​៥ ថ្ងៃ​ដំបូង ដើម​ខែ​កញ្ញា តើ​អ្នក​ត្រៀម​នឹង​ទទួល​បាន​ដំណឹង​ល្អ​អ្វី?

Yy
ការផ្សាយពាណិជ្ជកម្ម

ថ្ងៃ​នេះ ជា​ថ្ងៃ​ចុងក្រោយ​នៃ​ខែ​សីហា ហើយ​រំលង​តែ​ជាង ១០ ម៉ោង​ទៀត នឹង​ផ្លាស់​ទៅ​ទំព័រ​ថ្មី​នៃ​ខែ​កញ្ញា​ហើយ។ តាម​ការ​ទស្សន៍ទាយ​ពី Knongsrok យើង​តម្រូវ​ឲ្យ​បងប្អូន​ជ្រើសរើស​ក្នុង​ចំណោម​ប្រអប់​កាដូ​ទាំង ៤ ដើម្បី​ដឹង​ថា តើ ៥ ​ថ្ងៃ​ដំបូង​ខែ​ថ្មី អ្នក​បម្រុង​នឹង​ជួប​រឿងរ៉ាវ​អ្វី​ខ្លះ?

ប្រអប់​កាដូ​ទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​នឹង​ទទួល​បាន​ភាព​រីករាយ​នៅ​កន្លែង​ការងារ និង​ការ​រកស៊ី ដោយ​ដំណើរការ​គ្រប់​កាតព្វកិច្ច​ទាំង​ឡាយ នឹង​សម្រេច​ទៅ​បាន​ដោយ​រលូន ពោល​គ្មាន​ឧបសគ្គ​អ្វី​មក​រាំងស្ទះ​អ្នក​ឡើយ នៅ ៥ ​ថ្ងៃ​ដើម​ខែ​ខាង​មុខ។ ទន្ទឹម​នេះ វា​ក៏​ជា​ផល ជា​អំណោយ​ផ្នែក​ទ្រព្យ​មួយ​ផ្នែក​ផង​ដែរ ជា​ការ​ប៉ះប៉ូវ​នឹង​ញើសឈាម​នឿយ​ហត់​មួយ​រយៈ​ពេល​មុន។

ប្រអប់​កាដូ​ទី ២

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បញ្ហា​ជាប់​ជំពាក់​នៅ​ខែ​សីហា​នេះ នឹង​ត្រូវ​ដោះស្រាយ រក​ឃើញ​ផ្លូវ​ចេញ ត្រឹម​ ៥ ​ថ្ងៃ​ដំបូង​នៃ​ខែ​កញ្ញា។ មិន​ថា​រឿង​តូច រឿង​ធំ រឿង​អាក្រក់​ប៉ុណ្ណា​ក៏​ដោយ នឹង​ដូច​មាន​វិញ្ញាណ​ល្អ​មក​ជប់ មក​ជួយ​ទាញ​ដៃ​អ្នក ឲ្យ​មក​ឈរ​នៅ​ទី​ទួល​កក់ក្ដៅ​ចិត្ត​សារ​ជា​ថ្មី។

ប្រអប់​កាដូ​ទី ៣

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មាន​មនុស្ស​មួយ​ចំនួន ដែល​គេ​មិន​ជឿជាក់​លើ​អ្នក គេ​ហាក់​គ្មាន​ទំនុកចិត្ត​មក​លើ​អ្នក​ទាល់​តែ​សោះ។ យ៉ាង​ណា​នៅ​ខែ​ថ្មី ៥ ​ថ្ងៃ ពី ០១ ដល់ ០៥ កញ្ញា បើ​អ្នក​ជា​បុគ្គលិក​ផ្នែក​លក់ ឬ​ការងារ​ដែល​តម្រូវ​ឲ្យ​មាន​ការ​បញ្ចុះបញ្ចូល​អូស​ទាញ​ភ្ញៀវ ម្ល៉េះ​អ្នក​នឹង​ទទួល​បាន​ដំណឹង​ល្អ ទទួល​បាន​ការ​យល់​ព្រម យល់​ស្រប​ពី​អតិថិជន។

រី​ឯ​អ្នក​ធ្វើ​កិច្ច​ការងារ ឬ​របរ​រកស៊ី​ធម្មតា បើ​ដាក់​ចិត្ត​លើ​ការ​វិនិយោគ​អ្វី ដែល​បាន​ចាប់ផ្តើម​តាំង​ពី​ខែ​ចាស់ ក៏​នឹង​រំពឹង​ទទួល​បាន​ផ្លែផ្កា​ជា​បណ្តើរៗ​ផង​ដែរ នៅ​ដើម​ខែ​ដ៏​ខ្លី​ខាង​មុខ។

ការផ្សាយពាណិជ្ជកម្ម

ប្រអប់​កាដូ​ទី ៤

4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គោលដៅ​របស់​អ្នក ឈាន​ចូល​មក​ដល់​ហើយ ការ​បោះជំហាន​ខិតខំ​អស់​ពេល​ជា​យូរ ពេលវេលា​លេច​ចេញ​ផ្លែផ្កា លេចចេញ​លទ្ធផល​សមប្រកប នឹង​ចូល​មក​ដល់ នៅ​ពេល​ ៥ ​ថ្ងៃ​ខាង​មុខ។

ការផ្សាយពាណិជ្ជកម្ម

ចូរ​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ ត្រៀម​នឹង​ទទួល​យក​វា​ដោយ​ក្តី​រីករាយ និង​មោទនភាព​ចំពោះ​ការ​ខិតខំ​កន្លង​មក ហើយ​ក៏​ត្រូវ​ត្រៀម​ផែនការណ៍​ដើម្បី​បោះ​ជំហាន​ទៅ​កាន់​ចំណុច​កំពូល​បន្ទាប់​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម