Mythical Bird

ប្រយ័ត្នចូលអន្ទាក់ស្រីស្អាតអនឡាញ! ផ្តេសផ្តាសតាមអនឡាញជាមួយស្រីស្អាតបរទេសល្បិចច្រើនលួចថត ពេលនេះសម្រួលត្រឹមបង់លុយបញ្ចប់រឿង
សង្គម

ប្រយ័ត្នចូលអន្ទាក់ស្រីស្អាតអនឡាញ! ផ្តេសផ្តាសតាមអនឡាញជាមួយស្រីស្អាតបរទេសល្បិចច្រើនលួចថត ពេលនេះសម្រួលត្រឹមបង់លុយបញ្ចប់រឿង

អ៊ីនធើណេត ជាវិស័យមួយដ៏ទូលំទូលាយ ដែលអាចឱ្យយើងស្វែងរកអ្វីគ្រប់យ៉ាងប្រៀនដូចជាផែនដីនៅក្រោមម្រាមដៃ តែយ់ាងណាក៏ដោយ ដោយសារតែវាមានភាពទូលាយខ្លាំងពេកវាបែរជាក្លាយជាកាំបិតមុខពីរ ដែលមានប្រយោជន៍ តែក៏អាចបង្កគ្រោះថ្នាក់។ យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែមានខ្មែរយើងម្នាក់ ដោយសារតែចង់សាកល្បងផ្តេសផ្តាសតាមរយៈវីដេអូស្រើប ស្រាល តាមអនឡាញ ជាមួយស្រីស្អាតបរទេសនោះ ស្រាប់តែជាប់អន្ទាក់ត្រូវគេលួចថតហើយគម្រាមបង្ហោះលើបណ្តាញសង្គមប្រសិនជាមិនធ្វើការបង់លុយតាមការកំណត់នោះទេ។ ដោយអត្ថន័យនៃការចែកចាយសារទាំងស្រុងបានឱ្យដឹងថា៖ « ប្រយ័ត្នចូលអន្ទាក់ស្រីស្អាតអនឡាញ! សូមជួយសែចែករំលែកផង (Please Share​- online Sex Scam) មុននេះបន្តិច មានប្អូនប្រុសម្នាក់បានខលមកខ្ញុំទាំងយប់ជាមួយនឹងសម្លេងភ័យៗនិយាយចេញមកញ័រៗ។ ខ្ញុំសួរគាត់ថាម៉េចបានជាប្អូនខលមកទាំងយប់ម៉ោង១១អញ្ចឹង? តើមានអ្នកណាធ្វើការម៉ោងនេះ? ហេតុអ្វីមិនរង់ចាំស្អែក? ប្អូនប្រុសប្រាប់ថា រង់ចាំមិនបានទេបង ព្រោះមានគេគម្រាមទារលុយ ទាំងយប់…

កំពូលហត្ថលេខា  ខ្ជូតៗ និងប្លែកជាងគេបង្អស់ ​ឃើញហើយហួសចិត្តខ្លាំង!
ប្លែកៗ

កំពូលហត្ថលេខា ខ្ជូតៗ និងប្លែកជាងគេបង្អស់ ​ឃើញហើយហួសចិត្តខ្លាំង!

មនុស្សម្នាក់ៗត្រូវតែមានហត្ថលេខាផ្ទាល់ខ្លួន  ដើម្បីចុះបញ្ជី ​ឬឯកសារផ្លូវការណាមួយ ​ដែលការចុះហត្ថលេខាគឺជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗបន្ទាប់ពីស្នាមមេដៃ។ ជាការពិតណាស់ មនុស្សគ្រប់គ្នាសុទ្ធតែមានគម្រូហត្ដលេខាខុសៗគ្នា ​ទៅតាមទម្រង់ពេញចិត្តរៀងៗខ្លួន ​ដោយហត្ថលេខានេះមិនមែនចេះតែប្តូរផ្តេសផ្តាសនោះទេ ​គឺបើប្រើគម្រូណាហើយគឺត្រូវប្រើរហូត ពោលគឺត្រូវតែប្រើហត្ថលេខាបែបនោះនៅក្នុងការចុះឯកសារសំខាន់ៗទាំងអស់។ ​ដូច្នេះហើយមនុស្សទូទៅភាគច្រើន ​ជ្រើសរើសហត្ថលេខាណាដែលខ្លួនពេញចិត្ត ងាយចាំ  ដោយការសរសេរជាតួអក្សរខ្វៀស ​ឬជារូបភាពងាយៗតែម្តង។ តែថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីទម្រង់ហត្ថលេខាមួយចំនួន ​ដែលគេរកឃើញថាប្លែកក៏ប្លែក  ហើយជាពិសេសមើលទៅគួរឱ្យអស់សំណើច និងគួរឱ្យស្រលាញ់ជាខ្លាំងដូចខាងក្រោម៖

លោកម៉ៅហាជី ហាក់ដូចជាប្រចណ្ឌកញ្ញាបាន មុន្នីល័ក្ខ ជាមួយលោកលី ណូរ៉ា ខ្លាំងលើសពីមិត្តភាពតារារួមទ្រនំ(មានវីឌីអូ)
សង្គម

លោកម៉ៅហាជី ហាក់ដូចជាប្រចណ្ឌកញ្ញាបាន មុន្នីល័ក្ខ ជាមួយលោកលី ណូរ៉ា ខ្លាំងលើសពីមិត្តភាពតារារួមទ្រនំ(មានវីឌីអូ)

បែកធ្លាយស្នេហាក្រៅឆាករវាងលោក ម៉ៅ ហាជី ជាមួយកញ្ញា បាន មុន្នីល័ក្ខ នៅលើបណ្តាញសង្គមFacebook។ ក្រោយពីចេញបទចម្រៀងដែលមានចំណងជើងថា “នាងអើយ” ដោយមានសាច់រឿងតគ្នារវាងលោក ម៉ៅ ហាជី និង កញ្ញា បានមុន្នីល័ក្ខហើយ យើងសង្កេតឃើញថា លោក ម៉ៅ ហាជី និង កញ្ញា បាន មុន្នីល័ក្ខ ស្និតស្នាលគ្នាខ្លាំងលើសពីតារាចម្រៀងដែលច្រកក្រោមទ្រនំផលិតកម្មថោនតែមួយ។ លោក ម៉ៅ ហាជី បានបង្ហោះនូវរូបភាពមួយសន្លឹកដោយកាន់ដៃគ្នាជាមួយនិងកញ្ញា បាន មុន្នីល័ក្ខ យ៉ាងស្អិតរមួតប្រៀបដូចជាគូស្នេហ៍ជាហេតុធ្វើឲ្យមហាជនទូទាំងប្រទេសមានការងើយឆ្ងល់ជាខ្លាំងព្រមទាំងចង់ដឹងថាលោកម៉ៅ ហាជី…

កាន់តែស្អាតកាន់តែច្នៃប្រតិដ្ឋ! ឈុតតំណាងជាតិ នៃ​បវរកញ្ញាចក្រវាល​កម្ពុជា ​២០២០ មួយម៉ូតៗកាន់តែប្លែកអស្ចារ្យហើយបង្កប់អត្ថន័យជ្រាលជ្រៅទៀត
សង្គម

កាន់តែស្អាតកាន់តែច្នៃប្រតិដ្ឋ! ឈុតតំណាងជាតិ នៃ​បវរកញ្ញាចក្រវាល​កម្ពុជា ​២០២០ មួយម៉ូតៗកាន់តែប្លែកអស្ចារ្យហើយបង្កប់អត្ថន័យជ្រាលជ្រៅទៀត

ថ្មីៗនេះកម្មវិធីនៃការប្រលង​បវរកញ្ញាចក្រវាល​កម្ពុជា​ ២០២០ បានរៀបចំដំណើរការផ្លូវការ ដោយថ្ងៃទី១២ ខែវិច្ឆិកា​ នេះមកដល់វគ្គនៃការប្រកួតប្រជែងបឋម​ បើកដោយក្បួនដង្ហែរឈុតតំណាងជាតិរចនាដោយអ្នករចនាកូនខ្មែរ។ កាន់តែរំភើប និងភ្ញាក់ផ្អើល ឈុតសម្លៀកបំពាក់នីមួយៗសម្រាប់បេក្ខនារីក្នុងឆ្នាំនេះ សុទ្ធសឹងតែមានការច្នៃប្រតិដ្ឋប្លែកៗខុសពីគ្នា បង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រ។ ពិសេសបេក្ខនារីទាំងអស់បានសហការជាមួយក្រុមរចនាឈុតរបស់ពួកគេ ដើម្បីបង្កើតនូវស្នាដៃប្លែកៗដែលបង្ហាញពីភាពច្នៃប្រឌិត និងភាពគួរឱ្យចងចាំ ដើម្បីយកឈ្នះការប្រកួតនេះផងដែរ។ គួរឱ្យដឹងផងដែរថា ដំណើរការកម្មវិធីវគ្គស្វែងរកបេក្ខនារីដែលនឹងត្រូវបានប្រកាសថា​ ជាអ្នកគ្រងឈុតតំណាងជាតិល្អបំផុតនៅក្នុងរាត្រីគ្រងមកុដនៃបវរកញ្ញាចក្រវាលកម្ពុជា២០២០ នឹងប្រព្រឹត្តិឡើងនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែវិច្ឆិកា​ ឆ្នាំ២០២០ នៅក្នុងស្ទូឌីយោបាយ័នស្ទឹងមានជ័យនាពេលខាងមុខ។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាឈុតតំណាងជាតិ និងអត្ថន័យនៃឈុតនីមួយៗនៃការប្រលង​បវរកញ្ញាចក្រវាល​កម្ពុជា​ ២០២០ ខាងក្រោមនេះ ១.​ សុងស៊ៀវម៉ី “ច្នៃម៉ូតនឹងតម្លើងឈុតដោយ​:​ លោក…

អបអរសាទរ ការរួបរួមគ្នារបស់ប្រជាជនខ្មែរ! ត្រឹម ២៤ ម៉ោងសោះ យុទ្ធនាការ ១$ រកបានជាង ១៣ ម៉ឺន$ ជូនមន្ទីពេទ្យកុមារអង្គរ
សង្គម

អបអរសាទរ ការរួបរួមគ្នារបស់ប្រជាជនខ្មែរ! ត្រឹម ២៤ ម៉ោងសោះ យុទ្ធនាការ ១$ រកបានជាង ១៣ ម៉ឺន$ ជូនមន្ទីពេទ្យកុមារអង្គរ

លោក​​ សាយ​ ត្រូវបានគេស្គាល់ថាជាតារាចម្រៀង និងសម្តែងយុវវ័យដែលមានឈ្មោះបោះសំឡេងគួរសមក្នុងចិត្តយុវវ័យសព្វថ្ងៃ​​ ដោយក្នុងនោះក្រៅពីការងារសិល្បៈ លោកក៏រមែងតែងតែចូលរួមការងារសង្គមជាញឹកញាប់ផងដែរ។ បន្ថែមពីនោះ​​ លោក​ សាយ​ ក៏បានក្លាយទៅជាម្ចាស់គម្រោង​ “Run with Sai for Charity” ដែលជាកម្មវិធីរត់ដោយថ្មើរជើងពីភ្នំពេញ​ទៅដល់ខេត្តសៀមរាប ដោយ​ដំណើរ​ការ​គម្រោង​រត់ដំបូង​ចាប់ពី​ថ្ងៃ​ទី ៦ តុលា ២០២០ មកម្ល៉េះ។ ហើយកម្មវិធីរត់របស់លោក សាយ ដោយការតាំង​ចិត្ត​មោះមុត​ និងប្រឈមមុខនឹងការលំបាកក្នុង​យុទ្ធនាការ​ដ៏​ប្រឈម​នេះ គឺដើម្បីប្រមូលនិធិ​ឲ្យ​បាន ១០០០លាន​រៀល​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប ជា​ទី​កន្លែង​កុមារ​កម្ពុជា​ងាយ​រងគ្រោះ​រាប់​ម៉ឺន​នាក់​ពឹងពាក់​អាស្រ័យ។ មកដល់ពេលនេះយុទ្ធនាការត់ដើម្បីសប្បុរសជាមួយសាយមួយនេះ​​ បាននឹងកំពុងតែល្បិជាខ្លាំង​ ថែមទាំងប្រមូលបានអ្នកគាំទ្រចូលរួមមូលនិធិពេញបណ្តាញសង្គមហ្វេសប៊ុកតាមរយៈការធ្វើ​ Challenge…

ទាន់សម័យកាលមែន សម័យជិះកង់ គូស្នេហ៍ស្នេហាជិះកង់នាំថតរូប Pre-Wedding ភ្លែតឡូយដែរតើ
សង្គម

ទាន់សម័យកាលមែន សម័យជិះកង់ គូស្នេហ៍ស្នេហាជិះកង់នាំថតរូប Pre-Wedding ភ្លែតឡូយដែរតើ

នៅក្នុងសម័យបច្ចុប្បន្ននេះ មនុស្សភាគច្រើនចេះគិតគូ និងស្រលាញ់សុខភាពជាងមុន ដោយចំណាយពេលវេលាធ្វើលំហាត់ប្រាណតាមរបៀបផ្សេងៗគ្នា និងចំណង់ចំណូលចិត្តខុសៗគ្នា ​តែការហាត់ប្រាណដោយសារតែជិះកង់បាននឹងកំពុងតែពេញនិយមជាខ្លាំងថាជាកីឡាដែលនាំមកនូវសុខភាពល្អផង ថែមទាំងជាការកម្សាន្តដ៏រីករាយផងដែរ។ ដើម្បីឱ្យទាន់សម័យកាលពេលនេះមានគូស្នេហ៍ដែលជិតរៀបការមួយគូ ដែលគេស្គាល់ថាជាអ្នកដែលស្រលាញ់ការជិះកង់នេះផងដែរ បាននាំគ្នាផ្តិតរូបថតអនុស្សាវរីយ៍ស្នេហាផ្អែមល្អែមមុនរឿបការ Pre-Wedding លក្ខណៈស្ទាយ៍ជិះកង់មើលទៅប្លែកម្យ៉ាងដែរតើ គ្រាន់តែមើលរូបភាពក៏មើលទៅជក់ចិត្តដិតអារម្មណ៍ និងគួរឱ្យច្រណែនខ្លាំងចំពោះស្នេហាដ៏មានសុភមង្គលរវាងអ្នកទាំងពីរផ្ទាល់។ តែយ៉ាងណាសម្រាប់គូស្នេហ៍ថ្មោងថ្មីដែលកូនកម្លោះឈ្មោះ ចាង អ៊ុយម៉េង និងខាងស្រីឈ្មោះ ហេង គីមស៊ាង យើងមិនទាន់ដឹងថាពួកគេនឹងរៀបចំពេលាជោគជ័យចូលរោងការនៅថ្ងៃណាប្រាកដនៅឡើយទេ ​យើងខ្ញុំមានតែជូនពរឱ្យគូស្នេហ៍កីឡាជិះកង់នេះជួបតែសុភមង្គលនៅថ្ងៃមង្គលនាពេលខាងមុខដ៏ខ្លី៕   ប្រភពរូបភាព៖#SensationsStudio #SensationsPhotography

គូស្នេហ៍ទាំងឡាយអើយ! ឈប់បានឈប់ទៅ​ របៀបស្នេហាផ្អែមល្អែមស្អិតរមួតខុសរបៀបបែបនេះ
សង្គម

គូស្នេហ៍ទាំងឡាយអើយ! ឈប់បានឈប់ទៅ​ របៀបស្នេហាផ្អែមល្អែមស្អិតរមួតខុសរបៀបបែបនេះ

វាមេីលទៅមិនគួរឱ្យស្រលាញ់​ ផ្អែមល្ហែម​ និងបង្ហាញពីការបារម្ភនោះទេ​ នៅពេលដែលអ្នកចាំតែឃ្វាល​ ហួងហែង​ មនុស្សជាទីស្រលាញ់របស់អ្នកពេញ​ ២៤ម៉ោងក្នុងមួយថ្ងៃ​ និង៧ថ្ងៃក្នុងមួយសប្តាហ៍នោះ។ វាមេីលទៅហាក់ដូចជាចម្លែកៗ​ និងមេីលគួរឱ្យរាប់អានសោះ​ នៅពេលដែលអ្នក​ blocked មនុស្សដែលមិនដឹងអីលេីបណ្តាញសង្គម​ ព្រោះតែតម្រូវចិត្ត​ និងការចង់បានរបស់គូស្នេហ៍របស់អ្នក។ វាមេីលទៅដូចជាមិនសមសោះ​ ហេីយហាក់បីដូចជាគាបសង្កត់ខ្លាំងពេកហេីយ​ នៅពេលដែលអ្នកចង់ទៅណាមកណា​ ចង់ជួបជុំគ្រួសារ​ សាច់ញាតិ​ ឬមិត្តភក្តិ​ ក៏ត្រូវរង់ចាំអនុញ្ញាតិពីគូស្នេហ៍របស់អ្នក​នោះ​។ វាមេីលទៅហាក់តឹងតែងខ្លាំង​ និងមិនសមហេតុផលសោះ​ ដែលគូស្នេហ៍ម្នាក់ៗត្រូវតែសួរគ្នា​ ឬសុំគ្នា​ ថាគួរស្លៀកពាក់បែបណា​ លេងជាមួយអ្នកណា​ រាប់អានជាមួយអ្នកណា​ ឬបង្ហោះសារបែបណាខ្លះលេីបណ្តាញសង្គមហ្វេសប៊ុក។ វាមេីលទៅហាក់គួរឱ្យធុញទ្រាន់​ខ្លាំងណាស់​ ដែលគូស្នេហ៍តែងតែឈ្លោះប្រកែកគ្នា​…

កុំចង់ឱ្យបុរសចាត់ទុកអ្នកជា Queen បើអ្នកមិនបានគោរពស្រលាញ់បុរសដូចជា King
សង្គម

កុំចង់ឱ្យបុរសចាត់ទុកអ្នកជា Queen បើអ្នកមិនបានគោរពស្រលាញ់បុរសដូចជា King

ជាការពិតណាស់​គូស្នេហ៍ជាច្រើនតែងតែចង់បានការស្រលាញ់ស្មោះស្ម័គ្រ​ និងការយកចិត្តទុកដាក់ថែទាំពីភាគីម្ខាងទៀត​ ជាពិសេសមនុស្សស្រីរមែងតែងតែចង់បានការយល់ចិត្ត​​ Take Care ការឱ្យតម្លៃពីដៃគូ​ ដែលការទាមទារខ្លះបែរជាធ្វើឱ្យមនុស្សស្រីខកបំណង​​ ព្រោះតែបុរសជាទីស្រលាញ់មិនបានផ្តល់អ្វីដែលខ្លួនចង់បាន។ តែអ្នកដឹងទេ​ ការពិតទៅ​អត្តចរិត​ ទង្វើ​ និងការប្រណិបត្តិរបស់អ្នកចំពោះគូស្នេហ៍​ក៏អាចជះឥទ្ធិពលតាមការតបស្នងមកវិញដែរ​ ចុះប្រសិនជាអ្នកមានចរិតមិនល្អ​ យកតែចិត្តខ្លួនឯង​ ពូកែរករឿងគ្មានហេតុផល និងធ្វើឱ្យមនុស្សប្រុសហាក់មានការមិនពេញចិត្តចំពោះអ្នកតើឱ្យបុរសនោះផ្តល់តម្លៃតបស្នងមកអ្នកបានយ៉ាងម៉េចទៅ។ ដូច្នេះ…… -កុំចង់បានការតបស្នង​ ឱ្យបុរសចាត់ទុកអ្នកដូចជា​ Queen បេីអ្នកមិនបានគោរព​ និងប្រណិបត្តិគាត់ដូចជា​ King -ហេីយក៏កុំរំពឹងថាឱ្យនារីចាត់ទុកអ្នកដូចជា​ King បេីអ្នកមិនបានឱ្យតម្លៃនាងដូចជា​ Queen សរុបចុងក្រោយ​ជីវិតគូស្នេហ៍​ ឬប្តីប្រពន្ធ​ គឺជាការគោរព​ ស្មោះត្រង់​យោគយល់គ្នា​ និងឱ្យតម្លៃគ្នាទៅវិញទៅមក​ដោយស្មើភាពគ្នា​…

លេខ១នាំមុខគេហើយ «ខ្ញុំគឺជាកម្ពុជា» ការប្រកួតវីដេអូខ្លីស្តីពី បរិស្ថាន ឆ្នាំ២០២០ របស់ក្រសួងបរិស្ថាន កុំភ្លេចជួយ like និង Share សម្រាប់ការគាំទ្រ (មានវីដេអូ)
សង្គម

លេខ១នាំមុខគេហើយ «ខ្ញុំគឺជាកម្ពុជា» ការប្រកួតវីដេអូខ្លីស្តីពី បរិស្ថាន ឆ្នាំ២០២០ របស់ក្រសួងបរិស្ថាន កុំភ្លេចជួយ like និង Share សម្រាប់ការគាំទ្រ (មានវីដេអូ)

កាលពីខែតុលា ឆ្នា​២០២០ ក្រសួងបរិស្ថាន សហការជាមួយនឹង AMS បានរៀបចំការប្រកួតវីដេអូខ្លីស្តីពីបរិស្ថាន ក្រោមប្រធានបទ៖ «សម្រស់ស្រុកយើង» ដោយការចុះឈ្មោះទទួលពាក្យប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ ដោយការប្រកួតនេះ គឺសម្រាប់មនុស្សទូទៅ ជាពិសេសអ្នកដែលស្រឡាញ់បរិស្ថាន និងចូលចិត្តផ្សព្វផ្សាយអំពីទេសភាពធម្មជាតិ គឺអាចបង្ហាញស្នាដៃតាមរយៈវីដេអូខ្លីស្តីពីបរិស្ថាន ដែលត្រូវបានសហការរៀបចំឡើងដោយក្រសួងបរិស្ថានសហការជាមួយ AMS។ ការផលិតវីដេអូឯកសារខ្លី គឺត្រូវមានរយៈពេលចាប់ពី ៣នាទី ទៅ ៥នាទី ជាវីដេអូស្នាដៃថ្មី ប្រកបដោយការច្នៃប្រឌិត មិនមែនជាការចម្លងខ្លឹមសារ ឬ ផ្នែកណាមួយធ្លាប់ផ្សព្វផ្សាយតាមអនឡាញ និងផ្សាយតាមទូរទស្សន៍ ឬជាស្នាដៃដែលធ្លាប់ទទួលបានជ័យលាភីរួចហើយនោះទេ។…

ខ្លាំងអីអូនសម្លាញ់! ខឹងឆាតអត់តប ចូលដណ្តឹងហ្មង ឱ្យរៀង
សង្គម

ខ្លាំងអីអូនសម្លាញ់! ខឹងឆាតអត់តប ចូលដណ្តឹងហ្មង ឱ្យរៀង

គូស្នេហ៍ភាគច្រើន ក្រៅពីចង់មានពេលវេលារួមគ្នាយ៉ាងមានសេចក្តីសុខហើយ ក៏ចង់សាងអនាគតជាមួយគ្នាប្រកបដោយភាពច្បាស់លាស់ដែរ តែភាគច្រើនការសាងអនាគតរួមគ្នាមិនងាយនឹងមានគូស្នេហ៍ជាច្រើនអាចសម្រេចបាននោះទេ។ យ៉ាងណាមិញ ស្រាប់តែពេលនេះមានគូស្នេហ៍មួយគូបានចាប់ដៃគ្នាសាងអនាគតប្តូរឈ្មោះពីសង្សារ ទៅជាគូដណ្តឹងស្របច្បាប់ព្រោះតែចង់បង្ហាញពីស្នេហាច្បាស់លាស់ជាមួយគ្នា ហើយក៏ព្រោះតែខាងស្រីខឹងនឹងខ្លួនឆាតមិនតប ខាងប្រុសក៏បានចូលដណ្តឹងយកតែម្តង រឿងរ៉ាវនេះបានធ្វើឱ្យមហាជនអ្នកលេងហ្វេសប៊ុកអស់សំណើចផង និងអបអរចំពោះគូស្នេហ៍ថ្មោងថ្មីនេះមួយគូផងដែរ។ នេះបើយោងតាមហ្វេសប៊ុក Vanni Seveni ដែលជាខាងប្រុសបានឱ្យដឹងថា៖ «ខឹងឆាតអត់តប ចូលដណ្តឹងហ្មង ☺️ អោយរៀង Ling Ling 😍💗😘 »។ សូមចូលរួមអបអរគូស្នេហ៍ថ្មោងថ្មីមួយគូនេះផង៕

ធំធាត់ដោយការរើសអើង និងការមាក់ងាយ ថាជា «ខ្ទើយ» ជៀសមិនផុតពីភ្នួង ឬមេសាឡន ចុងក្រោយមានចំណេះជ្រៅជ្រះថែមទាំងមានតំណែងសំខាន់ក្នុងកិច្ចការជាតិ និងអន្តរជាតិគួរឱ្យសរសើរខ្លាំង
សង្គម

ធំធាត់ដោយការរើសអើង និងការមាក់ងាយ ថាជា «ខ្ទើយ» ជៀសមិនផុតពីភ្នួង ឬមេសាឡន ចុងក្រោយមានចំណេះជ្រៅជ្រះថែមទាំងមានតំណែងសំខាន់ក្នុងកិច្ចការជាតិ និងអន្តរជាតិគួរឱ្យសរសើរខ្លាំង

បើទោះបីជាសម័យនេះ មនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធស្មើគ្នា មិនប្រកាន់ប្រុសស្រី ឬភេទខុសធម្មជាតិ តែមានមនុស្សមួយចំនួននៅតែមានចិត្តប្រកាន់ និងរើសអើងអ្នកដែលស្រលាញ់ភេទដូចគ្នា។ ដោយប្រុសតែងខ្លួនជាស្រី ឬស្រីតែងខ្លួនជាប្រុស គេតែងមាក់ងាយហៅថា ខ្ទើយៗ ថែមទាំងយល់ថាអ្នកទាំងអស់នេះមិនបានរៀនជ្រៅជ្រះឡើយ ហើយពិតជាមិនមានការងារអ្វីក្រៅពី អ្នកផាត់មុខ តុបតែងខ្លួនតែងកាយឡើយ។ ដោយមិនចង់ឱ្យគេតិះដៀលថាគ្មានចំណេះ និងរៀនមិនបានខ្ពស់ ពេលនេះមានបុគ្គលមួយរូប ដែលត្រូវបានគេមើលងាយថាជាខ្ទើយ ក៏បានខំរៀនខ្ពង់ខ្ពស់រហូតមានតំណែងសំខាន់ក្នុងកិច្ចការជាតិ និងអន្តរជាតិផងដែរ។ យោងតាមរយៈគណនីហ្វេសប៊ុក ​Toma Thol បានរៀបរាប់ពីប្រវត្តិរបស់ខ្លួនយ៉ាងលម្អិតថា៖ «មនុស្សដែលធំធាត់ដោយការរើសអើង និងការមាក់ងាយ! -គ្រប់គ្នាស្គាល់ខ្ញុំហៅថា«ប៉ែន»ពេលតុបតែងខ្លួនជាស្រី មានន័យថាស្ត្រីដែលមានរូបរាងក្រូតគ្រាតមិនស្អាត ថែមទាំងអភ័ព្វទៀត សម្តីក៏ពុំសូវពិរោះស្តាប់។ កើតក្នុងក្រគូលកសិករខ្សត់ទាំងទ្រព្យ ខ្សត់ទាំងរូបសម្បត្តិដែលអ្នកផងហៅថា«ខ្ទើយ»នោះឯង។…

អ្នកណាមិនល្បី តែមិនខលកក់តុទុកមុនដឹងតែអត់! តែម្តងនេះខលកក់មុនហើយ ដឹងតែទទួលបានការបញ្ចុះតម្លៃ១០%ភ្លាមៗ​ពី Color Cup សាខាគិរីរម្យ
PR

អ្នកណាមិនល្បី តែមិនខលកក់តុទុកមុនដឹងតែអត់! តែម្តងនេះខលកក់មុនហើយ ដឹងតែទទួលបានការបញ្ចុះតម្លៃ១០%ភ្លាមៗ​ពី Color Cup សាខាគិរីរម្យ

អ្នកណាមិនល្បីថា Color Cup Cambodia​​ គឺជាផាប់មួយកន្លែងដែលប្រមូលផ្តុំទៅដោយយុវវ័យ និងតារាល្បីៗ Influencers ជប់លៀង​ជួបជុំសប្បាយមិត្តភក្តិ ក្រុមការងារ និងមនុស្សជាទីស្រលាញ់ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលបំផុត។ Color Cup មិនត្រឹមតែបម្រើនូវម្ហូបអាហារឆ្ងាញ់ៗគ្រប់មុខ និងភេសជ្ជៈជាច្រើនប្រភេទនោះទេ​ តែបើនិយាយពីបរិយាកាសវិញគឺស្រស់ស្រាយប្លែក ដោយហាងទាំងមូលមានការតុបតែងភ្លើងពណ៌ស្រស់ស្អាត​ គំនូរលើជញ្ជាំងប្លែកៗទាក់ទាញគួរជាទីគយគន់ ជាពិសេសថែមទាំងមានក្រុមតន្ត្រីយុវវ័យច្រៀងកំដរអារម្មណ៍សម្រាប់ការទទួលទានអាហារផងដែរ។ ហើយលក្ខណៈពិសេសទាំងនេះហើយ នាំឱ្យ Color Cup ទទួលបានភ្ញៀវមកទទួលទានពេញៗរាល់ថ្ងៃ ស្ទើរតែគ្មានតុទទេរ បើមិនធ្វើការកក់តុមុនទេ គឺគ្មានកន្លែងទំនេរឡើយ។ កាន់តែពិសេសនោះ ពេលនេះ ហាង Color Cup…

ពាក្យបណ្តាំចុងក្រោយដ៏មានន័យសម្រាប់នារីទាំងឡាយ របស់រាជនីសម្រស់ និងតារាសម្តែងល្បីឈ្មោះអង់គ្លេស Audrey Hepburn ជូនទៅស្ត្រីដែលស្រលាញ់សម្រស់ និងការកែសម្ផស្ស
សង្គម

ពាក្យបណ្តាំចុងក្រោយដ៏មានន័យសម្រាប់នារីទាំងឡាយ របស់រាជនីសម្រស់ និងតារាសម្តែងល្បីឈ្មោះអង់គ្លេស Audrey Hepburn ជូនទៅស្ត្រីដែលស្រលាញ់សម្រស់ និងការកែសម្ផស្ស

#ពាក្យបណ្តាំចុងក្រោយរបស់រាជនីសម្រស់ និងតារាសម្តែងល្បីឈ្មោះអង់គ្លេស Audrey Hepburn ទៅកាន់ស្ត្រីដែលស្រលាញ់សម្រស់ និងការកែសម្ផស្សទាំងឡាយ Audrey Hepburn​​ គឺជារាជនីសម្រស់ និងតារាសម្តែងស្រីដ៏ល្បីឈ្មោះរបស់អង់គ្លេស ថែមទាំងជាតារាដែលមានឈ្មោះល្បីនៅក្នុងកិច្ចការងារសង្គមសប្បុរធម៌ផងដែរ។ ធ្លាប់មានអ្នកកាសែត និងអ្នកគាំទ្រជាច្រើនបានសួរនាំនាង ពីអាថ៌កំបាំងនៃការថែរក្សាសម្រស់របស់នាង តែនាងបានលាក់បាំងពេញមួយជីវិត។​ រហូតដល់​ឆ្នាំ ១៩៩៣ ជាថ្ងៃមរណភាពរបស់នាងនោះ Audrey Hepburn ក៏បានបន្សល់ទុកសំបុត្រមួយច្បាប់ទាក់ទងនឹងអាថ៌កំបាំងពិសេសនៃវិធីថែសម្រស់របស់នាង ដែលបានលាក់ទុកពេញមួយជីវិត ​ទៅកាន់អ្នកដែលចូលរួមពិធីបុណ្យសពរបស់នាង ដែលមានអត្ថន័យទាំងស្រុងថា៖ ជូនចំពោះនារីៗទាំងឡាយដែលស្រលាញ់សម្រស់ខ្លួនឯងខ្លាំង រហូតកែច្នៃគ្រប់បែបយ៉ាងដើម្បីឱ្យខ្លួនឯងបានស្អាត​ទាំងការចាក់ Botox និងការវះកាត់កែសម្ផស្ស។​ ខាងក្រោមនេះបញ្ចាក់បានថា សម្រស់ពិតរបស់អ្នកពិតជាមានពិត ដោយមិនចាំបាច់ ចាក់…

អស្ចារ្យមែន! ទឹកស្អុយកណ្តាលក្រុងសៀមរាបប្រើប្រាស់មិនកើត​ ពេលនេះត្រូវបានគណ:កម្មការអន្តរក្រសួង សិក្សាដើម្បីស្ថាបនាផ្លូវក្រុងសៀមរាប « ផ្លូវកោងកាងសាងស្នេហ៍» (មានវីដេអូ)
ដើរកម្សាន្ត

អស្ចារ្យមែន! ទឹកស្អុយកណ្តាលក្រុងសៀមរាបប្រើប្រាស់មិនកើត​ ពេលនេះត្រូវបានគណ:កម្មការអន្តរក្រសួង សិក្សាដើម្បីស្ថាបនាផ្លូវក្រុងសៀមរាប « ផ្លូវកោងកាងសាងស្នេហ៍» (មានវីដេអូ)

នៅកណ្តាលក្រុងសៀមរាប​មានប្រព័ន្ធទឺកលូស្អុយមួយខ្សែ​ ត្រូវគេដឹងថាមិនអាចយកមកប្រើប្រាស់បាននោះទេ ថែមទាំងបង្កក្លិនស្អុយដល់ជុំវិញផងដែរ ដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរផងដែរ។ តែពេលនេះពិតជាគួរឱ្យរំភើបភ្ញាក់ផ្អើលនោះ​ ពេលនេះគណ:កម្មការអន្តរក្រសួង បាននឹងកំពុងតែធ្វើការសិក្សាពីការស្ថាបនាផ្លូវក្រុងសៀមរាប រៀបចំធ្វើការកែលម្អលូទកស្អុយនេះជា « ផ្លូវកោងកាងសាងស្នេហ៍ » ដោយគម្រោងដែលគូសចេញមកស្រស់ស្អាតទាក់ទាញខ្លាំងណាស់។ តាមរយៈគណនីហ្វេសប៊ុក Rasmey Ly បានឱ្យដឹងថា៖ « ជ្រុងមួយនៃផ្លូវលូទឹកស្អុយកណ្តាលក្រុងសៀមរាបដែលមិនអាចប្រើប្រាស់បាន និងមានក្លិនស្អុយ ត្រូវបានគណ:កម្មការអន្តរក្រសួង ដើម្បីសិក្សានិងស្ថាបនាផ្លូវក្រុងសៀមរាប រៀបចំធ្វើការកែលម្អ << ផ្លូវកោងកាងសាងស្នេហ៍>> ក្រុងសៀមរាប ឲ្យមានសង្គតិភាពនគរូបនីយកម្ម និងមានមេត្រីភាពជាមួយនឹងក្រុងទេសចរណ៍បេតិកភណ្ឌប្រវត្តិសាស្ត្រ នៃតំបន់អង្គរ។ អរគុណសន្តិភាព !»។ ជឿថាបើគម្រោងស្ថាបនាផ្លូវមួយនេះ ដំណើរការចេញជារូបរាង​នោះ…

សុំមើលមុខអ្នកស្រលាញ់របាំបុរាណខ្មែរ និងល្ខោនខោលបន្តិច! កុំនិយាយស្រលាញ់តែមាត់​​​ ពេលនេះឱកាសពិសេសមានការបង្ហាត់បង្រៀនមិនគិតថ្លៃទេនៅចាំអីទៀត
សង្គម

សុំមើលមុខអ្នកស្រលាញ់របាំបុរាណខ្មែរ និងល្ខោនខោលបន្តិច! កុំនិយាយស្រលាញ់តែមាត់​​​ ពេលនេះឱកាសពិសេសមានការបង្ហាត់បង្រៀនមិនគិតថ្លៃទេនៅចាំអីទៀត

ដូចយើងដឹងហើយថាសិល្បៈ វប្បធម៌ និងរបាំបុរាណខ្មែរ មានភាពល្អថ្លៃថ្លាខ្លាំងណាស់ រហូតបរទេសដទៃស្រលាញ់ចង់បាន និងធ្វើការចម្លងយកធ្វើជាកម្មសិទ្ធរបស់ខ្លួនទៀត។​តែយ៉ាងណារបស់ខ្មែរ នៅតែជារបស់ខ្មែរ ក្រៅពីការស្រលាញ់ និងអភិរក្សថែរក្សា​ ក៏គួរតែនាំគ្នាគាំទ្រឱ្យសិល្បៈខ្មែរមានដង្ហើមដែរ។ នៅក្នុងនោះដើម្បីលើកស្ទួយ និងចង់បន្តចំណេះវិជ្ជាខាងរបាំខ្មែរដល់កូនខ្មែរជំនាន់ក្រោយ​ ពេលនេះ ក្រុម សិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី បានបើកឱកាសឱ្យ យុវជនយុវនារីទាំងអស់ដែលមានចិត្តចង់ចូលរួមហាត់សិល្បៈល្ខោនខោល នឹងរបាំបុរាណ អាចហាត់រៀនរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧​ព្រឹក​ ដល់ម៉ោង​ ៤ល្ងាច​។ ហើយសម្រាប់ទីតាំងហាត់រៀន​គឺស្ថិតនៅ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​ (ព្រែកលាប)​ ។ ដូច្នេះប្រសិនជាប្រជាជនខ្មែរ និងយុវវជនយុវនារីខ្មែរ ចាប់អារម្មណ៍ចង់ហាត់រៀន សូមទំនាក់ទំនងមកក្រុមការងារ ក្រុម សិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី…

ស្រលាញ់គ្នា២ឆ្នាំ មិនចេះស្វីត មិនចេះដ្រាម៉ា តែដើម្បីនារីជាទីស្រលាញ់រៀបចំ Anniversary ជូនកាដូធំរំភើបខ្លាំងស្ទើរស្រក់ទឹកភ្នែក​(មានវីដេអូ)
សង្គម

ស្រលាញ់គ្នា២ឆ្នាំ មិនចេះស្វីត មិនចេះដ្រាម៉ា តែដើម្បីនារីជាទីស្រលាញ់រៀបចំ Anniversary ជូនកាដូធំរំភើបខ្លាំងស្ទើរស្រក់ទឹកភ្នែក​(មានវីដេអូ)

និយាយពីរឿងស្នេហា មនុស្សស្រីជាភាគីដែលចូលចិត្តរឿងផ្អែមល្ហែម ដ្រាម៉ា និងភាពភ្ញាក់ផ្អើលពីមនុស្សជាទីស្រលាញ់ តែមនុស្សប្រុសភាគច្រើនមិនចូលចិត្តរញ៉េរញ៉ៃច្រើននោះទេ។​ តែពេលដែលមនុស្សមានស្នេហាពិតចំពោះគ្នា មិនថាចេះផ្អែមល្ហែមយ៉ាងណា យើងតែងតែចង់ធ្វើរឿងមួយដែលធ្វើឱ្យមនុស្សជាទីស្រលាញ់របស់យើងញញឹមសប្បាយចិត្ត និងមានក្តីសុខជាមិនខាន។ មិនខុសពីគូស្នេហ៍មួយគូ ដែលស្រលាញ់គ្នាបាន២ឆ្នាំហើយ ថែមទាំងបានចុះអ៊ីតាស៊ីវិលជាមួយគ្នាទៀត តែបែរជាមិនចេះផ្អែមល្ហែម និងពូកែអៀនទៀត តែនៅក្នុងថ្ងៃ Anniversary ២ឆ្នាំ​ ខាងប្រុសបានធ្វើរឿងមួយជូនមនុស្សស្រីជាទីស្រលាញ់​ ឃើញហើយក៏រំភើបភ្ញាក់ផ្អើលដែរ។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុក Lim KouyHouy ដែលជាភាគីខាងស្រីបានរៀបរាប់ឱ្យដឹងថា៖ «ស្រលាញ់គ្នា 2 ឆ្នាំហេីយ មិនដែលចេះធ្វេី Anniversary អីនឹងគេទេ ព្រោះពួកខ្ញុំជាមនុស្សពូកែអៀនដូចគ្នា ចូលចិត្តភាពស្ងប់ស្ងាត់ មិនចូលចិត្តបង្ហាញភាពផ្អែមល្ហែម…

ល្វតល្វន់អ្វីម្ល៉េះទេ! ព្រះនាងតូច នរោត្តម​​ ជេនណា សម្តែងរបាំ “រស្មីដួងច័ន្ទ”​  ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ​(មានវីដេអូ)
សង្គម

ល្វតល្វន់អ្វីម្ល៉េះទេ! ព្រះនាងតូច នរោត្តម​​ ជេនណា សម្តែងរបាំ “រស្មីដួងច័ន្ទ”​ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ​(មានវីដេអូ)

ដើម្បីជាការអបអរព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និងសំពះព្រះខែ ដែលជាពិធីបុណ្យជាតិខ្មែរប្រារព្ធធ្វើជារៀងរាល់ឆ្នាំ​ព្រះនាងតូច នរោត្តម​ ជេនណា ដែលជាសែរាជវង្សដ៏មានសមត្ថភាពនៅក្នុងវិស័យសិល្បៈគ្រប់ទម្រង់​ ទ្រង់បានធ្វើការសម្តែងរបាំបុរាណខ្មែរមួយបទគឺ របាំ “រស្មីដួងច័ន្ទ” ដែលដកស្រង់ចេញពីវីដេអូរបស់សែលកាតអំពី “ព្រះរាជ​ពិធីបុណ្យអុំទូក”​ធ្វើឱ្យមហាជនសម្តែងក្តីកោតសរសើរជាខ្លាំងនូវកាយវិកាល្វតល្វន់ស័ក្តសម មិនចាញ់នាដកាអាជីពនោះឡើយ។ ការសម្តែងរបាំ​ដើម្បីអបអរពិធីបុណ្យអុំទូកនេះផងដែរ​ព្រះនាងតូច នរោត្តម​​ ជេនណា បានធ្វើការបង្ហោះផ្ទាល់នៅលើគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ព្រះនាងផ្ទាល់ ដោយបានរៀបរាប់បន្ថែមផងដែរថា៖ «យប់នេះ គឺជាយប់ ១៥កើត ខែកក្តិក ជាយប់ដែលព្រះច័ន្ទពេញបូរមី មានមណ្ឌលមូលពេញលេញ ភ្លឺជាងថ្ងៃណាៗទាំងអស់ 🌕 ហើយនាយប់នេះផងដែរ គឺជាពេលដែលបងប្អូនខ្មែរយើង សំពះព្រះខែ និងអកអំបុក ដើម្បីបួងសួងសុំក្តីសុខសួស្ដីពីព្រះច័ន្ទ…

ពិតជាមានន័យណាស់ « កូនដែកគោល » រឿងខ្លី អប់រំ​ឱ្យមនុស្សរៀនយល់ពីកំហឹង និងការគ្រប់គ្រងកំហឹង (មានវីដេអូ)
សង្គម

ពិតជាមានន័យណាស់ « កូនដែកគោល » រឿងខ្លី អប់រំ​ឱ្យមនុស្សរៀនយល់ពីកំហឹង និងការគ្រប់គ្រងកំហឹង (មានវីដេអូ)

កំហឹង អ្នកណាៗក៏ធ្លាប់មានដែរ គ្រាន់តែថាអ្នកខ្លះចេះពីវិធីគ្រប់គ្រងវា និងអ្នកខ្លះមិនអាចទប់ស្កាត់កំហឹងនោះបាន រហូតបណ្តោយឱ្យវាបែកខ្ចាយតាមរយៈអារម្មណ៍មួយឆាវៗទៅលើមនុស្សជុំវិញខ្លួនទៅវិញ។ កំហឹងឆេវឆាវមួយគ្រាៗដោយគ្មានគិតពិចារណា នឹងធ្វើឱ្យអ្នកអាចនឹងធ្វើអ្វីខុសឆ្គងដោយមិនដឹងខ្លួន អាចនឹងសម្រេចចិត្តខុស ឬក៏អាចនិយាយពាក្យសម្តីដែលមិនសមគួរនឹងនិយាយ ហើយនៅពេលដែលកំហឹងរបស់អ្នករលត់បាត់អស់ វាអាចនឹងធ្វើឱ្យអ្នកមានសេចក្តីសោកស្តាយក៏ថាបានដែរ។ នៅក្នុងនោះដែរ រឿងអប់រំខ្លីមានចំណងជើងថា «កូនដែកគោល​» ក៏បានបង្ហាញពីអត្ថន័យអប់រំប្រៀនប្រដៅផ្តល់មេរៀនអំពីកំហឹងដែរ។ ដោយក្នុងរឿងនេះបាននិយាយពី កុមារមួយរូបដែលមានចរិតរឹងរូស មិនស្តាប់បង្គាប់ ក្អេងក្អាង និងចូលចិត្តមានជម្លោះដោយសារតែកំហឹង។ ក្រោយពីមិនអាចប្រដៅកូនបាន ម្តាយកុមារនោះបានយកកុមារាទៅផ្ញើនឹងព្រះសង្ឃបង្រៀនអប់រំ។ ពេលនោះព្រះសង្ឃបានមានសង្ឃដិកា ប្រសិនជាកុមារមានកំហឹងម្តងៗ ត្រូវយកដែកគោលទៅដំលើដើមឈើនោះ។ ក្រោយពីបានធ្វើតាមដំបូន្មានព្រះសង្ឃ រួចរាល់​ព្រះសង្ឃក៏បានទូន្មានប្រៀនប្រដៅនូវសម្តីមួយឃ្លាយ៉ាងមានន័យថា៖ «នៅពេលដែលយើងខឹងនរណាម្នាក់ វាយដំ​ ប្រទេច ផ្តាសា ដោយគ្មានការពិចារណា…

ល្បីពេកភ្ញៀវពេញៗហាងរាល់ថ្ងៃ សូម្បីតែតារាៗ និង Influencers ល្បីៗក៏លើកគ្នាទៅជួបជុំនៅ Color Cup សាខា Riverside ដែរ
PR

ល្បីពេកភ្ញៀវពេញៗហាងរាល់ថ្ងៃ សូម្បីតែតារាៗ និង Influencers ល្បីៗក៏លើកគ្នាទៅជួបជុំនៅ Color Cup សាខា Riverside ដែរ

ទោះទើបតែដដំណើរការរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក៏មែនពិត តែ Color Cup Cambodia បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញថាជា ផាប់ ដែលមានទីតាំងអំណោយផលខ្លាំងសម្រាប់ការជួបជុំទទួលទានអាហារ ដោយមានការរៀបចំតុបតែងច្នៃប្រឌិតហាងស្រស់ស្អាតទាក់ទាញបែបចម្រុះពណ៌ សូម្បីតែអាហារ និងភេសជ្ជៈគ្រប់មុខសុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ អមដោយមានការប្រគំតន្ត្រី Band ពិរោះៗ ថែមទាំងមានតម្លៃសមរម្យផងដែរ ដែលជាហេតុធ្វើឱ្យផាប់មួយនេះមានអតិថិជនចូលពេញៗរាល់ថ្ងៃ។ ថ្មីៗនេះផងដែរ Color Cup Cambodia បានបន្ថែមសាខាថ្មីមួយកន្លែងទៀតធំជាងមុន​ ទូលាយជាងមុន ថែមទាំងមានបរិយាកាសកាន់តែស្រស់ស្រាយនៅមុខមាត់ទន្លេត្រើយម្តងតែម្តង ជាពិសេសរហូតដល់ថ្ងៃបើកដំណើរទីតាំងថ្ងៃលើកដំបូង និងថ្ងៃរៀបចំកម្មវិធី Soft Opening ជាផ្លូវការកាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ នោះ…

ក្តីសុខបែបធម្មជាតិ ​ទទួលទានអាហារលើទឹកបណ្តែតក្បួនលេង មើលទៅស្រស់ស្រាយទាក់ទាញ និងមានការច្នៃប្រឌិតខ្ពស់ណាស់
ដើរកម្សាន្ត

ក្តីសុខបែបធម្មជាតិ ​ទទួលទានអាហារលើទឹកបណ្តែតក្បួនលេង មើលទៅស្រស់ស្រាយទាក់ទាញ និងមានការច្នៃប្រឌិតខ្ពស់ណាស់

ការទទួលទានអាហារនៅរមណីយដ្ឋានបែបធម្មជាតិ​ គឺជាការសម្រាកលំហែកាយម្យ៉ាង នាពេលសម្រាកពីការងារ ជាមួយនឹងបរិយាកាសថ្មីនឹងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយខ្លាំង។ តែប្រសិនជាចង់ទទួលទានអាហារបែបច្នៃប្រឌិតថ្មីនៅកណ្តាលទឹក « សារព័ត៌មានក្នុងស្រុក »សូមណែនាំកន្លែងថ្មីដែលកំពុងតែល្បីល្បាញនោះគឺ « ភោជនីយដ្ឋានដឺហាត់ (The Hut Natural Restaurant) » ។ « ភោជនីយដ្ឋានដឺហាត់ (The Hut Natural Restaurant) »​ គឺជាអាហារដ្ឋានបែបធម្មជាតិមួយកន្លែងមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ដែលមានកញ្ចុះអង្គុយលេងនៅកណ្តាលធម្មជាតិក៏បាន ជាពិសេសគឺការទទួលទានអាហារលើទឹកបណ្តែតក្បូនលេង មើលទៅស្រស់ស្រាយបែបធម្មជាតិ ទាំងទីកន្លែង ទាំងការច្នៃប្រឌិត មើលទៅទាក់ទាញ ជាពិសេសការបណ្តែតក្បូន ញាំអាហារថតរូបនេះតែម្តង។​…

ហាមអនុវត្ត ស្ត្រីៗយើងកុំតែហ៊ានតាមគ្នា! លាយទឹកក្តៅឧណ្ហៗ អំបិល និងក្រូចឆ្មារ ការពិតប៉ះពាល់ដល់សុខភាពស្ត្រីណាស់
សង្គម

ហាមអនុវត្ត ស្ត្រីៗយើងកុំតែហ៊ានតាមគ្នា! លាយទឹកក្តៅឧណ្ហៗ អំបិល និងក្រូចឆ្មារ ការពិតប៉ះពាល់ដល់សុខភាពស្ត្រីណាស់

មួយរយៈនេះមានការល្បីល្បាញតៗគ្នាពាក់ព័ន្ធនឹងការលាយទឹកក្តៅអ៊ុនៗ អំបិល ក្រូចឆ្មារ និងរូបភាពលូកដៃចូលទៅសំអាតជ្រៅដល់ខាងក្នុង សូមចែករំលែកថាសូមបញ្ឈប់ជាបន្ទាន់បើមិនចង់ឱ្យតំបន់នោះឆ្លងរោគរលាកកើតដំបៅនោះទេ។ នោះដោយសារតែតំបន់ប្រដាប់ភេទនារីចែកចេញពី២តំបន់ គឺតំបន់ខាងក្រៅមាត់ស្បូន និងតំបន់ខាងក្នុង ហើយតំបន់ខាងក្នុងមិនចាំបាច់ត្រូវការលាងសំអាតដោយទឹកក្តៅ ឬសាប៊ូ ឬទឹកអំបិលអីទាំងអស់ តំបន់ខាងក្នុងមានប្រព័ន្ធសម្លាប់មេរោគស្វ័យប្រវត្តិរួចហើយ។ ដោយឡែកតំបន់ខាងក្រៅវិញទើបគួរលាងសំអាតដោយសាប៊ូឯកទេសល្អៗ មិនមែនយកសាប៊ូដុសមុខ ដុសខ្លួន សាប៊ូកក់សក់ទៅលាងបាននោះទេ។ អ្វីដែលសំខាន់សម្រាប់តំបន់ពិសេសនារីគឺការរក្សាតុល្យភាព pH ចន្លោះ 4-4.5 ដើម្បីការពារអនាម័យ និងសម្លាប់បាក់តេរី។ ដោយឡែកអំបិលមានpH 7 ក្រូចឆ្មារមាន pH 2 Baking Soda មាន pH 8.5…