ចំចុងសប្តាហ៍បន្ទាប់ពីថ្ងៃសីល សុក្រនេះ គឺចូលថ្ងៃសៅរ៍-អាទិត្យ ទី ២៧/២៨ សីហា ម្ចាស់ឆ្នាំទាំង ៣ ពួកគេនឹងមានរាសីឡើងខ្ពស់ត្រដែត មានយីអ៊ុនឡើងល្អផុតលេខជាងឆ្នាំដទៃណាទាំងអស់៖
អ្នកកើតឆ្នាំឆ្លូវ – គោ

អ្នកកើតឆ្នាំឆ្លូវ នឹងមានជោគវាសនាល្អណាស់នៅពេលខាងមុខនេះ ដោយចុងសប្តាហ៍ ងាយនឹងឲ្យពួកគេទទួលបានជោគជ័យ ជន់ដូចទឹកជំនន់លិចនៅខែវស្សា។ ក៏អរគុណនៅផ្នែកនៃជីវិតរបស់ពួកគេ ដែលមានទេពកោសល្យ និងភាពច្នៃប្រឌិតស្រាប់ ហើយដឹងពីរបៀបដោះស្រាយបញ្ហានានា។
ពួកគេជាមនុស្សឆ្លាតនិងក្លាហាន ហើយមកដល់ថ្ងៃ ២៧ និង ២៨ សីហា នេះ គឺជាសញ្ញារាសីចក្រដ៏ល្អបំផុត ប្រសិនមានមហិច្ឆតាធំពីពេលមុន ក៏អាចនឹងចេញផ្លែផ្កានៅពេលនេះហើយ ដូច្នេះគួរផ្តោតអារម្មណ៍ទៅលើផែនការណ៍ធំណាមួយ នោះអ្នកនឹងបានផលដូចការគ្រោងទុក។
អ្នកកើតឆ្នាំមមី – សេះ

ភាពសុខសាន្ត សុខដុមសម្រាប់អ្នកកើតឆ្នាំមមី នឹងចូលមកដល់សម្រាប់ពួកគេ ហើយជំងឺបាក់ទឹកចិត្ត ដោយសារការខ្វះខាតរឿងលុយ នឹងលែងកើតមានតទៅទៀតហើយនៅចុងសប្តាហ៍ សៅរ៍-អាទិត្យនេះ។
អ្នកកើតឆ្នាំមមី តាមពិតដឹងច្បាស់ពីវិធីបង្កើតចំណូល តែគ្រាន់ពេលខ្លះគ្មានសំណាង ឥឡូវសំណាងក៏មកដល់ ចំណេះក៏មាន ដូច្នេះចំណូលនឹងហូរចូលឥតឈប់ ដូចទឹកបាក់ទំនប់ដល់អ្នកកើតឆ្នាំម្សាញ់។
យ៉ាងណាអ្នកកើតឆ្នាំសេះ ត្រូវប្រុងប្រយ័ត្នពាក្យសម្តីជាមួយមិត្តរួមការងារបន្តិច ព្រោះពេលជីវិតយើងឡើងខ្លាំង បើយើងមិនដឹងពីរបៀបទប់ ពីរបៀបគ្រប់គ្រងឱកាស នោះអាចនឹងបង្កទៅជាគ្រោះ ធ្វើឲ្យអាប់លាភទៅវិញ។
អ្នកកើតឆ្នាំខាល – ខ្លា

មនុស្សកើតឆ្នាំខាល នៅចុងសប្តាហ៍ចុងក្រោយ នៃខែសីហា ហាក់មានសំណាងច្រើនសប្តាហ៍ផ្ទួនគ្នា ដោយពួកគេដូចបានដើរចេញអស់ ពីបញ្ហានៅសប្តាហ៍ចាស់។
ខ្សាច់នាំលាភនឹងភាយចូលមកដល់ជីវិតរបស់អ្នកកើតឆ្នាំខាល ហើយក៏មានការគាំទ្រពីថ្នាក់លើ ពីមនុស្សមានឋានៈខ្ពស់ជាងខ្លួន ជួយឲ្យពួកគេមិនសូវបារម្ភដល់បញ្ហាសេដ្ឋកិច្ចនិងផ្នែកទ្រព្យ។ ជាងនេះពួកគេក៏នឹងទទួលបានការកោតសរសើរពីមនុស្សជុំវិញខ្លួនផងដែរ ក៏ដោយសារការខិតខំរយៈពេលយូរមកហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

