អ្នកណាមិនល្បីថា Color Cup Cambodia គឺជាផាប់ដ៏ល្បីមួយកន្លែងដែលបម្រើម្ហូបអាហារឆ្ងាញ់ៗ និងភេសជ្ជៈគ្រប់ប្រភេទ ជាមួយបរិយាកាសតុបតែងហាងយ៉ាងស្រស់ស្អាតប្លែកខុសពីហាងដទៃ ស័ក្តសមសម្រាប់ការជួបជុំមិត្តភក្តិ និងក្រុមការងារនាពេលល្ងាចៗសម្រាកពីការងារ។ ទោះទើបដំណើរការរយៈពេលខ្លីមែនពិត តែ Color Cup បានអភិវឌ្ឍន៍ខ្លួនយ៉ាងសម្បើមដោយការពង្រីកទីតាំងកាន់តែធំជាងមុន និងទទួលបានអតិថិជនគាំទ្រទទួលទានពេញៗហាងស្ទើរគ្មានកន្លែងអង្គុយជារៀងរាល់ថ្ងៃ ហេតុនេះហើយដើម្បីតបតាមការគាំទ្ររបស់អតិថិជនដែលមានការកើនឡើនជាបន្តបន្ទាប់ពេលនេះ Color Cup បានពង្រីកបន្ថែមសាខាថ្មីមួយទៀតហើយ កាន់តែស្រស់ស្អាតធំទូលាយជាងមុន អាចបើកបម្រើអតិថិជនកាន់តែច្រើនជាងមុនទៅទៀតនោះគឺសាខាត្រើយម្ខាងប្របមាត់ទន្លេតែម្តង ជាមួយបរិយាកាសកាន់តែត្រជាក់ស្រស់ស្រាយពីជំនោរទឹកទន្លេត្រជាក់ត្រសៀកថែមទៀតផង។ សម្រាប់ទីតាំង Color Cup ថ្មីសាខាមាត់ទន្លេ មានឈ្មោះថា Color Cup Riverside នេះផងដែរ បានចាប់ផ្តើមបើកដំណើរការសាកល្បងបម្រើអតិថិជនទាំងអស់មកទទួលទាន…