ម្ចាស់​ឆ្នាំ​ ៤ មិន​ចេះ​នៅ​ស្ងៀម ព្យាយាម​ទាំង​យប់​ថ្ងៃ ដល់​ពាក់​កណ្ដាល​វ័យ​ច្រើន​ក្លាយ​ជា​អ្នក​មាន

Ff
ការផ្សាយពាណិជ្ជកម្ម

កើត​មាន​ដូច​មាន​ពន្លឺ​ភ្លឺ​ចិញ្ចាច ពាំនាំ​សំណាង​មក​តាំង​ពី​ថ្ងៃ​ចាប់​កំណើត​លើ​ភព​ផែនដី ដែល​នាំ​ឲ្យ​សញ្ញា​រាសី​ចក្រ​ម្ចាស់​ឆ្នាំ ៤ រមែង​ខ្ពស់​ត្រដែត​ឡើង ហើយ​ឆាប់​ឲ្យ​ពួក​គេ​សម្រេច​គោលដៅ សម្រេច​ផ្លែផ្កា កើត​ជា​អ្នក​មាន​ត្រឹម​ល្បាក់​ពាក់​កណ្តាល​វ័យ តែ​ស្រករ ២៥ ឆ្នាំ ឬ​ខ្លះ​អាច​ហៀរ​ចូល​ជាង ៣០ ឆ្នាំ​បន្តិច៖

អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ

ការផ្សាយពាណិជ្ជកម្ម
Ilustrasi Shio Kelinci 1_169
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កាល​ពី​នៅ​ក្មេង មនុស្ស​ដែល​កើត​ឆ្នាំ​ថោះ មិន​ជា​មាន​មុខមាត់ រូប​សម្រស់​ល្អ​ឥត​ខ្ចោះ​អ្វី​ទេ តែ​ពោរពេញ​ទៅ​ដោយ​អាកប្បកិរិយា​ទន់ភ្លន់ បុិនប្រសព្វ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង រាប់​អាន​ញាតិ​ជិត​ឆ្ងាយ។

អាយុ ២០ មិន​ទាន់​ទេ ចាប់ផ្តើម​មាន​គេ​ដើរ​តាម គឺ​ដើរ​តាម​ចង់​រៀនសូត្រ ចង់​ក្រេប​ចំណេះ​បន្ត​ពី​អ្នក។ ចូល​ដល់​ល្បាក់​អាយុ ៣០ ក៏​មាន​គេ​គោរព សាង​ភាព​លេចធ្លោ រក​ចំណូល​បាន​ច្រើន ទ្រព្យសម្បត្តិ​ក៏​ផ្តុំ​ដូច​កំពូល​ភ្នំ ពោល​ជា​ចន្លោះ​ពេល​មាន​ជីវិត​ពេញលេញ ល្មម​គ្រប់​គ្នា​ច្រណែន។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

Nha1578538734_9125
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ធម្មជាតិ​បាន​ផ្តល់​ឲ្យ​ម្ចាស់​ឆ្នាំ​ច មិន​ថា​បុរស ឬ​ស្រ្តី តែងតែ​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ល្បាក់​អាយុ ២០ មនុស្ស​នេះ​ខិតខំ​ណាស់ មិន​ថា​យប់ ​ថ្ងៃ សឹង​គ្មាន​ពេល​សម្រាក ព្រោះ​ចង់​គេច​ផុត​ពី​សេចក្តី​លំបាក។

ការផ្សាយពាណិជ្ជកម្ម

ខំ​តែ​ប៉ុន្មាន​ឆ្នាំ ចូល​ដល់​វ័យ​ ២០ ក្រាស់​បន្តិច ឬ​អាច​ហៀរ​ចូល ៣០ ស្តើង ក៏​ប្រទះ​ឃើញ​ផ្លែផ្កា​ជីវិត មាន​ស្ថិរភាព​លើ​ប្រាក់​ចំណូល រួច​ក៏​អរគុណ​ដល់​ទេពកោសល្យ​ដែល​ម្ចាស់​ឆ្នាំ​មាន អាច​ពង្រឹង​ឲ្យ​ពួក​គេ គេច​ផុត​ពី​ក្តី​បារម្ភ​នៃ​ភាព​ក្រ មក​ប្រែ​ក្លាយ​ជា​អ្នក​មាន​បាន ត​កូន​ចៅ។

អ្នក​កើត​ឆ្នាំ​មមី – សេះ

ការផ្សាយពាណិជ្ជកម្ម
Tuoi Ngo La Con Gi 3507
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្ស​នេះ តែងតែ​រំលេច​ភាព​ពិសេស​នៅ​ក្នុង​ហ្វូង​ក្រុម​មនុស្ស​ច្រើន ឧបមា​ថា​នៅ​កន្លែង​ធ្វើ​ការងារ​មួយ ក៏​គេ​មាន​លក្ខណៈ​ពិសេស​ម្យ៉ាង ដែល​បុគ្គល​ដទៃ​គ្មាន​ដូច ដូច​កន្លែង​រកស៊ី ក៏​មាន​ភាព​ច្នៃប្រឌិត​ប្រសព្វ​ជាង​ឆ្នាំ​ដទៃៗ។

ត្រឹម​តែ​ស្រករ​អាយុ​ជាង ២០ ក៏​អាច​ទាក់ទាញ​ឲ្យ​អ្នក​មាន អ្នក​ខ្ពស់​ជាង​ខ្លួន មក​ទទួល​យក​ភាព​ជឿជាក់ ហ៊ាន​ដាក់​ទុន ហ៊ាន​សហការ​ជាមួយ។ អំណាច​នៃ​ការ​ខិតខំ ការ​ព្យាយាម ក៏​ដូច​ជប់​ឲ្យ​ជីវិត​ម្ចាស់​ឆ្នាំ​មមី បូក​ផ្សំ​សំណាង​ផង​នោះ កើត​ជា​អ្នក​មាន​ទ្រព្យ​ស្តុកស្តម្ភ ត្រជាក់ត្រជំ​ក្នុង​ក្រុម​គ្រួសារ យ៉ាង​យូរ​មុន​អាយុ ៤០ ឆ្នាំ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​វក – ស្វា

Tuoi Than 6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឆ្នាំ​ស្វា មាន​ភាព​ឈ្លាសវៃ​ទាំង EQ និង IQ គឺ​ខ្ពស់​ខ្លាំង​ណាស់ ជា​ហេតុ​តែង​មាន​សមត្ថភាព​លេចធ្លោ​ជាង​ឆ្នាំ​មួយ​ចំនួន​ផ្សេង​ទៀត។ មនុស្ស​នេះ សឹង​តែ​ល្អ​ឥត​ខ្ចោះ អាច​បោះ​ជំហាន​ស្មើ​គេ​កម្រិត​អាយុ​ជាង ៣០ នៅ​ត្រឹម​វ័យ​ជាង ២០ ឆ្នាំ មាន​ន័យ​ថា គេ​វ័យ​ចំណាស់​ធ្វើ​បាន ខ្លួន​ឯង​វ័យ​ក្មេង​ក៏​ធ្វើ​បាន​ដែរ ក្នុង​ការ​បង្កើត​ចំណូល​នានា។

ការផ្សាយពាណិជ្ជកម្ម

កាន់​តែ​ធូរធារ ប្រសើរ​ឡើង​ខ្លាំង នៅ​ល្បាក់​អាយុ ២០ ក្រាស់​ចូល ៣០ តែ​ក៏​ត្រូវ​ចាំ ត្រូវ​រៀន​រក្សា​ចិត្ត​កុំ​ឆេវឆាវ កុំ​តក់ក្រហល់ ចូល​រៀន​ចេះ​គិត​ពិចារណា​ឲ្យ​បាន​ឆ្ងាយ ហើយ​ត្រូវ​រក្សា​ចិត្ត​ស្តាប់​រៀម​ច្បង​ខ្លះ​ផង បើ​ចង់​សម្រេច​គោលដៅ​ធំ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម