
ជឿថាស្គាល់ខ្លួនឯងច្បាស់ហើយមែនទេ? ជ្រើសរើសយកសំបុត្រមួយដើម្បីអានពីលក្ខណៈពិតប្រាកដរបស់អ្នក
១. ស្មោះត្រង់ អ្នកជាមនុស្សមានសណ្តាប់ធ្នាប់និងល្អិតល្អន់ ហើយក្នុងករណីខ្លះទៀតអ្នកបញ្ចញភាពល្អឥតខ្ចោះពិសេសលើសពីមនុស្សធម្មតា។ ចូរអ្នកកុំស្ទាក់ស្ទើរក្នុងការនិយាយអ្វីដែលអ្នកគិតថាចាំបាច់ មិនថាវាជាដំបូន្មានឬអនុសាសន៍នោះទេ។ តួយ៉ាង នៅពេលអ្នកខឹងឬអន់ចិត្ត អ្នកអាចប្រើពាក្យគំរោះគំរើយដោយមិនបានគិតពិចារណាមុនដែលនាំឱ្យវាក្លាយជាចំណុចខ្សោយមួយរបស់អ្នក។ ២. ចិត្តល្អ អ្នកជាមនុស្សចិត្តល្អ ចេះតម្រង់ទិសដើម្បីជួយមនុស្សដែលអ្នកស្រលាញ់បំផុត។ អ្នកមានវិចារណញាណដែលមានការអភិវឌ្ឍន៍ខ្ពស់អាចធ្វើឱ្យអ្នកប្រមើលមើល និងងាយយល់ពីស្ថានភាពប្រថុយប្រថានណាមួយបានយ៉ាងឆាប់រហ័ស។ បញ្ហាប្រឈមដ៏ធំរបស់អ្នកគឺ អ្នកចំណាយពេលច្រើនគិតអំពីអនាគត ហើយអ្នកតែងតែចង់គ្រប់គ្រងអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកដោយមិនបានប៉ាន់ស្មានសមត្ថភាពរបស់ខ្លួនឯង។ ៣. មនោសញ្ចេតនាខ្ពស់ និងចិត្តទូលាយ អ្នកជាមនុស្សមានការយល់ឃើញខ្ពស់ មនោសញ្ចេតនានិងចូលចិត្តភាពផ្អែមល្ហែម ល្អូកល្អឺន។ អ្នកមានសមត្ថភាពក្នុងការបង្កើតចំណងមិត្តភាពនិងទទួលបានការទុកចិត្តពីសំណាក់អ្នកដ៏ទៃក្នុងរយៈពេលដ៏ខ្លី។ មនុស្សភាគច្រើនស្កាត់មករកអ្នកដើម្បីស្វែងរកជាបង្អែកក្នុងការប្រឹក្សាយោបល់និងផ្តល់ដំបូន្មានល្អៗ។ ៤. សកម្មនិងរីករាយ អ្នកត្រូវបានគេសម្គាល់ថាជាមនុស្សរីករាយ ឧស្សាហ៍ព្យាយាម ជួនកាលមានចិត្តឆេវឆាវ…




















