ពីចោរក្លាយជាគ្រូបង្រៀន ព្រោះតែមេរៀនដ៏ល្អមួយ ដែលគ្រូបង្រៀនដ៏អស្ចារ្យម្នាក់ បានបង្រៀនទៅកាន់កូនសិស្សម្នាក់នោះ

ពីចោរក្លាយជាគ្រូបង្រៀន ព្រោះតែមេរៀនដ៏ល្អមួយ ដែលគ្រូបង្រៀនដ៏អស្ចារ្យម្នាក់ បានបង្រៀនទៅកាន់កូនសិស្សម្នាក់នោះ
ការផ្សាយពាណិជ្ជកម្ម

នៅលើបង់អង្គុយលេងក្នុងសួនមួយកន្លែង ស្រាប់តែមានមនុស្សប្រុសវ័យក្មេងម្នាក់បានចូលទៅនិយាយរាក់ទាក់ បុរសវ័យចំណាស់ម្នាក់ដែលកំពុងតែអង្គុយលេងក្នុងសួន ដោយរាក់ទាក់ថា ៖

  • បុរសវ័យក្មេង ៖ សួស្ដីលោកគ្រូ!​ នៅចាំខ្ញុំបានទេ?
  • ការផ្សាយពាណិជ្ជកម្ម
  • បុរសវ័យចំណាស់ ៖ សួស្ដី! តែសុំទោសណា ខ្ញុំមិនចាំអ្នកទេ អ្នកជាអ្នកណាដែរ?
  • បុរសវ័យក្មេង ៖ ខ្ញុំគឺជាអតីតសិស្សម្នាក់របស់លោកគ្រូ
  • ការផ្សាយពាណិជ្ជកម្ម
  • បុរសវ័យចំណាស់ ៖ អូ! រីករាយណាស់ដែលបានជួបជាថ្មី ចុះបេលនេះឯងធ្វើការងារអ្វីដែរ?
  • បុរសវ័យក្មេង ៖ ពេលនេះ ខ្ញុំគឺជាគ្រូបង្រៀនម្នាក់ ដូចជាលោកគ្រូអ៊ីចឹងដែរ។
  • ការផ្សាយពាណិជ្ជកម្ម
  • បុរសវ័យចំណាស់ ៖ អូ! ពិតជាប្រសើរណាស់ ចុះអាចប្រាប់គ្រូបានទេ ថាហេតុអ្វីបានជាឯងទៅធ្វើជាគ្រូបង្រៀនបែបហ្នឹង?
  • បុរសវ័យក្មេង ៖ ក៏ព្រោះតែមានថ្ងៃមួយនោះ លោកគ្រូនៅចាំបានទេ គឺថ្ងៃដែលមិត្តរួមថ្នាក់ម្នាក់គេបានទិញនាឡិកាថ្មីមួយ ហើយពេលនោះ ខ្ញុំពិតជាស្រឡាញ់ និងចង់បាននាឡិកានោះណាស់ តែខ្ញុំគ្មានលទ្ធភាពនឹងទិញវាពាក់ទេ ទើបខ្ញុំសម្រេចចិត្តទៅលួចនាឡិការបស់គេ។ ប៉ុន្តែបន្ទាប់ពីនោះមក មិត្តម្នាក់នោះ ក៏បាឆោឡោ ហើយទៅប្ដឹងដល់លោកគ្រូ ថាគេបានបាត់នាឡិកាបាត់ហើយ គឺបាត់នៅក្នុងថ្នាក់រៀន គេសង្ស័យថា មានតែមិត្តក្នុងថ្នាក់នេះទេដែលជាអ្នកលួច។ ក្រោយមក លោកគ្រូក៏បានមកកាន់ថ្នាក់រៀន ដើម្បីសួរនាំកូនសិស្សទាំងអស់ រកនាឡិកានោះឱ្យគេវិញ។ លោកគ្រូដឹងថា នាឡិកានោះ អ្នកលួចប្រាកដជាទុកនៅក្នុងហោប៉ាវនៅឡើយទេ។ បន្ទាប់មកទៀត លោកគ្រូក៏បានឱ្យកូនសិស្សទាំងអស់បិទភ្នែកគ្រប់គ្នា ដើម្បីស្ទាបហោប៉ាវ ពេលដែលលោកគ្រូបានស្ទាបដល់ហោប៉ាវខ្ញុំ លោកគ្រូក៏នៅតែបន្តរកគ្រប់គ្នាទៀត ទាំងដែលលោកគ្រូបានឃើញនាឡិការួចជាស្រេចហើយ។ ដល់ស្ទាបគ្រប់គ្នាអស់ បើកភ្នែកមកវិញ លោកគ្រូក៏បានប្រគល់នាឡិកានោះឱ្យទៅម្ចាស់ដើមគេ ទាំងដែលលោកគ្រូមិនបាននិយាយសូម្បីមួយម៉ាត់ថា រកឃើញនៅក្នុងហោប៉ាវរបស់អ្នកណា។
  • ការផ្សាយពាណិជ្ជកម្ម

ថ្ងៃនោះគឺជាថ្ងៃដ៏អាម៉ាស់បំផុតរបស់ខ្ញុំ តែក៏ជាថ្ងៃដែលខ្ញុំទទួលបានសេចក្ដីថ្លៃថ្នូរ ព្រោះតែលោកគ្រូបានផ្ដល់នូវភាពថ្លៃថ្នូរដល់ខ្ញុំក្នុងស្ថានភាពពេលនោះ។​ បន្ទាប់ពីទទួលបានមេរៀនពីលោកគ្រូនៅថ្ងៃនោះមក ខ្ញុំបានប្ដេជ្ញាចិត្តខ្លួនឯងថា ខ្ញុំនឹងមិនធ្វើរឿងអាក្រក់ ឬធ្វើជាចោរទៀតនោះឡើយ។ រឿងកាលពេលនោះ លោកគ្រូមិនដែលរំឭក ឬបន្ទោសខ្ញុំទាល់តែសោះ ផ្ទុយទៅវិញ លោកគ្រូបានបង្រៀននូវមេរៀននៃសេចក្ដីថ្លៃថ្នូរ និងសីលធម៌ដ៏គួរឱ្យគោរពដល់ខ្ញុំទៅវិញ។ ខ្ញុំពិតជាយល់ច្បាស់ណាស់ អំពីមេរៀនដ៏មានតម្លៃ និងការអប់រំរបស់លោកគ្រូនៅថ្ងៃនោះ អរគុណណាស់លោកគ្រូ។

បន្ទាប់ពីស្ដាប់សិស្សម្នាក់នោះនិយាយចប់ លោកសាស្ត្រាចារ្យក៏បានតបទៅវិញថា ៖

ការផ្សាយពាណិជ្ជកម្ម

ពិតណាស់ ខ្ញុំចាំបានស្ថានភាពនៃការលួចនាឡិកានៅក្នុងថ្ងៃនោះបានច្បាស់ តែខ្ញុំមិនចាំអ្នកនោះឡើយ ព្រោះពេលនោះ ខ្ញុំបិទភ្នែកអ្នកទាំងអស់គ្នា ហើយខ្ញុំក៏បិទភ្នែកខ្លួនឯងផងដែរ មុនពេលដែលខ្ញុំស្ទាបហោប៉ាវរបស់អ្នកគ្រប់គ្នា៕

124088628_3572573499429334_8626892635497421124_n

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ បរទេស / ប្រែសម្រួល ៖​ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម