ប្រពៃមែន!​លោក​ហ៊ុយ​ យ៉ាឡេង​ ក្រាបសំពះដល់ដីសុំទោសមហាជន​ និងបងប្អូនអ្នករត់កង់៣​ ចំពោះកំហុសអចេតនាមួយ (មានវីដេអូ)

ប្រពៃមែន!​លោក​ហ៊ុយ​ យ៉ាឡេង​ ក្រាបសំពះដល់ដីសុំទោសមហាជន​ និងបងប្អូនអ្នករត់កង់៣​ ចំពោះកំហុសអចេតនាមួយ (មានវីដេអូ)
ការផ្សាយពាណិជ្ជកម្ម

ដូចយើងបានដឹងរួចមកហើយថា​ ដើម្បីចូលរួមចំណែកជួយដល់សង្គមជាតិ​ លោក​​​​​​​​​​​​​​​​​​​​​​​ ហ៊ុយ​​​​​​​​​​​​​​​​​​​​​​​​ យ៉ាឡេង​​​​​​​​​​​​​​​​​​​​​​​​​ បានង្កើតកម្មវិធីសប្បុរសធម៌មួយដើម្បីជួយសង្គមមានឈ្មោះថា​​​​​​​​​​​​​​​​​​​​​​​​ «១ម៉ោងដើម្បីសង្គមជាតិ​​​​​​​​​​​​​​​​​​​​​​​ »​​​​​​​​​​​​​​​​​​​​​​​​ ដែលអត្ថន័យកម្មវិធី​​​​​​​​​​​​​​​​​​​​​​​ និងគោលដៅកម្មវិធីផ្តោតទៅ២ចំណុច​ធំៗ​​​​​​​​​​​​​​​​​​​​​​​​​ ទី១​គឺការចុះធ្វើកម្មវិធីសប្បុរសធម៌​​​​​​​​​​​​​​​​​​​​​​​​ និងជួយដល់សង្គមដោយផ្ទាល់ទៅដល់ប្រជាជន​​​​​​​​​​​​​​​​​​​​​​​​ និងទី២​​គឺការផលិតរឿងអប់រំខ្លី​ពីសង្គម​​​​​​​​​​​​​​​​​​​​​​​​​ ជីវិត​​​​​​​​​​​​​​​​​​​​​​​​​​ ច្បាប់ចរាចរណ៍​​​​​​​​​​​​​​​​​​​​​​​​ និងរឿងមានអត្ថន័យជួយដល់សង្គមជាតិជាច្រើនទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​

123267758_906402829764144_3156318436600221026_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
125239583_915931718811255_8069581185175887375_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ហើយកាលពីប៉ុន្មានថ្ងៃមុន​កម្មវិធី​ «១ម៉ោងដើម្បីសង្គមជាតិ​​​​​​​​​​​​​​​​​​​​​​​ » បានចុះទៅធ្វើកម្មវិធីទាក់ទងនឹងប្រធានបទថ្មីមួយទៀតហើយដោយធ្វើការអប់រំទាក់ទងនឹងក្រុមអ្នករត់កង់៣​ ដែលមានយុវជនមួយក្រុមបានលើកបដា និងស្រែកដាក់មេក្រូទាមទារសុំឱ្យអ្នកបើករ៉ឺម៉កកង់បីឥណ្ឌាទាំងអស់មិនត្រូវបើកបរលើផ្លូវម៉ូតូទេ ព្រោះជាប្រភេទត្រីចក្រយានយន្ត ។ អ្នកតវ៉ាបានសុំឱ្យអ្នកបើកបររ៉ឺម៉កកង់បីឥណ្ឌាទាំងអស់ ត្រូវបើកបរនៅផ្លូវកណ្ដាល ផ្លូវល្បឿនមធ្យម ហាមបញ្ជ្រៀត និងជ្រៀតជ្រែកផ្លូវម៉ូតូ ។

ការផ្សាយពាណិជ្ជកម្ម
127019518_921848168219610_5244076280439712146_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
5fba477d4c9a8_1606043460_medium
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តែយ៉ាងណាមិញ​ ការចុះទៅអប់រំបាននេះមានមហាជនមួយចំនួនគាំទ្រ​ ឯមួយចំនួនទៀតមិនគាំទ្រ​ ពិសេសក៏មានក្រសួងពាក់ព័ន្ធដែលយល់ដឹងច្បាស់ពីច្បាប់ចរាចរណ៍បានកោតសរសើរនូវទឹកចិត្តជួយដល់សង្គមមួយនេះ តែជាការអប់រំខុសពីច្បាប់ដែលបានចែងទាក់ទងនឹងចរាចរណ៍ផ្លូវគោកក្នុងការបែកចែកគន្លងធ្វើចរាចរណ៍តាមប្រភេទយានជំនិះ​ដោយពពួកកង់៣មិនមែនជាយានជំនិះដែលអាចបរនៅគន្លងរថយន្តបានឡើយ។​

5fba46cbe6c08_1606043280_medium
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដោយសារតែដឹង និងទទួលស្គាល់ពីកំហុសខ្លួន​ នាព្រឹកថ្ងៃទី​ ២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០​នេះ លោក​​​​​​​​​​​​​​​​​​​​​​​ ហ៊ុយ​​​​​​​​​​​​​​​​​​​​​​​​ យ៉ាឡេង​​​​​​​​​​​​​​​​​​​​​​​​​ បានដឹកនាំក្រុមសង្គមមានឈ្មោះថា​​​​​​​​​​​​​​​​​​​​​​​​ «១ម៉ោងដើម្បីសង្គមជាតិ​​​​​​​​​​​​​​​​​​​​​​​ »​​​​​​​​​​​​​​​​​​​​​​​​ ​បានចុះទៅធ្វើការសុំទោសមហាជន និងអ្នកបើកបរកង់៣ទាំងអស់នូវកំហុសអចេតនារបស់ខ្លួនមួយនេះ​​ដោយក្រាបសំពះដល់ដី ថែមទាំងបានរៀបរាប់ថា៖

ការផ្សាយពាណិជ្ជកម្ម

«​១ម៉ោងដើម្បីសង្គមជាតិ៖សុំទោសដល់ជនរួមជាតិនិងបងបងកង់បីទាំងអស់គ្នា
ខ្ញុំបាទហ៊ុយ យ៉ាឡេង ស្ថាបនិកបង្កើតកម្មវិធី១ម៉ោងដើម្បីសង្គមជាតិសូមលើកម្រាម១០ ក្រាបដល់ព្រះធរណីគោរពសុំទោសដល់ជនរួមជាតិ និងលើកម្រាមដៃដប់សុំធ្វើការសុំទោសដល់បងបងកង់បីទាំងអស់គ្នា ដោយខ្ញុំបាទបានធ្វើកម្មវិធីលើកមុនប្រាប់ពីគន្លងផ្លូវជូនបងបងខុស ធ្វើអោយមានការប្រត្តិកម្មពីបងបងមួយចំនួនថាក្រុមខ្ញុំបាទបំពុលសង្គម ខ្ញុំបាទសុំធ្វើការបកស្រាយនិងសុំបងបងកង់បីនិងជនរួមជាតិទាំងអស់មេត្តាអភ័យទោសដល់រូបខ្ញុំបាទ កម្មវិធី១ម៉ោងដើម្បីសង្គមជាតិបង្កើតឡើងក្នុងន័យជួយសង្គម គោលការណ៍គឺចុះជួយដោយផ្ទាល់និងធ្វើវីឌីអូអប់រំ មនុស្សម្នាក់ៗមានពេល១អាទិត្យធ្វើការដើម្បីខ្លនឯងនិងគ្រួសារតែមិនបានសូវគិតគូរជួយដល់សង្គមទេ។

Screen Shot 2020 11 29 At 1.13.19 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 11 29 At 1.11.14 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូចនេះអត្ថន័យយើងខ្ញុំចង់អោយបងប្អូនរួមជាតិចេះជួយដល់សង្គមជាតិយើងដោយចំណាយពេល១ម៉ោងយ៉ាងតិច ក្រុមយើងខ្ញុំបាទទទួលមតិនិងយោបល់និងព័ត៌មានជួយសង្គមយើងពីបងប្អូនរួមជាតិខ្មែរដោយសេចក្តីរីករាយ សូមបងបងបើកបរនៅលើដងផ្លូវសូមជួបតែសេចក្តីសុខនិងសវត្ថិភាព»។

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2020 11 29 At 1.13.36 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 11 29 At 1.13.57 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 11 29 At 1.14.22 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 11 29 At 1.15.10 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដើម្បីឱ្យកាន់តែជ្រាបច្បាស់​ សូមទស្សនាវីដេអូខាងក្រោមនេះ​៖

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម