រើស​អណ្តើក​មាស​មួយ ដើម្បី​ដឹង​ថា​អ្នក​ត្រៀម​នឹង​ជួប​រឿង​អ្វី នៅ​សប្ដាហ៍​ថ្មី​ឆ្លង​ចូល​ខែ​កញ្ញា?

Tyty
ការផ្សាយពាណិជ្ជកម្ម

តាម​រយៈ​រូបភាព​នៃ​អណ្តើក​មាស​ទាំង ៣ តើ​អ្នក​ពេញចិត្ត​មួយ​ណា​ជាង​គេ? ​ចម្លើយ​របស់​អ្នក អាច​ឲ្យ Knongsrok បង្ហាញ​តប​ទៅ​វិញ អំពី​ដំណើរ​ជីវិត​នៅ​រយៈ​ពេល​មួយ​សប្តាហ៍​បន្ទាប់ ពោល​ពី​ថ្ងៃ​ទី ២៩ ដល់ ០៤ ​កញ្ញា ថា​តើ​អ្នក​នឹង​ជួប​រឿងរ៉ាវ​អ្វី​ខ្លះ?

អណ្តើក​មាស ៩៩៩

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​ពេលវេលា​ដ៏​រីករាយ​នៅ​ខណៈ​សប្តាហ៍​ថ្មី ដោយ​អាច​មាន​ការ​ជួបជុំ​កម្មវិធី​មិត្តភក្តិ ឬ​សាច់ញាតិ​ក្រុម​គ្រួសារ​មក​ពី​ឆ្ងាយ បង្កើត​តែ​ការ​សប្បាយ ស្នាម​ញញឹម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ វា​ក៏​ជា​ចំណែក​ក្នុង​ការ​បំបាត់​ភាព​សោកសៅ ឯកោ​ ដែល​អ្នក​បាន​ហែលកាត់​មួយ​រយៈ​ពេល​កន្លង​មក​ផង​ដែរ។

អណ្តើក​មាស ១១១

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពេលវេលា​នៃ​ដំណើរ​កម្សាន្ត​គួរ​តែ​ចូល​មក​ដល់​ហើយ​នៅ​សប្តាហ៍​ក្រោយ មិន​ថា​ទី​ឆ្ងាយ​ជិត អ្នក​នឹង​ទទួល​បាន​សុខ​សុវត្ថិភាព អម​ដោយ​សំឡេង​សើច​ក្អាកក្អាយ​រវាង​អ្នក​រួម​ដំណើរ​ជាមួយ។ តាម​ពិត​ទៅ វា​ក៏​ពេល​លួង​ខ្លួន​ឯង​បន្តិច​ដែរ ព្រោះ​អ្នក​បាល​ឆ្លង​កាត់​ការ​នឿយហត់​ច្រើន​ណាស់​មក​ហើយ នៅ​ប៉ុន្មាន​សប្តាហ៍​មុន។

អណ្តើក​មាស ២២២

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​ទ្រព្យ​ដែល​គេ​រៀប​ទុក​ឲ្យ​អ្នក​នៅ​ពេល​ខាង​មុខ អ្នក​ត្រៀម​ទទួល​យក​ទៅ​ចុះ។ ការ​ផ្លាស់ប្តូរ​ដ៏​ធំ ជា​ដំណើរ​វិជ្ជមាន​ក្នុង​ជីវិត ទាញ​ឲ្យ​អ្នក​ឆ្ពោះ​ទៅ​កើប​ចំណូល​ធំ ចូល​ហោប៉ៅ។ អរគុណ​នូវ​ការ​ខិតខំ ទេពកោសល្យ​ដែល​អ្នក​មាន លាយឡំ​សំណាង​កើត​មាន​ផង ក៏​ដល់​ពេល​ហើយ​ជួយ​ឲ្យ​អ្នក​សល់​ចំណូល​ជា​ច្រើន ល្មម​នឹង​ទិញ​របស់របរ​ធំៗ​មក​ក្នុង​ផ្ទះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម