សាកសួរទៅកាន់អ្នកជំនាញស្តរាសាស្ត្រ ពួកគាត់បានប្រាប់ជាមុន អំពីជោគវាសនានៅសប្តាហ៍ថ្មីរបស់ម្ចាស់ឆ្នាំទាំង ៣ ពោលរាប់ចន្លោះថ្ងៃទី ០៥ ដល់ ១១ កញ្ញា ដែលថាល្អ ឡើងខ្ពស់ត្រដែត ងាយកើតផលចំណេញពីការបណ្តាក់ទុននានា៖
អ្នកកើតឆ្នាំច – ឆ្កែ

ដោយសារបូកផ្សំការខិតខំកន្លងមក ទាំងក្នុងការងារ និងការរកស៊ី គឺដល់ពេលបង្វែរទៅទិសដៅវិជ្ជមាន ដូចឃើញពន្លឺភ្លឺចិញ្ចាចដូចមាស ដូចប្រាក់ នៅរយៈពេល ៧ ថ្ងៃបន្ទាប់។ ជោគវាសនាម្ចាស់ឆ្នាំច នឹងមានអត្រាកើនឡើងបុកទៅខាងលើ មិនចាំបាច់បារម្ភអំពីការធ្លាក់ចុះឡើយ នាចន្លោះពេលដូចបានបង្ហាញ។
សមិទ្ធផលជាច្រើន កើតតែប្រាក់ចំណេញ ឥតមានខាន ហើយឱកាសនេះដែរ ត្រឹមមួយពព្រិចភ្នែកមែនពិត តែក៏អាចរុញឲ្យបុគ្គលមួយចំនួនឡើងត្រដែតដល់ក្លាយជាអ្នកមានត្រឹមមួយរំពេច។ ពេលវេលានៃសំណាងល្អឥតខ្ចោះចូលមកដល់ហើយ យើងក៏សូមអបអរដល់ម្ចាស់ឆ្នាំមួយនេះផង។
អ្នកកើតឆ្នាំម្សាញ់ – ពស់

ជីវិតមិនចេះតែល្អឥតខ្ចោះ មិនចេះតែរលោងដូចផ្លូវគេទើបក្រាលកៅស៊ូថ្មីថ្មោងឡើយ តែយ៉ាងណាទាំងបុរស និងស្រ្តី ដែលកើតឆ្នាំម្សាញ់ រមែងមានការខិតខំ តស៊ូ អត់ធ្មត់ខ្ពស់ខ្លាំងជាងឆ្នាំដទៃៗ ក៏ដោយសារពាក្យមួយម៉ាត់ “គិតពីអនាគតជាធំ”។
ជោគវាសនាមហាឆ្នាំមួយក្នុងចំណោមឆ្នាំ ៣ នៅសប្តាហ៍ថ្មីខាងមុខ ជាពិសេសនៅចុងសប្តាហ៍ នឹងឆាប់ទទួលបានភាពល្បីល្បាញ មានការកោតសរសើរចាប់អារម្មណ៍ គោរពស្រលាញ់ពីអ្នកមានឋានៈធំជាងខ្លួន នាំឲ្យកើតជាចំណូលក្រាស់ក្រែល និងប្រយោជន៍ដល់ជីវិតជាដុំកំភួនត្រលប់ចូលផ្ទះ។
អ្នកកើតឆ្នាំថោះ – ទន្សាយ

មនុស្សកើតឆ្នាំថោះ ឈ្លាសវៃ ក៏ពូកែចាប់យកឱកាសដែរ ហើយមានការប្រុងប្រយ័ត្នខ្ពស់នូវគ្រប់កិច្ចការងារទាំងឡាយ។ ពួកគេក៏ដឹងអំពីរបៀបក្នុងការសម្របខ្លួនទៅក្នុងបរិយាកាសណាមួយ រាប់ជាមនុស្សពូកែបត់បែន តាមបរិបទសង្គម។
ចាប់ពីពេលវេលាថ្ងៃចន្ទដល់ថ្ងៃអាទិត្យ រាប់ពេញមួយសប្តាហ៍ថ្មី ភាពជូរចត់ទាំងឡាយ នឹងក្លាយមកជាភាពផ្អែមល្ហែម ថែមមកទាំងប្រាក់ចំណូលហូរចូលច្រើនជាងពេលមុន។ រីឯការសម្រេចចិត្តក្នុងពេលវេលានេះ ត្រូវចាំ ត្រូវប្រាកដឲ្យមែនទែន គិតម្តងហើយម្តងទៀត ព្រោះបើគិតត្រូវ អ្នកក៏មានឱកាសអាចទទួលបានលាភធំ ក្នុងជីវិត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

