ទំព័រចាស់ ខែចាស់ សីហា នឹងបញ្ចប់ត្រឹមពាក់កណ្តាលសប្តាហ៍ក្រោយ ពោលចូលសប្តាហ៍ថ្មី ក៏ជាពេលវេលាហៀរចូលខែកញ្ញាផងដែរ។ ចន្លោះថ្ងៃ ២៩ ឆ្លងចូលខែ ០៤ កញ្ញា ហោរាសាស្ត្របានទស្សន៍ទាយមកថា អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម នឹងសម្បូរទៅដោយលាភជ័យ ហើយប្រទះជួបតែសុខសិរីមង្គលក្នុងជីវិតក្រុមគ្រួសារ៖
អ្នកកើតឆ្នាំរកា – មាន់

ជាបណ្តុំមនុស្សមានទេពកោសល្យ អាចគ្រប់គ្រងជីវិតខ្លួនឯងបាន ហើយរស់ដោយមិនចង់ពឹងលើនរណាឡើយ។ តាំងពីក្មេងមក ម្ចាស់ឆ្នាំរកា តែងតែចង់ឲ្យឪពុកម្តាយបានរស់សុខស្រួល ទោះខ្លួនរងការលំបាកបែបណាក្តី។
នេះជាគុណបុណ្យមួយផ្នែកដែរ ជួយយឹតយោងឲ្យម្ចាស់ឆ្នាំរកា ជួបមហាសំណាងនៅរយៈពេល ៧ ថ្ងៃនៃសប្តាហ៍ថ្មីខាងមុខ។ ទាំងដំណើរលើផ្លូវហិរញ្ញវត្ថុ ស្នេហា អាជីពការងារ ការរកស៊ីនានា នឹងជួបតែដំណើរការរលូន គ្មានឧបសគ្គអ្វីមកបាំងមុខឡើយ នៅពេលខាងមុខនេះ។
អ្នកកើតឆ្នាំទន្សាយ – ថោះ

មិនថាបុរស ឬស្រ្តី ឆ្នាំថោះរឹងមាំណាស់ មានមហិច្ឆតាធំណាស់ និងតែងតែស្រលាញ់នូវអ្វីដែលខ្លួនកំពុងធ្វើ។ យ៉ាងណាពួកគេតែងមានភាពអន្ទះអន្ទែងចង់សម្រេចបានផលរហ័ស នូវរាល់កិច្ចការដែលប្រព្រឹត្តិ ហើយចំណុចនេះ គឺជាភាពទន់ខ្សោយមួយរបស់ពួកគេផងដែរ ព្រោះពេលខ្លះធ្វើអ្វីបង្ខំពេក តែងតែកើតមានកំហុសជារឿយៗ។
ទោះជាយ៉ាងណា ងាកមកសញ្ញារាសីចក្រលាភសំណាងរបស់ម្ចាស់ឆ្នាំថោះវិញ នៅរយៈពេល ៧ ថ្ងៃខាងមុខ ចំថ្ងៃទី ២៩ ដល់ ០៤ កញ្ញា នៅកន្លែងធ្វើការនឹងជួបលាភសំណាង ទទួលបានភាពរីករាយ ការកោតសរសើរ មិនមានបញ្ហាលំបាក ពោលគ្រប់យ៉ាងនឹងត្រូវបានដោះស្រាយ។
រីឯប្រាក់ចំណូលមិនថាអ្នកប្រកបការងារ ឬរបររកស៊ីនានា នឹងអាចទទួលបានខ្ពស់ជាងមុន នៅខណៈពេលនេះ។ ងាកទៅស្ថានភាពស្នេហាឯណោះបន្តិច ក៏ត្រដែតបន្ថែមភាពផ្អែមល្ហែម កើតរឿងគួរឲ្យចងចាំជាច្រើនក្នុងជីវិតគូនៅពេលខាងមុខ។
អ្នកកើតឆ្នាំកុរ – ជ្រូក

មើលសំបកក្រៅអ្នកកើតឆ្នាំកុរ ដូចជាមនុស្សស្លូតបូត ទន់ខ្សោយ តែការពិតមនុស្សនេះខ្លាំងនិងមាំណាស់ មិនងាយមាននរណាផ្តួលពួកគេបានឡើយ។ បន្ទុកជីវិត បញ្ហាឧបសគ្គនានាទាំងឡាយ ដែលបានជួបនៅសប្តាហ៍ចាស់ នឹងត្រូវរសាត់បាត់អស់ពេលសប្តាហ៍ថ្មីមកដល់ ស្នាមញញឹម ក្តីសុខនឹងរំលេចចូលមកហើយ។
គ្រោះឆ្វេងស្តាំ នឹងត្រូវបានគេផាត់ ហើយប្រោសមកវិញតែទ្រព្យ តែសំណាង ទទួលបានការជ្រោមជ្រែងពីវិញ្ញាណល្អ នាំឲ្យជីវិតជួបតែភាពចម្រុងចម្រើន បានឡើងប្រាក់ខែ ឡើងប្រាក់ចំណូល ដូចត្រូវរង្វាន់ធំ ធ្លាក់ពីឋានទេវតា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

