស្ទើតែភ្លេចហើយថាចូលចិត្តម្ហូបអី? ឬមិនចូលចិត្តម្ហូបអី? ពីព្រោះគ្រប់ពេលគឺ តែងធ្វើតម្រូវចិត្តប្តី និងកូនតែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

ខាងក្រោមនេះ គឺជាសំបុត្រមួយច្បាប់របស់ភរិយាសរសេរឱ្យស្វាមីដែលបានផិតក្បត់ទៅយកស្រីក្មេង នាងបានគិតយូរណាស់ ចុងក្រោយក៏សម្រេចចិត្តយ៉ាងស្ងប់ស្ងាត់បំផុត។

Fb30ece3437b60dfa86a50a4177c6c9d

ការផ្សាយពាណិជ្ជកម្ម

📝
ប្តីសម្លាញ់ ឱ្យខ្ញុំសុំហៅបងជាលើកចុងក្រោយផងចុះ។ ចាប់តាំងពីព្រឹកថ្ងៃសៅរ៍ ពេលដែលខ្ញុំឃើញបងដើរជាមួយស្រីក្មេងម្ញ៉ិម្ញ៉ក់ ដែលបងឱបនាងពេញដើមទ្រូង ហើយក្រសែភ្នែកបងសម្លឹងមើលនាង ថើបនាងដោយក្តីស្រឡាញ់។
រហូតដល់ពេលយប់ថ្ងៃសៅរ៍ យើងនិយាយគ្នាយ៉ាងយូរដោយសោះកក្រោះមក
ខ្ញុំក៏អាចធ្វើចិត្តស្ងប់បានហើយ។

ដូច្នេះខ្ញុំសម្រេចចិត្តលែងលះជាមួយបង ដោយបានពិចារណាយ៉ាងច្បាស់លាស់ មានសតិ មិនឆេវឆៅ ហើយបងក៏គ្មានឱកាសទទួលបានការលើកលែងទោសទៀតឡើយ។

ការផ្សាយពាណិជ្ជកម្ម

ការលែងលះនេះមិនមែនមកពីខ្ញុំដឹងថាបងមានស្រីនោះទេ ប៉ុន្តែពេលខ្ញុំឃើញបងក្បត់ផ្ទាល់ភ្នែកនេះហើយ ទើបអាចឱ្យខ្ញុំមើលជាក់ច្បាស់ពីភាពអាត្មានិយម និងភាពគ្មានមេត្តារបស់បងរយៈពេល៧ឆ្នាំកន្លងមកនេះ។

បងនិយាយថានាងនៅក្មេង ទើបរៀនចប់មហាវិទ្យាល័យ។ ក្រៅពីនៅក្មេងហើយ សំខាន់គឺនាងកក់ក្តៅ រីករាយ នៅក្បែរនាងទើបអាចរកឃើញខ្លួនឯង។

ការផ្សាយពាណិជ្ជកម្ម

407b442c265ecc6e1d581bed09e57884

ខ្ញុំរៀនចប់មហាវិទ្យាល័យក៏រៀបការជាមួយបង រយៈពេល៧ឆ្នាំនេះ ខ្ញុំបានបង្កើតកូនប្រុសមួយស្រីមួយឱ្យបង។ តើក្នុងនាមបងមានតួនាទីជាប្តីគេ ជាឪពុកគេមិនអាចរកឃើញខ្លួនឯងទេមែនទេ?

ការផ្សាយពាណិជ្ជកម្ម

នាងនៅក្មេង សាច់សខ្ចី រាងរៅនៅហាប់ណែនល្អ នៅក្នុងចិត្តបង បើប្រៀបជាមួយមនុស្សមានស្នាមជ្រួញកន្ទុយភ្នែក រាងយារធ្លាក់ដូចខ្ញុំ គឺនាងល្អដាច់ហើយមែនទេ?

ប៉ុន្តែបងសាកឱ្យនាងមើលថែម៉ែឪបង មើលថែផ្ទះសម្បែង មានកូនពីរ បោសជូតធ្វើការងារផ្ទះ មើលថែកូនៗដោយផ្ទាល់ដៃរយៈពេល៧ឆ្នាំដូចគ្នាសាកមើល?

ការផ្សាយពាណិជ្ជកម្ម

បងនិយាយថានាងផ្តល់អារម្មណ៍ថ្មីស្រស់ប្លែកឱ្យបង នាងតែងឱបថើបកាន់ដៃបងគ្រប់ពេលវេលា ព្រមទាំងស្នាមថើប good morning good night រាប់មិនអស់។

កាលពេលបងសុំខ្ញុំរៀបការ បងមានចាំសម្តីបងសន្យាជាមួយខ្ញុំទេ? បងធ្លាប់និយាយថា បងនឹងកាន់ដៃខ្ញុំអស់មួយជីវិត បងនឹងឱបខ្ញុំ ថើបខ្ញុំរាល់ថ្ងៃ និយាយថាស្រឡាញ់ខ្ញុំរាល់ថ្ងៃ…….។

ការផ្សាយពាណិជ្ជកម្ម

Fa467281e0eb97442c7ea487584d466d

ប៉ុន្តែរៀបការមិនដល់២ឆ្នាំផង ពេលចេញទៅណាមកណា ខ្ញុំកាន់ដៃរបស់បង បងតែងរកលេសថា ក្លាយជាប្តីប្រពន្ធគ្នាយូរឆ្នាំទៅហើយ មិនខ្លាចគេសើចទេឬ!…?

កុំនិយាយដល់ការឱបថើបអីទៀតនោះ វាប្រៀបបានដូចជាត្រូវទន្ទឹងរង់ចាំការដាក់ទានរបស់បងអ៊ីចឹង។ ដូចគេនិយាយថា ស្នេហាត្រូវការសាកថ្ម យូរទៅបើបងមិនចង់ឱ្យខ្ញុំក៏លែងត្រូវការដែរ។

បងប្រហែលជាភ្លេចហើយថា អ្វីដែលនាងអាចឱ្យបងនៅពេលនេះ គឺខ្ញុំធ្លាប់បានផ្តល់ឱ្យបងតាំងពី៧ឆ្នាំមុនរួចទៅហើយ។ បងគ្រាន់តែត្រឡប់ទៅដើរផ្លូវចាស់របស់បងម្តងទៀតប៉ុណ្ណោះ!

បងនិយាយថានាងយល់ចិត្តបង អាណិតបង បងមិនស្រួលខ្លួននាងទិញថ្នាំឱ្យបង បងរំភើបចិត្តណាស់។ ចុះនៅក្នុងជីវិតអាពាហ៍ពិពាហ៍នេះ ខ្ញុំលះបង់គ្រប់យ៉ាង
តើវាមិនមានតម្លៃស្មើនឹងថ្នាំរបស់នាងមួយប្រអប់ទេ?

៧ឆ្នាំកន្លងមកនេះ គឺបងមើលមិនឃើញពីការលះបង់របស់ខ្ញុំទេ បងមើលមិនឃើញការលំបាករបស់ខ្ញុំ បងក៏មិនដឹងថាហេតុអ្វីកូនយើងស្រាប់តែប្រែក្លាយទៅជាចេះគិតយ៉ាងនេះ! គឺបងបែរជាគ្រាន់តែគិតថា វាជារឿងធម្មតាទៅតាមធម្មជាតិទៅវិញ៕

404882ef516f6f08cb11675b1e6efcc4

រក្សាសិទ្ធិ ៖ ✒សុខ គឹមទៀវ

ការផ្សាយពាណិជ្ជកម្ម