បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់អាមេរិកបានប្រព្រឹត្តទៅយ៉ាងសកម្មរវាងលោក Joe Biden និងប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកគឺលោក ដូណាល់ត្រាំ បានបញ្ចប់ទៅនោះ ជាលទ្ធផលគឺ លោក Joe Biden ជាអ្នកឈ្នះឆ្នោតក្នុងអាណត្តិថ្មីនេះ ដែលនឹងក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក។
យ៉ាងណាមិញ ក្នុងឱកាសប្រកាសលទ្ធផលនៃការទទួលបានជ័យជម្នះក្នុងការបោះឆ្នោតលើកនេះ លោក បារ៉ាក់អូបាម៉ា ដែលជាអតីតប្រធានាធិបតីទី ៤៤ របស់សហរដ្ឋអាមេរិក បានមានប្រសាសន៍ប៉ុន្មានម៉ោងមុននេះថា “នៅពេល Joe Biden ដើរចូលក្នុងសេតវិមាននៅខែមករា ឆ្នាំ២០២១ ខាងមុខនេះ គាត់នឹងជួបប្រទះនូវបញ្ហាជាច្រើនដែលមិនធ្លាប់មានសម្រាប់ប្រធានាធិបតីអាមេរិកពីមុនៗមក នោះគឺ …
– ការប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ
– បញ្ហាសេដ្ឋកិច្ច
– ប្រព័ន្ធយុត្តិធម៌មិនស្មើភាព
– ប្រជាធិបតេយ្យដែលកំពុងប្រឈមគ្រោះថ្នាក់
– និងអាកាសធាតុដ៏អាក្រក់បន្ថែមទៀត -ល-។
ទន្ទឹមនឹងនេះដែរ Biden ក៏បានបំបែកឯតទគ្គកម្មថ្មីមួយដែលបានជ្រើសរើសបេកជនស្រ្តី Kamala Harris ឱ្យក្លាយជាអនុប្រធានាធិបតីក្នុងប្រវត្តិសាស្រ្តអាមេរិក ។ លោក Joe Biden ក៏ជាប្រធានាធិបតីជាប់ឆ្នោតដែលចាស់ជាងគេក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលបច្ចុប្បន្នលោក Joe មានអាយុ៧៧ ដែលធ្វើឱ្យគេគិតភ្នកថា ស្រួលមិនស្រួល Harris អាចស៊ីកេរ្តិ៍ Biden ពាក់កណ្តាលផ្លូវថែមទៀតផង។
យ៉ាងណាមិញ យើងទាំងអស់គ្នានឹងរង់ចាំមើល ថាតើការឡើងកាន់តំណែងរបស់លោក Joe នឹងអាចគ្រប់គ្រង ជាមួយនឹងការអភិឌ្ឍន៍បានកម្រិតណាបន្ថែមទៀត។ លើសពីនេះ តើគោលនយោបាយរបស់លោក នឹងអាចក្ដោបក្ដាប់ស្ថានការណ៍របស់អាមេរិកក្នុងស្ថានភាពដ៏អាក្រក់បែបនេះបានដែរឬទេ?




