
ជ្រើសរើសបៀរមួយសន្លឹក ដើម្បីដឹងពីវិធីសាស្ត្រ និងផ្លូវទៅកាន់ភាពជោគជ័យសម្រាប់អ្នក
តាមរយៈសន្លឹកបៀរដែលអ្នកបានជ្រើសរើស នឹងជួយបង្ហាញផ្លូវទៅកាន់ភាពជោគជ័យសម្រាប់អ្នក តោះ! សាកល្បងទាំងអស់គ្នា។ ១. សន្លឹកបៀរទី ១ ចងចាំថាគ្រប់ជម្រើសទាំងអស់គឺអាស្រ័យលើអ្នក។ ទុកពេលវេលា និងកន្លែងឱ្យខ្លួនឯងដើម្បីរកចម្លើយនៅក្នុងខ្លួនអ្នក។ អ្នកប្រហែលជាត្រូវបានហ៊ុំព័ទ្ធដោយឥទ្ធិពលខាងក្រៅជាច្រើន ហើយបញ្ហានេះធ្វើឱ្យអ្នកពិបាកស្តាប់បេះដូងរបស់ខ្លួនឯងណាស់។ អ្វីដែលអ្នកត្រូវការនៅពេលនេះគឺ បន្ទប់ស្ងប់ស្ងាត់ប៊ិចមួយដើម និងសៀវភៅកត់ត្រា។ សរសេររាល់គំនិត និងក្តីសុបិនរបស់អ្នក។ ពីទីនោះអ្នកនឹងដឹងពីអ្វីដែលអ្នកត្រូវធ្វើ។ ២. សន្លឹកបៀរទី ២ យើងច្រើនតែផ្តោតលើអ្វីដែលយើងខ្វះដូចជា ប្រាក់ ការកម្សាន្ត ការសម្រាកលំហែអាហារឆ្ងាញ់ៗ ឬសូម្បីតែការងារល្អប្រសើរ និងជីវភាពរស់នៅអំណោយផលផងដែរ។ ប៉ុន្តែសូមចាំថាការវាស់វែងខាងក្រៅនៃតម្លៃសម្ភារៈរបស់អ្នក មិនឆ្លុះបញ្ចាំងពីតម្លៃផ្ទាល់របស់អ្នកឱ្យបានត្រឹមត្រូវទេ។ វាដល់ពេលហើយដើម្បីបង្វែរថាមពល និងការយកចិត្តទុកដាក់របស់អ្នកទៅខាងក្នុង។ ចូរស្តាប់បេះដូង…




















