Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
New Copy
ប្លែកៗ

ពេលព្រឹក បើអ្នកឃើញសញ្ញាទាំងនេះ នោះមានន័យថា ទេវតាទ្រព្យកំពុងតែមករកអ្នកហើយ ជាវេលាប្រមូលលាភសំណាង ជីវិតអ្នកនឹងផ្លាស់ប្ដូរត្រឹមមួយប៉ព្រិចភ្នែក

ប្រសិនបើអ្នកជួបនឹងសញ្ញាមួយក្នុងចំណោមសញ្ញាទាំង ៣ នេះ សូមអបអរសាទរ ព្រោះនេះគឺជាសញ្ញាបង្ហាញថា អ្នកនឹងក្លាយជាអ្នកមានក្នុងពេលឆាប់ៗនេះ មានទាំងទ្រព្យ មានទាំងលាភសំណាង និង៌កាសថ្មីៗល្អៗច្រើនផងដែរ។ ១. រាងកាយរមាស់ដែលមិនបានរំពឹងទុក នៅក្នុងហុងស៊ុយនៅពេលភ្លាមៗដៃស្តាំរបស់អ្នកបែរជាញ័រ​ នោះមានន័យថា អ្នកនឹងមានលុយកំពុងចូលមកហើយ។ ផ្ទុយទៅវិញប្រសិនបើអ្នកឃើញថាបាតដៃខាងស្តាំរបស់អ្នករមាស់ហើយនោះ អ្នកនឹងចំណាយប្រាក់បន្តិចហើយ។ ប៉ុន្តែប្រសិនបើអ្នកឃើញថាបាតដៃខាងឆ្វេងរបស់អ្នកចាប់ផ្តើមរមាស់ហើយនោះ អ្នកនឹងមានសេចក្តីរីករាយខ្លាំង ឬមានអំណោយទានសំណាង ដែលនឹងផ្លាស់ប្តូរជីវិតរបស់អ្នកឆាប់ៗ។ យោងទៅតាមអ្នកជំនាញហុងស៊ុយបាននិយាយថា ប្រសិនបើថ្ងៃណាមួយអ្នកមានអារម្មណ៍រមាស់ខ្លាំងនៅតំបន់ផ្ចិត អ្នកទំនងជាមានសំណាង។ លើសពីនេះទៀតនៅពេលដែលអ្នករមាស់ចង្កេះក៏បង្ហាញពីសំណាងរបស់មនុស្សនោះដែរ។ ជាពិសេសសម្រាប់អ្នកដែលខំធ្វើការ និងហាត់ប្រាណច្រើនតំបន់ចង្កេះទន់ គឺជាភាពរុងរឿង។ ត្រូវចាំថា សំណាងមិនដែលញញឹមដាក់មនុស្សខ្ជិលនោះឡើយ។ នៅពេលអ្នកឃើញចិញ្ចើមកណ្តាល ប្រសិនបើភ្នែកខាងឆ្វេង និងត្របកភ្នែករបស់អ្នកស្រាប់តែមានអារម្មណ៍រមាស់…

New Copy
ប្លែកៗ

សម្លៀកបំពាក់ទាំង១២ពណ៌ អាចសម្គាល់ និងបង្ហាញពីចរិត និងបុគ្គលិកលក្ខណៈពិតរបស់មនុស្សស្រី

តាមរយៈពណ៌នៃសម្លៀកបំពាក់ដែលអ្នកនិយមពាក់ និងចូលចិត្តជាងគេ អាចបង្ហាញច្បាស់ ពីចរិត និងបុគ្គលិកលក្ខណៈខាងក្នុងរបស់មនុស្សស្រី។ តោះ! តើអ្នកចូលចិត្តពណ៌អីជាងគេ ? ១. ខៀវ តំណាងឱ្យ ភាពស្មោះត្រង់ និងមានទំនុកចិត្ត ពណ៌ខៀវតំណាងឱ្យភាពស្មោះត្រង់ សន្តិភាព ភាពជឿជាក់ និងជោគជ័យ។ វាជាពណ៌ដែលធ្វើឱ្យអ្នកដែលនៅជុំវិញអ្នកមានអារម្មណ៍ស្រួលតាមអ្នកផងដែរ។ ខៀវ គឺជាពណ៌ដែលគេនិយមប្រើ សម្រាប់ការសម្ភាសន៍ការងារ។ វាក៏បង្ហាញពីអារម្មណ៍នៃ “ការគ្រប់គ្រង” ហើយត្រូវបានគេចាត់ទុកថាជាពណ៌មួយដ៏ល្អបំផុតក្នុងការពាក់នៅក្នុងព្រឹត្តិការណ៍សាជីវកម្មផងដែរ។ យ៉ាងណាមិញ មនុស្សស្រីគប្បីពិចារណាក្នុងការស្លៀកសម្លៀកបំពាក់ពណ៌ខៀវ សិចស៊ីក្នុងពេលដែលណាត់ជួបជាមួយគូស្នេហ៍ដើម្បីធ្វើឱ្យអ្នក និងគាត់ទទួលបាននូវអារម្មណ៍ស្ងប់ និងកក់ក្ដៅចំពោះគ្នា។ ពណ៌នេះរួមផ្សំជាមួយនឹងការរចនានៃការឱបរាងកាយ វាពិតជាទាក់ទាញ និងបង្កើតឱ្យមានភាពផ្ទុយស្រឡះ…

៨
សង្គម

មនុស្សស្រីដែលមានចរិតទាំង៤នេះ សាំញុំា និងគួរឱ្យធុញទ្រាន់ណាស់ គ្មានអ្នកណាចង់នៅក្បែរឡើយ

ចរិតទាំង៤របស់មនុស្សស្រីនេះហើយ ដែលធ្វើឱ្យមនុស្សប្រុស ឬមនុស្សដែលនៅក្បែរខ្លួននាង ធុញទ្រាន់នឹងនាងជាខ្លាំង និងមិនចង់នៅក្បែរនាងទាល់តែសោះ។ ១. គិតច្រើនពេក គិតច្រើន អាចជារឿងមួយដែលមនុស្សមួយចំនួនត្រូវតែគិត អាចថា មកពីស្ថានភាពជីវិត ឬការរស់នៅរបស់គាត់មានបញ្ហាស្មុគស្មាញ តែយ៉ាងណាមិញ ក៏មានមនុស្សខ្លះ គិតច្រើនហួសហេតុ គិតរហូតដល់ថ្នាក់ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកជុំវិញខ្លួនថែមទៀតផង។ ទម្លាប់នៃការគិតអវិជ្ជមាន និងចាក់ស្មុគពេក វាមិនមែនជារឿងល្អនោះឡើយ។ ២. ចាំតែទើស និងចាប់កំហុស នរណាម្នាក់ក៏មានកំហុសដែរ ហើយការប្រាប់ពីកំហុសរបស់មនុស្សណាម្នាក់គឺជារឿងដែលល្អ តែយ៉ាងណាមិញ មនុស្សខ្លះចាំតែទើស ចាប់ថ្នាក់ ចាប់កំហុសស ស្ដីបន្ទោសដល់អ្នកដទៃ រហូតដល់ថ្នាក់ មិនដែលមើលឃើញពីកំហុសរបស់ខ្លួនឯងឡើយ។…

1 5
ស្នេហាយុវវ័យ

កុំវិនិច្ឆយខ្ញុំតាមរយៈអ្នកដទៃ សូមឱ្យតម្លៃខ្ញុំទៅលើអ្វីដែលខ្ញុំបានធ្វើលើអ្នក

បើនិយាយរឿងស្អាត ខ្ញុំដឹងថា ខ្ញុំមិនស្អាតដូចតារា ឬមិត្តភក្តិមួយចំនួនរបស់អ្នកនោះឡើយ ព្រោះខ្ញុំជាមនុស្សសាមញ្ញ ខ្ញុំចូលចិត្តប្រើជិវិតបែបសាមញ្ញ មិនចូលចិត្តលេងខ្លួន ឆើតឆាយ ហ៊ឺហា ដើរបង្អួតគ្នានោះទេ ជាពិសេស ខ្ញុំក៏មិនមែនមនុស្សសម្ភានិយមអីនោះដែរ តែរបស់របរប្រើប្រាស់ ក៏អាចនិយាយបានថាសមគួរ ចុះសម្រុងក្នុងសង្គមមនុស្សសាមញ្ញដូចគ្នា។ ដ្បិតថាខ្ញុំមិនស្អាតពិតមែន តែបើនិយាយរឿងល្អ ខ្ញុំក៏គិតថាខ្ញុំនេះ ល្អគ្រប់គ្រាន់ បើអ្នកព្រមបើកចិត្ត អ្នកប្រាកដជាអាចទទួលយកបាន។ បើនិយាយចំពោះភាពស្មោះត្រង់ ខ្ញុំក៏ជាមនុស្សដែលច្បាស់លាស់ ស្រឡាញ់ពិតប្រាកដ ស្រឡាញ់មួយដឹងមួយ មិនផ្ដេសផ្ដាសនោះទេ ព្រោះខ្ញុំមិនចូលចិត្ត រឹតតែមិនមានពេលទំនេរច្រើន ទៅសាងទំនាក់ទំនងចោល នាំឱ្យមានភាពស្មុគស្មាញ ខ្ញុំក៏រឹតតែមិនចូលចិត្តរញ៉េរញ៉ៃច្រើននោះឡើយ។ បើនិយាយរឿងមានទ្រព្យច្រើន…

KNONGSROK
គ្រួសារ

អ្នកណាមិនជឿខ្ញុំ ក៏មិនអី អ្នកដទៃនិយាយបែបណាពីខ្ញុំ ក៏ខ្ញុំគ្មានបញ្ហាដែរ ប៉ុន្តែសម្រាប់អ្នក​ …!

អ្នកណាមិនជឿខ្ញុំ ក៏មិនអី អ្នកដទៃនិយាយបែបណាពីខ្ញុំ ក៏ខ្ញុំគ្មានបញ្ហាដែរ #ប៉ុន្តែសម្រាប់អ្នក នៅពេលដែលអ្នកមិនជឿជាក់លើខ្ញុំ វាប្រៀបបាននឹងអ្នក កំពុងតែបំផ្លាញនូវភាពស្មោះត្រង់ដែលខ្ញុំបានផ្ដល់ឱ្យអ្នក។ នៅពេលដែលអ្នកនិយាយមិនល្អ ឬប្រើសម្ដីមិនគប្បីចំពោះខ្ញុំ វាប្រៀបបាននឹងអ្នកកំពុងតែបំផ្លាញអារម្មណ៍ល្អៗ និងទំនុកចិត្តដែលខ្ញុំមានចំពោះអ្នកអ៊ីចឹង។ ខ្ញុំអាចមិនល្អទេសម្រាប់មនុស្សគ្រប់គ្នា តែខ្ញុំច្បាស់ណាស់ថា ខ្ញុំបានព្យាយាមធ្វើល្អបំផុតសម្រាប់អ្នក ខ្ញុំបានលះបង់គ្រប់យ៉ាងចំពោះអ្នក ខ្ញុំក៏ស្មោះត្រង់ចំពោះអ្នកបំផុតដែរ … តែបើអ្នកមិនដែលគោរព ឱ្យតម្លៃ និងជឿជាក់ខ្ញុំផងនោះ តើឱ្យខ្ញុំគួរនិយាយបែបណា? អ្នកដទៃគេមិនជឿខ្ញុំ អ្នកដទៃមិនឱ្យតម្លៃខ្ញុំ ខ្ញុំមិនឈឺចាប់ ខ្វល់ចិត្តជាមួយឡើយ តែបើអ្នកមិនជឿខ្ញុំហើយ អ្នកជឿអ្នកដទៃ មិនខុសអីពីអ្នក កំពុងតែសម្លាប់ខ្ញុំទាំងរស់នោះទេ…។ មួយរយៈពេលដែលកន្លង ខ្ញុំក៏បានព្យាយាមបំផុត…

KNONGSROK
ស្នេហាយុវវ័យ

មិនមែនឱ្យតែយើងល្អនឹងគេ សុទ្ធតែអាចទទួលបានការស្រឡាញ់ពីគេមកវិញនោះឡើយ

ធ្វើជាមនុស្សល្អ គឺជារឿងដែលគប្បីនឹងធ្វើបំផុត តែបើធ្វើល្អ ព្រោះតែចង់បានការស្រឡាញ់ពីមនុស្សម្នាក់នោះ ប្រហែលជាពិបាកបន្តិចហើយ។ ដ្បិតថា មនុស្សជាច្រើនតែងនិយាយថា ចង់បានមនុស្សល្អជាគូ ចង់បានមនុស្សល្អៗនៅក្បែរ ចង់មានមនុស្សល្អៗស្រឡាញ់ ប៉ុន្តែ បើយើងមិនមែនជាប្រភេទមនុស្សដែលគេចង់បាន ឬមនុស្សដែលគេត្រូវការ ទោះយើងល្អប៉ុនណា ក៏មិនអាចទទួលបានការស្រឡាញ់ពីគេមកវិញដែរ។ ធ្វើជាមនុស្សល្អម្នាក់ មិនពិបាកទេ តែបើធ្វើល្អនឹងគេ ព្រោះតែចង់ឱ្យគេស្រឡាញ់យើងវិញ ទើបមិនមែនជារឿងដែលងាយស្រួល។ – បើគេមានសង្សារហើយ។ – បើគេមិនមានចិត្តលើយើងទេ។ – បើយើងមិនមែនជាមនុស្សដែលគេប្រាថ្នាទេ។ – បើយើងមិនមែនជាមនុស្សដែលគេចង់បានទេ …។ ទាំងអស់នេះ ទោះយើងល្អនឹងគេ ក៏បានត្រឹមតែអាចឱ្យគេមានចិត្តអាណិតចំពោះសេចក្ដីល្អ…

KNONGSROK
គ្រួសារ

បើអ្នកមិនអាចស្វែងរកស្នេហាពិតបានទេ ចូរបង្វែរគំនិត មកគិត ខិតខំប្រឹងប្រែងធ្វើការ រកលុយវិញ​ ហើយរីករាយជាមួយនឹង …!

– បើអ្នកមិនអាចរកបានមនុស្សដែលត្រូវចិត្ត …! – បើមនុស្សដែលអ្នកពេញចិត្ត តែមិនអាចប្រើជីវិត រស់នៅឱ្យចុះសម្រុងគ្នាបាន …! – បើអ្នកមិនអាចស្វែងរកស្នេហាពិតបានទេ ចូរបង្វែរគំនិត មកគិត ខិតខំប្រឹងប្រែងធ្វើការ រកលុយវិញ​ ហើយរីករាយជាមួយនឹងជីវិតនៅម្នាក់ឯងឱ្យសុខសាន្ត សល់ពេលប៉ុន្មាន ក៏ប្រើជាមួយក្រុមគ្រួសារ … គ្មាននរណាម្នាក់ ដែលស្លាប់ ព្រោះតែគ្មានគូ ឬត្រូវនៅលីវមួយជីវិតនោះឡើយ … ប៉ុន្តែមានមនុស្សជាច្រើន ត្រូវរស់នៅដូចស្លាប់ទាំងរស់ ព្រោះតែជ្រើសមនុស្សខុស ឱ្យចូលមករួមដំណើរជីវិតជាមួយ​ … !! អាយុច្រើនហើយ មិនមែនជាកូនក្មេងទៀតទេ កុំចំណាយលពេល…

KNONGSROK
គ្រួសារ

អត្ថបទផ្ញើជូននារីរឹងមាំទាំងឡាយ! ពេលមួយអ្នកនឹងភ្ញាក់ឡើងដោយគ្មានការឈឺចាប់…..ថ្ងៃណាមួយអ្នកនឹងរឹងមាំខ្លាំងជាងពេលនេះ

នៅថ្ងៃណាមួយ អ្នកនឹងភ្ញាក់ពីដំណេកដោយគ្មានការឈឺចាប់ និងការតឹងថប់ក្នុងទ្រូងក្នុងបេះដូងទៀតឡើយ….ថ្ងៃណាមួយ អ្នកនឹងបើកភ្នែកដោយគ្មានដានទឹកភ្នែក ឬស្រក់ទឹកភ្នែកពេញមុខដូចមុនទៀតទេ អ្នកនឹងបើកភ្នែកឡើងជាមួយនឹងស្នាមញញឹមសម្លឹងមើលទៅបង្អួចខាងក្រៅ ស្រូបយកពន្លឺស្រទន់ដ៏កក់ក្តៅនៃកម្តៅថ្ងៃ ហើយពេលនោះហើយអ្នកនឹងលែងគិតពីគេជាមនុស្សដំបូងបំផុតដែលអ្នកនឹកឃើញមុនគេពេលភ្ញាក់ពីដំណេកហើយ។ ថ្ងៃណាមួយ អ្នកនឹងភ្ញាក់ឡើងមក ដោយមិនប្រញាប់ឆែកមើលទូរស័ព្ទរង់ចាំសាររបស់គេ មិនឆែកមើល  Profile គេ ថាគេ post អ្វីខ្លះ គេ comment លេងជាមួយអ្នកណាខ្លះ តើគេ Like អ្វីខ្លះ តើគេកំពុងតែលេងសើច​ ឬចែចង់អ្នកណាទៀតឡើយ​ ហើយប្រសិនជាគេផ្ញើសារមកអ្នក អ្នកក៏លែងពុះកញ្ជ្រោល និងរំភើបនឹងសាររបស់គេទៀតដែរ។ នៅថ្ងៃណាមួយ អ្នកនឹងនៅតែជា Friendlist ជាមួយគេ…

KNONGSROK
សេដ្ឋកិច្ច

ពេលណាបានអ្ហែងការ? ជាសំណួរដែលឮហើយ អស់អារម្មណ៍និយាយជាមួយអ្នកសួរ

ពេលណាបានអ្ហែងការ? ជាសំណួរ ដែលឮស្ទើររាល់ថ្ងៃ ពួកម៉ាក ជួបមុខគ្នាពេលណា សួរពេលហ្នឹង អញការអស់ហើយ ហើយអ្ហែងកាលណាបានការហ្ហា…? ប៉ាម៉ាក់ បងប្អូន ក៏តឿនរឿងហ្នឹងដែរ តែបានត្រឹមញញឹម ហើយនិយាយថា មិនទាន់ដល់គូ គ្មានអ្នកណាស្រឡាញ់ មិនដឹងការជាមួយអ្នកណា … ទាំងការពិត គឺដឹងហើយថា ខ្លួនឯង ហាក់នៅខ្លាចរអា មិនមែនខ្លាចគេទេ តែខ្លាចខ្លួនឯង គ្មានសមត្ថភាពគ្រប់គ្រាន់ នឹងផ្ដល់សេចក្ដីសុខ សុភមង្គល ភាពកក់ក្ដៅដល់មនុស្សស្រីម្នាក់ ខ្លាចខ្លួនឯង គ្មានជំហ គ្មានមុខរបរការងារច្បាស់លាស់ ខ្លាចខ្លួនឯងធ្វើឱ្យកូនស្រីគេ ត្រូវមកពិបាកជាមួយ…

KNONGSROK
ស្នេហាយុវវ័យ

ហេតុអ្វីខ្ញុំលែងស្រឡាញ់គេដូចមុន? ហេតុអ្វី ខ្ញុំក្បត់អារម្មណ៍ល្អៗដែលធ្លាប់មានឱ្យគេ បែរជាទៅស្រឡាញ់អ្នកផ្សេងទៅវិញ?

ខ្ញុំមិនដែលគិតទេថា នឹងធ្វើជាមនុស្សសាវា មានចិត្តវៀចវេរ ហើយក៏មិនដែលគិតដែលថា នឹងឈប់ស្រឡាញ់មនុស្សម្នាក់នោះ ព្រោះពេលដែលបានជួបគេ ចាប់ផ្ដើមស្គាល់គេ ក្លាយជាមនុស្សស្និទ្ធស្នាល ខ្ញុំក៏បានតាំងចិត្តថា គេជាមនុស្សចុងក្រោយហើយសម្រាប់ខ្ញុំ … យើងអាចជាមនុស្សដែលមិនសូវជាត្រូវគ្នាប៉ុន្មានទេ ព្រោះជាញឹកញាប់ គឺយើងតែងតែឈ្លោះគ្នាជាប្រចាំ ប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបានគឺ ព្រម និងតាមគាត់គ្រប់រឿង អត់ធ្មត់ សម្របចិត្ត ព្រោះក្នុងគំនិតរបស់ខ្ញុំមានតែម្យ៉ាងគត់គឺ ស្រឡាញ់គាត់ ដូច្នេះ វាមិនចាំបាច់ទេដែលត្រូវដណ្ដើម ចង់បានចាញ់ឈ្នះជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់។ ដំបូងៗ ខ្ញុំទទួលស្គាល់ថា ខ្ញុំមិនដែលមានចិត្ត ឬមានគំនិតឈប់ស្រឡាញ់គាត់ឡើយ ហើយពីមួយថ្ងៃទៅមួយថ្ងៃ អ្វីដែលខ្ញុំអាចធ្វើបានគឺ រក្សាចិត្តស្រឡាញ់គាត់គ្រប់ពេល មិនថាគាត់សាងកំហុស…

KNONGSROK
ស្នេហាយុវវ័យ

មិនសំខាន់ទេថា អ្នកទុកខ្ញុំជាអ្វី ស្ថិតក្នុងតំណែងមួយណា តែអ្វីដែលសំខាន់ អ្នកគឺជាមនុស្សសំខាន់សម្រាប់ខ្ញុំ

#មិនសំខាន់ទេថា អ្នកទុកខ្ញុំជាអ្វី ស្ថិតក្នុងតំណែងមួយណា តែអ្វីដែលសំខាន់ អ្នកគឺជាមនុស្សសំខាន់សម្រាប់ខ្ញុំ ជាមនុស្សតែម្នាក់ដែលខ្ញុំស្រឡាញ់។ #អ្វីដែលខ្ញុំចង់ឃើញ គឺចង់ឃើញអ្នកមានក្ដីសុខ សប្បាយចិត្ត មានអនាគតល្អ បើទោះជាក្ដីសុខរបស់អ្នក ខ្ញុំមិនអាចមានវត្តមានចូលរួមក៏ដោយ តែខ្ញុំអាចឈរនៅពីក្រោយអ្នក ចាំមើល និងផ្ដល់កម្លាំងចិត្តឱ្យអ្នកពីចម្ងាយ។ #ទោះជម្រើសរបស់អ្នកមិនមែនជាខ្ញុំ តែខ្ញុំពេញចិត្តនឹងរង់ចាំអ្នក ចាំដោយក្ដីស្រឡាញ់ មិនថាត្រូវចាំយូរយ៉ាងណាទេ ហើយបើឱ្យជ្រើសប៉ុន្មានដងទៀត ក៏ខ្ញុំនៅតែជ្រើសយកអ្នក ដោយគ្មានពាក្យថា ស្ដាយក្រោយឡើយ។ #ខ្ញុំដឹងច្បាស់ណាស់ថា អ្នកមិនដែលមានពេលវេលា នឹកនាដល់ខ្ញុំឡើយ ប៉ុន្តែខ្ញុំចង់ឱ្យអ្នកដឹង ថាអ្នកជាមនុស្សម្នាក់ដែលខ្ញុំនឹក និងបារម្ភគ្រប់ពេល។ #អរគុណ ទោះយ៉ាងណា ក៏ខ្ញុំចង់និយាយថា…

New 105
ស្នេហាយុវវ័យ

មនុស្សប្រុសចិត្តសាវា តែអារម្មណ៍មនុស្សស្រី ប្រែប្រួលលឿនជាងចិត្តមនុស្សប្រុសទ្វេដងឯណោះ

មនុស្សស្រីជាច្រើនតែងតែនិយាយថា មនុស្សប្រុសទាំងអស់ សុទ្ធតែមានចិត្តសាវា គ្មាននរណាស្មោះនោះឡើយ ប្ដូរសង្សារ សាងស្នេហាពីមួយទៅមួយ ប៉ុន្តែមនុស្សស្រីហាក់បីដូចជាភ្លេចហើយថា ការពិតទៅ​ អារម្មណ៍នាងខ្លួនឯងទេ ដែលប្រែប្រួល ផ្លាស់ប្ដូរលឿនជាងចិត្តមនុស្សប្រុសទៅទៀត។ មិនមែនកាន់ជើងប្រុសៗឡើយ ហើយក៏មិនមែនបន្ទោសខាងណាដែរ តែធាតុពិតគឺវាបែបហ្នឹងមែន។ មនុស្សប្រុសភាគច្រើនគឺសាវា មិនមែនទាំងអស់ទេ ចំណែកឯអារម្មណ៍មនុស្សស្រីក៏ប្រែប្រួលលឿនណាស់ដែរ មិនមែនប្រួលប្រែតែពេលបងប្អូនមកលេងនោះឡើយ។ តែថាទៅ មិនថាប្រុសឬស្រីទេ ឱ្យតែមនុស្សមានចិត្តមិនស្មោះ គឺសុទ្ធតែអាចក្បត់ និងសាវាបានដូចគ្នាទាំងអស់ហ្នឹង តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ មនុស្សប្រុស ទោះមានថ្មី ក៏មិនចោលមនុស្សស្រីដែលខ្លួនស្រឡាញ់ដែរ ( សុខចិត្តយកថែម ) តែមនុស្សស្រី បើមានថ្មីហើយ…

KNONGSROK
ស្នេហាយុវវ័យ

ហេតុអ្វីចេះតែព្រងើយកន្តើយ ហើយទុកនាងចោល ឬនាងមិនសំខាន់ដល់ទូរសព្ទរបស់អ្នកទេ?

នៅពេលដែលអ្នកចេះតែព្រងើយកន្តើយនឹងនាង អ្នកតែងតែទុកនាងចោល ខ្វល់តែចំពោះទូរសព្ទ គិតតែឆាត​ គិតតែលេងទូរសព្ទ ទង្វើនេះ គឺស្មើនឹងអ្នកកំពុងតែសម្លាប់ទំនុកចិត្ត ភាពជឿជាក់ និងមនោសញ្ចេតនាដែលនាងមានចំពោះអ្នកនាង។​ នាងនឹងគិតថា អ្នកលែងត្រូវការនាង អ្នកលែងស្រឡាញ់នាងដូចមុន អ្នកធុញទ្រាន់នឹងនាង គឺអ្នកលែងចង់នៅក្បែរនាង ហើយនាងប្រាកដជាគិតថាអ្នកកំពុងតែមានអ្នកថ្មីថែមទៀតផង។ មនុស្សស្រីម្នាក់ដែលបានដាក់ចិត្តដាក់បេះដូងស្រឡាញ់អ្នកហើយ នាងក៏មិនខ្វល់ទេថារយៈពេលដែលអ្នក ហើយនឹងនាងបានចាប់ផ្ដើមមកយូរប៉ុនណាទេ សំខាន់គឺនាងនៅតែត្រូវការការយកចិត្តទុកដាក់ និងនៅក្បែរនាង៌្យបានច្រើនៗ ខ្វាយខ្វល់ពីនាង មិនមែនចេះតែទុកនាងចោលស្ទើរតែគ្រប់ពេលនោះឡើយ។ នាងពិតជាចង់ឱ្យអ្នកតាមនាងណាស់ ការខ្វាយខ្វល់របស់អ្នកដែលផ្ដល់ឱ្យនាង គឺជាកម្លាំងចិត្ត ស្នាមញញឹម និងសុភមង្គលដ៏ធំធេងសម្រាប់នាង តើអ្នកមានដឹងទេ? នាងនៅតែត្រូវការឱ្យអ្នកលះបង់ និងព្យាយាមដើម្បីនាងឱ្យបានច្រើនៗតាមដែលអាចធ្វើទៅបាន គឺឱ្យដូចគ្រាដំបូង ដែលអ្នកបានចាប់ផ្ដើមជាមួយនាហអ៊ីចឹងដែរ។…

4 4
ស្នេហាយុវវ័យ

អត្ថបទ​Quote! មនោសញ្ចេតនាស្នេហា កុំឱ្យស្ទើរពេក ក៏កុំឱ្យជ្រុលពេក

អ្វីក៏ដោយ ឱ្យតែមានពាក្យថា ពេក វាមិនមែនជារឿងដែលល្អប្រសើរទេ​ ពាក្យថា ពេក ច្រើនតែបង្កឱ្យមានរឿងហេតុ និងបញ្ហាតាមមកពីក្រោយ បើមិនធ្វើឱ្យម្ខាងទៀតឈឺចាប់ គឺយើងខ្លួនឯងជាអ្នករងទុក្ខ នេះដោយសារតែពាក្យថា ពេក នេះឯង។ ក៏ដូចគ្នាចំពោះរឿងស្នេហា ការដាក់មនោសញ្ចេតនា កុំបណ្ដោយឱ្យវាជ្រុលហួសហេតុ រហូតដល់យើងហួងហែង បិទសិទ្ធសេរីភាព និងដាក់សម្ពាធដល់ដៃគូ តែក៏មិនត្រូវធូររលុង ធ្វើហីៗ មិនដឹងមិនឮព្រងើយកន្តើយដាក់គូស្នេហ៍ឱ្យសោះ។ ចំពោះទំនាក់ទំនងស្នេហា ប្រសិនបើយើង ៖ – ដាក់មនោសញ្ចេតនាស្ទើរពេក ៖ វានឹងធ្វើឱ្យម្ខាងទៀតមានអារម្មណ៍ថា យើងមិនបានស្រឡាញ់គេពិតប្រាកដទេ យើងគ្រាន់តែចង់លេងសើច គេប្រាកដជាគិតថាយើងនេះ…

5
ស្នេហាយុវវ័យ

អត្ថបទQuotes! អ្នកណាក៏ចង់បានមនុស្សល្អ​ មកធ្វើជាគូដែរ តែសម្រាប់មនុស្សដែលគេមិនស្រឡាញ់យើង ទោះយើងល្អប៉ុនណា ក៏គេមិនអាចទទួលយកយើងបានដែរ

មនុស្សយើងម្នាក់ៗ តែងតែប្រាថ្នាចង់បានមនុស្សល្អ ត្រឹមត្រូវ និងស្រឡាញ់ខ្លួនយើងស្មោះពិតប្រាកដ មកធ្វើជាគូអនាគត ដើម្បីចាប់ដៃគ្នា សាងជីវិតតទៅមុខជាមួយនឹងគ្នា។ ប៉ុន្តែសម្រាប់មនុស្សដែលគេមិនបានមានចិត្តស្រឡាញ់យើង គេមិនដែលគិតថាស្រឡាញ់យើង ឬគេមិនអាចនឹងស្រឡាញ់យើង ទោះយើងល្អប៉ុនណា យើងស្រឡាញ់គេខ្លាំងកម្រិតណា យើងលះបង់ដើម្បីគេច្រើនប៉ុនណា ក៏គេនៅតែមិនអាចទទួលយកយើងបានដដែល គេអាចមើលឃើញ គេបានទទួលដឹងពីសេចក្ដីល្អ និងការស្រឡាញ់ដែលយើងមានចំពោះគេ តែគេនៅតែមិនអាចទទួលយកយើងបានឡើយ ព្រោះតែនៅក្នុងចិត្តរបស់គេ គេមិនបានស្រឡាញ់យើង រឹតតែមិនអាចស្រឡាញ់យើងបាន ព្រោះតែគេមានមនុស្សដែលគេស្រឡាញ់រួចហើយ ឬយើងមិនមែនជាប្រភេទមនុស្សដែលគេប្រាថ្នាចង់បាន។ ស្នេហា មិនអាចបង្ខំ ឬទាមទារឱ្យនរណាម្នាក់ មកស្រឡាញ់យើងបាននោះទេ បើចិត្តគេមិនមានយើង​ បើចិត្តគេមិនបានស្រឡាញ់យើង ឬយើងមិនបានស្ថិតនៅក្នុងជម្រើសរបស់គេ យ៉ាងច្រើនយើងអាចទទួលបានត្រឹមតែការអាណិតពីគេតែប៉ុណ្ណោះ ទោះយើងលះបង់ទាំងជីវិតរបស់យើងដើម្បីគេយ៉ាងណា…

KNONGSROK
ស្នេហាយុវវ័យ

បែកគ្នាទាំងចិត្តយើងនៅស្រឡាញ់ និងស្រឡាញ់មនុស្សដែលគេមិនបានស្រឡាញ់យើង តើអារម្មណ៍មួយណា ដែលឈឺចាប់ជាងគេ?

#បែកគ្នាទាំងចិត្តយើងនៅស្រឡាញ់ គ្មាននរណាម្នាក់ចង់បែកពីមនុស្សដែលខ្លួនកំពុងតែស្រឡាញ់នោះទេ តែបើយើងមិនព្រមបែក ក៏ចិត្តគេមិននៅនឹងយើងដែរ ព្រោះគេបានអស់ចិត្តពីយើងហើយ បើយើងនៅឱបក្រសោបគេទុក គឺស្មើនឹងបំផ្លាញតម្រូវការ និងអនាគតរបស់គេ ហើយក៏រឹតតែធ្វើឱ្យខ្លួនឯងគ្មានក្ដីសុខ ព្រោះឱបមនុស្សដែលអស់ចិត្ត មានតែភាពក្ដៅរោលរាល វាមិនមែនជាអារម្មណ៍កក់ក្ដៅនោះឡើយ។ ការដែលព្រមដោះលែងឱ្យគេទៅ វាជាការបំពេញនូវតម្រូវការរបស់មនុស្សដែលយើងស្រឡាញ់ ដើម្បីឱ្យគេបានទៅជួបមនុស្សដែលគេស្រឡាញ់។ ដឹងទេថាអារម្មណ៍មួយហ្នឹង វាឈឺចាប់ខ្លាំងប៉ុនណា យើងមិនចង់ទេ តែយើងក៏មិនអាចឃាត់គេបានដែរ។ បែកទាំងចិត្តនៅស្រឡាញ់ ដូចកាត់បេះដូងខ្លួនឯង បំផ្លាញមនោសញ្ចេតនារបស់ខ្លួនឯងអ៊ីចឹង ចង់ប្រាប់គេថា យើងឈឺចាប់ ចង់ប្រាប់គេថា យើងមិនចង់បាត់បង់គេទេ តែហារមាត់មិនរួច ព្រោះទោះបើយើងប្រឹងហារមាត់ឃាត់គេ ក៏គេមិនអាចនៅជាមួយយើងដែរ ព្រោះគេបានសម្រេចចិត្តជ្រើសយកអ្នកថ្មីហើយ។ ចុងក្រោយ យើងបានត្រឹមតែមានឈ្មោះជាមនុស្សអតីត…

KNONGSROK
មិត្តអ្នកអាន

មតិមិត្តអ្នកអាន! គេនិយាយថា ៩០% នៃមនុស្សប្រុស បើក្បត់ម្ដងហើយ ប្រាកដជាក្បត់ម្ដងទៀត

ដោយផ្អែកលើការបញ្ចេញមតិ និងការបកស្រាយយ៉ាងក្បោះក្បាយរបស់ប្រិយមិត្ត គេហទំព័រ​ក្នុងស្រុក បានធ្វើការបកស្រាយពន្យល់ក្រោមអត្ថន័យនៃអត្ថបទដែលមានចំណងជើងថា “ស្ត្រីឆ្លាត! តែងតែមានហេតុផលទាំង៣យ៉ាងនេះ ទើបនាងមិនអត់ឱន ឬអភ័យឱ្យប្ដីដែលផិតក្បត់ចិត្តនាង” គាត់ក៏បានបញ្ចេញមតិដូចខាងក្រោមនេះ ៖ – មនុស្សប្រុសខ្លះ ព្រោះតែគិតថា មនុស្សស្រីខ្លាចកូនកំព្រាឪណាស់ ខ្លាចខ្លួនមេម៉ាយ ទើបមានស្រីមិនក្រែងចិត្តប្រពន្ធ។ – ប្រុសខ្លះ អាងអីថាឱ្យប្រពន្ធមិនចេះគិតវែងឆ្ងាយ គ្រាន់តែប្ដីមានស្រីសោះ រករឿងសុំលែង មិនគិតកូន (ចុះមនុស្សប្រុសមុនពេលទៅរកស្រីហ្នឹង មានគិតពីកូនអត់)? -មនុស្សស្រីខ្លះ ទ្រាំរស់នៅជាមួយប្រុសក្បត់ ធ្វើបាបចិត្ត ដើម្បីកូន (ចុះមានសួរកូនទេថា ពេលកូនធំឡើងដឹងថាម្ដាយទ្រាំដើម្បីវា វាឈឺចាប់អត់)?  …

3 2
ស្នេហាយុវវ័យ

អត្ថបទQuotes! អ្នកខ្លះ ព្រោះតែយើងមិនដែលស្គាល់ ទើបយើងមិនទុកចិត្តគេ ចំណែកអ្នកខ្លះទៀត មកពីយើងស្គាល់គេច្បាស់ ទើបរឹតតែមិនទុកចិត្ត

ជាការពិតណាស់ ចំពោះមនុស្សដែលយើងមិនធ្លាប់ស្គាល់សោះ ឬទើបតែស្គាល់ ឬស្គាល់មិនច្បាស់ យើងប្រាកដជាពិបាកនឹងទុកចិត្ត ឬមិនអាចទុកចិត្តគេបានងាយៗនោះឡើយ ដូចពាក្យចាស់ពោលថា “ស្គាល់មុខតែមិនស្គាល់មាត់ មនុស្សស្គាល់មិនប្រាកដ កុំទុកចិត្តគេពេក”។ ច្បាស់ណាស់ថា មនុស្សខ្លះព្រោះតែយើងមិនដែលស្គាល់គេពីមុនមក ឬក៏ទើបតែបានត្រឹមតែស្គាល់មុខគេ តែមិនទាន់ដឹងពីចិត្តគំនិតរបស់គេច្បាស់នោះឡើយ ដូច្នេះហើយ យើងមិនអាចទុកចិត្តគេបានងាយៗ ភ្លាមៗទេ រឹតតែត្រូវប្រុងប្រយ័ត្ន ព្រោះមនុស្សដែលយើងស្គាល់មិនច្បាស់ គេងាយណាស់នឹងកុហោកបោកប្រាស់យើង ដូច្នេះត្រូវតែ “ការពារ ប្រសើរជាង ព្យាបាល”។ យ៉ាងណាមិញ ចំពោះមនុស្សមួយចំនួនទៀត យើងបានស្គាល់គេយូរហើយ ហើយក៏ស្គាល់ចិត្តគំនិត និងចរិតគេច្បាស់ផងដែរ ទើបជាហេតុធ្វើឱ្យយើងនេះ កាន់តែមិនទុកចិត្តគេ ព្រោះតែយើងបានស្គាល់ពីចរិតពិត…

KNONGSROK
ស្នេហាយុវវ័យ

តើមានមនុស្សប្រុសប៉ុន្មាននាក់ ដែលមានភាពស្មោះត្រង់ចំពោះប្រពន្ធបែបនេះ?

#Loyalty … មនុស្សប្រុសម្នាក់និយាយថា “មានយប់មួយនោះ ខណៈពេលដែលប្រពន្ធរបស់ខ្ញុំកំពុងគេងក្បែរខ្ញុំ ។ ស្រាប់តែទូរសព្ទរបស់ខ្ញុំបានបន្លឺឡើង ដោយមានឃើញរូបប្រូហ្វាល់មនុស្សស្រីម្នាក់ បាន Add Friend មកខ្ញុំ ភ្លាមៗនោះ ខ្ញុំក៏បានចុច Confirm នាង បន្ទាប់មកទៀត នាងក៏បាន Chat មកខ្ញុំ ការសន្ទនារវាងខ្ញុំ និងនាងក៏បានចាប់ផ្ដើម ៖ នាង ៖ សួស្ដី! ខ្ញុំ ៖ សួស្ដី! តើអ្នកជាអ្នកណា? នាង ៖…

KNONGSROK
ស្នេហាយុវវ័យ

អារម្មណ៍មនុស្សស្រី! បើអ្នកធ្វើឱ្យនាងខូចអារម្មណ៍ បាត់បង់មនោសញ្ចេតនាចំពោះអ្នកហើយ មិនងាយស្រោចស្រង់មកវិញបានឡើយ!

#កំហុស នៅពេលដែលអ្នកបានសាងនូវកំហុស មិនថាដោយចេតនា ឬអចេតនាទេ តែបើវាកើតឡើងពីភាពព្រងើយកន្តើយរបស់អ្នកចំពោះនាង មិនយកចិត្តទុកដាក់ ខ្វាយខ្វល់ពីអារម្មណ៍របស់នាង គឺមានន័យថា អ្នកកំពុងតែប្រាប់នាងថា នាងមិនមានអត្ថន័យគ្រប់គ្រាន់សម្រាប់អ្នក នាងប្រាកដជាគិតច្រើនផ្ដេសផ្ដាស គិតថា ជិវិតរបស់អ្នក នៅពេលដែលគ្មាននាង នឹងល្អប្រសើរ ដូច្នេះ នៅពេលដែលនាងបានទ្រាំ អត់ធ្មត់គ្រប់គ្រាន់ ឆ្អែតឆ្អន់ហើយជាមួយអ្នក នាងក៏នឹងចាកចេញទៅដោយមិននិយាយអ្វីទាំងអស់ ពេលនោះហើយមានន័យថា នាងបានខូចអារម្មណ៍ និងបាត់បង់មនោសញ្ចេតនាជាមួយអ្នកហើយ។ #ចាកចេញ តាមការពិតទៅ នាងមិនចង់ចាកចេញពីមនុស្សដែលនាងស្រលាញ់ទេ រឹតតែមិនចង់បែកគ្នាជាមួយអ្នក ប៉ុន្តែការអត់ធ្មត់របស់នាង វាបានដល់ដែនកំណត់ហើយ ដូច្នេះ ទោះនាងចង់ ឬមិនចង់ក៏ដោយ…

KNONGSROK
ស្នេហាយុវវ័យ

មនុស្សប្រុសគួរចងចាំ! បើអ្នកស្រឡាញ់មនុស្សស្រីណាម្នាក់ ហើយចង់បានពីនាង អ្នកត្រូវដឹងនូវចំណុចនេះ

មនុស្សប្រុស មុននឹងអ្នកស្រឡាញ់ ឬសម្រេចចិត្តរៀបការជាមួយនឹងនារីណាម្នាក់ អ្នកត្រូវដឹងថា អ្នកគួរធ្វើអ្វីដើម្បីនាង ដើម្បីបានចិត្តនាង អ្នកត្រូវតែអាចផ្ដល់ឱ្យនាងនូវចំណុចទាំង៣នេះ ។ – បើអ្នកទិញម្ហូបឱ្យមនុស្សស្រី ៖ នាងនឹងធ្វើម្ហូបឆ្ងាញ់ៗសម្រាប់អ្នកជារៀងរាល់ថ្ងៃ នាងនឹងក្លាយជស្ត្រីមេផ្ទះដ៏ចំណាន បាយទឹក បង្អែមគ្រប់យ៉ាង គឺនាងសុទ្ធតែអាចផ្ដល់ឱ្យអ្នកបានទាំងអស់ ព្រោះថាការដែលអ្នកអាចទិញម្ហូបឱ្យនាង គឺមានន័យថា អ្នកកំពូងតែរំលែកនូវបន្ទុកនៃកិច្ចការងារផ្ទះជាមួយនាងហើយ។ – បើអ្នកផ្ដល់ផ្ទះមួយឱ្យមនុស្សស្រី ៖ នាងប្រាកដជាផ្ដល់គ្រួសារមួយឱ្យអ្នកវិញដើម្បីតបស្នងដល់ការលះបង់របស់អ្នកចំពោះនាង។ គ្រួសារមួយនោះ អាចមិនមែនមានត្រឹមតែអ្នក ហើយនិងនាងទេ តែប្រាកដជាមានកូនតូចៗស្រីប្រុស ដែលនោះគឺជាកាដូដ៏មានន័យ ហើយក៏ជាចំណងដៃដ៏មានតម្លៃបំផុតសម្រាប់ជីវិតគូរបស់អ្នកជាមួយនឹងនាង វាពិតជាគ្រួសារមួយដ៏ពេញលេញពិតប្រាកដ ដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។ –…