Mythical Bird

ឡូយមែន! គេហទំព័របរទេសល្បី ​CNN  ប្រូម៉ូតម្ហូបខ្មែរឈ្ងុយឆ្ងាញ់ល្បីទាំង ​៣០មុខ ​ដែលជនបរទេសគួរតែសាកឱ្យបានម្តងពេលមកលេងស្រុកខ្មែរ
តោះញ៉ាំ

ឡូយមែន! គេហទំព័របរទេសល្បី ​CNN ប្រូម៉ូតម្ហូបខ្មែរឈ្ងុយឆ្ងាញ់ល្បីទាំង ​៣០មុខ ​ដែលជនបរទេសគួរតែសាកឱ្យបានម្តងពេលមកលេងស្រុកខ្មែរ

ដូចយើងបានដឹងរួចមកហើយថា ប្រទេសកម្ពុជាយើងគឺជាប្រទេសអច្ឆរិយៈ ​មានទឹកដីសម្បូរសប្បាយ  ទៅដោយវប្បធម៌ ​អរិយធម៌ និងធនធានធម្មជាតិជាច្រើនដែលប្រទេសមួយចំនួនមិនមានដូច។ ក្រៅពីសម្បត្តិវប្បធម៌ដ៏ច្រើនហើយនោះ ​ប្រទេសខ្មែរយើង  ក៏ត្រូវបានគេដឹងថា ​ជាប្រទេសពូកែច្នៃមុខម្ហូប សុទ្ធតែម្ហូបប្លែកៗ និងមានរសជាតិឆ្ងាញ់ពិសាមួយ ​រហូតម្ហូបខ្មែរខ្លះមានឈ្មោះល្បីលើការប្រកួតប្រជែងមុខម្ហូបពិភពលោកផងដែរ។ ហើយអាចថាជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ​ដោយថ្មីៗនេះគេហទំព័រព័ត៌មានល្បី ​CNN  បានបង្ហោះពីមុខម្ហូបខ្មែរឆ្ងាញ់ៗចំនួន ​៣០មុខ ដែលជនបរទេសគួរតែសាកល្បងឱ្យបានម្តងពេលមកលេងស្រុកខ្មែរ។ ដូច្នេះមកតាមដានមុខម្ហូបដែល ​CNN  បានចាត់ទុកថាជាម្ហូបឆ្ងាញ់ទាំង ​៣០ មុខដូចខាងក្រោម ៖ ១. សម្លកកូរ ២. នំបញ្ចុក ៣. អាម៉ុក (ត្រី…

ស្ទូចត្រីបណ្តើរ ទទួលទានអាហារបែបស្រុកស្រែបណ្តើរ ថែមទាំងមានអាងហែលទឹកកម្សាន្តសប្បាយ ជាមួយនឹងរមណីយដ្ឋានសិត្យូបើកថ្មី!
ដើរកម្សាន្ត

ស្ទូចត្រីបណ្តើរ ទទួលទានអាហារបែបស្រុកស្រែបណ្តើរ ថែមទាំងមានអាងហែលទឹកកម្សាន្តសប្បាយ ជាមួយនឹងរមណីយដ្ឋានសិត្យូបើកថ្មី!

ចង់ប្តូរបរិយាកាសថ្មី សម្រាកលំហែកាយឆ្ងាយពីទីក្រុងដ៏អ៊ូអរ តែមិនសូវមានពេលវេលាទៅណាឆ្ងាយ ពេលនេះមិនពិបាកទៀតនោះទេ ដោយទីកន្លែងកម្សាន្តបើកថ្មីមួយកន្លែងក្បែរទីក្រុងភ្នំពេញ នឹងផ្តល់អារម្មណ៍ស្រស់ស្រាយដល់អ្នកដែលមកកម្សាន្តនោះគឺ « រមណីយដ្ឋាន បងប្អូនសិត្បូ »។ « រមណីយដ្ឋាន បងប្អូនសិត្បូ» គឺជារមណីយដ្ឋានកែច្នៃទៅជាកន្លែងបែបធម្មជាតិមួយកន្លែង ដែលផ្តល់ខ្យល់អាកាសបរិសុទ្ធ មានសួនផ្កាសួនដំណាំ មានកញ្ចុះស្បូវ សម្រាប់សម្រាកលំហែកាយទទួលទានអាហារបែបស្រុកស្រែឆ្ងាញ់ៗ មានកន្លែងស្ទួចត្រីកម្សាន្ត ថែមទាំងមានអាងហែលទឹកសំរាប់មនុស្សធំ និងកូនក្មេងផងដែរ។ គួរឱ្យដឹងផងដែរថា « រមណីយដ្ឋាន បងប្អូនសិត្បូ» បានចាប់បើកដំណើរការហើយដើម្បីស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្ត ដោយរមណីយដ្ឋាននេះ មានទីតាំងនៅភូមិកំពង់ព្រីង ឃុំសិត្យូ ក្រុងតាខ្មៅ ខេត្តកណ្តាល តែ១៥នាទីពីក្រុងតាខ្មៅ…

ជាតិនិយមពិតៗ វៀតណាមគាំទ្រផឹកតែកាហ្វេក្នុងស្រុក ​រហូតកាហ្វេប្រេនល្បីៗបាស់ជើងអស់
តោះញ៉ាំ

ជាតិនិយមពិតៗ វៀតណាមគាំទ្រផឹកតែកាហ្វេក្នុងស្រុក ​រហូតកាហ្វេប្រេនល្បីៗបាស់ជើងអស់

យើងបានដឹងរួចមកហើយថា  វៀតណាម ​គឺជាប្រទេសអាស៊ីមួយដែលល្បីថាមានកាហ្វេឆ្ងាញ់ជាងគេ ​និងឈរជើងលំដាប់លេខ២ នៅលើពិភពលោកផងដែរ ​នោះដោយសារតែបច្ចេកទេសដាំដុះ  លីង និងឆុងកាហ្វេពិសេសឆ្ងាញ់ពិសានោះតែម្តង ​គ្រាន់តែកាហ្វេវៀតណាមចាស់ ​និងជូរជាងកាហ្វេប្រទេសដទៃទៀតឯណោះ ​តែបើនិយាយពីរសជាតិវិញមិនបាច់និយាយ។ បើទោះបីជាប្រទេសវៀតណាមមានឈ្មោះល្បីខាងគ្រាប់កាហ្វេ ​តែប្រទេសនេះនៅតែមានកាហ្វេប្រេនល្បីៗសាកល្បងចូលមកវាយលុយ ​ដោយសារតែពួកគេយល់ថាប្រជាជនដែលចូលចិត្តផឹកកាហ្វេ ​អាចនឹងគាំទ្រកាហ្វេបរទេសពួកគេ  តែមិននឹកស្មានសោះថាកាហ្វេប្រេនៗធំៗដូចជា  Gloria  Jean  បានបាស់ជើងដកថយព្រោះតែភាពខាតបង់ធ្ងន់ ​ឯកាហ្វេលំដាប់ពិភពលោកក៏កំពុងតែមានប្រាក់ចំណេញតិចបំផុតស្ទើរតែរកខ្យល់ដកដង្ហើមមិនបាន ​ដោយសារតែប្រជាជនវៀតណាមនិយមទទួលទានតែកាហ្វេក្នុងស្រុកតែប៉ុណ្ណោះ។ គួរឱ្យដឹងផងដែរថា កាហ្វេវៀតណាម ប្រើគ្រាប់រ៉ូបូស្ដា (robusta) មានរសជាតិចាស់ ជូរ និងកាហ្វេអ៊ីនខ្ពស់ជាងប្រភេទគ្រាប់អារ៉ាប៊ីកា (arabica) ដែលជាប្រភេទគ្រាប់មានរសជាតិស្រាល ហើយជាតិកាហ្វេអ៊ីនក៏ស្រាលមានបម្រើនៅតាមហាងកាហ្វេម៉ាកបរទេស។ មូលហេតុចម្បងដែលធ្វើឱ្យប្រជាជនវៀតណាមនៅតែគាំទ្រផលិតផលក្នុងស្រុក…

ហាងកាហ្វេសៀវភៅ អនុស្សាវរីយ៍-Anussavry របស់អ្នកនិពន្ធល្បី ​លោក សុខ ​ចាន់ផល  បង្កប់នូវអនុស្សាវរីយ៍ និងមិត្តភាពដែលមិនអាចកាត់ថ្លៃបាន!
ដើរកម្សាន្ត

ហាងកាហ្វេសៀវភៅ អនុស្សាវរីយ៍-Anussavry របស់អ្នកនិពន្ធល្បី ​លោក សុខ ​ចាន់ផល បង្កប់នូវអនុស្សាវរីយ៍ និងមិត្តភាពដែលមិនអាចកាត់ថ្លៃបាន!

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយថា  លោក ​សុខ ​ចាន់ផល គឺជាកវីនិពន្ធម្នាក់ដ៏ល្បីល្បាញ ​ដែលមានស្នាដៃជាច្រើននៅក្នុងការនិពន្ធសៀវភៅប្រលោមលោកល្បីៗដូចជា ​ស្នេហាសុភាពបុរស ចង្កៀងនិទានរឿងខ្មោច ខែរងា  សង្សារ១៤ថ្ងៃ មនោសញ្ចេតនា រួមទាំងសៀវភៅជាច្រើនទៀត  ជាពិសេសលោកក៏ជានិពន្ធទំនុកច្រៀងដ៏ល្បីនៅក្នុងផលិតកម្មរស្មីហង្សមាសផងដែរ ​ពោលគឺបទចម្រៀងនីមួយៗរបស់លោកសុទ្ធសឹងតែទទួលបានភាពល្បីល្បាញខ្លាំងតាមរយៈទំនុកច្រៀងដ៏មានអត្ថន័យ។ ជាក់ស្តែង ​ថ្មីៗនេះ ​លោក ​សុខ ​ចាន់ផល ស្រាប់តែបានបើកហាងកាហ្វេសៀវភៅតូចមួយ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល  និងសម្តែងការអបអរជាខ្លាំងចំពោះលោក  តែអ្វីដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ ហាងកាហ្វេដែលទើបតែបើកមានឈ្មោះថា ​Anussavry  ​ត្រូវបានលោក ​សុខ ចាន់ផល អះអាងថា ​មិនចាត់ទុកថាជាការរកស៊ីទេ ​ដោយលោកចង់ឱ្យទីនេះគឺជាទីកន្លែងជួបជុំមិត្តភក្តិចាស់ថ្មី…

អស្ចារ្យណាស់! ផលិតកម្មទីក្រុងភាពយន្ត បានចាប់ដៃជាមួយផលិតកម្ម GMM Grammy របស់ប្រទេសថៃ ដើម្បីលើកស្ទួយវិស័យចម្រៀងខ្មែរឲ្យកាន់តែចម្រើនទៅមុខកាន់តែខ្លាំង (មានវីឌីអូ)
ព័ត៌មានជាតិ

អស្ចារ្យណាស់! ផលិតកម្មទីក្រុងភាពយន្ត បានចាប់ដៃជាមួយផលិតកម្ម GMM Grammy របស់ប្រទេសថៃ ដើម្បីលើកស្ទួយវិស័យចម្រៀងខ្មែរឲ្យកាន់តែចម្រើនទៅមុខកាន់តែខ្លាំង (មានវីឌីអូ)

ថ្មីៗនេះយោងតាម Facebook Page ផ្លូវការរបស់ផលិតកម្មទីក្រុងភាពយន្ត (Town Production) និង ផលិតកម្ម GMM Grammy បានបញ្ជាក់យ៉ាងច្បាស់ៗថា ផលិតកម្មទីក្រុងភាពយន្ត(Town Production) និងផលិតកម្ម GMM Grammy របស់ប្រទេសថៃពិតជាបានចាប់ដៃ(កិច្ចសហរប្រតិបត្តិការ)ជាមួយគ្នាពិតប្រាកដមែន។ មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសម្តីរបស់នាយកប្រតិបត្តិរបស់ផលិតកម្មទីក្រុងភាពយន្ត (Town Production) លោក អ៊ិន រិទ្ធីចិត្រ ដែលបានថ្លែងប្រាប់សារព័ត៌មាន Big News ថា៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះផលិតកម្មទីក្រុងភាពយន្ត នឹងរៀបចំសន្និសីទសារព័ត៌មាន…

អាជ្ញាធរសម្រេចបិទ ដាយម៉ិនម៉ាស្សា ជាស្ថាពរក្រោយបែកធ្លាយរូបភាពស្រាតម៉ាស្សា
ព័ត៌មានជាតិ

អាជ្ញាធរសម្រេចបិទ ដាយម៉ិនម៉ាស្សា ជាស្ថាពរក្រោយបែកធ្លាយរូបភាពស្រាតម៉ាស្សា

ធ្លាយរូបភាព​ ម៉ាស្សាស្រាតនៅ​ ដាយ​ ម៊ិន​ ម៉ាស្សា​ ភ្នំពេញ៖កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ នារសៀលថ្ងៃទី២៦​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នេះ​ បានបង្ក្រាបទីតាំងដាយ​ ម៊ិន​ ម៉ាស្សា​ ដែលបង្កប់សេវាកម្មផ្លូវភេទ​ ។ ទីតាំងនេះ​ ស្ថិតនៅផ្លូវលេខ២២២​ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។ ជាមួយគ្នានេះ​ អាជ្ញាធរ​បានសម្រេចបិទ​ ទីតាំងមួយនេះ​ ជាស្ថាពរ​ហេីយ​ ។ សមត្ថកិច្ច​ ចុះបង្ក្រាប​នាពេលនេះ​ ដោយសារ​ដាយ​ ម៊ិន​ ម៉ាស្សា​ បានផ្សព្វផ្សាយជាសាធារណៈ​…

រូបរាងគួរតែខ្លាច តែ « ចាណាង » ដាក់មួយម៉ាត់ដឹងតែឆ្ងាញ់ជាប់មាត់!!!
តោះញ៉ាំ

រូបរាងគួរតែខ្លាច តែ « ចាណាង » ដាក់មួយម៉ាត់ដឹងតែឆ្ងាញ់ជាប់មាត់!!!

ចាណាង​ គឺជាម្ហូបជនជាតិភាគតិច ​ដែលគេអាចរកទទួលទានបាននៅតំបន់ដែលមានជនជាតិភាគតិចរស់នៅ ដូចជាខេត្តរតនគិរី ​មណ្ឌលគិរី និងស្ទឹងត្រែង។ នៅរតនគិរីអ្នកអាចរកទិញចាណាងទទួលទានបាននៅម្តុំ បឹងកន្សែង ​ឬកន្លែងផ្សេងៗទៀតដូចជាម្តុំពហុកីឡាដ្ឋានខេត្តរតនគិរី ប្រសិនជាមិនស្គាល់ទេ ​អ្នកអាចសាកសួរអ្នកដែលរស់នៅខេត្តរតនគិរីដោយផ្ទាល់តែម្តងក៏បានដែរ ​អ្នកណាៗក៏ស្គាល់ម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយមុខនេះដែរ។ ចាណាងគឺជាម្ហូប ឬស៊ុបមួយមុខ ​ដែលយកឈ្មោះតាម ស្លឹករុក្ខជាតិចាណាងរបស់ជនជាតិភាគតិចតែម្តង ​ដោយគេយកបន្លែនេះមកបុកពូតយកទឹកហើយផ្អាប់ទុកប៉ុន្មានថ្ងៃ ទើបយកមកស្ងោរជាមួយនឹងបន្លែជាច្រើនមុខដូចជាទំពាំង ស្នៀតពោត ​រួមជាមួយនឹងសាច់គោ ឬស្បែកគោជាដើម។ ​ដោយវាអាចញ៉ាំជាមួយបាយសម្រាប់ទទួលទានក៏បាន ​ឬញ៉ាំជាមួយមីក៏បាន។ ​តែភាគច្រើនគេនិយមយកចាណាងមកញ៉ាំស្រុះជាមួយនឹងមីជាង។ ​   ចាណាងថ្វីត្បិត តែរូបរាងខាងក្រៅពិបាកមើលមែន ប៉ុន្តែធាតុពិតមិនមែនបែបនោះទេ ចាណាងធ្វើមកពីស្លឹករុក្ខជាតិម្យ៉ាងដែរសម្បូរប្រូតេអុីនវាឃើញពណ៌រាងខ្មៅតិចខៀវតិចចឹងហើយព្រោះស្លឹកឈើនោះគេយកវាទៅហាលហើយបុកវារួចជញ្ចាត់យកទឹកវាយកមកស្ល​ ។ បើគិតទៅគេដាក់អំបិល​…

កូនកំលោះរំភើបដល់ស្រក់ទឹកភ្នែក!​ ធ្លាប់ជាតួឯកស្រីក្នុង MV បង​ ពេលនេះអូនជាតួឯកស្រីក្នុងបេះដូងជីវិតពិតបងម្តង (មានវីដេអូ)
សង្គម

កូនកំលោះរំភើបដល់ស្រក់ទឹកភ្នែក!​ ធ្លាប់ជាតួឯកស្រីក្នុង MV បង​ ពេលនេះអូនជាតួឯកស្រីក្នុងបេះដូងជីវិតពិតបងម្តង (មានវីដេអូ)

កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ២០២០ កន្លងទៅនេះ មង្គលការរបស់តារាថៃ Pup និង Toei មិនត្រឹមតែធ្វើឱ្យមហាជនមានការរំភើបភ្ញាក់ផ្អើល​ ព្រោះកូនកំលោះយំខ្លាំងនៅពេលលេងហ្គីតាច្រៀងចម្រៀងឱ្យកូនក្រមុំ​ ថែមទាំងរឿងរ៉ាវស្នេហារបស់ពួកគេមើលទៅពិតជាបង្កប់មនោសញ្ចេតនាខ្ពស់ណាស់នូវក្តីស្រលាញ់ដ៏ជ្រាលជ្រៅ។ គូស្នេហ៍តារាថៃទាំងពីរចាប់ផ្តើមទាក់ទងគ្នាជាសង្សារបន្ទាប់ពីបានថតចម្រៀងកាយវិការមួយបទជាមួយគ្នាកាលពី ៥ ឆ្នាំមុន។ ដោយតារាចម្រៀងលោក Pup មានអាយុបង Toei ដល់ទៅ ១១ ឆ្នាំឯណោះ។​ តែទោះបីជាមានអាយុខុសគ្នាខ្លាំង​ តែស្នេហាពិតមិនស្ថិតលើវ័យនោះទេ ក្រោយបានស្គាល់គ្នាពេលបានថត MV រួមគ្នា អ្នកទាំងពីរបានក្លាយជាគូសង្សារអស់រយៈពេល៥ឆ្នាំ រហូត អាចកាន់ដៃគ្នាដើរមកដល់ផ្លូវមួយជាគូជីវិតប្តីប្រពន្ធរួមសុខរួមទុក្ខនឹងគ្នានៅពេលនេះ៕ សូមទស្សនាវីដេអូខាងក្រោម៖

ទេសភាពដូចក្រាលព្រំ «កំប្លោក ឬត្រកៀត​ប៉ោង» មួយវាលធំ ឃើញហើយញ័រជើងចង់ទៅថតរូបលេងកម្សាន្តការពិតស្ថិតនៅ ផ្ទះស្នាក់បៃតង ខេត្តសៀមរាបសោះ
ដើរកម្សាន្ត

ទេសភាពដូចក្រាលព្រំ «កំប្លោក ឬត្រកៀត​ប៉ោង» មួយវាលធំ ឃើញហើយញ័រជើងចង់ទៅថតរូបលេងកម្សាន្តការពិតស្ថិតនៅ ផ្ទះស្នាក់បៃតង ខេត្តសៀមរាបសោះ

កំប្លោក ឬត្រកៀត​ប៉ោង គឺជាជាស្មៅ​ទឹក​ពួក​ត្រកៀត ភិនភាគដូច​ត្រកៀត ប៉ុន្ដែ​កាល​ដែល​នៅ​តូច មាន​ពក​ផ្ដួច​ជា​ប្លោក​ប៉ោង​ឡើង បន្ទាប់មកទើប​បែក​ចេញ​ពន្លក​ជា​ស្លឹក ព្រោះ​ហេតុ​នោះ​ទើប​ហៅ​ថា ត្រកៀត​ប៉ោង ។ ត្រកៀតមាន​ប្រយោជន៍​ច្រើន​យ៉ាង​ណាស់ គឺ​ផ្កា​ដែលអ្នកខ្លះយកធ្វើជា​អន្លក់ ចំនែកឯធាង​វាគេ​ប្រើ​ជា​បន្លែ​ក៏​បាន។ ធាង​ និង​ស្លឹក​ស្រស់​គេ​ប្រើ​ជា​ចំណី​ឲ្យ​គោ ក្របី​ស៊ី។ ធាងវា​បើ​កាត់​ហាល​ថ្ងៃ​ឲ្យ​ស្ងួត​ហើយ​ប្រើ​ការ​បាន​ច្រើន​ប្រភេទ គឺ​វេញ​ខ្សែ​ចំណង ខ្សែ​ចែវ ធ្វើ​អង្រឹង ធ្វើ​កន្ទេល ធ្វើ​សំពៀត ។ល។ កំប្លោកមានគ្រប់ទិសទីនៅតាមទីកន្លែងដែលមានទឹក ដូចជាស្រះជាដើម ហើយបានកើតកូនកើតចៅច្រើនស្ទើពេញស្រះតែម្តង ។​ បើនិយាយពីសម្រស់វិញនោះ គឺថាពិតជារុក្ខជាតិដែលដុះលើផ្ទៃទឹកយ៉ាងស្រស់ស្អាតមែនទែន​ ដោយពេលនេះទេសភាពផ្កាកំប្លោកមួយវាលធំត្រូវបានគេឃើញថា មានផ្ការីកស្គុះស្គាយស្រស់ស្អាតមែនទែន ដែលមើលទៅពិតមានទេសភាពស្រស់ស្រាយដូចជាផ្ទាំងគំនូរ…

ទៅលេងបន្ទាយស្រី ខេត្តសៀមរាបកុំភ្លេចឈៀងទៅ «ផ្ទះឫស្សីដៃបឹង»​ បានដឹងថាស្រស់ស្រាយខ្លាំងបែបណា
ដើរកម្សាន្ត

ទៅលេងបន្ទាយស្រី ខេត្តសៀមរាបកុំភ្លេចឈៀងទៅ «ផ្ទះឫស្សីដៃបឹង»​ បានដឹងថាស្រស់ស្រាយខ្លាំងបែបណា

អ្នកថាទៅលេងខេត្តសៀមរាប​មានតែប្រាសាទបុរាណនោះ​ ក្រៅពីអាចទស្សនាទីក្រុងបុរាណ និងប្រាសាទអស្ចារ្យជាច្រើននៅលើទឹកដីពិសិដ្ឋនៅខេត្តសៀមរាប អ្នកទេសចរអាចទៅកម្សាន្ត នៅតំបន់ធម្មជាតិជាច្រើនទីតាំង ដោយថ្មីៗនេះ «ផ្ទះឫស្សីដៃបឹង»​ គឺជាកន្លែងដែលមានទេសភាពបែបធម្មជាតស្រស់ស្អាត​ និងមានអ្នកទៅកម្សាន្តយ៉ាងកុះករ។​ «ផ្ទះឫស្សីដៃបឹង»​ ​មានទីតាំងសម្រាប់អង្គុយទទួលអាហារមួយពេលដ៏ឈ្ងុយឆ្ងាញ់ ជួបជុំគ្រួសារ មិត្តភក្តិ បងប្អូនយ៉ាងរីករាយ បូករួមទាំងកន្លែងស្អាត ខ្យល់បរិយាកាសបរិសុទ្ធ ជាមួយនិងទេសភាពដ៏ស្រស់ស្រាយប្រកបទៅដោយពណ៌បៃតងធម្មជាតិជុំវិញខ្លួន ធ្វើឱ្យការទទួលទានអាហារថ្ងៃត្រង់ជួបជុំមួយពេលនេះពិតជាមានន័យ ។ ពិសេសសូម្បីតែការរៀបចំទីធ្លាក៏មានសណ្តាប់ធ្នាប់ល្អ និងមានការដេគ័រកន្លែងធម្មជាតិជាច្រើនកន្លែងស្អាតៗ ស័ក្តសមសម្រាប់ការថតរូបលេងជាអនុស្សាវរីយ៍ទៀតផង។ គួរឱ្យដឹងផងដែរថា «ផ្ទះឫស្សីដៃបឹង»​  ស្ថិតនៅមិនឆ្ងាយពីបឹងឈូកប៉ុន្មានទេ គឺស្ថិតនៅផ្លូវតែមួយ ហើយនៅតាមផ្លូវចូលវិញក៏មានដាក់សញ្ញាព្រួញបង្ហាញផ្លូវផងដែរ ។​​ សូមចុចលើទីតាំងផែនទី : https://goo.gl/maps/uz85xv581qC5VLHc9 ឬអាចទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈលេខទួរស័ព្ទ 088…

ទឹកចិត្តមិត្តជប៉ុនទៀតហើយ! ឯកអគ្គរាជទូត បានប្រគល់រថយន្តពន្លត់អគ្គីភ័យ និងរថយន្តដឹកសម្រាម ដែលជាអំណោយរបស់ក្រុង Kawasaki  ជូនដល់ក្រសួងបរិស្ថានកម្ពុជា
សង្គម

ទឹកចិត្តមិត្តជប៉ុនទៀតហើយ! ឯកអគ្គរាជទូត បានប្រគល់រថយន្តពន្លត់អគ្គីភ័យ និងរថយន្តដឹកសម្រាម ដែលជាអំណោយរបស់ក្រុង Kawasaki ជូនដល់ក្រសួងបរិស្ថានកម្ពុជា

ប្រទេសជប៉ុន​ គឺជាប្រទេសដែលតែងតែផ្តល់ជំនួយជាច្រើនដល់កម្ពុជា​​មិនថាតែតឹកប្រាក់​ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេង​ និងសម្ភាៈចាំបាច់ជាច្រើន​ ដោយមិនទទួលសំណង​ ពិតជាទឹកចិត្តល្អថ្លាថ្លៃពិបាកនឹងរកបាន។ ជាថ្មីម្តងទៀតហើយ​ កាលពិថ្ងៃទី ១៧​ ខែវិច្ឆិកា ឆ្នាំ២០២០​ នេះ​ឯកឧត្តមអគ្គរាជទូតជប៉ុនៅកម្ពុជា បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គីភ័យ និងរថយន្តដឹកសម្រាម ដែលជាអំណោយរបស់ក្រុង Kawasaki ក្រោមការសម្របសម្រួលរបស់ Kawasaki Rotary Club ជូនដល់ក្រសួងបរិស្ថានកម្ពុជា ។ នេះសបង្ហាញពីទឹកចិត្តដ៏ពិសេសរបស់មិត្តជប៉ុន​ ទោះខ្លួនមានបាន​ ឬទោះខ្លួនកំពុងតែជួបទុក្ខក៏តែងតែបង្ហាញនូចទឹកចិត្តសប្បុរសក្នុងនាមជាប្រជាជនក្រោមផែនដីតែមួយដែរ៕

ងាយៗ ! ល្បីនំបាល់មូលស្រួយ​ តោះ មិនបាច់ហត់ពិបាករកទិញ​ រៀនធ្វើខ្លួនឯងវិញក៏បានដែរ
តោះញ៉ាំ

ងាយៗ ! ល្បីនំបាល់មូលស្រួយ​ តោះ មិនបាច់ហត់ពិបាករកទិញ​ រៀនធ្វើខ្លួនឯងវិញក៏បានដែរ

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្អើលនាំគ្នាទិញនំម្យ៉ាងមានឈ្មោះថា នំបាល់មូលស្រួយ តែល្បីថាឆ្ងាញ់ប្លែក​ រសជាតិពិសេសជាប់ចិត្ត។​ តែពេលនេះអ្នកប្រហែលមិនបាច់ពិបាកដើររកទិញទទួលទាននោះទេ នំបាល់មូលស្រួយនេះក៏អាចធ្វើបានខ្លួនឯងតាមវិធីងាយៗដែរ។ នេះជាវិធីធ្វើនំដំឡូងបាល់មូយស្រួុលធ្វើនៅផ្ទះខ្លួុនឯងញុាំបានអស់លុយតិច គ្រឿងផ្សំ – ដំឡូងជ្វា 400g ( យកពណ៌ការ៉ុតក៏បានស្វាយក៏បានតាមការចូលចិត្ត) យកមើមធំៗ -ម្សៅមី 200g – ម្សៅឆា 100g – ម្សៅbaking soda ចុងស្លាបព្រាបាយផងបើអត់មានបាច់ដាក់ក៏បានដែរ -ស្ករ 4-5ស្លាបព្រាបាយ អាចថយឬលើសបានតាមការចូលចិត្តតែកុំដាក់ផ្អែមពេកឆាប់ត្រលាន់ វិធីធ្វើ : យកដំឡូងទៅចំហុយឬស្ងោរ20នាទី អោយតែផុយបកសំបកចេញហើយយកសមមកប៉ាតបំបែកសាច់ដំឡូងអោយម៉ត់រួុចចាក់ស្ករសចូល កូរអោយសព្វចូលគ្នារួុចចាំចាក់ម្សៅទាំងពីរមុខចូល ច្របល់ម្សៅនិងដំឡូងចូលគ្នាអោយម៉ត់សាច់ម្សៅរួុច…

ចង្រិត ​របស់ញ៉ាំលេងសោះ មានប្រយោជន៍សុខភាពច្រើនដល់ម្លឹងផងហ្ហី?
ប្លែកៗ

ចង្រិត ​របស់ញ៉ាំលេងសោះ មានប្រយោជន៍សុខភាពច្រើនដល់ម្លឹងផងហ្ហី?

ជាការពិតណាស់សត្វចង្រិតបំពង មិនត្រឹមតែមានរសជាតិឆ្ងាញ់ ស្រួយ នោះទេ តែវាថែមទាំងសំបូរទៅដោយសារធាតុប្រូតេអ៊ីន សារធាតុសរសៃដែលយើងពុំអាចរកបានពីផ្លែឈើ ឬបន្លែ នោះឡើយ។ សារធាតុប្រូតេអ៊ីនទទួលបានពីការហូបចង្រិត ជារបបអាហារដ៏សំខាន់ដែលរាងកាយយើងត្រូវការជាចាំបាច់។ រីឯ សារធាតុសរសៃវិញ ជាតម្រូវការនៃប្រព័ន្ធរំលាយអាហារក្នុងការស្រូបយកសារធាតុចិញ្ចឹម និងជំរុញដល់ការដឹកនាំកាកសំណល់ចំណីអាហារតាមផ្លូវរំលាយអាហារ។ ជាពិសេសទៅទៀតនោះ សត្វចង្រិត ជាប្រភពនៃអាហារដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ជំរុញឲ្យមានការបង្កបង្កើតពពួកបាត់តេរីល្អក្នុងពោះវៀន ដែលប្រព័ន្ធរំលាយអាហារយើងត្រូវការជាចាំបាច់ដែរ ដោយសារបាក់តេរីល្អទាំងនេះ មិនត្រឹមតែជួយដល់ការបំបែកអាហារ និងជួយដល់ដំណើរការនៃការស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារប៉ុណ្ណោះទេ ពួកវាថែមទាំងជួយយើងប្រឆាំងនឹងការរលាកទាំងឡាយទៀតផង។ ជាពិសេសចង្រិតថែមទាំងជួយ ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការដ៏ប្រសើរនៃប្រព័ន្ធរំលាយអាហារ ។បង្កឲ្យមានការវិវឌ្ឍន៍នៃកោសិកាមហារីក និងជំងឺធ្លាក់ទឹកចិត្តជាដើម។ ដូច្នេះការទទួលទានសត្វចង្រិត ជាពិសេសចង្រិតបំពង មិនត្រឹមតែជួយបំពេញនូវរបបអាហារនៃប្រូតេអ៊ីនតែមួយមុខនោះទេ វាថែមទាំងជួយជំរុញសុខភាពនៃប្រព័ន្ធរំលាយអាហារផងដែរ៕

មិនគួរឱ្យជឿ! ​ទំនាយទាយថាអ្នកកើតឆ្នាំទាំង៣នេះ ​ទោះមានលុយច្រើនប៉ុណ្ណាជោគជ័យប៉ុណ្ណា តែបែរក្លាយទៅជាមនុស្សឯកាទៅវិញ
សេដ្ឋកិច្ច

មិនគួរឱ្យជឿ! ​ទំនាយទាយថាអ្នកកើតឆ្នាំទាំង៣នេះ ​ទោះមានលុយច្រើនប៉ុណ្ណាជោគជ័យប៉ុណ្ណា តែបែរក្លាយទៅជាមនុស្សឯកាទៅវិញ

ឆ្នាំកំណើត ​ត្រូវបានគេដឹងថាសុទ្ធតែប៉ះពាល់ដល់អត្តចរិត ​និងជោគវាសនារបស់មនុស្សម្នាក់ៗ ទៅតាមជំនឿរៀងៗខ្លួន។ នៅក្នុងនោះ ​គេរកឃើញថាអ្នកដែលកើតឆ្នាំ ទាំង ៣ នេះ ក្នុងចំណោមឆ្នាំទាំង ១២ ​ត្រូវបានគេដឹងថាមានចរិតចង់មានចង់បាន ​ចង់​ឡើង​តំណែង ក៏​ដូច​មាន​ឋានៈ​​ក្នុង​ការងារ ទើប​ធ្វើ​ឲ្យ​ជីវិត​របស់អ្នក​កើត​ឆ្នាំ​ទាំ​​ឯ៣​​នេះ​ឯកា​ទាំង​មាន​លុយ​ច្រើន​នៅ​ក្នុង​ដៃ។ ឆ្នាំ ​ទាំង ​៣ ​នេះមានដូចជា៖  ១. ឆ្នាំ​ខាល៖ អ្នក​កើត​ឆ្នាំខាល រឹងមាំ ឆ្លាត​វៃ ចូ​លចិត្ត​រស់​នៅ​ឯករាជ្យ មិន​ចូលចិត្ត​ពឹង​ផ្អែក​លើ​អ្នក​ដទៃ ដូច​នេះ​ជីវិត​របស់​ពួក​គេ​ភាគ​ច្រើន​គឺ​ជោគជ័យ ដោយ​កម្លាំង​ញើស​ឈាម​ខ្លួន ​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​លទ្ធផល​ដែល​ខ្លួន​ចង់​បាន។ ជាពិសេស​ពួក​គេ គិតពីការងារ​​ឬអាជីព​សំខាន់​ជាង​មនោសញ្ចេតនា។ ពួក​គេ​និយម​ជីវិត​សេរីភាព​ដែល​គ្មាន​ការ​ចង​ក្រង។ ពួក​គេ​សុខ​ចិត្ត​រៀបការ​យឺត…

៦ ជំហានដើម្បីបង្រៀនអ្នក ក្នុងការសម្អាតមុខឱ្យបានត្រឹមត្រូវនៅពេលព្រឹក
សុខភាព

៦ ជំហានដើម្បីបង្រៀនអ្នក ក្នុងការសម្អាតមុខឱ្យបានត្រឹមត្រូវនៅពេលព្រឹក

ពាក្យចាស់ពោលថាៈ មនុស្សត្រូវការមុខមាត់ ដើមឈើត្រូវការសំបក។ ផ្ទៃមុខគឺជារូបរាងខាងក្រៅរបស់មនុស្សម្នាក់ វាបង្ហាញថាតើអ្នកជាមនុស្សដូចម្តេច? ដូច្នេះ រក្សារផ្ទៃមុខឲ្យបានស្អាតគឺជារឿងសំខាន់ណាស់ ។ ប៉ុន្តែ សុំសួរអ្នកថាតើអ្នកចេះសម្អាតមុខដែរឬទេ? មានមនុស្សជាច្រើនទុករឿងនេះជាការលេងសើចទៅវិញ។ ៦ជំហានសំអាតផ្ទៃមុខឲ្យបានត្រឹមត្រូវ ១. សម្អាតជាមួយនឹងទឹកអ៊ុនៗ ពួកយើងតែងនិយាយថាមិនអាចយកទឹកក្តៅមកលាងសម្អាតមុខបានទេ បែបនេះមិនល្អចំពោះស្បែកមុខឡើយ គួរតែយកទឹកត្រជាក់មកលាងសម្អាតមុខ ប៉ុន្តែនេះសុទ្ធតែជាទស្សនៈខុសឆ្គង។ វិធីលាងសម្អាតមុខដ៏ត្រឹមត្រូវនោះគឺប្រើទឹកអ៊ុនៗមកលាងសម្អាតមុខ ធ្វើរបៀបនេះអាចឲ្យរន្ធរោមនៅលើមុខបើកបានល្អ វាក៏អាចរក្សាសំណើមនៅលើមុខបានផងដែរ។ ជាពិសេសគឺនៅរដូវក្តៅ អាកាសធាតុក្តៅខ្លាំង គឺមិនអាចសម្អាតមុខនឹងក្តៅបានឡើយ ត្រូវប្រើប្រាស់ទឹកត្រជាក់ កាន់តែត្រជាក់កាន់តែល្អ សុភាពនារីទាំងឡាយ សូមយកចិត្តទុក្ខដាក់ ដាច់ខាតត្រូវផ្លាស់ប្តូរវិធីដ៏ខុសឆ្គងមួយនេះ។ ២. ហ្វូមលាងមុខដាច់ខាតត្រូវញីឲ្យឡើងពពុះ ហ្វូមលាងមុខ…

ទម្លាប់ល្អទាំង១០នៃការធ្វើការ!
សេដ្ឋកិច្ច

ទម្លាប់ល្អទាំង១០នៃការធ្វើការ!

ធ្វើការងារមួយថ្ងៃតើពេលណាទៅទើបចាត់ទុកថាចប់សព្វគ្រប់?និយាយចំពោះក្រុមហ៊ុនខ្នាតតូចវិញ ចម្លើយគឺ “ធ្វើមិនចប់ជារៀងរហូត”។ ដល់ថ្នាក់សូម្បីតែនៅក្នុងដៃថ្នាក់អ្នកគ្រប់គ្រងក៏នៅមានការងារមួយគំនរមិនទាន់ធ្វើផងដែរ។ ដើម្បីរក្សារតុល្យភាពសុខភាពរវាងជីវភាពផ្ទាល់ខ្លួននិងការងារ បុគ្គលិកត្រូវរៀនចេះអំពីការរក្សារប្រសិទ្ធភាពខ្ពស់នៅក្នុងអំឡុងពេលធ្វើការ ហើយអាចចាកចេញពីតុធ្វើការនៅក្នុងពេលវេលាសមស្រប។ បើធ្វើមិនដល់ចំនុចនេះទេ បណ្តាលឲ្យកម្លាំងស្មារតីរបស់អ្នកមិនល្អ ការច្នៃប្រឌិតក៏ធ្លាក់ចុះដូចគ្នា ទីបំផុតមានគ្រោះថ្នាក់ដល់សុខភាពថែមទៀតផង។ សាកប្រើប្រាស់វិធីទាំង១០ដូចខាងក្រោម អ្នកអាចស្គាល់ការងារដែលត្រូវតែបំពេញរាល់ថ្ងៃកាន់តែច្បាស់និងរកបានយុទ្ធសាស្ត្រដើម្បីបំពេញភារកិច្ចឲ្យចប់សព្វគ្រប់កាន់តែមានប្រសិទ្ធភាព។ ១.ចាប់ផ្តើមជាមួយផែនការជារៀងរាល់ថ្ងៃ មុនពេលឆែកអ៊ីមែលឬអ៊ីមែលសារសំលេងនោះ ជារៀងរាល់១៥ នាទីដំបូងនៃថ្ងៃធ្វើការ ត្រូវសរសេររាយបញ្ជីស្តីពីកិច្ចការរបស់ខ្លួនក្នុងថ្ងៃនេះ។ បន្ទាប់ពីសរសេរបានបញ្ជីចេញហើយ អ្នកនឹងដឹងដោយច្បាស់ថា តើការងារណាមួយដែលចាំបាច់ត្រូវបំពេញនៅក្នុងថ្ងៃនេះ និងការងារណាខ្លះដែលអ្នកត្រូវបំពេញនៅក្នុងថ្ងៃបន្ទាប់ តើគោលដៅដែលមានរយៈពេលវែងមានអ្វីខ្លះ? វិធីនេះអ្នកនឹងរកឃើញកាន់តែច្បាស់អំពីបញ្ហាដែលចាំបាច់ត្រូវផ្តល់អាទិភាពដោះស្រាយមុនគេ ដើម្បីចៀសវាងត្រូវបានរឿងដែលមិនសំខាន់ធ្វើឲ្យបែកអារម្មណ៍។ ដូច្នេះ ទោះបីជាអ្នកសំរេចចិត្តបញ្ឈប់ការងារនៅពេលវេលាសមរម្យណាមួយក៏ដោយ វឌ្ឍនភាពការងារស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកហើយនឹងមិនរងផលប៉ះពាល់អ្វីឡើយ។ ២.ការបែងចែកការងារ បន្ទាប់ពីសរសេរបញ្ជីការងារហើយ ត្រូវយកចិត្តទុកដាក់ពិចារណាបន្តិចថា តើកិច្ចការណាខ្លះគឺអាចបែងចែងឲ្យសមាជិកនៅក្នុងក្រុមបាន។…

ចិត្តវិទ្យា! របៀបនៃការប៉ះ ឬអង្អែលសក់របស់អ្នក ក៏អាចបង្ហាញពីអាកប្បកិរិយារបស់អ្នកបានដែរ
ប្លែកៗ

ចិត្តវិទ្យា! របៀបនៃការប៉ះ ឬអង្អែលសក់របស់អ្នក ក៏អាចបង្ហាញពីអាកប្បកិរិយារបស់អ្នកបានដែរ

បើគ្រាន់តែក្រឡេកមើលភ្លាម ការស្ទាបក្បាលគឺជាសកម្មភាពទម្លាប់មួយដែលយើងឧស្សាហ៍ឃើញ តាមពិតអ្វីដែលត្រូវបានបង្ហាញជាញឹកញាប់គឺជាលក្ខណៈផ្លូវចិត្ត និងបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ។ ភាគច្រើននៃមនុស្សនៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ គឺចូលចិត្តប៉ះសក់ក្បាលរបស់ពួកគេ ហើយបញ្ចេញអត្តចរិតខុសប្លែកពីគេ ។ នៅក្នុងការសន្ទនា មានមនុស្សមួយចំនួនមានសកម្មភាពទម្លាប់បែបនេះ ៖ បើមានគេអង្គុយ ឬក៏ឈរនៅចំពោះមុខអ្នក ហើយមនុស្សប្រភេទនេះចេះតែតែស្ទាបសក់ក្បាល ហាក់ដូចជាធ្វើឱ្យអ្នកមានការចាប់អារម្មណ៍ចំពោះស្ទីលម៉ូដសក់របស់គាត់ មនុស្សដែលមានអប្បកិរិយាបែបនេះគឺមិនតិចនោះឡើយ ម្យ៉ាងទៀតមានអ្នកខ្លះមិនត្រឹមនៅពេលសន្ទនាគ្នាធ្វើបែបនេះនោះឡើយ ទោះពួកគេនៅមើលទូរទស្សន៍តែម្នាក់ឯង ក៏អាច៣ ទៅ៥ម្តង “ពិនិត្យមើល” ថាសក់ក្បាលខ្លួនឯង ថាតើមានជាប់របស់អ្វីដែលមិនល្អដែរឬទេ ហើយនៅមិននៅចូកសក់ខ្លួនឯងក៏មាន។ លទ្ធផលស្រាវជ្រាវពាក់ព័ន្ធបានបង្ហាញថា នៅផ្នែកខ្លះនៃរាងកាយមនុស្សដែលមានការប៉ះពាល់ ផ្នែកក្បាលត្រូវបានប៉ះជាញឹកញាប់បំផុត។ ដូច្នេះ សកម្មភាពដូចជា អេះក្បាល ស្ទាបក្បាលប្រភេទនេះ គឺមានការកើតឡើងគួរឲ្យកត់សម្គាល់។…

សុខចិត្តចេញលុយពីហោប៉ៅខ្លួនឯង លោក​ ហ៊ុយ​ យ៉ាឡេង​ នៅតែបន្តផលិតកម្មវិធី «១ម៉ោងដើម្បីសង្គមជាតិ»​ ជួយដល់សង្គម ទោះគ្មានការឧបត្ថម្ភគាំទ្រ  (មានវីដេអូ)
សង្គម

សុខចិត្តចេញលុយពីហោប៉ៅខ្លួនឯង លោក​ ហ៊ុយ​ យ៉ាឡេង​ នៅតែបន្តផលិតកម្មវិធី «១ម៉ោងដើម្បីសង្គមជាតិ»​ ជួយដល់សង្គម ទោះគ្មានការឧបត្ថម្ភគាំទ្រ (មានវីដេអូ)

លោក​​ ហ៊ុយ​ យ៉ាឡេង​ ឬហៅ​ កថាជ័យ​ ​គឺជាផលិតករ​​​ និងជាម្ចាស់ផលិតកម្មដែលមានស្នាដៃជាច្រើននៅក្នុងការផលិតភាពយន្តដែលសុទ្ធសឹងតែទទួលបានភាពល្បីល្បាញខ្លាំង​ ដោយខ្សែភាពយន្តចុងក្រោយដែលទទួលបានការគាំទ្រខ្លាំងនោះគឺរឿង​ «ដើម្បីកូន»​ ដែលជាភាពយន្តនិយាយពីពលិកម្មរបស់ឪពុកម្នាក់ដើម្បីកូនៗស្តែងពីទឹកចិត្តឪពុកគ្រប់រូបផងដែរ។ បន្ទាប់ពីបានផ្អាកសកម្មភាពភាពយន្តដោយសារតែវិបត្តិកូវីដ១៩​​​​ ជិតមួយឆ្នាំពេញ​ ថ្មីៗនេះលោក ហ៊ុយ​ យ៉ាឡេង​​ បានង្កើតកម្មវិធីសប្បុរសធម៌មួយដើម្បីជួយសង្គមមានឈ្មោះថា​ «១ម៉ោងដើម្បីសង្គមជាតិ »​ ដែលអត្ថន័យកម្មវិធី និងគោលដៅកម្មវិធីផ្តោតទៅ២ចំណុច​ធំៗ​​ ទី១​គឺការចុះធ្វើកម្មវិធីសប្បុរសធម៌​ និងជួយដល់សង្គមដោយផ្ទាល់ទៅដល់ប្រជាជន​ និងទី២​​គឺការផលិតរឿងអប់រំខ្លី​ពីសង្គម​​ ជីវិត​​​ ច្បាប់ចរាចរណ៍​ និងរឿងមានអត្ថន័យជួយដល់សង្គមជាតិជាច្រើនទៀត។​​​​ ដោយពេលនេះក្រុមការងារផលិតកម្មវិធី១ម៉ោងដើម្បីសង្គមជាតិ​ បានចេញធ្វើសកម្មភាពដំបូង​​ ទាក់ទងនឹងការអប់រំចរាចរណ៍ឡានកង់១០​ និងវីដេអូរឿងខ្លី វិប្បដិសារីផ្សែងបារី រួមទាំងវីឌីអូអប់រំនិយាយអំពីចរាចរណ៍បើកបរម៉ូតូ…

លោកខាន់ ស៊ីអឿនច្រៀងមួយបទ ដុតអ្នកដែលមានសង្សារការចោលស្តាប់ហើយទឹកភ្នែករហាមគ្រប់គ្នា(មានវីឌីអូ)
សម្រង់

លោកខាន់ ស៊ីអឿនច្រៀងមួយបទ ដុតអ្នកដែលមានសង្សារការចោលស្តាប់ហើយទឹកភ្នែករហាមគ្រប់គ្នា(មានវីឌីអូ)

លោក ខាន់ ស៊ីអឿន តារាចម្រៀងកម្ពុជាក្រោមសម្លេងរដឺនតិចៗប្រចាំផលិតកម្ម សាន់ដេ បានចេញនូវបទថ្មីរបស់ខ្លួនដែលមានចំណងជើងថា កូនក្រមុំនេះសង្សារខ្ញុំទេ កំពុងតែវាយប្រហារបេះដូងយុវវ័យមួយចំនួន ដែលមានសង្សាការចោល ស្តាប់ហើយហូរទឹកភ្នែករហាមគ្រប់គ្នា។ បទចម្រៀងមួយបទនេះ ក៏ត្រូវបាននិពន្ធទំនុកច្រៀងដោយលោក ហ៊ាង ម៉េងហួរ និង និពន្ធបទភ្លេងថ្មីដោយលោក ណាំ ប៊ុណ្ណារ័ត្ន ដែលជាតារាចម្រៀងមានឈ្មោះបោះសម្លេងខ្លាំងមួយរូបក្នុងប្រទេសកម្ពុជាកាលពីប៉ុន្មានឆ្នាំមុនផងដែរ។ អត្ថន័យបទចម្រៀងល្អ បទភ្លេងពិរោះ បូកផ្សំជាមួយតារាចម្រៀងច្រៀងបែបស្រវឺងប្លែកទៀត ស្តាប់ហើយអ្នកណាមិនយំទៅ បើកំសត់អីយ៉ាងៗនេះនោះ។ លោកខាន់ ស៊ីអឿន ម្ចាស់បទស្រលាញ់គ្នាយូរម៉េចស្ទាវ មិនដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តម្តងណាឡើយ ព្រោះបទរបស់លោកដែលផលិតចេញមកមួយៗតែងតែប្លែកជាងគេជានិច្ចតែម្តង។ កុំឲ្យខាតពេលអានអត្ថបទយូរ តោះចូលស្តាប់បទចម្រៀងថ្មីរបស់លោក ខាន់…

ចុងឆ្នាំ២០១៩ និងចុងឆ្នាំ២០២០! បុគ្គលល្បី២រូប ប្រើឆន្ទៈ និងកម្លាំងកាយចិត្តពិតលះបង់រត់ដោយថ្មើរជើង ដើម្បីប្រមូលមូលនិធិជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប
PR

ចុងឆ្នាំ២០១៩ និងចុងឆ្នាំ២០២០! បុគ្គលល្បី២រូប ប្រើឆន្ទៈ និងកម្លាំងកាយចិត្តពិតលះបង់រត់ដោយថ្មើរជើង ដើម្បីប្រមូលមូលនិធិជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប

បច្ចុប្បន្ននេះ កម្មវិធីសម្បុរសធម៌ និងការធ្វើមូលនិធិជាច្រើនជួយដល់ជនទីទាល់ក្រ និងការផ្តល់ជំនួយទៅស្ថាប័នផ្សេងៗ បាននឹងកំពុងតែរីកដាលឡើង ដែលសបញ្ជាក់ឱ្យដឹងថាប្រជាជនខ្មែរ កាន់តែមានទឹកចិត្ត និងលះបង់ប្រយោជន៍ខ្លួនឯងដើម្បីជាប្រយោជន៍រួមដល់ប្រជាជនក្នុងសង្គមគួរឱ្យសរសើរ។ យ៉ាងណាមិញ ថ្មីៗនេះការរត់សប្បុរសធម៌​ គឺជាកម្មវិធីដ៏ល្បីល្បាញមួយនៅក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលធ្វើឡើងដោយបុគ្គលល្បីៗ លះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីចូលរួមចំណែកបណ្តុះឆន្ទៈវប្បធម៌ចែករំលែកដ៏ប្រពៃមួយនេះ ។ ដោយបុគ្គល២រូបដែលធ្លាប់បានបង្កើតកម្មវិធីរត់ដ៏ជោគជ័យ ដើម្បីមូលនិធិសប្បុរសធម៌ ជួយដល់ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នោះត្រូវគេស្គាល់ថាគឺជាលោក លោក នឹម ឈុន្នី  ដែលជាកម្មវិធីធ្វើឡើងនៅចុងឆ្នាំ ២០១៩ និង លោក សាយ  ធ្វើឡើងនៅចុងឆ្នាំ ២០២០ នេះ…

ប្រយ័ត្នផង! ក្រុមអនាមិក Hacker កំពុងវាយលុក និងបន្លំខ្លួនជាក្រុមការងាររបស់ក្រុមហ៊ុនហ្វេសបុក ដើរស៊ែរផេកល្បីៗគម្រាមឱ្យបំពេញព័ត៌មានដើម្បីធ្វើការលួចផេកធំៗទាំងនោះ
សង្គម

ប្រយ័ត្នផង! ក្រុមអនាមិក Hacker កំពុងវាយលុក និងបន្លំខ្លួនជាក្រុមការងាររបស់ក្រុមហ៊ុនហ្វេសបុក ដើរស៊ែរផេកល្បីៗគម្រាមឱ្យបំពេញព័ត៌មានដើម្បីធ្វើការលួចផេកធំៗទាំងនោះ

ថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ បានបង្កើតឈ្មោះបន្លំខ្លួនជាក្រុមការងារក្រុមហ៊ុនបណ្តាញសង្គមយក្សហ្វេសប៊ុក ធ្វើការស៊ែរពីផេកធំៗ និងក្រុមហ៊ុនធំៗនៅក្នុងកម្ពុជា​ដោយសរសេរជាសារគម្រាមឱ្យម្ចាស់ផេកទាំងនោះចូលទៅបំពេញព័ត៌មាន ដើម្បីបន្លំហែកផេកនោះមកប្រើប្រាស់។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុក សូរ្យ ជលសា បានឱ្យដឹងថា៖ «​#សារដាស់តឿន និង ក្រើនរំលឹក!!! ថ្មីៗនេះមានគណនីហ្វេសបុកមួយដែលមានឈ្មោះថា App Service ជាក្រុមអនាមិក Hacker បានកំពុងតែ វាយលុក និង បន្លំខ្លួនជាក្រុមការងាររបស់ក្រុមហ៊ុនហ្វេសបុក ដើរស៊ែរផេកល្បីៗ របស់ផេកក្រុមហ៊ុនមួយចំនួននៅកម្ពុជា ក៏ដូចជាផេកដទៃទៀតជាច្រើនក្រោមរូបភាពដោយសរសេរ ទម្រង់ព្រមានម្ចាស់ផេកថាខ្លួននឹងបិទផេកទាំងអស់នោះប្រសិនបើមិនចូលទៅបំពេញព័ត៍មានរបស់ខ្លួន ក៏ដូចជាលេខកូដអីម៉ែលផ្សេងនោះទេ។ ដូច្នេះដើម្បីសុវត្ថិភាព និង ការពារផេករបស់លោកអ្នកសូមមេត្តាហាមធ្វើការចុចតាមលីង (LINK) ដែលពួកគេតម្រូវឱ្យយើងបំពេញបើមិនដូច្នេះទេលោកអ្នកនឹងបាត់បង់ផេកឬ…