Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
KNONGSROK
ស្នេហាយុវវ័យ

អត្ថបទQuotes! បែកគ្នាមិនមែនគេមានថ្មីទេ តែគេនៅអាល័យអ្នកចាស់

ចាប់ផ្ដើមស្រឡាញ់គ្នា តែងតែងប្រាប់ខ្លួនឯងមករហូត មិនខ្វល់មិនគិតរឿងអតីតកាល បញ្ហាកាលពីមុនរបស់គេឡើយ ហើយក៏រឹតតែមិនប្រកាន់នឹងប្រវត្តរបស់គេដែរ … មិនថាកន្លងមកគេធ្លាប់ស្រឡាញ់អ្នកណា មិនថាគេទាក់ទងមនុស្សប៉ុន្មានអ្នកទេ ក៏មិនដែលប្រកាន់ យកចិត្តគិតខ្វល់ចំពោះអតីតគេដែរ ព្រោះតែគិតថា មនុស្សបែកគ្នាហើយ គេមិនមានអ្វីពា់ព័ន្ធនឹងគ្នាទៀតទេ អតីតជាអតីតម៉េចនឹងអាចយកមកគិតលើមនុស្សម្នាក់ព្រោះតែអតីតរបស់គេបានទៅ ស្រឡាញ់គ្នា គ្រាន់តែចង់ដឹងត្រឹមបច្ចុប្បន្ន និងទៅអនាគតគេមានត្រឹមយើងតែម្នាក់បានហើយ សំខាន់ កុំឱ្យគេក្បត់យើងទៅមានអ្នកណាថ្មី។ ទាក់ទងគ្នា ស្រឡាញ់គ្នា មិនបានគិតអ្វីច្រើនទេ ព្រោះបានដាក់ចិត្តហើយ ថានឹងជ្រើសយកគេ គ្រាន់តែចង់សុំឱ្យគេផ្ដល់ទំនុកចិត្ត និងភាពស្មោះត្រង់ចំពោះគ្នា។ ក៏ដឹងច្បាស់ណាស់ថា អតីតកាលរបស់គេធ្លាប់មានសង្សារ ហើយក៏ស្រឡាញ់គ្នាខ្លាំង តែសំខាន់គេបានបែកគ្នាហើយ បំណាច់នឹងយើងចូលខ្លួនទៅស្អំបេះដូងគេហើយ ក៏គិតថានឹងធ្វើជាអ្នកក្រោយដែលអាចនៅជាមួយគ្នាជារៀងរហូត…

KNONGSROK
ស្នេហាយុវវ័យ

រវាងអ្នក និងខ្ញុំ យើងត្រូវបាត់បង់ម្យ៉ាងម្នាក់!

សម្រាប់ទំនាក់ទំនងស្នេហារវាងយើងទាំងពីរនាក់ អាចនិយាយបានថាចាប់ផ្ដើមឡើងយូរដែរហើយ តែអ្វីៗគ្រប់យ៉ាងដែលកន្លងមកនេះគឺមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលព្យាយាម ដើម្បីអ្នកមករហូត គឺមានតែខ្ញុំដែលចំណាយចិត្ត ចំណាយគំនិត ដាក់អារម្មណ៍ចំពោះទំនាក់ទំនងរបស់យើង ទាំងដែលពេលខ្លះ ខ្ញុំពិតជាមិនយល់ទេថា អ្នកមានអារម្មណ៍ និងចិត្តបែបណាចំពោះខ្ញុំ ពេលខ្លះ អ្នកមិនទាំងខ្វល់ចំបោះអ្វីដែលខ្ញុំបានធ្វើដើម្បីអ្នកផង ដូច្នេះ រហូតដល់ពេលនេះ ដល់ពេលដែលយើងត្រូវបែកគ្នា ទើបខ្ញុំច្បាស់ក្នុងចិត្តថា រវាងយើងទាំងពីរ សម្រាប់ទំនាក់ទំនងនេះ គឺយើងបានបាត់បង់ម្យ៉ាងម្នាក់ដូចគ្នា។ ខ្ញុំបានបាត់បង់ពេលវេលា ៖ តាំងពីចាប់ផ្ដើមរហូតដល់ថ្ងៃបែកគ្នា ខ្ញុំដឹងត្រឹមតែម្យ៉ាងប៉ុណ្ណោះ គឺខ្ញុំស្ដាយដែលបាត់បង់ក្នុងការចំណាយពេលវេលាជាមួយនឹងអ្នក ខ្ញុំស្ដាយដែលមិនគួរចំណាយពេលវេលាស្ទើរតែទាំងអស់ដើម្បីអ្នកនោះឡើយ គឺខ្ញុំស្ដាយមិនគួរបានស្គាល់អ្នកនោះទេ។ តែបើសួរថាខ្ញុំស្ដាយទេ ដែលត្រូវបាត់បង់អ្នក? ប្រាកដណាស់ គឺខ្ញុំមិនមានចិត្តស្ដាយសូម្បីតែបន្តិច ខ្ញុំគ្មានអារម្មណ៍ថាស្ដាយអ្នកនោះឡើយ…

3
គ្រួសារ

បុរសកាន់តែមាន និងជោគជ័យ ក៏កាន់តែចង់មានទំនាក់ទំនងងាយៗ ជាពិសេសចង់បានដៃគូ ដែលជាស្ត្រី៤ប្រភេទនេះ

បុរសអ្នកមាន កាន់តែជោគជ័យ ពួកគេចង់បានស្នេហា និងទំនាក់ទំនងងាយៗ។ ហើយការជ្រើសរើសគូស្រករ ក៏មិនសម្លឹងមើលរូបឆោមស្រស់ស្អាត ស៊ិចស៊ីនដែរ។ ផ្ទុយទៅវិញ នារី៤ប្រភេទខាងក្រោមនេះ គឺជានារីដែលបុរសជោគជ័យតែងតែប្រាថ្នាចង់បានជាគូ។ ១. ស្ត្រីមានភាពជឿជាក់ គេតែងនិយាយថា ទំនុកចិត្ត នាងក៏តែងតែមានសម្រស់ស្រស់ស្អាតផងដែរ ដូច្នេះមនុស្សស្រីដែលមានទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង រមែងជាទីចាប់អារម្មណ៍សម្រាប់បុរសមួយចំនួន។ ដូច្នេះស្រីៗត្រូវចងចាំថា ដាច់ខាត កុំបាត់បង់ទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯងឱ្យសោះ ព្រោះទំនុកចិត្តខ្ពស់ និងភាពជឿជាក់ គឺជាមន្តស្នេហ៍របស់អ្នកហើយ។ ២. ឯករាជ្យភាពសេដ្ឋកិច្ច និងស្វ័យភាព ស្ត្រីភាគច្រើនដែលឯករាជ្យនឹងត្រូវបានគោរពពីបុរសជានិច្ច។ ហើយប្រភេទនារីដែលខ្ជិលច្រអូស ហើយពឹងផ្អែកលើអ្នកដទៃគ្រប់ពេលវេលានឹងធ្វើឱ្យបុរសមានការមិនពេញចិត្តឡើយ។ បុរសមានទំនោរមិនយកចិត្តទុកដាក់…

Hh
សង្គម

តាម​បែប​ធម្មជាតិ​មិន​បាច់​ប្រើ​ថ្នាំ ខ្ទឹម​ក្រហម+ទឹក​ឃ្មុំ ជួយ​បណ្ដុះ​សក់​ឲ្យ​វែង​ខ្មៅ​ភ្លឺ​រលោង

ជឿ​ថា​មនុស្ស​ស្រី​សឹង​តែ​ទាំង​អស់ សុទ្ធ​តែ​ចង់​បាន​សក់​វែង​និង​ខ្មៅ​ភ្លឺ​រលោង ហើយ​នៅ​អត្ថបទ​នេះ​គឺ​យើង​មាន​រូបមន្ត​បែប​ធម្មជាតិ​ដ៏​ពិសេស​មួយ​មក​ណែនាំ​អ្នក​រាល់​គ្នា ​ដោយ​ប្រើប្រាស់​ខ្ទឹម​ក្រហម ជាមួយ​នឹង​ទឹក​ឃ្មុំ។ វា​សុទ្ធ​តែ​ជា​របស់​ដែល​ងាយ​រក និង​មាន​តម្លៃ​ធូរ ហើយ​អ្នក​រាល់​គ្នា​អាច​សាកល្បង​បាន ដោយ​ជា​ទូទៅ​ខ្ទឹម​ក្រហម​វា​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ប្រឆាំង​ការ​រុះ​សក់ និង​ធ្វើ​ឲ្យ​សរសៃ​សក់​មាន​ភាព​ល្អ​ប្រសើរ​ត្រឹម​តែ​រយៈ​ពេល ១ ខែ​ក្រោយ​ការ​អនុវត្ត។ ជាង​នេះ​វា​ក៏​ជួយ​ឲ្យ​ចរន្តឈាម​នៃ​ស្បែក​ក្បាល​ដំណើរ​ការ​ទៅ​ល្អ និង​ជួយ​កាត់​បន្ថយ​ការ​រលាក​ស្បែក​ក្បាល​នានា​ផង​ដែរ។ ការ​អនុវត្ត: ១) យក​ខ្ទឹម​ក្រហម ៤ ទៅ ៥ ផ្លែ​មក​បក​សំបក​ចេញ ហើយ​អាច​ហាន់ ​ឬ​ដំ​វា​ឲ្យ​បែក​ជា​ចំណិត ២) យក​វា​មក​ច្របាច់​ចេញ​ជា​ទឹក​ដាក់​កូន​ចាន​មួយ សឹម​យក​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​បាយ​មក​លាយ ៣) ច្របល់​វា​ឲ្យ​ចូល​គ្នា ហើយ​យក​កូន​ក្រណាត់​មួយ​មក​ជ្រលក់ និង​យក​មក​ម៉ាស្សា​លើ​ស្បែក​ក្បាល​ ក៏​ដូច​ជា​សក់​ថ្នមៗ ហើយ​ទុក​វា​ចោល​ចន្លោះ​ពេល…

Ffg
សង្គម

៤ តិចនិក​ជួយ​ឲ្យ​ចងចាំ​បាន​លឿន ​ដោយ​សូម្បី​តែ​មហាសេដ្ឋី Elon Musk ក៏​អនុវត្ត

ការ​រៀនសូត្រ​នៅ​អ្វី​ដែល​ថ្មី ជឿ​ថា​សម្រាប់​មនុស្ស​មួយ​ចំនួន​គឺ​ពិត​ជា​ពិបាក​ខ្លាំង​ណាស់ ដោយ​ពួក​គេ​ឆាប់​ភ្លេច ហើយ​បើ​ចងចាំ គឺ​ចាំ​តែ​មួយ​ភ្លែត​ហ្នឹង​ឯង។ ភាព​ទន់ខ្សោយ​នៃ​ការ​ចងចាំ​មួយ​នេះ​ហើយ នាំ​ឲ្យ​ពួក​គេ​ដល់​ថ្នាក់​ពេល​ខ្លះ​ខ្ជិល​នឹង​ចង់​ចាប់​យក​អ្វី​ដែល​ថ្មី ព្រោះ​គិត​ថា​ខួរក្បាល​ខ្លួន​ឯង​មិន​ល្អ ហើយ​ក៏​នាំ​ឲ្យ​ឱកាស​ល្អៗ​បាត់បង់​ទៅ​ជា​រឿយៗ។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ជា​ច្រើន ក៏​ដូច​ជា​មហាសេដ្ឋី​លោក Elon Musk ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Tesla បាន​ណែនាំ ៤ វិធី​ដែល​ជួយ​ឲ្យ​យើង​រៀន​អ្វី​ក៏​ឆាប់​ចងចាំ​បាន​លឿន ហើយ​យល់​ជាក់​ច្បាស់៖ ៤) អនុវត្ត​អ្វី​ដែល​បាន​រៀន​សារ​ឡើង​វិញ វា​ជា​ចំណុច​សាមញ្ញ​មួយ ដែល​អ្នក​មិន​គួរ​រំលង កុំ​ឲ្យ​រៀន​ហើយ​គិត​ថា​ខ្លួន​ឯង​ចាំ និង​យក​វា​ទៅ​ទុក​ចោល​នោះ។ ដើម្បី​ឲ្យ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ចងចាំ​បាន​ល្អ យើង​ត្រូវ​យក​វា​មក​អនុវត្ត​ឬ​ទន្ទេញ​វា​ម្តង​ទៀត ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ក្រោយ​ពី​បាន​រៀន មិន​ថា​តែ​រៀន​មុខ​ជំនាញ ឬ​វគ្គ​ខ្លី​អ្វី​នោះ​ទេ។ ៣) ឆ្លៀត​ពេល​រំឭក​នូវ​អ្វី​ដែល​បាន​រៀន…

Hhh
សង្គម

មនុស្ស​ប្រុស​កាន់​តែ​ជោគជ័យ កាន់​តែ​មាន​បាន កាន់​តែ​សម្លឹង​រក​មើល​មនុស្ស​ស្រី ៤ ប្រភេទ​នេះ

ចំណង់ចំណូលចិត្ត​របស់​មនុស្ស​ប្រុស​ទៅ​លើ​គូ​ស្រករ ឬ​ការ​ជ្រើសរើស​នារី​ណា​ម្នាក់​មក​ធ្វើ​ជា​គូ​ជីវិត គឺ​មាន​ភាព​ខុស​ប្លែក​គ្នា ដោយ​ផ្អែក​ទៅ​តាម​កម្រិត​នៃ​ការ​យល់​ដឹង និង​ចំណូល​ចិត្ត។ ដោយឡែក​បើ​តាម​ការ​ស្រាវជ្រាវ ភាគ​ច្រើន​នៃ​បុរស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន និង​ជា​មនុស្ស​ដែល​ជោគជ័យ គឺ​ពួក​គេ​រមែង​សម្លឹង​ចង់​បាន​នារី ៤ ប្រភេទ​នេះ៖ ៤) មនុស្ស​ស្រី​ដែល​ពោរពេញ​ដោយ​ទំនុក​ចិត្ត នារី​ខ្លះ​សម្រស់​មិន​សូវ​បាន​នោះ​ទេ តែ​ភាព​មាន​ជំនឿ​ជឿជាក់​និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង គឺ​ជា​ភាព​លេចធ្លោ​ដ៏​ទាក់ទាញ យក​ឈ្នះ​អស់​បេះដូង​បុរស​ជា​ច្រើន ជា​ពិសេស​គឺ​បុរស​ដែល​ជោគជ័យ​ហ្នឹង​តែ​ម្តង។ ៣) មនុស្ស​ស្រី​ឯករាជ្យ ​ស្រ្តី​ដែល​មាន​ការ​រស់នៅ​បែប​ឯករាជ្យ​ភាគ​ច្រើន​គឺ​រមែង​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ខ្ពស់​ពី​បុរស ដែល​វា​ខុស​ពី​នារី​ដែល​ខ្ជិល​ច្រអូស ហើយ​ពឹងផ្អែក​លើ​បន្ទុក​គ្រួសារ ឬ​នរណា​ម្នាក់ នោះ​គឺ​បុរស​មិន​សូវ​ជា​ចូលចិត្ត​ប៉ុន្មាន​ទេ។ បុរស​ជោគជ័យ​គេ​មាន​ទំនោរ​ទៅ​លើ​នារី​ដែល​អាច​មើល​ថែ​ខ្លួន​ឯង ឯករាជ្យ​លើ​ការ​គិត​លើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ដែល​នាំ​ឲ្យ​ពួក​នាង​ហាក់​មាន​តម្លៃ​ជា​ខ្លាំង​ក្នុង​ក្រសែ​ភ្នែក​របស់​បុរស។ ២) អត្តចរិត​ល្អ វា​ជា​រឿង​ទូទៅ​ហើយ តែ​ក៏​ជឿ​ថា…

Untitled 1 Recovered
សង្គម

ត្រូវ​ដូច​មើល​ឃើញ ស្តាយ​ស្ពាយ​កាបូប​ក៏​អាច​ទាយ​ដឹង​ពី​អត្តចរិត​របស់​អ្នក​បាន​ដែរ

គ្មាន​អ្វី​ដែល​អាច​លាក់បាំង​បាន​នោះ​ទេ​ក្នុង​ពិភពលោក​យើង​នេះ ហើយ​ការ​ទស្សន៍ទាយ​តាម​បែប​វិទ្យាសាស្ត្រ​ទំនើប ក្នុង​ការ​ទម្លាយ​ពី​អត្តចរិត​របស់​មនុស្ស​ម្នាក់ៗ​ក៏​មិន​ងាយ​ខុស​នោះ​ដែរ។ ពួក​យើង​ផ្ទាល់​បាន​សាក​រួច​ហើយ ដោយ​ជ្រើសរើស​នូវ​ស្តាយ​ស្ពាយ​កាបូប​មួយ ហើយ​ចម្លើយ​ពិត​ជា​ដូច​នូវ​អ្វី​ដែល​ជា​ខ្លួន​យើង​មែន។ ចុះ​អ្នក​ស្ថិត​ក្នុង​ស្តាយ​មួយ​ណា សូម​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖ ១) ស្ពាយ​នៅ​លើ​ស្មា​ទាំង​សង​ខាង មនុស្ស​ដែល​ចូលចិត្ត​ស្ពាយ​កាបូប (Backpack) ​ប្រភេទ​ស្មា​ទាំង​សង​ខាង គឺ​ជា​មនុស្ស​ដែល​មាន​គំនិត​បើក​ចំហ (Open Mind)។ ពួក​គេ​តែងតែ​បើក​ការ​គិត​ទទួល​យក​រឿងរ៉ាវ​ថ្មីៗ ហើយ​ក៏​មាន​ការ​ប្រុងប្រយ័ត្ន​ណាស់​ដែរ។ ជា​រឿយៗ​ពួក​គេ​តែងតែ​ចេះ​រៀប​ផែនការណ៍​ផ្លូវ​ក្រោយ​ទុក ដោយ​មិន​ងាយ​ឲ្យ​ជាប់គាំង​ពាក់​កណ្តាល​ផ្លូវ​ហើយ​ដួល​នោះ​ទេ ព្រោះ​ពួក​គេ​ដឹង​ថា​ដំណើរ​ផ្សងព្រេង​ដ៏​វែងឆ្ងាយ​នេះ​មិន​ដឹង​ថា​ជួប​រឿង​ល្អ​អាក្រក់​បែប​ណា​ខ្លះ​ឡើយ។ ២) ស្តាយ​ដើរ​កាន់​កាបូប​ខ្សែ អ្នក​ដែល​និយម​ប្រើ​កាបូប​ខ្សែ​ហើយ​មិន​ស្ពាយ បែរ​ជា​ដើរ​កាន់ នោះ​គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ដឹង​លឺ​នៅ​រឿង​គ្រប់​យ៉ាង​ជុំវិញ​ខ្លួន​របស់​ពួក​គេ ហើយ​ចូលចិត្ត​និយាយ​ត្រង់ នូវ​អ្វី​ដែល​បាន​ឃើញ ឃើញ​អ្វី​ដែល​បាន​គិត។ ជា​ទូទៅ​ប្រសិន​នរណា​បាន​ប្រភេទ​មនុស្ស​នេះ​ធ្វើ​ជា​មិត្ត គឺ​រមែង​ទទួល​អារម្មណ៍​កក់ក្តៅ ព្រោះ​ជានិច្ចកាល​ពួក​គេ​តែងតែ​បង្ហាញ​ការ​ការពារ។…

Dfdf
សង្គម

មិន​មែន​លួង​ខ្លួន​ឯង​ទេណា តែ​ជាការពិត​ នេះ​អត្ថប្រយោជន៍ ៧ យ៉ាង​នៃ​ការ​នៅ​លាវ (Single)

មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​ពិបាក​នឹង​ដល់​គូ​ខ្លាំង​ណាស់ ខ្លះ​មិន​ធ្លាប់​មាន​ស្នេហា​សូម្បី​តែ​មួយ​លើក ទាំង​ដែល​ខ្លួន​មាន​អាយុ​ជិត ៣០ ទៅ​ហើយ។ ខ្លះ​ទៀត​ធ្លាប់​ឆ្លងកាត់​ស្នេហា​ពី​មុន​ដែរ តែ​ទទួល​រង​បរាជ័យ​ដោយសារ​ហេតុផល​ផ្សេងៗ​ពី​គ្នា។ ចុះ​អ្នក​មាន​ដែល​គិត​ទេ​ថា ការ​ដែល​នៅ​លាវ ឬ Single វា​មាន​ផល​ល្អ​ជាង​ការ​ដែល​ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា​ជាមួយ​ដៃ​គូ? ខាង​ក្រោម​នេះ Knongsrok បង្ហាញ​ពី​អត្ថប្រយោជន៍​ ៧ យ៉ាង​នៃ​ការ​នៅ​លាវ៖ (បញ្ជាក់៖ មិនមែន​លួង​ចិត្ត​ខ្លួន​ឯង​ទេ​ណា!) ៧) អាច​រស់នៅ​ដោយ​ឯករាជ្យ នៅ​ពេល​ខ្លួន​មួយ ចង់​ទៅ​ណា ជាមួយ​នរណា ស្មើ​ណា​ក៏​មិន​ចាំ​បាច់​ត្រូវ​សុំ​ការ​អនុញ្ញាត ឬ​ប្រាប់​ដៃគូ​ឲ្យ​ដឹង។ និយាយ​ទៅ​គឺ​ស្រួល​មួយ​ចប់ ហើយ​មិន​ទទួល​រង​សម្ពាធ​ផ្លូវ​អារម្មណ៍ ថា​ខ្លាច​ចិត្ត​គេ ឬ​ខ្លាច​គេ​អន់​ចិត្ត​ជួន​ខ្លះ​នោះ​ទេ។ ៦) ភាព​ស្រស់ស្អាត​ជា​ខ្លួន​ឯង…

3
គ្រួសារ

បុរសទាំងឡាយ! មុននឹងអ្នកវាយធ្វើបាបប្រពន្ធ​ ប្រើពាក្យមិនល្អលើប្រពន្ធ ឬក្បត់ចិត្តនាង សូមអ្នកគិតដល់ចំណុចទាំងនេះផង

សូមផ្ញើជូនមនុស្សប្រុសទាំងឡាយ អានហើយសូមពិចារណាផង! – មុននឹងអ្នកលើកដៃវ៉ៃប្រពន្ធ សូមអ្នកនឹកដល់អារម្មណ៍របស់នាង ដែលគោរពទុកអ្នកដូចឪពុកផង អ្នកដឹងទេ ថានាងតែងគិតថា អ្នកជាបុរសមានមេត្តា និងអាចមើលថែថ្នាក់ថ្នម និងការពារនាង ដូចដែលឪពុកនាងផ្ដល់ឱ្យនាងអ៊ីចឹង! – មុននឹងអ្នក ប្រើពាក្យអសុរោះ ឈ្លោះ ជេរប្រមាថ មើលងាយនាង ក៏សូមឱ្យអ្នកនឹកនាផងថា នាងតែងតែមានឥរិយាបថទន់ភ្លន់ណាស់ចំពោះអ្នក ពាក្យសម្ដីដែលនាងនិយាយទៅកាន់អ្នក ដ្បិតថាអាចនឹងមិនសូវពីរោះ តែវាជាពាក្យឱ្យតម្លៃដល់អ្នកបំផុត មិនថាអ្នកលំបាក តោកយ៉ាកយ៉ាងណា បរាជ័យបែបណា ក៏នាងនៅតែក្បែរអ្នក ហើយប្រើពាក្យលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់អ្នកជានិច្ច! – មុននឹងអ្នកទៅមានថ្មី ក្បត់ចិត្តនាង…

3
ប្លែកៗ

តើអ្វីទៅជាចំណាប់អារម្មណ៍ដំបូង ដែលមនុស្សភេទផ្ទុយបានចាប់អារម្មណ៍លើអ្នក?

ជ្រើសរើសកែវភេសជ្ជៈមួយ តាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងពីចំណាប់អារម្មណ៍ដំបូង ដែលមនុស្សភេទផ្ទុយបានចាប់អារម្មណ៍លើអ្នក? A. កែវភេសជ្ជៈ A នៅពេលដែលមនុស្សគិតពីអ្នក ពួកគេគិតពីពាក្យមួយគឺបរិសុទ្ធ ទៀងត្រង់។ អ្នកតែងតែក្រោកឈរឡើងដើម្បីមនុស្សទន់ខ្សោយ ព្រោះអ្នកមានបេះដូងធំទូលាយ។ អ្នកអាចជាមនុស្សវង្វេងស្មារតីតិចតួចនៅតាមដង ប៉ុន្តែអ្នកតែងតែខិតខំដើម្បីបង្ហាញពីខ្លួនអ្នក និងធ្វើឱ្យមិត្តភក្តិ និងក្រុមគ្រួសារមានមោទកភាព។ អ្នកគឺជាអ្នកចម្បាំងដ៏ក្លាហានដែលមនុស្សគ្រប់គ្នាកោតសរសើរយ៉ាងខ្លាំង។ B. កែវភេសជ្ជៈ B អ្នកគឺជាមនុស្សដែលមិនចេះស្ទាក់ស្ទើរ ក្នុងការនិយាយអ្វីដែលអ្នកគិតថាត្រឹមត្រូវ។ ប្រសិនបើអ្នកមានគំនិតផ្សេងទៀតអ្នកនឹងចែករំលែកវាដល់អ្នករាល់គ្នា។ អ្នកជាមនុស្សឯករាជ្យ ស្មោះត្រង់ និងទន់ភ្លន់។ អ្នកមានសមត្ថភាពបង្កើតទំនាក់ទំនងរឹងមាំជាមួយមនុស្សមកពីគ្រប់មជ្ឈដ្ឋាន។ ហើយអ្នកក៏ជាមនុស្សដែលរ៉ូមែនទិកផងដែរ។ C. កែវភេសជ្ជៈ C អ្នកជាមនុស្សដែលរឹងមាំ…

៤
សង្គម

មនុស្សស្រីដែលមាន ៣ ចំណុចនេះទាំងព្រម ច្រើនតែអភ័ព្វក្នុងរឿងជីវិតគូ

គេថា កាលណាមនុស្សយើងល្អគ្រប់ចំណុចពេក មិនមែនជារឿងដែលល្អនោះឡើយ។ យ៉ាងណាមិញ ចំពោះមនុស្សស្រីវិញ បើកាលណាល្អគ្រប់ចំណុចនេះហើយ គឺច្រើនតែមានជីវិតអភ័ព្វក្នុងរឿងស្នេហា ឬគ្រួសារ។ ១. ស្អាតខ្លាំងពេក ភាគច្រើននៃមនុស្សស្រីដែលស្អាតពេក ច្រើនតែមិនសូវគាប់ប្រសើរក្នុងដំណើរជីវិតគូ មនុស្សស្រីដែលស្អាត ប្រៀបបាននឹងផ្កាអ៊ីចឹង ច្រើនតែអភ័ព្វ។ កុំគិតថា មនុស្សស្រីស្អាត នឹងទទួលបានការស្រឡាញ់ថ្នាក់ថ្នមឱ្យសោះ តែផ្ទុយទៅវិញ ភាពស្អាតរបស់មនុស្សស្រី នឹងក្លាយជាចំណុចនៃគ្រោះថ្នាក់ដល់រូបនាងផ្ទាល់ទៅវិញទេ។ ២. រឹងមាំខ្លាំងពេក ជារឿងដែលគ្រប់គ្នាដឹងច្បាស់ណាស់ថា មនុស្សស្រីដែលមានភាពរឹងមាំ រឹងប៉ឹងខ្លាំងពេក ច្រើនតែត្រូវរស់នៅឯកា គ្មានអ្នកយកចិត្តទុកដាក់ ឬយល់ចិត្តនាងនោះឡើយ។ ព្រោះតែនាងជាមនុស្សដែលរឹងមាំ អាចមើលថែខ្លួនឯងបាន ទើបធ្វើឱ្យនាងក្លាយជាមនុស្សស្រីម្នាក់ដែលពិបាកនឹងទទួលបានការថ្នាក់ថ្នមពីមនុស្សជុំវិញ…

Hh
សង្គម

ជ្រើសរើស​បេះដូង​មួយ ដើម្បី​បង្ហាញ​ពី​មនោសញ្ចេតនា​ស្នេហា​របស់​អ្នក

តើ​ស្នេហា​ជា​អ្វី សម្រាប់​ការ​យល់​ឃើញ​របស់​អ្នក? តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ ចូរ​ជ្រើសរើស​រូបភាព​បេះដូង​មួយ​ក្នុង​ចំណោម​រូបភាព​ទាំង ៤ ដើម្បី​លាតត្រដាង​ឲ្យ​ឃើញ​ថា តើ​អ្នក​ជា​មនុស្ស​រ៉ូមែនទិក​និង​ច្បាស់លាស់​ក្នុង​ស្នេហា​ដល់​កម្រិត​ណា៖ បេះដូង​ទី ១ ការ​ទុក​ចិត្ត​គ្នា និង​ការ​លះបង់​ឲ្យ​គ្នា ពិត​ជា​សំខាន់​ណាស់​សម្រាប់​ដៃ​គូ។ ដោយ​វា​ត្រូវ​ការ​ពេលវេលា​សម្រាប់​រាង​យូរ​គួរសម​សម្រាប់​អ្នក ដើម្បី​បង្កើត​ទំនាក់ទំនង​ស្នេហា​មួយ តែ​នៅ​ពេល​អ្នក​ប្រគល់​បេះដូង​ទៅ​ឲ្យ​នរណា​ម្នាក់​ហើយ គឺ​អ្នក​រាប់​គេ​ជា​ស្នេហ៍​ពិត​រៀង​រហូត​ទៅ។ បេះដូង​ទី ២ អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ទាក់ទាញ​ពី​ធម្មជាតិ ហើយ​អ្នក​កម្រ​នឹង​បង្ហាញ​អារម្មណ៍​ពិត​ទៅ​កាន់​ដៃ​គូ​ខ្លាំង​ណាស់។ អ្នក​ខ្វល់​ពី​គេ​ច្រើន​ជាង​ខ្វល់​ពី​ខ្លួន​ឯង ការពារ​គេ​ច្រើន​ជាង​ការពារ​ខ្លួន​ឯង ហើយ​មនុស្ស​ដែល​បាន​អ្នក​ជា​គូស្នេហ៍​ហើយ គឺ​រាប់​ថា​សំណាង​ខ្លាំង។ បេះដូង​ទី ៣ អ្នក​ចង់​បាន​ទំនាក់ទំនង​ស្នេហា​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ ហើយ​សម្រាប់​អ្នក​បើ​ជា​មនុស្ស​ស្រី អ្នក​តែងតែ​គិត​ចង់​ស្ថិត​នៅ​រាត្រី​មួយ​ដែល​មាន​ភ្លើង​ពណ៌​ស្រទន់ ហើយ​មាន​គេ​យក​ផ្កា​មក​ជូន​អ្នក។ អ្នក​រមែង​ផ្តល់​ក្តី​ស្រលាញ់​ដល់​នរណា​ម្នាក់ ដោយ​មិន​សូវ​មាន​លក្ខខណ្ឌ​ច្រើន​នោះ​ទេ។…

Hh
សង្គម

ប្រជាជន​ជប៉ុន​មិន​ទម្លាប់​ផឹក​ទឹក កំឡុង​ពេល​បរិភោគ​អាហារ ដោយសារ​ហេតុផល​សំខាន់​នេះ

ប្រសិន​អ្នក​ចូល​ទៅ​កាន់​អាហារដ្ឋាន​តាម​បណ្តា​ប្រទេស​នៅ​ប៉ែក​អាស៊ី និង​អឺរ៉ុប​ភាគ​ច្រើន គឺ​រមែង​ឃើញ​គេ​ដាក់​ទឹក​បរិសុទ្ធ ឬ​ទឹក​តែ​ឲ្យ​មួយ​កែវ​នៅ​ក្បែរ​អាហារ​របស់​យើង ប៉ុន្តែ​ខុស​អី​នៅ​ឯ​ប្រទេស​ជប៉ុន គឺ​ពុំ​ធ្វើ​ដូច្នោះ​ទេ ហើយ​អស់​ច្រើន​បំផុត​គឺ​ដាក់​ត្រឹម​ទឹក​មួយ​កូន​ពែង​តូច​តែ​ប៉ុណ្ណោះ។ នៅ​ពី​ក្រោយ​នោះ​គឺ​មាន​ហេតុផល​សំខាន់​ដែល​ប្រជាជន​ជប៉ុន មាន​ទម្លាប់​យល់​ឃើញ​ថា ការ​ទទួល​ទាន​ទឹក​ស្រប​ពេល​ជាមួយ​គ្នា ក្នុង​ពេល​ទទួល​ទាន​អាហារ គឺ​ជា​រឿង​ដែល​មិន​ល្អ។ យើង​បង្ហាញ​ហេតុផល​ចំនួន ៤ ដូច​ខាង​ក្រោម៖ ១) នាំ​ឲ្យ​មាត់​ស្ងួត ការ​ដែល​ទទួល​ទាន​ទឹក​ស្រប​គ្នា​ជាមួយ​អាហារ គឺ​នាំ​ឲ្យ​ទឹក​មាត់​របស់​អ្នក​ស្ងួត​ឬ​ខះ​ទៅ​វិញ​ទេ ហើយ​ជា​ពិសេស​បើ​មនុស្ស​មួយ​ចំនួន​បន្ថែម​ចំណិត​ក្រូច​ឆ្មារ​ទៅ​ក្នុង​ទឹក​នោះ​ទៀត គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​ការ​ផលិត​ទឹក​មាត់។ ជាង​នេះ​សម្រាប់​ទឹក​ក្រូច​ឆ្មារ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព ដែល​នាំ​ឲ្យ​ចាល់​អាស៊ីត និង​អាច​បំផ្លាញ​ស្រោម​ធ្មេញ​របស់​អ្នក អ៊ីចឹង​ល្អ​បំផុត​គួរ​ទទួល​ទាន​វា​ក្រោយ​ពេល​ទទួល​ទាន​អាហារ​រួច។ ២) បណ្តាល​ឲ្យ​ខូច​ប្រព័ន្ធ​រំលាយ​អាហារ ពេល​ទទួល​ទាន​ទឹក​ជាមួយ​អាហារ ទឹក​មាត់​របស់​អ្នក​នឹង​ត្រូវ​រលាយ ហេតុផល​នេះ​វា​បាន​បណ្តាល​ផល​ប៉ះពាល់​ដល់​ការ​បញ្ចេញ​ទឹក​ក្រពះ ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រំលាយ​អាហារ។ សញ្ញា​នៃ​ការ​រំលាយ​អាហារ​នឹង​ចុះ​ខ្សោយ…

Hhh
សង្គម

តាម​ការ​ស្រាវជ្រាវ៖ មនុស្ស​ដែល​ធ្វើ​រឿង​សាមញ្ញ ១០ យ៉ាង​នេះ​អាច​បន្ថែម​អាយុ​ឲ្យ​វែង​ជាង​មុន

ក្រៅ​ពី​កត្តា​ចំណី​អាហារ ​ជាង​នេះ​របៀបរបប​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ក៏​ជា​កត្តា​កំណត់​អាយុ​របស់​អ្នក​បាន​ផង​ដែរ។ បើ​សុខភាព​ផ្លូវ​កាយ​ល្អ ហើយ​សុខភាព​ផ្លូវ​ចិត្ត​មិន​អំណោយ​ទាន​ផង​ ភាព​ទ្រុឌទ្រោម​នៃ​ការ​រាងកាយ​ក៏​ចុះ​អន់​ថយ​ទៅ​តាម​នោះ។ តាម​របាយការណ៍​ស្រាវជ្រាវ​ពី​អ្នក​វិទ្យាសាស្រ្ត​បាន​បង្ហាញ​ថា សកម្មភាព​សាមញ្ញ ១០ យ៉ាង​នេះ អាច​ជួយ​បន្ថែម​ចំនួន​ឆ្នាំ​នៃ​អាយុ​របស់​មនុស្ស​ឲ្យ​រស់​បាន​យូរ​ជាង​មុន៖ ១០) មាន​រាងកាយ​ស្គម សម្រាប់​មនុស្ស​ធាត់ គឺ​ជា​ទូទៅ​មាន​អាយុ​តិច​ជាង​មនុស្ស​ស្គម។ ដោយ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា មនុស្ស​ដែល​មាន​ខ្លាញ់​ក្បាល​ពោះ និង​លើស​ទម្ងន់ ងាយ​នឹង​វិវត្ត​ទៅ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ​និង​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង។ ៩) ការ​គិត​វិជ្ជមាន​និង​សប្បាយ​រីករាយ ការ​ដែល​មាន​អារម្មណ៍​សប្បាយ​រីករាយ នោះ​ហើយ​ជា​សេចក្តី​សុខ​ផ្លូវ​ចិត្ត។ អ្នក​ត្រូវ​ប្រើប្រាស់​ការ​រស់នៅ​បែប​សុទិដ្ឋិនិយម ដែល​គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន ហើយ​កុំ​សូវ​មាន​អារម្មណ៍​អវិជ្ជមាន​ទៅ​លើ​មជ្ឈដ្ឋាន​ខាង​ក្រៅ​ខ្លាំង​ពេក។ ៨) សើច​ឲ្យ​បាន​ច្រើន ការ​ដែល​សើច​ឲ្យ​បាន​ច្រើន ក៏​អាច​បន្ថែម​គុណភាព​នៃ​អាយុ​ជីវិត​របស់​យើង​ម្នាក់ៗ​បាន​ផង​ដែរ។ មនុស្ស​ដែល​សើច​ច្រើន…

1 4
សម្រង់

មុនពេលស្គាល់អ្នក ខ្ញុំមានអារម្មណ៍ថាឯកា តែវាមិនឯកាដូចពេលនេះឡើយ …!!

ស្គាល់អ្នក ខ្ញុំស្គាល់អ្វីទៅហៅថា ជីវិតដ៏សែនរីករាយ អ្វីដែលអ្នកបានបង្រៀនខ្ញុំ ខ្ញុំចាំមិនដែលភ្លេចទេ គ្រប់យ៉ាងនៅតែដិតដាមក្នុងចិត្ត ដក់ក្នុងបេះដូង នៅពេញកែវភ្នែករបស់ខ្ញុំ កម្លាំងចិត្ត ក្ដីស្រលាញ់ ការបារម្ភ ការយកចិត្តទុកដាក់ ថែរក្សា ការពារ ផ្ដល់ដំបូន្មាន អ្នកបានបង្រៀនខ្ញុំឱ្យរឹងមាំ តែគ្រប់យ៉ាងអស់ទាំងនោះ វាបានទៅតាមអ្នកវិញអស់ហើយ បន្ទាប់ពីអ្នកបានចាកចេញទៅ ទុកខ្ញុំឱ្យនៅ សោកសៅ ខូចចិត្ត សោកស្ដាយ តែម្នាក់ឯង …។ ខ្ញុំដឹងថាមកពីខ្ញុំ គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ ដែលធ្វើឱ្យទំនាក់ទំនងមួយនេះត្រូវបែកបាក់ ប្រេះឆា ក៏មិនដឹងថា តើគួរធ្វើបែបណា លុបលាងយ៉ាងណា…

6
ប្លែកៗ

តេស្តរឿងស្នេហា! តើរយៈពេលកន្លះឆ្នាំចុងក្រោយនេះ ស្នេហារវាងអ្នក និងមនុស្សម្នាក់នោះ អាចនឹងជួបការលំបាកអ្វីខ្លះ?

ជ្រើសរើសកាតមួយសន្លឹក ទៅតាមចំណូលចិត្ត និងការស្រឡាញ់របស់អ្នក ដើម្បីធ្វើតេស្តអំពីផ្លូវនៅក្នុងរឿងស្នេហា រវាងអ្នក និងដៃគូ តើនឹងត្រូវជួបប្រទះនូវបញ្ហា ការលំបាកបែបណាខ្លះ ក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនេះ។ 1. សន្លឹកកាតទី 1 សន្លឹកកាតដំបូងនេះបង្ហាញថា ទំនាក់ទំនងរបស់អ្នកជាមួយមនុស្សម្នាក់នោះអាចនឹងត្រូវបំផ្លាញដោយអ្នកទីបី ដែលមានគំនិតអាក្រក់។ ប្រសិនបើស្នេហារបស់អ្នកទើបតែឈានចូលវ័យចំណាស់ អ្នកមិនគួរវិនិយោគលើទំនាក់ទំនងនេះដោយធ្វេសប្រហែសទេ ត្រូវគិតឱ្យច្បាស់មុននឹងសម្រេចចិត្តឈានទៅរកទំនាក់ទំនងរឹងមាំ ឬចង់រៀបការជាមួយនឹងគ្នា។ ប្រសិនបើអ្នកទាំងពីរស្រលាញ់គ្នាមួយរយៈ អ្នកនឹងប្រឈមមុខនឹងឧបសគ្គជាច្រើននៅខាងមុខ។ អ្វីដែលអ្នកត្រូវធ្វើគឺ មិនប្រព្រឹត្ដដោយប្រញាប់ប្រញាល់ កុំអាលបង្ខំឱ្យភាគីម្ខាងទៀតធ្វើតាមទស្សនៈ ឬការចង់បានរបស់អ្ន កផ្ទុយទៅវិញ អ្នកគួរតែចេះសម្របសម្រួល និងពិភាក្សាគ្នាឱ្យបានច្បាស់លាស់ ចំពោះបញ្ហា ការងារដែលនៅពេលចាំបាច់។ ឥឡូវនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់អ្នក ដើម្បីទទួលបានផ្លែឈើផ្កានៃសេចក្ដីស្រឡាញ់នោះទេ។…

New Copy
តេស្តIQ

ឆ្លងខែប្ដូរលាភសំណាង! គ្រាន់តែ ១០ថ្ងៃដំបូងនៃខែថ្មី អ្នកឆ្នាំទាំង ៣ ប្រមូលលាភសំណាង បានយ៉ាងច្រើន

១០ថ្ងៃដំបូង នៃខែថ្មីនេះ គឺជាវេលាមាសប្រាក់សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ ដើម្បីទទួលបានលាភសំណាង ជោគជ័យ ក្ដីសុខ និងប្រមូលលុយបានជាច្រើនមិននឹកស្មានដល់។ ១. ឆ្នាំមមីរ បុគ្គល​នេះ​ពូកែ​ខាង​សង្គម មាត់​រហ័ស និង​ពោរពេញ​ដោយ​ថាមពល។ ក្នុងរយៈពេល​១០​ថ្ងៃ​ដំបូង​នៃ​ខែ​ទី​៦ ផ្កាយសំណាងនឹង​លេច​មក​ជួយ​ឱ្យអ្នកឆ្នាំមមីររួចផុតគ្រោះថ្នាក់ទាំងពួង។ មនុស្ស​ឆ្នាំមមីរ ​ក៏​មាន​លុយ​ច្រើន ជីវិត​មាន​សុភមង្គល ងាយ​សម្រេច​លទ្ធផល​គួរ​ជាទី​មោទនៈ។ ថ្វីដ្បិតតែពេលខ្លះជីវិតលំបាកក៏ពិតមែន ប៉ុន្តែអ្នកឆ្នាំមមីររស់នៅដោយសុទិដ្ឋិនិយម ពោរពេញដោយរស្មី មិនដែលធ្វើបាបអ្នកណាម្នាក់ឡើយ។ ដូច្នេះ​ដោយ​ត្រូវ​បាន​ការពារ​ដោយ​ព្រះ និង​ទេវតាទ្រព្យ នោះ​ចំណូល​គឺ​ខ្ពស់លើសពីការរំពឹងទុក។ ជោគជ័យក្នុងការស្វែងរកសំណាង អាច​និយាយ​បាន​ថា​ នេះ​ជា​រយៈពេល​កំពូល​នៃ​ជីវិត​របស់​មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំ​សេះ។ ក្នុង​រយៈពេល ១០ ​ថ្ងៃ​ដំបូង​នៃ​ខែ​ទី​៦…

១
ប្លែកៗ

៥ឆ្នាំទៀត តើជីវិតអ្នក នឹងផ្លាស់ប្ដូរទៅជាយ៉ាងណា?

ជ្រើសរើសរូបព្រះដែលអ្នកគោរពស្រឡាញ់ជាងគេ ដើម្បីដឹងថា ៥ឆ្នាំទៅមុខទៀត ជីវិតរបស់អ្នកនឹងមានការប្រែប្រួល ផ្លាស់ប្ដូរទៅជាយ៉ាងណា? 1. ព្រះអង្គទី 1 ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ អ្នកនឹងមានជីវិតកាន់តែរវល់មមាញឹកជាងមុន។ នៅក្នុងយុគសម័យនៃការរីកចម្រើនយ៉ាងឆាប់រហ័សនេះ អ្នកបានដឹងថា ប្រសិនបើអ្នកមិនខិតខំប្រឹងប្រែងទេ ឥនោះជីវិតរបស់អ្នកនឹងមិនមានស្ថោរភាពនាពេលអនាគតឡើយ ហើយអ្នកនឹងត្រូវទុកចោលនៅកន្លែងដែលអ្នកធ្វើការ។ បច្ចុប្បន្នអ្នកមិនមានសមត្ថភាព និងសមិទ្ធិផលលេចធ្លោណាមួយឡើយ។ ដូច្នេះអ្នកត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យខ្លាំងជាងមុន។ មានតែពេលនោះទេ ដែលអ្នកនឹងមានជីវិតមានស្ថិរភាពក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ 2. ព្រះអង្គទី 2 អ្នកនឹងរស់នៅក្នុងជីវិតដែលសម្បូរបែប និងមានគ្រប់យ៉ាងទៅតាមអ្វីដែលអ្នកត្រូវការ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។…

6
ប្លែកៗ

តើអ្នកនឹងរៀបការប៉ុន្មាន នៅក្នុងជីវិតនេះ?

តោះ! សាកល្បងធ្វើតេស្ត តាមរយៈការជ្រើសរើសរបស់អ្នក តើកូនក្រមុំតុក្កតាមួយណាដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងថា តើក្នុងជីវិតនេះ អ្នកនឹងរៀបការប៉ុន្មានដង? 1. កូនក្រមុំតុក្កតាទី 1 ការជ្រើសរើសរូបនេះបង្ហាញថា អ្នកនឹងជួបប្រទះនឹងអាពាហ៍ពិពាហ៍ ២ ទៅ ៣ ដង។ នេះដោយសារតែបុគ្គលិកលក្ខណៈរបស់អ្នក អ្នកជាមនុស្សអភិរក្ស និងមិនទុកចិត្តអ្នកដទៃ តែងតែមានការសង្ស័យច្រើនពេក។ នៅក្នុងជីវិតនេះ អ្នកហាក់ដូចជាយល់ថាដៃគូរបស់អ្នកមិនអាចជឿទុកចិត្តបាន មានភាពខុសគ្នារវាងអ្នកទាំងពីរ ដូច្នេះវាពិបាកក្នុងការទំនាក់ទំនងជាមួយគ្នា។ នេះក៏ជាមូលហេតុដែលធ្វើឱ្យអាពាហ៍ពិពាហ៍របស់អ្នកងាយនឹងបាក់បែក ម្ដងហើយម្ដងទៀតផងដែរ។ 2. កូនក្រមុំតុក្កតាទី 2 អ្នកនឹងមានអាពាហ៍ពិពាហ៍តែម្ដងប៉ុណ្ណោះពេញមួយជីវិតរបស់អ្នក។ អ្នកគឺជាមនុស្សស្មោះត្រង់ចំពោះដៃគូ និងចេះរក្សាចំណងអាពាហ៍ពិពាហ៍បានយ៉ាងល្អ។…

New Copy
PR

សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា បើកវគ្គបណ្ដុះបណ្ដាល «Basic Suture» លើកទី១

ចាប់តាំងពីថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃអាទិត្យទី ២៨ ខែឧសភា ឆ្នាំ២០២៣ រយៈពេល៥សប្ដាហ៍ ដែលសមគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាល «Basic Suture» លើកទី១ ក្នុងគោលបំណងបំពេញបន្ថែមនូវមូលដ្ឋានគ្រឹះវះកាត់តូច និងដេររបួសជូនដល់សិក្ខាកាមមកពីសាកលវិទ្យាល័យនាៗ ចំនួន២៤ នាក់។ វគ្គបណ្ដុះបណ្ដាលនេះទទួលបានចំណាប់អារម្មណ៍ខ្លាំងពីសិក្ខាកាម និងអ្នកផ្សេងៗផងដែរ។ ក្នុងវគ្គសិក្សាបានផ្ដោតសំខាន់លើការអនុវត្តន៍ផ្ទាល់នូវបច្ចេកទេសដេររបួស និងទ្រឹស្ដីមានដូចជា៖ – របៀបពាក់ស្រោមដៃស្តេរីល – យល់ដឹងពីម្ជុល ចេស និងរចនាសម្ព័ន្ធរបស់វា – យល់ដឹងពីសម្ភារៈវះកាត់តូច និងដេររបួស – បច្ចេកទេសដេររបួស…

7
ប្លែកៗ

តើអនាគត អ្នកនឹងមានឱកាស បានក្លាយជាអ្នកមានដែរឬទេ?

ជ្រើសរើសបាតដៃមួយ ដែលមានរូបតាមចំណូលចិត្តអ្នក ដើម្បីទស្សន៍ទាយមើលស្ថានភាពអ្នកទៅថ្ងៃអនាគត តើនឹងអាចក្លាយជាអ្នកមានដែរឬទេ? 1. បាតដៃដំបូង ប្រសិនបើអ្នកជ្រើសរើសរូបដំបូងនេះ ឱកាសរបស់អ្នកដើម្បីក្លាយជាអ្នកមានគឺមានរហូតដល់ទៅ ៨០% ឯណោះ។ ប្រហែលជាអ្នកនឹងមិនក្លាយជាអ្នកមានដោយការប្រឹងប្រែងផ្ទាល់ខ្លួនរបស់អ្នកទេ។ កាតនេះបង្ហាញថា គ្រួសារអ្នកនឹងបន្សល់ទុកឱ្យអ្នក នូវសំណាងដ៏ធំមួយដែលអនុញ្ញាតឱ្យអ្នករស់នៅក្នុងជីវិតដោយគ្មានការព្រួយបារម្ភអ្វីឡើយ។ លើសពីនេះទៅទៀត មានលទ្ធភាពមួយទៀតដែលអ្នកអាចរៀបការជាមួយអ្នកដែលមានអាជីពជោគជ័យ ឬមានធនធានហិរញ្ញវត្ថុដ៏ធំស្រាប់។ ទោះជាយ៉ាងណាក៏ដោយអ្នកគួរកត់សម្គាល់ ប្រសិនបើជីវិតអាពាហ៍ពិពាហ៍របស់ប្តីប្រពន្ធគឺពឹងផ្អែកតែលើសម្ភារដោយគ្មានការប្រាស្រ័យទាក់ទងទេ ទំនាក់ទំនងរបស់ប្តីប្រពន្ធនឹងមានភាពលំបាកយូរអង្វែង។ 2. បាតដៃទី 2 សូមអបអរសាទរចំពោះអ្នកដែលបានជ្រើសរើសរូបទី2នេះ។ សន្ទស្សន៍ទ្រព្យសម្បត្តិនាពេលអនាគតរបស់អ្នកគឺប្រហែល ៩០% ។ អ្នកជាមនុស្សពូកែ និងពូកែគ្រប់គ្រងហិរញ្ញវត្ថុ។ លើសពីនេះទៀត អ្នកមានសមត្ថភាពដោះស្រាយបញ្ហាដោយមិនចាំបាច់គ្រប់គ្រងដោយមនោសញ្ចេតនា ដូច្នេះចំពោះអ្នក…