ពន្លឹបំភ្លឺផ្លូវជីវិត! ជ្រើសរើសយករូបភាពថ្ងៃរះណាមួយដែលអ្នកពេញចិត្តដើម្បីដឹងពីតម្រុយជីវិតរបស់អ្នក

62
ការផ្សាយពាណិជ្ជកម្ម

ដំណើរជីវិតមានភាពស្មុគស្មាញនិងសាំញុំាណាស់។ ប៉ុន្តែនៅពេលយើងមានគោលដៅឬដឹងថាយើងកំពុងខ្វះខាតអ្វីមួយ វានឹងធ្វើឱ្យយើងងាយស្រួលដើរនៅលើវិថីនេះជាងមុន។ ចូរអ្នកជ្រើសរើសយករូបភាពថ្ងៃរះមួយដែលដើម្បីដឹងពីតម្រុយជីវិតរបស់អ្នក៖

63
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថ្ងៃរះទី១

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នករើសយកថ្ងៃរះទី១ អ្នកគឺជាមនុស្សដែលហ៊ានពុះពាររាល់ឧបសគ្គក្នុងជីវិត។ អ្នកតែងគិតទៅលើគ្រប់ជ្រុងជ្រោយនិងមានៈក្នុងការសម្រេចបានគោលដៅដែលអ្នកប្រាថ្នា។ ទោះបីជាអ្នកខ្លះមើលមកអ្នកថាជាមនុស្សអាត្មានិយមនិងមានមហិច្ចតាខ្ពស់ តាមពិតទៅអ្នកជាមនុស្សដែលមានភាពសណ្តោសប្រណីចំពោះមនុស្សជុំវិញខ្លួននិងតែងតែខ្វល់ពីសុខទុក្ខពួកគេមិននឿយណាយ។ គេបានឱ្យយោបល់ថា អ្នកគួរបើកបេះដូងឱ្យមនុស្សនៅជុំវិញខ្លួនអ្នកស្វែងយល់អំពីអ្នកឱ្យកាន់តែច្បាស់។

ថ្ងៃរះទី២

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នករើសយកថ្ងៃរះទី២ អ្នកគឺជាមនុស្សដែលពោរពេញទៅដោយក្តីស្រម៉ៃនិងសុបិន្ត។ អ្នកដែលនៅជិតអ្នកតែងចង់ទទួលបានសេចក្តីស្រលាញ់និងភាពកក់ក្តៅពីអ្នក។ អ្នកតែងឱ្យតម្លៃទៅលើអ្វីៗគ្រប់យ៉ាងមិនថាមនុស្ស សត្វឬវត្ថុនោះទេ។ គេបានឱ្យយោបល់មកថា អ្នកមិនគួរផ្លាស់ប្តូរខ្លួនឯងដោយសារតែសម្តីរិះគន់ ពេបជ្រាយរបស់មនុស្សដែលច្រណែនអ្នកនោះទេ។ អ្នកគឺជាបុគ្គលពិសេសម្នាក់ដែលតែងមើលពិភពលោកក្នុងផ្លូវវិជ្ជមាន។

ថ្ងៃរះទី៣

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នករើសយកថ្ងៃរះទី៣ អ្នកគឺមនុស្សដែលចេះថ្លឹងថ្លែងរវាងខួរក្បាលនិងបេះដូងទៅតាមកាលៈទេសៈ។ អ្នកមិនឱ្យបេះដូងរបស់អ្នកគ្រប់គ្រងរហូតដល់ថ្នាក់បំភ្លៃការពិតនោះទេ។ អ្នកមានឥទ្ធិពលក្នុងការដោះស្រាយរាល់បញ្ហាគ្រប់យ៉ាងប្រកបដោយទំនុកចិត្តនិងប្រសិទ្ធិភាព។ គេបានឱ្យយោបល់មកថា ទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកមិនត្រូវមើលរំលងមនុស្សសំខាន់នៅក្នុងជីវិតរបស់អ្នកដូចជាគ្រួសារនិងមិត្តភក្តិនោះទេព្រោះប្រសិនបើគ្មានវត្តមានពួកគាត់ អ្នកក៏គ្មានថ្ងៃនេះដែរ៕

 

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម