ចូលដល់ទំព័រឆ្នាំថ្មី ២០២៣ សម្រាប់រយៈពេល ៦ ខែដំបូង ពោលចន្លោះខែមករា ដល់មិថុនា នោះតាមក្បួនហោរាសាស្រ្តទាយថា អ្នកកើតឆ្នាំទាំង ៤ ខាងក្រោម នឹងដូចបានខួងធ្លុះកំណប់ទ្រព្យ នាំឲ្យកើតលុយចំណេញហូរគគ្រឹកគគ្រេង អង្គុយតែរាប់លុយក៏ហត់ដែរ៖
អ្នកកើតឆ្នាំខាល – ខ្លា

ជាមនុស្សដែលមានទេពកោសល្យ និងសមត្ថភាពពីកំណើត។ មនុស្សនេះឆ្លាតនិងមោះមុតខ្លាំងណាស់ ហើយការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃក៏ធ្វើទៅបានល្អណាស់ដែរ។
មកដល់រយៈពេល ៦ ខែដំបូង នៅឆ្នាំ ២០២៣ ក៏នឹងដល់ពេលវេលាសម្រាប់អ្នកកើតឆ្នាំខាលផងដែរ ក្នុងការកើបទ្រព្យសម្បត្តិជាច្រើន។ រាល់កិច្ចការងារ ឬដាក់ផែនការណ៍ធ្វើអ្វីថ្មីក្នុងជីវិត ក៏នឹងរមែងទទួលបានជោគជ័យជានិច្ច។
អ្នកកើតឆ្នាំឆ្លូវ – គោ

មករា ដល់មិថុនា ២០២៣ ជោគវាសនាអ្នកកើតឆ្នាំឆ្លូវ នឹងធ្វើឲ្យគ្រប់គ្នាច្រណែនចង់បាន ក៏ព្រោះតែអ្នកអាចជួបសំណាង ហើយលែងខ្វល់ពីបញ្ហាប្រាក់កាក់នានា។ ឱកាសមានបានគឺមានច្រើនជាងអ្នកកើតឆ្នាំផ្សេងៗទាំងអស់។
បើអ្នកជាអ្នកធ្វើជំនួញ អ្នកនឹងទទួលបាភាពរីកចម្រើនខ្ពស់ហួសពីការរំពឹងទុក ហើយជួបបញ្ហាអ្វីក៏រមែងមានគេចាំជួយ ចាំដោះស្រាយឲ្យជានិច្ច។
អ្នកកើតឆ្នាំថោះ – ទន្សាយ

ទន្សាយជាទូទៅ គឺជាសត្វនាំសំណាង និងឈ្លាសវៃ ហើយនៅរយៈពេល ៦ ខែដំបូង នៃឆ្នាំបន្ទាប់ គឺកាន់តែនាំសំណាងថែមទៀតដល់ម្ចាស់របស់វា។ អ្នកមានឱកាសអាចទាញយកប្រយោជន៍បានច្រើន ជាពិសេសនៅដើមឆ្នាំ ២០២៣ ដែលជាឆ្នាំថោះផ្ទាល់នោះ អ្នកនឹងមានទ្រព្យហូរចូលមកផ្ទះច្រើន ជាងការហូរចេញទៅវិញ។
អ្នកកើតឆ្នាំមមី – សេះ

ការខិតខំរបស់អ្នកអស់រយៈពេលជាយូរមកហើយនេះ ចូលដល់ដើមឆ្នាំក្រោយតទៅមុខដល់ពាក់កណ្តាលឆ្នាំ គឺជាពេលដែលត្រូវទទួលបានរង្វាន់តបស្នងទៅវិញហើយ។ នេះជាមូលហេតុដែលអ្នកមិនត្រូវចុះចាញ់នៅពេលនេះទេ។
អ្នកកើតឆ្នាំមមី ឲ្យតែដឹងពីរបៀបចាប់យកឱកាស ចាប់យកផលចំណេញ នោះអ្នកនឹងមានឱកាសមានបានច្រើន ព្រោះមនុស្សនេះមានលាភច្រើន ជួបបញ្ហាតិច សំខាន់ឲ្យតែខ្លួនឯងចេះរៀបចំជីវិតបានច្បាស់លាស់បន្តិច គឺទៅមុខធូរហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

