នៅខែសីហា ឆ្លងផុតរយៈពេល ២៩ ថ្ងៃ ហៀបនឹងបើកទំព័រខែថ្មីនៅប៉ុន្មានថ្ងៃបន្ទាប់។ ចូលដល់ទំព័រខែកញ្ញា ដែលពេលវេលាកាន់តែទៅមុខ កៀកនឹងរំកិលចូលឆ្នាំ ២០២៣ ហើយនោះ តើអ្នកបានត្រៀមលក្ខណៈអ្វិខ្លះហើយសម្រាប់ជីវិតមួយនេះ?
ងាកមកក្នុងអត្ថបទ Knongsrok សូមឲ្យអ្នកជ្រើសរើសនូវព្រាបនាំសារមួយ ដើម្បីទទួលបានសារណែនាំដ៏មានឥទ្ធិពលសម្រាប់ជីវិត សម្រាប់ខែថ្មី កញ្ញាខាងមុខ៖
ព្រាបនាំសារទី ១

មិនថារឿងលំបាកយ៉ាងណ ចូរអ្នកកុំបោះបង់ដោយងាយ ត្រូវគិតថា អ្នកបានឆ្លងដល់ពាក់កណ្ដាលទីទៅហើយ អ្នកបានឆ្លងកាត់រឿងលំបាកជាច្រើនរួចមកហើយ ហេតុអ្វីសល់តែបន្តិចទៀតនេះ អ្នកបែរជាគិតចង់បោះបង់?
តាមរយៈការជ្រើសរើសរបស់អ្នក យើងលើកទឹកចិត្តឲ្យអ្នក ចូរបន្តបោះជំហានទៅមុខទៀត។ មិនយូរទេ អ្វីៗទាំងប៉ុន្មាននឹងរំលេចជាផ្លែផ្កាដូចការគ្រោងទុករបស់អ្នក។ ក៏កុំសង្ស័យដែរ ព្រោះព្រះកំពុងបញ្ជូនលាភសំណាងមកកាន់ជីវិតអ្នកហើយ។
ព្រាបនាំសារទី ២
បន្តការអត់ធ្មត់ ទេវតាសំណាងកំពុងសម្លឹងមើលនូវការខិតខំរបស់អ្នកហើយ។ លាភសំណាង រង្វាន់ដ៏ធំមួយនឹងធ្លាក់មកដល់ជីវិតអ្នកនៅពេលខាងមុខ។ ទំហំលះបង់កាន់តែធំ ផលដែលបានតបស្នងមកវិញក៏កាន់តែច្រើន។
ជោគជ័យនៅនឹងជិតបង្កើត បំណងប្រាថ្នាក៏កៀកនឹងក្លាយជាការពិតដែរ។ បើហត់ខ្លាំង ចូរសម្រាកបន្តិចបានហើយ តែកុំបោះបង់ ហើយចាំទទួលយកផ្លែផ្កាធំនៅពេលដ៏ខ្លីខាងមុខ។
ព្រាបនាំសារទី ៣

ចូរបន្តមានភាពជឿជាក់លើខ្លួនឯង កុំមានការសង្ស័យ មានការភ័យខ្លាច ថាខ្លួនឯងធ្វើមិនបានឲ្យសោះ។ តាមពិតទៅអ្នកដែលជ្រើសរើសរូបភាពទី ៣ នេះ ជឿថាពេលខ្លះឱកាសមាននៅនឹងមុខហើយ តែចេះតែខ្លាចនេះខ្លាចនោះ មិនទាន់សាកល្បងផង ក៏គិតថាបរាជ័យជាមុន។
ចូររៀបចំពេលវេលា រៀបចំផែនការណ៍ និងការខិតខំឲ្យបានច្បាស់លាស់ ហើយត្រូវចាំថា គ្មានដំណើរជោគជ័យណាមួយ ដែលមិនឆ្លងកាត់បញ្ហានោះទេ ដូច្នេះចូរគិតថា បញ្ហាគ្រាន់តែជាការសាកល្បងចិត្តរបស់អ្នកប៉ុណ្ណោះ។
ព្រាបនាំសារទី ៤
ចូរអ្នកប្រុងប្រយ័ត្នពាក្យពេជន៍ ពាក្យសម្តីជាមួយអ្នកធំអ្នកតូច ជួនខ្លះមិនអាចចេះតែនិយាយទៅតាមបេះដូង ឬអារម្មណ៍ទេ គួរតែស្ពាយការពិចារណានៃខួរក្បាលអមមកជាមួយផង។ ពេលវេលាខាងមុខ ត្រូវមានការអំណត់អត់ធ្មត់ខ្ពស់ ឆ្លងផុតតែបន្តិច អ្នកនឹងជួបរឿងល្អវិញហើយ ត្រូវចាំ បើគេនិយាយអ្វី ស្តីអ្វី ក៏ខាំមាត់ សង្កត់ចិត្តឲ្យបានច្រើន ទើបបានសុខ។
ព្រាបនាំសារទី ៥
អ្នកហាក់អស់កម្លាំងខ្លាំងណាស់រយៈពេលកន្លងមកនេះ ក៏ដល់ពេលវេលាសម្រាកលំហែកាយបន្តិចសិនហើយ សឹមបោះជំហាន ទៅមុខបន្ទាប់ទៀត។ ចូលដល់ខែបន្ទាប់ អ្នកគួរមានពេលវេលាទៅទីជិតឆ្ងាយជួបជុំបងប្អូន ញាតិមិត្តកូនចៅ ទាំងអស់វាសុទ្ធជាកម្លាំងចិត្ត ជំរុញឲ្យយើងគិតឃើញអ្វីដែលថ្មី បន្ថែមភាពស្រស់បំព្រងដល់ជីវិត ដូចដំណក់ទឹកសន្សើមនាព្រឹកព្រលឹម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

