Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Gfg
ប្លែកៗ

ប្រកាស​រក​ម្ចាស់​ប្រជ្រុយ​មាស​ ៥ ទីតាំង​លើ​ប្រអប់​ដៃ ដែល​នឹងមិន​ខ្វះ​លុយ​ចាយ​ក្នុង​ជីវិត

ប្រសិន​អ្នក​មាន​ប្រជ្រុយ ១ ក្នុង​ចំណោម ៥ ទីតាំង​ខាង​ក្រោម​នេះ យើង​សូម​ចូលរួម​អបអរ ព្រោះ​អ្នក​នឹង​រមែង​ទទួល​បាន​លាភ​សំណាង​ធំៗ​ជា​ច្រើន​ក្នុង​ជីវិត៖ ប្រជ្រុយ​លើ​បាត​ដៃ តាម​ក្បួន​នរវិទ្យា​ប្រសិន​មនុស្ស​ណា​មាន​ប្រជ្រុយ​លើ​បាត​ដៃ នោះ​គឺ​ដូច​ឆ្លុះ​បញ្ចាំង​ពី​លាភ​សំណាង​របស់​ពួក​គេ ដែល​សល់​ពី​ជាតិ​មុន។ ពួកគេ​ពូកែ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ខ្លាំង​ណាស់ ហើយ​នៅ​កន្លែង​ធ្វើ​ការ រមែង​មាន​ភាព​ឈ្លាសវៃ និង​ចេះ​ក្ដោបក្ដាប់​ឱកាស​បាន​ល្អ។ បើ​បាន​ប្រជ្រុយ​នៅ​ចំ​កណ្តាល​បាតដៃ​ទៀត នោះ​គឺ​កាន់​តែ​ជា​មនុស្ស​មាន​ទេពកោសល្យ​ដ៏​អស្ចារ្យ ហើយ​ក៏​ដឹង​ពី​របៀប​ប្រើ​លុយ​បង្កើត​លុយ ចូល​ជា​បន្តបន្ទាប់​ផង​ដែរ។ ពួក​គេ​ច្រើន​តែ​ជា​មនុស្ស​មាន​អំណាច​នៅ​រាល់​គ្រប់​ទំនាក់ទំនង​ទាំង​អស់​ក្នុង​ជីវិត។ ប្រជ្រុយ​លើ​ខ្នង​ដៃ តាម​ក្បួន អ្នក​ដែល​មាន​ប្រជ្រុយ​លើ​ខ្នង​បាត​ដៃ តែងតែ​ជា​មនុស្ស​មាន​មហិច្ឆតា​ខ្ពស់ ហើយ​ពួក​គេ​មិន​សូវ​ហត់នឿយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ច្រើន​ទេ ព្រោះ​រមែង​អាច​មាន​លាភ​ធ្លាក់​មក​ក្នុង​ជីវិត​ជា​បន្តបន្ទាប់។ មនុស្ស​ដែល​មាន​ប្រជ្រុយ​នៅ​លើ​ខ្នង​បាត​ដៃ ជា​ធម្មតា​មិន​សូវ​មាន​ការ​អត់ធ្មត់ មិន​សូវ​ចេះ​ទប់​កំហឹង ហើយ​ងាយ​បង្ក​ទំនាស់​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ដែល​វា​ជា​បញ្ហា​ខ្វះខាត​បន្តិចបន្តួច​ក្នុង​ជីវិត​របស់​មនុស្ស​ប្រភេទ​ទី ២…

68
ប្លែកៗ

ស្ត្រីម្នាក់ណាដែលជាម្តាយរបស់ក្មេងតូចនោះ? តេស្តបញ្ញានិងស្វែងយល់អំពីខ្លួនឯងឱ្យកាន់តែច្បាស់តាមរយៈចម្លើយរបស់អ្នក

នេះគឺជាតេស្តសាមញ្ញមួយដែលអ្នកអាចប្រើប្រាស់ដើម្បីល្បងបញ្ញានិងភាពវៃឆ្លាតរបស់អ្នកថែមទាំងអាចស្វែងយល់អំពីបុគ្គលិកលក្ខណៈរបស់ខ្លួនឯងបានទៀតផង។ ចូរអ្នកសង្កេតទៅលើរូបភាពនេះឱ្យបានល្អិតល្អន់រួចវាយតម្លៃថា ក្នុងចំណោមស្ត្រីពីរនាក់នេះ តើនរណាជាម្តាយរបស់ក្មេងតូចម្នាក់នោះ? ស្ត្រីទី១ ប្រសិនបើអ្នករើសយកស្ត្រីដែលនៅឆ្វេងដៃ ចម្លើយរបស់អ្នកគឺមិនត្រឹមត្រូវទេ។ យោងតាមទិន្នន័យ មានរហូតដល់ទៅ៧០%ដែលបានជ្រើសរើសយកចម្លើយមួយនេះ ដោយសារពួកគេមិនបានសង្កេតឱ្យបានដិតដល់ទៅលើរូបភាពមួយនោះ។ យ៉ាងណាមិញ ប្រសិនបើអ្នករើសយកជម្រើសមួយនេះ អ្នកគឺជាមនុស្សដែលមានភាពច្នៃប្រឌិតនិងមានទេពកោសល្យតាំងពីកំណើត។ អ្នកគឺជាមនុស្សពូកែស្រមើស្រម៉ៃនិងក្រមិចក្រមើមគួរឱ្យចចង់រាប់អាន។ បន្ថែមពីនេះទៀត អ្នកគឺជាមនុស្សដែលមានគោលដៅច្បាស់លាស់ដែលនាំឱ្យអ្នករមែងខិតខំប្រឹងប្រែងដើម្បីសម្រេចរាល់បំណងរបស់អ្នកផ្ទាល់។ ស្ត្រីទី២ ប្រសិនបើអ្នករើសយកស្ត្រីដែលនៅស្តាំដៃ ចម្លើយរបស់អ្នកគឺពិតជាត្រឹមត្រូវ!។ ចូរអ្នកសង្កេតទៅលើក្មេងប្រុសម្នាក់នោះកំពុងអង្គុយលេងរបស់លេង តើគាត់បែរទៅរកស្ត្រីខាងណា? ប្រាកដណាស់! គាត់មានទំនោរបែរទៅរកស្រ្តីទី២ដែលជាម្តាយព្រោះគាត់មានអារម្មណ៍ថាកក់ក្តៅជាងនៅពេលបានឃើញម្តាយគាត់។ អ្នកគឺជាមនុស្សដែលឆ្លាតនិងពូកែគន់គូរបែបសុីជម្រៅដោយសម្អាងទៅលើហេតុផលច្បាស់លាស់។ អ្នកប្រាកដជាធ្លាប់ជាប់ក្នុងតារាងសិស្សពូកែប្រចាំថ្នាក់ហើយបើយោងទៅតាមកម្រិតនៃបញ្ញារបស់អ្នក៕ ប្រភព៖ MINDJOURNAL

66
ប្លែកៗ

ស្រលាញ់កែវកាហ្វេមួយណាដែរ? សូម្បីតែកែវកាហ្វេក៏អាចបង្ហាញថាអ្នកជាមនុស្សបែបណាបានដែរ

កែវកាហ្វេទី១ ប្រសិនបើអ្នកជ្រើសរើសយកកែវកាហ្វេទី១ អ្នកគឺជាមនុស្សដែលពូកែយកចិត្តទុកដាក់និងមានទំនួលខុសត្រូវខ្ពស់ ហើយគោលដៅចម្បងក្នុងជីវិតរបស់អ្នកគឺដើម្បីជួយជ្រោមជ្រែងមនុស្សជុំវិញខ្លួន។ អ្នកតែងតែយកឈ្នះទៅលើឧបសគ្គនិងស្វែងរកមធ្យោបាយដើម្បីសម្រេចបាននូវអ្វីដែលមិនងាយនឹងសម្រេចបាននៅក្នុងគោលដៅរបស់អ្នក។ ដំបូន្មាននិងយោបល់របស់អ្នកមានតម្លៃណាស់សម្រាប់អ្នកដែលនៅជុំវិញអ្នក។ កែវកាហ្វេទី២ ប្រសិនបើអ្នកជ្រើសរើសយកកែវកាហ្វេទី២ អ្នកឱ្យតម្លៃទៅលើសេរីភាពរបស់អ្នកច្រើនជាងអ្វីទាំងអស់ក្នុងជីវិតអ្នក។ អ្នក​ចូលចិត្តនៅជុំវិញ​មនុស្ស​ថ្មីៗ ឬធ្វើអ្វីថ្មីៗ​ ព្រោះ​ទម្លាប់ប្រចាំថ្ងៃ​ដដែលៗមិនអាចធ្វើឱ្យអ្នករីកចម្រើនផ្នែកស្មារតីបានទេ។ អ្នក​មាន​មហិច្ឆតាខ្ពស់ ហើយពេលវេលាដែលអ្នកមានរាល់ថ្ងៃសឹងតែមិនគ្រប់គ្រាន់ដើម្បីសម្រេចអ្វីគ្រប់យ៉ាងដែលអ្នកចង់ធ្វើនោះទេ។ កែវកាហ្វេទី៣ ប្រសិនបើអ្នកជ្រើសរើសយកកែវកាហ្វេទី៣ អ្នកត្រូវបានផ្សារភ្ជាប់ជាមួយអតីតកាលរបស់អ្នក និងការចងចាំទាំងអស់ដែលអ្នកធ្លាប់មាន។ រឿងរ៉ាវអតីតកាលមួយចំនួនបានរារាំងអ្នកមិនអាចដើរតទៅមុខទៀតបាន។ ការយល់ឃើញរបស់អ្នកគឺមានសភាពបែបបុរាណ ព្រមទាំងផ្អែកលើការចងចាំចាស់ៗ ដូច្នេះអ្នកមើលឃើញអ្វីៗបែបចាស់គំរឹល។ ផ្នត់គំនិតរបស់អ្នកជាប់ទាក់ទងជានិច្ចទៅនឹងបទពិសោធន៍អតីតកាលរបស់អ្នក ដូចនេះអ្នកគួរតែស្វែងយល់ពីពិភពលោកដ៏ធំមួយនេះបន្ថែមទៀត។ កែវកាហ្វេទី៤ ប្រសិនបើអ្នកជ្រើសរើសយកកែវកាហ្វេទី៤ អ្នកយកសុខភាពរបស់អ្នកជាចម្បង ហើយតែងតែស្វែងរកសុខុមាលភាពសម្រាប់ខ្លួនឯង។ អ្នក​ជា​មនុស្ស​ដែល​មិនសូវបញ្ចេញ​គំនិត​របស់​ខ្លួន​ទេ ប៉ុន្តែ​អ្នកពូកែសង្កេតរាល់អ្វី​គ្រប់​យ៉ាង។ អ្នកដែលនៅជុំវិញអ្នកឱ្យតម្លៃអ្នកដោយសារអ្នកអាចរក្សាភាពស្ងប់ស្ងាត់ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ។…

71
Inspiration

កាក់នាំសំណាងដើមខែកញ្ញា! ជ្រើសរើសយកកាក់មួយដើម្បីដឹងពីជោគរាសីខែថ្មីនេះ

កាក់ទី១ ប្រសិនបើអ្នករើសយកកាក់ទី១ រាសីរបស់អ្នកត្រូវបានគេគន់គូរថាជីវិតរបស់អ្នកនឹងមានការផ្លាស់ប្តូរមួយចំនួននៅពេលឆាប់ៗនេះ។ ភ្លាមៗនោះមានអ្វីមួយដែលអ្នកមិនបានឃើញពីមុនមកហើយវានឹងនាំមកនូវភោគទ្រព្យសំណាងមកដល់អ្នកជានិរន្តន៍។ នេះគឺជាពេលវេលាសាកសមបំផុតក្នុងការសម្រេចចិត្តផ្លាស់ប្តូរការងារឬអាជីវកម្មរបស់អ្នក ផ្លាស់ទៅនៅកន្លែងផ្សេង ផ្លាស់ប្តូរដៃគូ ឬដាក់ចិត្តដើម្បីសម្រេចគោលដៅរបស់អ្នក។ កាក់ទី២ ប្រសិនបើអ្នករើសយកកាក់ទី២ រាសីរបស់អ្នកត្រូវបានគេគន់គូរថានឹងមានឧបសគ្គរារាំងនៅលើផ្លូវខាងមុខរបស់អ្នក ហើយវានឹងមិនងាយស្រួលយកឈ្នះនោះទេ ដូចនេះអ្នកមិនគួរមើលស្រាលវាឡើយ។ អ្នកនឹងត្រូវប្រឈមមុខនឹងការភ័យខ្លាចរបស់អ្នកដើម្បីសម្រេចបាននូវអ្វីដែលអ្នកចង់បានយ៉ាងខ្លាំង។ អ្នកត្រូវមានភាពក្លាហាននិងមានៈក្នុងការកម្ចាត់ឧបសគ្គមួយនោះ ប៉ុន្តែកុំបារម្មណ៍ព្រោះអ្នកប្រាកដជាយកឈ្នះលើវាជាមិនខាន។ កាក់ទី៣ ប្រសិនបើអ្នករើសយកកាក់ទី៣ រាសីរបស់អ្នកត្រូវបានគេគន់គូរថាក្នុងពេលអនាគត អ្នកនឹងជួបអ្វីមួយដែលធ្លាប់តែច្បាស់លាស់សម្រាប់អ្នក តែបែរជាការភ័ន្តច្រឡំទៅវិញ។ វាអាចជាមនុស្ស ឬស្ថានភាពនៅក្នុងជីវិតរបស់អ្នក ឬអាចជាអារម្មណ៍របស់អ្នកដែលមិនចុះសម្រុងគ្នា។ អ្នកនឹងត្រូវទុកអ្វីដែលអ្នកធ្លាប់ដឹងមួយឡែក ព្រមទាំងបាត់បង់ការគ្រប់គ្រងលើវាខ្លះ ហើយចាប់ផ្តើមមើលឡើងវិញបន្តិចម្តងៗ ដើម្បីរកនូវអ្វីដែលអ្នកអាចរៀនពីបញ្ហាទាំងនោះ ដែលអ្នកគិតថាមិនអាចទៅរួច។ កាក់ទី៤ ប្រសិនបើអ្នករើសយកកាក់ទី១ រាសីរបស់អ្នកត្រូវបានគេគន់គូរថាអ្វីៗដែលហាក់មានភាពច្របូកច្របល់ចំពោះអ្នកនឹងចាប់ផ្តើមសម្របខ្លួន…

Sdsdr
ប្លែកៗ

ទេវតា​ទ្រព្យ​គោះ​ទ្វារ​ហើយ ម្ចាស់​ឆ្នាំ ៣ ​ស្បើយ​អស់​ទុក្ខ សល់​តែ​ជង្រុក​លុយ ​ពីថ្ងៃចន្ទស្អែកនេះទៅ

រឿងរ៉ាវ​ដែល​ពិបាក​កាល​ពី​មុន ចូល​មកដល់សប្តាហ៍ថ្មី ថ្ងៃចន្ទ ថ្ងៃសិរី ទី ០៩ មករាតទៅពេញមួយអាទិត្យ ម្ចាស់ឆ្នាំទាំង ៣ នឹង​ដល់​ពេល​ដែល​អ្នក​ត្រូវ​ប្រែ​មក​សោយសុខ​វិញ​ហើយ ពោលផុតអស់ទុក្ខ អស់គ្រោះចង្រៃទាំងឡាយក្នុងជីវិត។ តាម​ហោរាសាស្ត្រ គឺ​មើល​ឃើញ​ជោគវាសនា​ឆ្នាំ​ទាំង ៣ នោះដូច​ខាង​ក្រោម៖ អ្នកកើតឆ្នាំឆ្លូវ – គោ ជា​មនុស្ស​ដែល​មិន​ខ្លាច​នឹង​ប្រឈម​ការ​លំបាក ហើយ​ធ្វើ​អ្វី​ប្រកាន់​ខ្ជាប់​នូវ​ចិត្ត​អត់ធ្មត់ អត់ធន់​ខ្ពស់​ខ្លាំង​ណាស់។ ចាប់ពីថ្ងៃទី ០៩ មករាតទៅ តាម​ហោរាសាស្រ្ត​ទស្សន៍ទាយ​មក​ថា អ្នក​កើត​ឆ្នាំឆ្លូវ នឹង​បាន​ជួប​សំណាង​ក្នុង​ជីវិត​ធំ​មួយ។ តាម​រយៈ​ការ​ទទួល​បាន​សំណាង​សារ​នេះ ក៏​បំផុស​ចិត្ត​គំនិត​ឲ្យ​ពួក​គេ យក​លាភ​នោះ​ទៅ​បង្កើត​លាភ​ថ្មី​កាន់​តែ​ធំ។​ មនុស្ស​នេះ​មាន​ឆន្ទៈ​ខ្ពស់…

Yy
ប្លែកៗ

​៥ ថ្ងៃ​ដំបូង ដើម​ខែ​កញ្ញា តើ​អ្នក​ត្រៀម​នឹង​ទទួល​បាន​ដំណឹង​ល្អ​អ្វី?

ថ្ងៃ​នេះ ជា​ថ្ងៃ​ចុងក្រោយ​នៃ​ខែ​សីហា ហើយ​រំលង​តែ​ជាង ១០ ម៉ោង​ទៀត នឹង​ផ្លាស់​ទៅ​ទំព័រ​ថ្មី​នៃ​ខែ​កញ្ញា​ហើយ។ តាម​ការ​ទស្សន៍ទាយ​ពី Knongsrok យើង​តម្រូវ​ឲ្យ​បងប្អូន​ជ្រើសរើស​ក្នុង​ចំណោម​ប្រអប់​កាដូ​ទាំង ៤ ដើម្បី​ដឹង​ថា តើ ៥ ​ថ្ងៃ​ដំបូង​ខែ​ថ្មី អ្នក​បម្រុង​នឹង​ជួប​រឿងរ៉ាវ​អ្វី​ខ្លះ? ប្រអប់​កាដូ​ទី ១ អ្នក​នឹង​ទទួល​បាន​ភាព​រីករាយ​នៅ​កន្លែង​ការងារ និង​ការ​រកស៊ី ដោយ​ដំណើរការ​គ្រប់​កាតព្វកិច្ច​ទាំង​ឡាយ នឹង​សម្រេច​ទៅ​បាន​ដោយ​រលូន ពោល​គ្មាន​ឧបសគ្គ​អ្វី​មក​រាំងស្ទះ​អ្នក​ឡើយ នៅ ៥ ​ថ្ងៃ​ដើម​ខែ​ខាង​មុខ។ ទន្ទឹម​នេះ វា​ក៏​ជា​ផល ជា​អំណោយ​ផ្នែក​ទ្រព្យ​មួយ​ផ្នែក​ផង​ដែរ ជា​ការ​ប៉ះប៉ូវ​នឹង​ញើសឈាម​នឿយ​ហត់​មួយ​រយៈ​ពេល​មុន។ ប្រអប់​កាដូ​ទី ២ បញ្ហា​ជាប់​ជំពាក់​នៅ​ខែ​សីហា​នេះ…

Ttsd
ប្លែកៗ

ជ្រើសរើសយ័ន្តថៃមួយ ដើម្បីទទួលយកសារណែនាំ ដែលវិញ្ញាណល្អចង់ផ្ញើមកដល់អ្នក

មនុស្ស​ជា​ច្រើន​បាន​ជួប​បញ្ហា​ឥត​ឈប់​ជា​រៀងរាល់​ថ្ងៃ ហើយ​ពេល​ខ្លះ​មាន​តែ​ការ​ណែនាំ​នូវ​មតិ​ល្អ ឬ​ស្តាប់​នូវ​យោបល់​ល្អៗ នោះ​គឺ​ជា​ដំណោះស្រាយ​ល្អ​បំផុត​ដែល​អ្នក​គួរ​តែ​ទទួល​យក។ ក្នុង​អត្ថបទ​នេះ Knongsrok សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​សន្លឹកយ័ន្ត​មួយ ​ក្នុង​ចំណោម​យ័ន្តទាំង ៣ ដើម្បី​ទទួល​បាន​សារ​ណែនាំ​នូវ​ខាង​ក្រោម៖ សន្លឹកយ័ន្តទី ១ វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​យក​ឈ្នះ​អារម្មណ៍​ខាង​ក្នុង​របស់​ខ្លួន​ឯង​ហើយ ដោយ​សារ​តែ​អារម្មណ៍​ភ័យខ្លាច អារម្មណ៍​គិត​ថា​មិន​អាច​ទៅ​រួច នាំ​ឲ្យ​អ្នក​ខកខាន​នូវ​ការ​ចាប់​យក​ឱកាស​ល្អៗ​ជា​ច្រើន។ ចូរ​ប្រមូល​ផ្តុំ​នូវ​ថាមពល ការ​គិត​វិជ្ជមាន ហើយ​ព្យាយាម​ធ្វើ​រឿង​នោះ​ទៅ វា​នឹង​ចេញ​ជា​រូបរាង​មក​ហើយ ខុស​ពី​អ្នក​នៅ​អង្គុយ​តែ​មួយ​កន្លែង ហើយ​រង់ចាំ​តែ​ខ្លាច គឺ​គ្មាន​សង្ឃឹម​ដែល​អាច​ទៅ​មុខ​បាន​ឡើយ។ សន្លឹកយ័ន្តទី ២ បន្ត​នូវ​ភាព​ដឹងគុណ ការ​អំណរគុណ​ដល់​អ្នក​ដែល​បាន​ជួយ​អ្នក ហើយ​រឿង​ល្អៗ​នឹង​បន្ត​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ខាង​មុខ។ ក៏​កុំ​ភ្លេច​អរគុណ​ខ្លួន​ឯង​សម្រាប់​គ្រប់​យ៉ាង​ដែល​បាន​ធ្វើ និង​អ្វី​ដែល​អ្នក​ដទៃ​បាន​ជួយ​អ្នក។ ព្យាយាម​រក្សា​តុល្យភាព​នៃ​ការ​គោរព​ខ្លួន​ឯង​និង​អ្នក​ដទៃ ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ​ពេល​នេះ។…

New Copy
ប្លែកៗ

ត្រៀមខ្លួន! ឆ្នាំទាំង ៤ ជួបលាភសំណាងធំ បន្ទាប់ពីឈានចូលឆ្នាំ ២០២៣ ភ្លាម

ចូល​ដល់ឆ្នាំ​ទន្សាយ ​២០២៣ ភ្លាម សម្រាប់អ្នកឆ្នាំទាំង ៤ ខាងក្រោមនេះ នឹង​ទទួលបាន​លាភ​សំណាង ទ្រព្យសម្បត្តិ​ហូរហៀរ​ នេះជាឆ្នាំដែលអាចឱ្យអ្នកវិវឌ្ឍន៍ខ្លួនក្លាយជាអ្នកមានយ៉ាងងាយ។ ១. ឆ្នាំជ្រូក ជាប់​ក្នុង​បញ្ជី​ឆ្នាំ​ដែល​មាន​បំផុត​ក្នុង​ឆ្នាំ ២០២៣ គឺអ្នកដែលកើតក្នុង​ឆ្នាំ​ជ្រូក។ ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា ចាប់ពីឆ្នាំ ២០២៣ ទៅ ជីវិត និង​ការងារ​អ្នកឆ្នាំជ្រូកនឹង​ងាក​ទៅរក​ទិសដៅ​វិជ្ជមានខ្លាំង។ គាំទ្រដោយព្រះនៃទ្រព្យសម្បត្តិ ទេពកោសល្យខ្ពស់ អ្នកនឹងមានភាពរុងរឿង ការធ្វើអ្វីៗគ្រប់យ៉ាងមានភាពងាយស្រួល និងរលូន។ ជាពិសេសនៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៣ ផែនការវិនិយោគនៃឆ្នាំជ្រូកនឹងអភិវឌ្ឍយ៉ាងរលូន និងរីកចម្រើន។ បើ​អ្នក​វិនិយោគ​លើ​អចលនទ្រព្យ​ក្នុង​អំឡុង​ឆ្នាំ ២០២៣ នេះ…

New Copy
ប្លែកៗ

រាប់ចាប់ពីថ្ងៃដំបូង នៃខែកញ្ញាទៅ ឆ្នាំទាំង ៤ មានអ្នកតាមថែរក្សា ការពារ មិនខ្វះឱកាសរកលុយឡើយ

ចូល​ដល់​ខែកញ្ញា​នេះភ្លាម អ្នកឆ្នាំទាំង ៤ ខាងក្រោមនេះ នឹង​ទទួលបាន​លាភ​សំណាង ទ្រព្យសម្បត្តិ​ច្រើន​ លើសពីអ្វីដែលអ្នកគិតទុក។ ១. ឆ្នាំវក អ្នកដែលកើតក្នុងឆ្នាំស្វាត្រូវបានគាំទ្រដោយទេពកោសល្យ ដូច្នេះពួកគេមានឱកាសក្លាយជាអ្នកមានយ៉ាងឆាប់រហ័សក្នុងខែកញ្ញា។ ការវិនិយោគខ្លះរបស់អ្នកកាលពីអតីតកាលប្រហែលជាមកដល់អំឡុងពេលប្រមូលផលមកវិញហើយ។ ដោយគ្រាន់តែត្រូវការសម្រាកដើម្បីរីករាយនឹងផលនៃកម្លាំងពលកម្មរបស់អ្នក។ មនុស្សមួយចំនួនអាចក្លាយជាអ្នកមានបានយ៉ាងឆាប់រហ័ស ដោយសារសំណាងរបស់ពួកគេ។ យ៉ាង​ណា​មិញ អ្នកគួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ចំពោះ​សុខភាព​របស់​ខ្លួន។ ជាពិសេសជំងឺទាក់ទងនឹងឆ្អឹង។ មនុស្សចាស់គួរតែយកចិត្តទុកដាក់កុំធ្វើលំហាត់ប្រាណហួសហេតុ ហើយមនុស្សវ័យក្មេងមិនគួរព្រងើយកន្តើយនឹងការព្រមានរបស់រាងកាយនោះទេ។ ២. ឆ្នាំថោះ តាម​ការ​ទស្សន៍ទាយ​សំណាងក្នុង​ខែ​កញ្ញា ឆ្នាំ​២០២២ មនុស្ស​កើត​ឆ្នាំ​ទន្សាយ​នឹង​ជា​រាសី​សំណាង​បំផុត​ក្នុង​ខែ។ ចំណែក​ឯ​រឿង​ស្នេហា​វិញ​រលូន​ល្អ ទទួល​បាន​ដំណឹង​ល្អ​និង​បង្កើត​ទំនាក់ទំនង​ល្អ​ក្នុង​ជីវិត ។ រាសី​ដោយសារ​បាន​ជួប​មនុស្ស​ថ្លៃថ្នូរ​គួរ​ជាទី​គាប់ចិត្ត អំណោយផល សំណាង​ក្នុង​ការ​វិនិយោគ ចំណូល​កើនឡើង…

64
គ្រួសារ

តើអ្នកគិតថាមួយណាដែលមិនមែនជាគ្រួសារពិតប្រាកដ? ចម្លើយរបស់អ្នកអាចបង្ហាញអំពីអត្តចរិតរបស់អ្នកបាន

រូបភាពទាំងបីនេះគឺជាតេស្តចិត្តសាស្រ្តមួយដែលអាចបង្ហាញអំពីប្រវត្តិគ្រួសារនិងអត្តចរិតរបស់បុគ្គលម្នាក់បាន។ ចូរអ្នកសង្កេតទៅលើរូបភាពទាំងបីនេះហើយគិតថា មួយណាដែលមិនមែនជាគ្រួសារឬមិនសាកសមថាជាគ្រួសារ រួចអានចម្លើយរបស់អ្នក៖ គ្រួសារទី១ ប្រសិនបើអ្នកគិតថារូបភាពទី១មិនមែនជាគ្រួសារពិតប្រាកដ អ្នកគឺជាមនុស្សដែលឱ្យតម្លៃទៅលើមិត្តភក្តិជាងគ្រួសារ។ អ្នករើសយកគ្រួសារមួយនេះដោយសារអ្នកគិតថាបុគ្គលប្តីនៅក្នុងរូបភាពនោះមិនសូវខ្វល់ខ្វាយពីប្រពន្ធកូនឬក៏ម្តាយព្យាយាមការពារកូនពីឪពុកដែលគ្មានទំនួលខុសត្រូវ។ អ្នកប្រាកដជាធំឡើងនៅក្នុងគ្រួសារមួយដែលគ្មានឪពុកល្អជាបង្អែកហើយអ្នកគឺជាមនុស្សដែលតែងចែករំលែកភាពសប្បាយរីករាយដល់អ្នកដ៏ទៃនិងមិនចង់ឱ្យអ្នកដ៏ទៃឆ្លងកាត់ភាពឈឺចាប់ដូចដែលអ្នកបានឆ្លងកាត់នោះទេ។ គ្រួសារទី២ ប្រសិនបើអ្នកគិតថារូបភាពទី២មិនមែនជាគ្រួសារពិតប្រាកដ អ្នកគឺជាមនុស្សម្នាក់ដែលស្រលាញ់គ្រួសារជាងអ្វីៗទាំងអស់ក្នុងលោកនេះ។ អ្នកអាចនឹងគិតថាគ្រួសារមួយនេះមិនមែនជាគ្រួសារពិតប្រាកដដោយសារឪពុកម្តាយមិនសូវខ្វល់ខ្វាយពីកូនថែមទាំងមិនបានកាន់ដែកូនទៀតផង។ អ្នកគឺជាមនុស្សដែលឱ្យតម្លៃខ្ពស់ទៅលើគ្រួសារនិងតែងយកគ្រួសារជាគោល។ អ្នកហ៊ានជំនះរាល់ឧបសគ្គឱ្យតែគ្រួសាររបស់អ្នកមានក្តីសុខ។ គ្រួសារទី៣ ប្រសិនបើអ្នកគិតថារូបភាពទី៣មិនមែនជាគ្រួសារពិតប្រាកដ អ្នកគឺជាមនុស្សម្នាក់ដែលធំឡើងដោយខ្វះភាពកក់ក្តៅពីឪពុកម្តាយឬធ្លាប់ជួបប្រទះនឹងការប៉ះទង្គិចផ្លូវចិត្តក្នុងគ្រួសារដោយហេតុការណ៍ណាមួយ។ គ្រួសារទី៣ គឺជាគ្រួសារដ៏មានសុភមង្គលនិងពោរពេញទៅដោយសេចក្តីស្រលាញ់ដូចនេះមិនងាយនឹងមានអ្នករើសខុសណាស់! អ្នកអាចជាមនុស្សដែលមិនងាយទុកចិត្តអ្នកដ៏ទៃនិងតែងគិតក្នុងផ្លូវអវិជ្ជមាន។ នេះអាចបណ្តាលមកពីការគាបសង្កត់ផ្លូវចិត្តក្នុងវ័យកុមារភាពរបស់អ្នកឬខ្វះការយកចិត្តទុកដាក់និងការផ្តល់ក្តីស្រលាញ់ពីមនុស្សជុំវិញខ្លួន៕ ប្រភព៖ MINDJOURNAL

62
Inspiration

ពន្លឹបំភ្លឺផ្លូវជីវិត! ជ្រើសរើសយករូបភាពថ្ងៃរះណាមួយដែលអ្នកពេញចិត្តដើម្បីដឹងពីតម្រុយជីវិតរបស់អ្នក

ដំណើរជីវិតមានភាពស្មុគស្មាញនិងសាំញុំាណាស់។ ប៉ុន្តែនៅពេលយើងមានគោលដៅឬដឹងថាយើងកំពុងខ្វះខាតអ្វីមួយ វានឹងធ្វើឱ្យយើងងាយស្រួលដើរនៅលើវិថីនេះជាងមុន។ ចូរអ្នកជ្រើសរើសយករូបភាពថ្ងៃរះមួយដែលដើម្បីដឹងពីតម្រុយជីវិតរបស់អ្នក៖ ថ្ងៃរះទី១ ប្រសិនបើអ្នករើសយកថ្ងៃរះទី១ អ្នកគឺជាមនុស្សដែលហ៊ានពុះពាររាល់ឧបសគ្គក្នុងជីវិត។ អ្នកតែងគិតទៅលើគ្រប់ជ្រុងជ្រោយនិងមានៈក្នុងការសម្រេចបានគោលដៅដែលអ្នកប្រាថ្នា។ ទោះបីជាអ្នកខ្លះមើលមកអ្នកថាជាមនុស្សអាត្មានិយមនិងមានមហិច្ចតាខ្ពស់ តាមពិតទៅអ្នកជាមនុស្សដែលមានភាពសណ្តោសប្រណីចំពោះមនុស្សជុំវិញខ្លួននិងតែងតែខ្វល់ពីសុខទុក្ខពួកគេមិននឿយណាយ។ គេបានឱ្យយោបល់ថា អ្នកគួរបើកបេះដូងឱ្យមនុស្សនៅជុំវិញខ្លួនអ្នកស្វែងយល់អំពីអ្នកឱ្យកាន់តែច្បាស់។ ថ្ងៃរះទី២ ប្រសិនបើអ្នករើសយកថ្ងៃរះទី២ អ្នកគឺជាមនុស្សដែលពោរពេញទៅដោយក្តីស្រម៉ៃនិងសុបិន្ត។ អ្នកដែលនៅជិតអ្នកតែងចង់ទទួលបានសេចក្តីស្រលាញ់និងភាពកក់ក្តៅពីអ្នក។ អ្នកតែងឱ្យតម្លៃទៅលើអ្វីៗគ្រប់យ៉ាងមិនថាមនុស្ស សត្វឬវត្ថុនោះទេ។ គេបានឱ្យយោបល់មកថា អ្នកមិនគួរផ្លាស់ប្តូរខ្លួនឯងដោយសារតែសម្តីរិះគន់ ពេបជ្រាយរបស់មនុស្សដែលច្រណែនអ្នកនោះទេ។ អ្នកគឺជាបុគ្គលពិសេសម្នាក់ដែលតែងមើលពិភពលោកក្នុងផ្លូវវិជ្ជមាន។ ថ្ងៃរះទី៣ ប្រសិនបើអ្នករើសយកថ្ងៃរះទី៣ អ្នកគឺមនុស្សដែលចេះថ្លឹងថ្លែងរវាងខួរក្បាលនិងបេះដូងទៅតាមកាលៈទេសៈ។ អ្នកមិនឱ្យបេះដូងរបស់អ្នកគ្រប់គ្រងរហូតដល់ថ្នាក់បំភ្លៃការពិតនោះទេ។ អ្នកមានឥទ្ធិពលក្នុងការដោះស្រាយរាល់បញ្ហាគ្រប់យ៉ាងប្រកបដោយទំនុកចិត្តនិងប្រសិទ្ធិភាព។ គេបានឱ្យយោបល់មកថា ទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកមិនត្រូវមើលរំលងមនុស្សសំខាន់នៅក្នុងជីវិតរបស់អ្នកដូចជាគ្រួសារនិងមិត្តភក្តិនោះទេព្រោះប្រសិនបើគ្មានវត្តមានពួកគាត់ អ្នកក៏គ្មានថ្ងៃនេះដែរ៕  

Thumbnail Design
សុខភាព

ពិបាកក្នុងការបត់ជើងមែនទេ? ប្រភេទអាហារដែលជាឱសថទិព្វក្នុងការពង្រឹងមុខងារប្រព័ន្ធរំលាយអាហារដែលអ្នកមិនដែលដឹងពីមុន

ប្រព័ន្ធរំលាយអាហារមិនល្អអាចបណ្តាលឱ្យមានបញ្ហាសុខភាពផ្សេងៗដូចជាឈឺក្រពះ រាគរូសនិងឬសដូងបាតជាដើម។ ការថែទាំមុខងារនៃប្រព័ន្ធរ៉លាយអាហារគឺពិតជាមានសារៈសំខាន់ណាស់ ហេតុដូចនេះហើយទើបអ្នកគួរយល់ដឹងអំពីអាហារដែលអ្នកគួរបរិភោគ៖ ១. យ៉ាអួរ យ៉ាអួរផ្សំឡើងពីប្រភេទបាក់តេរីដែលផ្តល់គុណប្រយោជន៍ដល់សុខភាព។ អ្នកគួរបរិភោគយ៉ាអួរជាប្រចាំដើម្បីជំនួយដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកនិងជៀសវាងជំងឺផ្សេងៗ។ ២. ខ្ញី ខ្ញីត្រូវបានគេប្រើប្រាស់នៅក្នុងឱសថបុរាណតាំងពីយូរលង់ណាស់មកហើយនិងអាចព្យាបាលរោគផ្សេងៗដូចជាក្អួតចង្អោរ វិលមុខនិងទល់លាមកជាដើម។ ចូរអ្នកឧស្សាហ៍បរិភោគខ្ញីដោយចិតវាជាចំណិតតូចៗរួចបង់វាចូលទឹកក្តៅមួយកួនកែវជាប្រចាំ។ ៣. ផ្លែប័រ នរណាៗក៏ចូលចិត្តផ្លែប័រដែរដោយសារវាមានរសជាតិឆ្ងាញ់និងអាចបរិភោគជាបង្អែមឬចំអិនជាម្ហូបក៏បាន។ ក្រៅពីរសជាតិរបស់វា ផ្លែប័រក៏សម្បូរទៅដោយហ្វាយប័រ (Fiber) និងជាតិខ្លាញ់ល្អ។ វាថែមទាំងបម្លែង beta-carotene ទៅជាវីតាមីន A ថែមទៀតផង។ ៤. ការ៉ុត នៅពេលនិយាយដល់ផ្លែការ៉ុត អ្នកប្រាកដជាដឹងហើយថាវាជួយដល់សុខភាពភ្នែក ប៉ុន្តែក្រៅពីនេះវាក៏ជាប្រភពនៃហ្វាយប័រ (Fiber) ដែលជូយសម្រួលដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកផងដែរ។…

61
ប្លែកៗ

ព្រាបនាំសារ! ជ្រើសរើសយកសន្លឹកបៀរព្រាបនាំសារមួយដើម្បីអានសារដែលផ្ញើមកអ្នកជាពិសេស

មុននឹងមានទូរស័ព្ទដៃនិងប្រព័ន្ធឌីជីថលផ្សេងៗ សត្វព្រាបត្រូវបានគេប្រើប្រាស់ជាយាន្តនាំសារពីកន្លែងមួយទៅកន្លែងមួយទៀត។ ថ្ងៃនេះជាថ្ងៃសំណាងរបស់អ្នកដោយសារមានគេផ្ញើសារតាមរយៈសត្វព្រាបមកអ្នកជាពិសេស៖ សន្លឹកបៀរទី១ សត្វព្រាបទី១បាននាំសារមកថា អ្នកគឺជាមនុស្សដែលរឹងមាំជាងអ្នកគិតទៅទៀត។ ចូរអ្នកគិតទៅលើរាល់ឧបសគ្គតូចធំដែលអ្នកធ្លាប់ឆ្លងកាត់កន្លងមក រួចគិតទៅមើលថាអ្នកក្លាហាននិងមោះមុតកម្រិតណា។ ចូរអ្នកកុំឱ្យភាពស្មុគស្មាញទាំងនោះគាបសង្កត់មកលើអ្នក ហើយត្រូវផ្ចង់អារម្មណ៍ទៅលើអ្វីដែលពិតនិងស្វែងរកដំណោះស្រាយដើម្បីជំនះទៅលើឧបសគ្គទាំងនោះ។ សន្លឹកបៀរទី២ សត្វព្រាបទី២បាននាំសារមកថា នេះគឺជាពេលវេលាដែលសាកសមបំផុតសម្រាប់អ្នកដើម្បីបញ្ចេញនូវអារម្មណ៍ពិតរបស់អ្នក។ កន្លងទៅ រាល់ការបញ្ចេញមតិឬគំនិតរបស់អ្នកតែងត្រូវបានគេមើលរំលង ហេតុដូចនេះហើយដែលនាំឱ្យអ្នកលែងហ៊ាននិយាយការពិត។ យ៉ាងណាមិញ អ្នកត្រូវរឹងមាំឡើង រួចបញ្ចេញនូវអារម្មណ៍ពិតនិងគំនិតពិតរបស់អ្នក កុំឱ្យអ្នកដ៏ទៃជិះជាន់មកលើអ្នកឱ្យសោះ។ សន្លឹកបៀរទី៣ សត្វព្រាបទី៣បាននាំសារមកថា ដល់ពេលដែលអ្នកត្រូវចាប់ផ្តើមអនុវត្តអ្វីដែលអ្នកបានគម្រោងតាំងពីយូរនោះហើយ។ ចូរអ្នកកុំចំណាយពេលយូរឱ្យកន្លងទៅដោយគ្មានប្រយោជន៍ យ៉ាងណាមិញ អ្នកគួរបោះជំហានទៅមុខរួចឈោងចាប់យករាល់ឱកាសទាំងនោះកុំឱ្យវារំលងហួស។ អ្នកមិនត្រូវស្ទាក់ស្ទើរក្នុងការសម្រេចចិត្តនោះទេ។ សន្លឹកបៀរទី៤ សត្វព្រាបទី៤បាននាំសារមកថា អ្នកត្រូវធ្វើអ្វីមួយតាមសម្រួលព្រោះអ្វីៗទាំងនោះគង់តែហុចផលមកវិញនោះទេ។ អ្នកតែងតក់ក្រហល់ក្នុងការបំពេញរាល់កិច្ចការដែលនាំឱ្យអ្នកកើតមានភាពស្ត្រេសនិងស្មុគស្មាញយ៉ាងខ្លាំង។ យ៉ាងណាមិញ…

58
Inspiration

បង្កើនភាពស្អិតរមួតឡើងវិញមិនជាបញ្ហាទេ! ជ្រើសរើសយកសន្លឹកបៀរមួយដើម្បីដឹងពីចំណុចខ្វះខាតដែលអ្នកត្រូវបំពេញចន្លោះក្នុងវិថីស្នេហារបស់អ្នក

នៅក្នុងជីវិតស្នេហាគ្មាននរណាឥតខ្ចោះនោះឡើយ គឺម្នាក់ៗតែងមានចំណុចខ្វះខាតរៀងៗខ្លួន។ យ៉ាងណាមិញ នៅដែលអ្នកបានយល់ដឹងពីចំណុចខ្សោយទាំងនោះហើយ វានឹងបង្កភាពងាយស្រួលក្នុងការបំពេញរាល់ចន្លោះខ្វះខាតទាំងនោះដើម្បីនាំឱ្យសេចក្តីស្នេហារបស់អ្នកមានភាពស្អិតរមួតឡើងវិញ៖ សន្លឹកបៀរទី១ ប្រសិនបើអ្នករើសយកសន្លឹកបៀរទី១ អ្នកត្រូវចំណាយពេលដើម្បីបង្ហាញនូវអារម្មណ៍ពិតរបស់អ្នកទៅកាន់ដៃគូឱ្យបានច្រើនជាងនេះ។ នៅក្នុងជីវិតស្នេហា គ្មានអ្វីត្រូវលាក់លៀមពីគ្នានោះទេ ជាពិសេសអារម្មណ៍ពិតរៀងៗខ្លូន។ អ្នកមិនគួររអៀសខ្លួនឬស្ទាក់ស្ទើរក្នុងការបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនទៅកាន់ដៃគូនោះទេ។ សន្លឹកបៀរទី២ ប្រសិនបើអ្នករើសយកសន្លឹកបៀរទី២ អ្នកត្រូវយល់ថាដៃគូរបស់អ្នកមិនមែនមានគំនិតដូចអ្នកទាំងស្រុងឡើយ។ មនុស្សម្នាក់ៗមានផ្នត់គំនិតនិងការយល់ឃើញខុសៗគ្នា ដូចនេះអ្នកមិនអាចរំពឹងថាដៃគូអ្នកនឹងយល់ស្របទៅលើមតិរបស់អ្នករាល់ពេលនោះទេ។ តួយ៉ាងនៅពេលមានជម្លោះណាមួយកើតមានឡើង ចូរអ្នកព្យាយាមត្រងត្រាប់ស្តាប់នូវគំនិតរបស់ដៃគូសិនមុននឹងតបតរភ្លាមៗដោយមិនបានពិចារណា។ សន្លឹកបៀរទី៣ ប្រសិនបើអ្នករើសយកសន្លឹកបៀរទី៣ អ្នកគួរផ្តល់ពេលសម្រាប់ឱ្យដៃគូរបស់អ្នកនៅម្នាក់ឯងខ្លះ។ ជួនកាលនៅពេលមនុស្សពីរនាក់ចំណាយពេលនៅជាមួយគ្នាជាប់លាប់ពេកវាអាចធ្វើឱ្យមានទំនាស់ឬភាពតានតឹង ហេតុដូចនេះហើយអ្នកទាំងពីរគួរចំណាយពេលខ្លះដើម្បីនៅដាច់ដោយឡែកពីគ្នាដើម្បីកសាងចំណងស្នេហ៍ឱ្យកាន់តែមានភាពផ្អែមល្ហែមជាងមុន។ សន្លឹកបៀរទី៤ ប្រសិនបើអ្នករើសយកសន្លឹកបៀរទី៤ អ្នកគួរលើកទឹកចិត្តដៃគូអ្នកឱ្យបានច្រើនៗ។ គូស្នេហ៍អ្នកអាចនឹងកំពុងទូលរែករឿងរ៉ាវជាច្រើនប៉ុន្តែគាត់មិនបញ្ចេញមកក្រៅព្រោះមិនចង់ឱ្យអ្នកបារម្មណ៍។ ដូចនេះហើយ អ្នកគួរឧស្សាហ៍សួរសុខទុក្ខគាត់ លើកទឹកចិត្តគាត់និងសរសើរគាត់ជារឿយៗ៕

Dfdf
ប្លែកៗ

ព្រាបនាំសារ មានអ្វីចង់ប្រាប់អ្នក មុនបើកទំព័រខែថ្មីខាងមុខនេះ?

នៅខែសីហា ឆ្លងផុតរយៈពេល ២៩ ថ្ងៃ ហៀបនឹងបើកទំព័រខែថ្មីនៅប៉ុន្មានថ្ងៃបន្ទាប់។ ចូលដល់ទំព័រខែកញ្ញា ដែលពេលវេលាកាន់តែទៅមុខ កៀកនឹងរំកិលចូលឆ្នាំ ២០២៣ ហើយនោះ តើអ្នកបានត្រៀមលក្ខណៈអ្វិខ្លះហើយសម្រាប់ជីវិតមួយនេះ? ងាកមកក្នុងអត្ថបទ Knongsrok សូមឲ្យអ្នកជ្រើសរើសនូវព្រាបនាំសារមួយ ដើម្បីទទួលបានសារណែនាំដ៏មានឥទ្ធិពលសម្រាប់ជីវិត សម្រាប់ខែថ្មី កញ្ញាខាងមុខ៖ ព្រាបនាំសារទី ១ មិន​ថា​រឿង​លំបាក​យ៉ាង​ណ ចូរ​អ្នក​កុំ​បោះបង់​ដោយ​ងាយ ត្រូវ​គិត​ថា អ្នក​បាន​ឆ្លង​ដល់​ពាក់​កណ្ដាល​ទី​ទៅ​ហើយ អ្នក​បាន​ឆ្លង​កាត់​រឿង​លំបាក​ជា​ច្រើន​រួច​មក​ហើយ ហេតុអ្វី​សល់​តែ​បន្តិច​ទៀត​នេះ អ្នក​បែរ​ជា​គិត​ចង់​បោះបង់? តាម​រយៈ​ការ​ជ្រើសរើស​របស់​អ្នក យើង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ ចូរ​បន្ត​បោះ​ជំហាន​ទៅ​មុខ​ទៀត។ មិន​យូរ​ទេ អ្វីៗ​ទាំង​ប៉ុន្មាន​នឹង​រំលេច​ជា​ផ្លែផ្កា​ដូច​ការ​គ្រោង​ទុក​របស់​អ្នក។ ក៏​កុំ​សង្ស័យ​ដែរ​…

New Copy
ប្លែកៗ

ឆ្នាំ ៤ មានទេវតាទ្រព្យ ទេវតាសំណាង តាមថែរក្សា រហូតដល់ចុងឆ្នាំ ២០២២

ហោរាសាស្រ្តចាប់ពីចុងខែនេះ រហូតដល់ខែចុងក្រោយនៃឆ្នាំ ខ្លា មានឆ្នាំ ៤ មានលាភសំណាង មានទេវតាតាមថែរក្សា ទទួលបានពរជ័យពីឋានសួគ៌ ជួបតែសេចក្តីសុខ សេចក្តីចម្រើន លាភទ្រព្យសំណាងតាមជាហូរហែ។ ១. ឆ្នាំច ហោរាសាស្ត្រចុងឆ្នាំ អ្នកដែលកើតឆ្នាំច ជាឆ្នាំដែលទទួលលាភសំណាងច្រើនជាងគេ ផ្លូវទៅកាន់កិត្តិនាម និងលាភសំណាង គ្មានអ្នកណាអាចប្រៀបផ្ទឹមបានឡើយ។ ក្នុង​ចំណោម​ឆ្នាំ​ទាំង ១២ នេះ ឆ្នាំច​ជា​ឆ្នាំ​ដែល​មិន​បោះបង់​អ្វីដោយងាយឡើយ នៅពេល​ប្រឈម​មុខ​នឹង​ការ​លំបាក និង​ឧបសគ្គ។ តាមហោរាសាស្ត្រក្នុងឆមាសទីពីរនៃឆ្នាំ ២០២២ នេះ ឆ្នាំចនឹងជួបមនុស្សដែលនឹងជួយពួកគេឱ្យក្លាយជាអ្នកមាន ហើយសំណាងរបស់ពួកគេក៏នឹងកើនឡើងពីមួយខែទៅមួយខែផងដែរ។ សូម​អរគុណ​ចំពោះ​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ ​ដែល​នៅ​ចុង​ឆ្នាំ​នេះ​…

Ngh
ប្លែកៗ

តំណមចាស់ពីបុរាណ ហាមផ្តាច់កុំកាត់​ក្រចក កាត់​សក់​នៅ​ថ្ងៃ​មិន​ល្អ​ទាំង​នេះ​ឲ្យ​សោះ

តាម​ជំនឿ​ការ​ជ្រើសរើស​ថ្ងៃ​កាត់​សក់ និង​កាត់​ក្រចក ក៏​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ដែរ ព្រោះ​បើ​ជ្រើសរើស​ថ្ងៃ​មិន​ល្អ នោះ​អាច​នឹង​ទាញ​ឲ្យ​ជីវិត​អ្នក​ធ្លាក់​ទៅ​ជួប​រឿង រឿង​មិន​ល្អ​ណា​មួយ​ជា​ដើម។ តាម​ក្បួន​មាន​ថ្ងៃ​ល្អ​និង​ថ្ងៃ​អាក្រក់ ដែល​អ្នក​អាច​ជ្រើសរើស ដើម្បី​កាត់​សក់​និង​កាត់​ក្រចក​បាន ហើយ​មិន​គួរ​ប្រមាថ​នោះ​ទេ ដ្បិត​ជា​មិន​សូវ​ជឿ​ក៏​ដោយ៖ ​កាត់​សក់​ថ្ងៃ​អាទិត្យ: នឹង​មាន​អាយុ​វែង គ្មាន​ជំងឺ​មក​បៀតបៀន ​កាត់​សក់​ថ្ងៃ​ចន្ទ: នឹង​មាន​តែ​សំណាង​ល្អ កាត់​សក់​ថ្ងៃ​អង្គារ: នឹង​មាន​អំណាច ធ្វើ​ឲ្យ​គ្រប់​គ្នា​គោរព​ឲ្យ​តម្លៃ ​កាត់​សក់​ថ្ងៃ​ពុធ: នឹង​ជួប​សំណាង​មិន​ល្អ ជួប​ការ​រង​ទុក្ខ​ឈឺ​ចាប់​ក្នុង​ជីវិត ​កាត់​សក់​ថ្ងៃ​ព្រហស្បតិ៍: ​នឹង​មាន​ទេវតា របស់​សក្ដិសិទ្ធិ​តាម​ថែរក្សា ​​កាត់​សក់​ថ្ងៃ​សៅរ៍: ​គិត​អ្វី ចង់​ធ្វើ​អ្វី នឹង​បាន​ដូច​បំណង​ប្រាថ្នា។ ​កាត់​ក្រចក​ថ្ងៃ​អាទិត្យ: នឹង​នាំ​សំណាង​ល្អ ជួប​ទ្រព្យ​ដែល​មិន​បាន​រំពឹង​ដល់…

Tyui
ប្លែកៗ

បើកសន្លឹកបៀរមួយ ដើម្បីទទួលបានសារណែនាំដ៏ល្អ សម្រាប់សប្តាហ៍ថ្មីនេះ

នៅ​ក្នុង​អត្ថបទ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​សន្លឹកបៀរមួយ ​​ក្នុង​ចំណោម សន្លឹករៀងបេះដូងទាំងអ ៣ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត ​ក្នុង​ការ​ចាប់ផ្តើមសប្តាហ៍ថ្មី​របស់​អ្នក៖ សន្លឹកបៀរទី ១ អ្នកជាមនុស្ស​មាន​ភាព​សប្បាយ​រីករាយ​និង​ស្រលាញ់​សេរីភាព​ជា​ទី​បំផុត។ អ្នក​មិន​អាច​រស់នៅ​ក្នុង​ជីវិត ដែល​គ្មាន​ភាព​ផ្អែមល្ហែម​ពី​ស្នេហា​នោះ​ទេ។ អ្នក​ដែល​ជ្រើសរើសសន្លឹកបៀរទី ១ ប្រៀប​ដូច​ជា​ដំណក់​នៃ​ទឹក​សមុទ្រ​រួម​គ្នា​មួយ​អ៊ីចឹង បែប​នេះ​ត្រូវ​ចាំ​ថា អ្នក​មិន​មែន​ធ្វើ​អ្វី​តែ​ឯកឯង​នោះ​ទេ អ្នក​មិនមែន​ដើរ​លើ​ផ្លូវ​នោះ​តែ​ឯកឯង​នោះ​ទេ ពោល​គឺ​មាន​ការ​ប្រកួតប្រជែង​ឥត​ឈប់ បែប​នេះ​កុំ​បណ្តែតបណ្តោយ​ខ្លួន​ហួស​ប្រមាណ​ពេក ទោះ​ហត់​ក៏​សម្រាក​បន្តិច​បាន​ហើយ តែ​កុំ​ទាញ​ភាព​ខ្ជិល​ច្រអូស​មក​ដាក់​ខ្លួន ជាពិសេសក្នុងអាជីពការងារ ការរកស៊ីនានានៅសប្តាហ៍ថ្មីខាងមុខ។ សន្លឹកបៀរទី ២ អ្នកជាមនុស្ស​មាន​ភាព​ស្មោះត្រង់ និង​រមែង​យក​ចិត្ត​ទុក​ដាក់​អំពី​ចំណុច​ខ្សោយ​ខ្លួនឯង ដើម្បីទុកកែតម្រូវពេលទៅមុខ។ អ្នក​ដែល​ជ្រើសរើស​សន្លឹកបៀរទី ១ នេះ…

Fddf
ប្លែកៗ

បើ​មាន ១ ក្នុង​ចំណោម ៣ នេះ​វា​ជា​ប្រផ្នូល​ហៅ​លាភ ដំណឹង​ល្អ​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ

ប្រសិន​បើ​អ្នក​មាន​ ១ ក្នុង​ចំណោម​សញ្ញា​ទាំង ៣ ខាង​ក្រោម នោះ​យើង​ចូលរួម​អបអរសាទរ ព្រោះ​អី​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ អ្នក​នឹង​អាច​ទទួល​បាន​ផល​ចំណេញ ងាយ​ទទួល​បាន​ការ​អភិវឌ្ឍ​អាជីព ការ​រកស៊ី​ផ្សេងៗ៖ ៣) ថ្ងាស​ឡើង​ពន្លឺ​ភ្លឺ​ចែងចាំង មនុស្ស​ដែល​មាន​ថ្ងាស​រៀង​សំប៉ែត ហើយ​ក្រោក​ពី​ព្រឹក​មក មាន​អារម្មណ៍​ថា ថ្ងាស​ខ្លួន​ឯង​សុខៗ​ភ្លឺ​ចែងចាំង​ខុស​ពី​ថ្ងៃ​ធម្មតា នោះ​គឺ​ជាច​សញ្ញា​បង្ហាញ​ថា អ្នក​នឹង​ទទួល​បាន​លាភ​សំណាង​នៅ​ពេល​ខាង​មុខ។ ២) បង្អួច​ហៅ​ទ្រព្យ ឡើង​ពន្លឺ បង្អួច​ហៅ​ទ្រព្យ គឺ​គេ​សំដៅ​ទៅ​ចន្លោះ​រវាង​ភ្នែក​ទាំង​សង​ខាង ដោយ​ចន្លោះ​នោះ ប្រសិន​វា​មើល​ទៅ​ដូច​ភ្លឺ​ចិញ្ចាច មាន​ពន្លឺ​ខុស​ធម្មតា នោះ​នឹង​ទទួល​បាន​ពរជ័យ សិរីមង្គល ​ភាព​ចម្រើន​រុងរឿង​នៅ​ពេល​ខាង​មុខ។ ក្រៅ​ពី​នេះ អ្នក​ក៏​នឹង​មាន​គេ​ស្រលាញ់​រាប់អាន​ច្រើន​ផង​ដែរ ហើយ​តាម​ប្រផ្នូល​នេះ…

Tre
ប្លែកៗ

តម្រុយជីវិត! បើកទ្វារមួយ ដើម្បីដឹងថា អ្នកនឹងជួបប្រទះរឿងអ្វីក្នុងជីវិតនាខែកញ្ញា?

មានទាំងដំណឹងល្អ និងសារណែនាំទុកជាមុនអំពីរឿងដែលបម្រុងនឹងកើតឡើងក្នុងជីវិតរបស់អ្នក នៅខែក្រោយ គឺខែកញ្ញា។ Knongsrok តម្រូវឲ្យអ្នកជ្រើសរើសនូវទ្វារមួយ ដែលអ្នកពេញចិត្ត ហើយងាកទៅផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖ ទ្វារទី ១ ជា​សញ្ញា​បង្ហាញ​ថា ជីវិត​របស់​អ្នក​នឹង​ស្បើយ​ពី​បញ្ហា​នៅ​ពេល​ខាង​មុខ ពោល​គឺ​បញ្ហា​នឹង​កាន់​តែ​ចុះ​ថយ​ទៅ ហើយ​មាន​រឿង​ល្អ​នឹង​ត្រលប់​មក​វិញ​ជា​បណ្តើរៗ។ ដូច្នេះ​ខែក្រោយនេះ អ្នក​គួរ​តែមានពេល ​ដក​ដង្ហើម​បាន​ស្រួល​ គិត​នូវ​រឿង​ល្អ​បាន​ច្រើន រួច​គ្រប់​យ៉ាង​នឹង​ត្រលប់​មក​ធម្មតា​វិញ។ ទ្វារទី ២ អ្នក​នឹង​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​ព្រួយបារម្ភ មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ជួប​ប្រទះ។ ប៉ុន្តែ​កុំ​បាក់​ទឹក​ចិត្ត​អី ជីវិត​គឺ​បែប​ហ្នឹង គ្មាន​នរណា​ដែល​កើត​មក​ស្រួល​រហូត​នោះ​ទេ គ្រាន់​ថា​បញ្ហា​មាន​ខុស​គ្នា និង​ទៅ​តាម​ពេលវេលា​ដែល​ពួក​គេ​ជួប​ប្រទះ។ យ៉ាង​ណា​ត្រូវ​តាំង​ចិត្ត​ឲ្យ​នឹងន ត្រូវ​ប្រាប់​ខ្លួន​ឯង ថា​បញ្ហា​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ក្នុង​ជីវិត។ ចូរ​ខិតខំ​ដោះស្រាយ​វា​ម្តង​មួយៗ…

Tyty
ប្លែកៗ

រើស​អណ្តើក​មាស​មួយ ដើម្បី​ដឹង​ថា​អ្នក​ត្រៀម​នឹង​ជួប​រឿង​អ្វី នៅ​សប្ដាហ៍​ថ្មី​ឆ្លង​ចូល​ខែ​កញ្ញា?

តាម​រយៈ​រូបភាព​នៃ​អណ្តើក​មាស​ទាំង ៣ តើ​អ្នក​ពេញចិត្ត​មួយ​ណា​ជាង​គេ? ​ចម្លើយ​របស់​អ្នក អាច​ឲ្យ Knongsrok បង្ហាញ​តប​ទៅ​វិញ អំពី​ដំណើរ​ជីវិត​នៅ​រយៈ​ពេល​មួយ​សប្តាហ៍​បន្ទាប់ ពោល​ពី​ថ្ងៃ​ទី ២៩ ដល់ ០៤ ​កញ្ញា ថា​តើ​អ្នក​នឹង​ជួប​រឿងរ៉ាវ​អ្វី​ខ្លះ? អណ្តើក​មាស ៩៩៩ ជា​ពេលវេលា​ដ៏​រីករាយ​នៅ​ខណៈ​សប្តាហ៍​ថ្មី ដោយ​អាច​មាន​ការ​ជួបជុំ​កម្មវិធី​មិត្តភក្តិ ឬ​សាច់ញាតិ​ក្រុម​គ្រួសារ​មក​ពី​ឆ្ងាយ បង្កើត​តែ​ការ​សប្បាយ ស្នាម​ញញឹម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ វា​ក៏​ជា​ចំណែក​ក្នុង​ការ​បំបាត់​ភាព​សោកសៅ ឯកោ​ ដែល​អ្នក​បាន​ហែលកាត់​មួយ​រយៈ​ពេល​កន្លង​មក​ផង​ដែរ។ អណ្តើក​មាស ១១១ ពេលវេលា​នៃ​ដំណើរ​កម្សាន្ត​គួរ​តែ​ចូល​មក​ដល់​ហើយ​នៅ​សប្តាហ៍​ក្រោយ មិន​ថា​ទី​ឆ្ងាយ​ជិត អ្នក​នឹង​ទទួល​បាន​សុខ​សុវត្ថិភាព អម​ដោយ​សំឡេង​សើច​ក្អាកក្អាយ​រវាង​អ្នក​រួម​ដំណើរ​ជាមួយ។ តាម​ពិត​ទៅ វា​ក៏​ពេល​លួង​ខ្លួន​ឯង​បន្តិច​ដែរ…