មានទាំងដំណឹងល្អ និងសារណែនាំទុកជាមុនអំពីរឿងដែលបម្រុងនឹងកើតឡើងក្នុងជីវិតរបស់អ្នក នៅខែក្រោយ គឺខែកញ្ញា។ Knongsrok តម្រូវឲ្យអ្នកជ្រើសរើសនូវទ្វារមួយ ដែលអ្នកពេញចិត្ត ហើយងាកទៅផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖
ទ្វារទី ១

ជាសញ្ញាបង្ហាញថា ជីវិតរបស់អ្នកនឹងស្បើយពីបញ្ហានៅពេលខាងមុខ ពោលគឺបញ្ហានឹងកាន់តែចុះថយទៅ ហើយមានរឿងល្អនឹងត្រលប់មកវិញជាបណ្តើរៗ។ ដូច្នេះខែក្រោយនេះ អ្នកគួរតែមានពេល ដកដង្ហើមបានស្រួល គិតនូវរឿងល្អបានច្រើន រួចគ្រប់យ៉ាងនឹងត្រលប់មកធម្មតាវិញ។
ទ្វារទី ២

អ្នកនឹងមានរឿងជាច្រើនដែលត្រូវព្រួយបារម្ភ មានបញ្ហាជាច្រើនដែលត្រូវជួបប្រទះ។ ប៉ុន្តែកុំបាក់ទឹកចិត្តអី ជីវិតគឺបែបហ្នឹង គ្មាននរណាដែលកើតមកស្រួលរហូតនោះទេ គ្រាន់ថាបញ្ហាមានខុសគ្នា និងទៅតាមពេលវេលាដែលពួកគេជួបប្រទះ។
យ៉ាងណាត្រូវតាំងចិត្តឲ្យនឹងន ត្រូវប្រាប់ខ្លួនឯង ថាបញ្ហាវាជារឿងធម្មតាទៅហើយក្នុងជីវិត។ ចូរខិតខំដោះស្រាយវាម្តងមួយៗ នោះក្រោយចប់បញ្ហា សំណាងនឹងចូលមកវិញជាថ្មី។
ទ្វារទី ៣

រឿងមួយដែលអ្នកមិនចង់ជួប មិនចង់ឃើញ អាចជានឹងកើតឡើងក្នុងជីវិតអ្នកនៅពេលខាងមុខនេះ។ តែវាមិនមែនជារឿងអាក្រក់អ្វីពេកនោះទេ គ្រាន់ថា វាប្រៀបដូចជាការតេស្តចិត្តអ្នក មុនឲ្យអ្នកអាចទៅជួបរឿងល្អនៅពេលបន្ទាប់។ កុំដកថយ! ត្រូវតែយកឈ្នះលើវាឲ្យបាន។
ទ្វារទី ៤

អ្នកនឹងទទួលបានដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលកើតចេញពីមិត្តភក្តិ ឬសាច់ញាតិរបស់អ្នក។ យ៉ាងណាយើងបញ្ជាក់ម្តងទៀត វាមិនមែនជាដំណឹងអាក្រក់អ្វីទេ គ្រាន់តែជារឿងភ្ញាក់ផ្អើលប៉ុណ្ណោះ ជារួមទៅពួកគេពុំបានពាំនាំបញ្ហាអ្វីមកដល់អ្នកឡើយ។
ទ្វារទី ៥

អ្នកនឹងសុខៗស្រាប់តែមានអារម្មណ៍ សោកស្តាយនៅអតីតកាលដែលបានហួស កំហុសដែលបានសាង អ្នកគិតថា អ្នកមិនធ្វើបែបហ្នឹងទេ។ យ៉ាងណារឿងវាក៏បានកន្លងហួសទៅហើយ អតីតកាលក៏នៅតែជាអតីតកាល ហើយពេលវេលាវានៅតែដើរទៅមុខជានិច្ច ដូច្នេះមានតែអ្នកខ្លួនឯងទេ ដែលអាចជួយខ្លួនឯងលើការទាញខ្លួនចេញពីអតីតកាលនោះបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

