
សប្ដាហ៍ថ្មីឆ្លងខែ ២៩-០៤ កញ្ញា មហាឆ្នាំទាំង ៣ សម្បូរលាភជ័យ ជួបសុខសិរីមង្គល
ទំព័រចាស់ ខែចាស់ សីហា នឹងបញ្ចប់ត្រឹមពាក់កណ្តាលសប្តាហ៍ក្រោយ ពោលចូលសប្តាហ៍ថ្មី ក៏ជាពេលវេលាហៀរចូលខែកញ្ញាផងដែរ។ ចន្លោះថ្ងៃ ២៩ ឆ្លងចូលខែ ០៤ កញ្ញា ហោរាសាស្ត្របានទស្សន៍ទាយមកថា អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម នឹងសម្បូរទៅដោយលាភជ័យ ហើយប្រទះជួបតែសុខសិរីមង្គលក្នុងជីវិតក្រុមគ្រួសារ៖ អ្នកកើតឆ្នាំរកា – មាន់ ជាបណ្តុំមនុស្សមានទេពកោសល្យ អាចគ្រប់គ្រងជីវិតខ្លួនឯងបាន ហើយរស់ដោយមិនចង់ពឹងលើនរណាឡើយ។ តាំងពីក្មេងមក ម្ចាស់ឆ្នាំរកា តែងតែចង់ឲ្យឪពុកម្តាយបានរស់សុខស្រួល ទោះខ្លួនរងការលំបាកបែបណាក្តី។ នេះជាគុណបុណ្យមួយផ្នែកដែរ ជួយយឹតយោងឲ្យម្ចាស់ឆ្នាំរកា ជួបមហាសំណាងនៅរយៈពេល ៧ ថ្ងៃនៃសប្តាហ៍ថ្មីខាងមុខ។…



















