មនុស្សជាច្រើនបានជួបបញ្ហាឥតឈប់ជារៀងរាល់ថ្ងៃ ហើយពេលខ្លះមានតែការណែនាំនូវមតិល្អ ឬស្តាប់នូវយោបល់ល្អៗ នោះគឺជាដំណោះស្រាយល្អបំផុតដែលអ្នកគួរតែទទួលយក។
ក្នុងអត្ថបទនេះ Knongsrok សូមឲ្យអ្នកធ្វើការជ្រើសរើសនូវសន្លឹកយ័ន្តមួយ ក្នុងចំណោមយ័ន្តទាំង ៣ ដើម្បីទទួលបានសារណែនាំនូវខាងក្រោម៖
សន្លឹកយ័ន្តទី ១

វាដល់ពេលដែលអ្នកត្រូវយកឈ្នះអារម្មណ៍ខាងក្នុងរបស់ខ្លួនឯងហើយ ដោយសារតែអារម្មណ៍ភ័យខ្លាច អារម្មណ៍គិតថាមិនអាចទៅរួច នាំឲ្យអ្នកខកខាននូវការចាប់យកឱកាសល្អៗជាច្រើន។
ចូរប្រមូលផ្តុំនូវថាមពល ការគិតវិជ្ជមាន ហើយព្យាយាមធ្វើរឿងនោះទៅ វានឹងចេញជារូបរាងមកហើយ ខុសពីអ្នកនៅអង្គុយតែមួយកន្លែង ហើយរង់ចាំតែខ្លាច គឺគ្មានសង្ឃឹមដែលអាចទៅមុខបានឡើយ។
សន្លឹកយ័ន្តទី ២

បន្តនូវភាពដឹងគុណ ការអំណរគុណដល់អ្នកដែលបានជួយអ្នក ហើយរឿងល្អៗនឹងបន្តចូលមកក្នុងជីវិតរបស់អ្នកនៅពេលខាងមុខ។ ក៏កុំភ្លេចអរគុណខ្លួនឯងសម្រាប់គ្រប់យ៉ាងដែលបានធ្វើ និងអ្វីដែលអ្នកដទៃបានជួយអ្នក។ ព្យាយាមរក្សាតុល្យភាពនៃការគោរពខ្លួនឯងនិងអ្នកដទៃ ជាអ្វីដែលអ្នកត្រូវធ្វើនៅពេលនេះ។
សន្លឹកយ័ន្តទី ៣

ពេលនេះជាពេលល្អបំផុតដើម្បីជឿជាក់លើក្តីសុបិន្តរបស់ខ្លួនឯង ហើយសួរខ្លួនឯងតើក្នុងជីវិតនេះអ្នកចង់បានអ្វីឲ្យពិតប្រាកដ? ប្រើប្រាស់ឆន្ទៈនិងមហិច្ឆតា រួចដើរតាមផ្លូវនោះ អមដោយការគិតវិជ្ជមាន និងភាពច្នៃប្រឌិតដែលអ្នកមានតាំងពីដើមមក។
ដំណើរផ្សងព្រេងរយៈពេលយូរ វាទាមទារសំណាងខ្លះដែរ អ៊ីចឹងហើយទើបការគិតវិជ្ជមានជាជម្រើសល្អបំផុត ព្រោះអំណោយទានពីធម្មជាតិភាគច្រើន តែងតែធ្លាក់មកដល់មនុស្សដែលគិតវិជ្ជមានប៉ុណ្ណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

