ពេលវេលាកាន់បិណ្ឌនឹងចូលមកដល់នៅថ្ងៃទី ១០ កញ្ញា ហើយបន្តរហូតដល់បិណ្ឌធំ ថ្ងៃទី ២៥ កញ្ញា ចន្លោះពេល ១៥ ថ្ងៃនោះដែរ តាមក្បួនចិនសែក៏ទស្សន៍ទាយមើលឃើញជោគវាសនាម្ចាស់ឆ្នាំទាំង ៣ ដែលផ្លូវជីវិតធ្លាប់តែជួបរឿងខ្មៅងងឹត ក៏នឹងប្រែមកក្លាយជាស អ្នកមានជីវភាពក្រ ក៏អាចប្រែមកជាមានត្រឹមមួយរំពេច៖
អ្នកកើតឆ្នាំវក – ស្វា

សូមអរគុណចំពោះការខិតខំប្រឹងប្រែងកន្លងមក អមនឹងភាពឈ្លាសវៃ រហ័សរហួនរបស់ម្ចាស់ឆ្នាំវកផងដែរ។ ជោគវាសនានៃរាសីចក្រនៅចន្លោះពេល ១៥ ថ្ងៃ នៃខែភ្ជុំបិណ្ឌ នឹងបោះជំហានទៅមុខល្អ លាភសំណាងហុំព័ទ្ធជុំទិស លុយកាក់ហូរចូលមកដោងាយ។
ជាងនេះ ភាពពេញលក្ខណៈនៃជីវិត ក៏នឹងរំលេចមកផងដែរ ពោលនាំឲ្យជីវិតដូចមានគេបំភ្លឺ ដូចមានវិញ្ញាណល្អ បង្ហាញផ្លូវភ្លឺចិញ្ចាច ល្មមនាំឲ្យអ្នកដទៃកោតសរសើរ និងច្រណែនជីវិតអ្នកនាកំឡុងពេលនោះ។
អ្នកកើតឆ្នាំថោះ – ទន្សាយ

ម្ចាស់ឆ្នាំថោះ ក៏នឹងឆ្ពោះទៅមុខជានិច្ចដែរ នៅចន្លោះពេល ១៥ ថ្ងៃ នៃខែភ្ជុំបិណ្ឌ ជារួមអាចជួបភាពរុងរឿងទាំងក្នុងអាជីពការងារ ការរកស៊ី និងសុភមង្គលក្នុងក្រុមគ្រួសារ។ កន្លងមក អ្នកហាក់ដើរយឺតជាងម្ចាស់ឆ្នាំដទៃ តែពេលវេលានេះ គឺដូចគេជប់ បោះជំហានទៅមុខយ៉ាងឆាប់រហ័ស។
ជីវិតឡើងកូដ ដូចទឹកជន់ខែវស្សា លុយចូលដូចគេខ្ជាក់ ខ្យល់ល្អបក់មកពីទិសខាងលិច មនុស្សមានបុណ្យ មានឋានៈខ្ពស់ នឹងដើរចេញពីទិសនោះ មកជួយអ្នក ឲ្យប្រមូលបានផល បានមាស សល់ទ្រព្យសម្បត្តិហូរហែចូលផ្ទះ។
អ្នកកើតឆ្នាំខាល – ខ្លា

ផលសម្រេចទាំងឡាយ ក៏នឹងចូលមកដល់ជីវិតម្ចាស់ឆ្នាំខាលផងដែរ ដោយលាភសំណាងជាច្រើន នឹងចូលមកដល់ក្នុងពេលខាងមុខ។ រីកលុយ រីកទ្រព្យ ជាហូរហែ ក៏ដោយសារតែដូចទេវតាសំណាង ទេវតាទ្រព្យប្រោះព្រំឲ្យជីវិតឆ្នាំខាល ជួបភាពល្អឥតខ្ចោះនាចន្លោះពេលនោះ។
ម្យ៉ាងវិញទៀត តុល្យភាពទាំងសុខភាពរាងកាយ និងផ្លូវចិត្តក៏ល្អថែមទៀត នៅចន្លោះពេល ១៥ ថ្ងៃ ដោយហេតុឧបសគ្គ បញ្ហាទាំងឡាយ ដែលបានជួបប្រទះ ហាក់ដូចត្រូវបានគេដោះ មិនហត់ឲ្យអ្នកស្រាយវាយដោយខ្លួនឯងទេ។ ដរាបណាម្ចាស់ឆ្នាំខាល មានចិត្តស្កប់ស្កល់ នោះទ្រព្យធំ នឹងចូលមក សុខៗអាចឲ្យអ្នកមានឡាន មានផ្ទះដោយមិនមានការរំពឹងទុកជាមុន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

