
ចម្រៀងដំបូងដែលរួមគ្នាដោយក្រុមហ៊ុនយក្ស GMM GRAMMY ថៃ និងផលិតកម្ម Town ខ្មែរយើង ពិរោះប្លែកគួរឱ្យចាប់អារម្មណ៍ខ្លាំង (មានវីដេអូ)
ច្បាស់ការណ៍ហើយពេលនេះក្រោយផលិតកម្ម ផលិតកម្មថោន កម្ពុជា និង ផលិតផលកម្ម Grammy ថៃ ដែលគេស្គាល់ថាក្រុមហ៊ុនកម្សាន្តយក្សនៅក្នុងប្រទេសថៃ ធ្លាប់បានបង្ហើបថានឹងចាប់ដៃគូសហការគ្នាដ៏ប្លែកអស្ចារ្យមួយនាពេលខាងមុខ ដោយពេលនេះបទចម្រៀងនៃការរួមបញ្ចូលគ្នារវាងថៃ និងខ្មែរដំបូងបានចេញជារូបរាងឡើង ច្រៀងដោយកញ្ញា ស៊ូស៊ីរីកា។ បទចម្រៀងដំបូងដែលទទួលបាន បទភ្លេងដោយស្របច្បាប់ពីប្រទេសថៃ ច្រៀងដោយតារាចម្រៀងខ្មែរ និងនិពន្ធទំនុកច្រៀង រួមទាំងការផលិតជាវីដេអូចម្រៀងដោយផលិតថោននេះ មានចំណងជើងថា « ជំនូន » គឺជាបទជម្រៀងដែលមានភាពប្លែកថ្មីពិរោះគួរឱ្យចាប់អារម្មណ៍មែនទែន ដោយមានការច្របាច់ចូលនូវទម្រង់សំលៀកបំពាក់ ការតុបតែងខ្លួន និងក្បាច់រាំខ្មែរលាយសម័យ ធ្វើឱ្យបទចម្រៀងមួយបទនេះកាន់តែមានភាពទាក់ទាញខ្លាំងថែមទៀតផង។ បទចម្រៀងនៃការសហការគ្នាជាលើកដំបូងនេះ បានបង្ហោះជាផ្លូវការក្រោយ ផលិតកម្មថោន និង GMM…




















