Mythical Bird

រវល់ធ្វើការ​​ខ្លាំង​ មិនបាច់ហត់ចេញក្រៅ​ បាយឆ្ងាញ់សេវាទាន់ចិត្តជាមួយ «បាយពេញ»
PR

រវល់ធ្វើការ​​ខ្លាំង​ មិនបាច់ហត់ចេញក្រៅ​ បាយឆ្ងាញ់សេវាទាន់ចិត្តជាមួយ «បាយពេញ»

អ្នកណាក៏ដូចអ្នកណាដែរ​ ពេលធ្វើការរវល់ខ្លាំង​ ពិតជាពិបាកដកខ្លួនចេញទៅរកអាហារទទួលទានណាស់ ពិសេសគឺអាហារថ្ងៃត្រង់តែម្តង​​។​ ពេលខ្លះត្រូវរកនឹក​ ត្រូវដើររកហាងអាហារដែលឆ្ងាញ់ត្រូវមាត់ត្រូវចិត្ត​ ក៏កាន់តែពិបាកទៅទៀត។ តែពេលនេះអស់បារម្ភហើយ​ ដោយសារតែបច្ចេកវិទ្យាកាន់តែជឿនលឿនទំនើប​ ហើយការលក់អនឡាញក៏ទទួលបានការពេញនិយមនោះ​ ចង់ទទួលទានអាហារឆ្ងាញ់ៗមិនបាច់ចេញក្រៅទៅដល់កន្លែងទេ​ គ្រាន់តែទូរស័ព្ទបន្តិច​ នឹងដឹកដល់កន្លែងតែម្តងជាមួយនឹង​ហាងអាហារ​ « បាយពេញ »។ « បាយពេញ ​» ជាហាងអាហារកម្មង់តាមអនឡាញ​ ដែលមានបាយម្ហូប​ និងអាហារជាច្រើនមុខច្រើនជម្រើស​ សម្រាប់ដឹកជញ្ជូនដល់កន្លែងតែម្តង សុទ្ធតែមានរសជាតិឆ្ងាញ់​ មុខម្ហូបសុទ្ធតែពេញនិយម​​ មានតម្លៃសមរម្យ ថែមទាំងងាយស្រួលក្នុងការទទួលទានដោយការចម្អិនប្រកបដោយអនាម័យល្អទៀតផង។ សម្រាប់អ្នកដែលពិបាកស្វែងរកអាហារទទួលទាន ឬមានការរវល់នឹងការងារពិបាកនឹងចេញក្រៅ​ លោកអ្នកអាចធ្វើការកម្មង់អាហារបាននៅ « បាយពេញ​​…

មោទកភាពខ្មែរទៀតហើយ! កូន​ខ្មែរ​ចូល​រួម​កម្មវិធី​ប្រកួត​ឆ្លេីយ​​សំនួរ​ក្នុង​ឆាក​អន្តរជាតិ​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ ធ្វើ​ឱ្យ​កម្ពុជា​ល្បី​ឈ្មោះ​ក្នុង​ឆាក​អន្តរជាតិ​
សង្គម

មោទកភាពខ្មែរទៀតហើយ! កូន​ខ្មែរ​ចូល​រួម​កម្មវិធី​ប្រកួត​ឆ្លេីយ​​សំនួរ​ក្នុង​ឆាក​អន្តរជាតិ​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ ធ្វើ​ឱ្យ​កម្ពុជា​ល្បី​ឈ្មោះ​ក្នុង​ឆាក​អន្តរជាតិ​

ជារឿយៗមួយរយៈចុងក្រោយនេះ កូនខ្មែរ​ និងនិស្សិតខ្មែរ​​តែងតែលេចមុខលេចមាត់លើឆាកអន្តរជាតិនៅក្នុងកម្មវិធីសិក្សា​ និងការប្រកួតប្រជែងនានាប្រកបដោយភាពជោគជ័យ​ នាំមកនូវមោទកភាពចំពោះប្រទេសជាតិគួរឱ្យសរសើរខ្លាំង។ ជាក់ស្តែងថ្មីៗនេះវីដេអូនៃការប្រកួតប្រជែងសួរសំណួរមួយ គឺកម្មវិធី Quiz on Korea ដែលជាកម្មវិធីសួរសំណួរលំដាប់ពិភពលោក​ ចូលរួមដោយសិស្ស​ និងសិស្សជាច្រើនប្រទេសចូលរួម ដោយនៅក្នុងនោះក៏មាននិស្សិតកម្ពុជាដែរ។ ​ហើយកាន់តែភ្ញាក់ផ្អើលនោះ ក្នុងនោះកូនខ្មែរមួយរូប​ បានធ្វើការប្រលងឆ្លើយសំណួរ. រហូតទទួលបានជ័យជំនះរលេខ១ ហើយទទួលបានការអបអរជាខ្លាំងពីសំណាក់អ្នករៀបចំកម្មវិធី​ អ្នកដែលចូលរួមប្រលង​ទាំងនៅលើឆាក និងនៅលើប្រព័ន្ធអនឡាញ  Conference ទៀតផង ។ គួរឱ្យដឹងផងដែរថា​​ក្រោយការទទួលជ័យជំនះមួយនេះ​ ខាងកម្មវិធីក៏បានរៀបចំការ Surprised ដោយបានខលជាវីដេអូទៅកាន់ក្រុមគ្រួសារនិស្សិតខ្មែរមួយរូបនេះ​​ ដោយម្តាយរបស់បេក្ខជននេះថែមទាំងត្រេកអររំភើបខ្លាំងរហូតស្រក់ទឹកភ្នែកចំពោះភាពជោគជ័យរបស់កូនស្រីខ្លួនផងដែរ។ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

-ចង់រកប្រភពទឹកស្អាតបរិសុទ្ធ ចូរផឹកទឹក ពីស្រះ ទន្លេ បឹង ដែលសេះផឹក ព្រោះសត្វសេះមិនដែលផឹកទឹកកខ្វក់ឡេីយ
សេដ្ឋកិច្ច

-ចង់រកប្រភពទឹកស្អាតបរិសុទ្ធ ចូរផឹកទឹក ពីស្រះ ទន្លេ បឹង ដែលសេះផឹក ព្រោះសត្វសេះមិនដែលផឹកទឹកកខ្វក់ឡេីយ

#នេះជាច្បាប់នៃធម្មជាតិ -ចង់រកប្រភពទឹកស្អាតបរិសុទ្ធ ចូរផឹកទឹក ពីស្រះ ទន្លេ បឹង ដែលសេះផឹក ព្រោះសត្វសេះមិនដែលផឹកទឹកកខ្វក់ឡេីយ -ចង់គេងលក់ស្រួល ចូររៀបចំដំណេក និងរក្សាឥរិយាបថលេីគ្រែគេង ឱ្យដូចសត្វឆ្មា អ្នកនឹងគេងលក់ស្កប់ស្កល់ដូចឆ្មា -ចង់រកផ្លែឈើល្អ ចូរបរិភោគផ្លែឈេី ដែលត្រូវបានដង្កូវចោះ ព្រោះជាផ្លែឈេីធម្មជាតិគ្មានជាតិពុល ឬជាតិគីមីឡេីយ -ភ័យមិនស្គាល់ប្រភេទផ្សិត? អ្នកអាចបេះយកផ្សិត ដែលមានសត្វល្អិតយកមកទទួលទានបាន ព្រោះវាបញ្ជាក់ថានេះជាប្រភេទផ្សិតដែលគ្មានជាតិពុលនោះទេ -ចង់ធ្វេីដំណាំ និងចម្ការ តែមិនដឹងប្រភេទដី? ចូលដាំដំណាំទាំងនោះ នៅកន្លែងដែលសត្វកំពីងដូងជីក ឬធ្វេីជាជម្រក ទីនោះនឹងមានដីជីវជាតិល្អដែលអាចប្រេីប្រាស់បាន -ស្វែងរកជម្រកល្អរស់នៅ និងមានផាសុកភាព! ចូរសង់ផ្ទះរបស់អ្នក…

សមត្ថកិច្ចឃា ត់ខ្លួនម្ចាស់ផ្ទះក្រោយ រាយខ្សែភ្លើងការពារ ទ្រុងមាន់ ឆក់ ចោរស្លា ប់
សម្រង់

សមត្ថកិច្ចឃា ត់ខ្លួនម្ចាស់ផ្ទះក្រោយ រាយខ្សែភ្លើងការពារ ទ្រុងមាន់ ឆក់ ចោរស្លា ប់

រាយខ្សែភ្លើងការពារ ទ្រុងមាន់ លុះចោរចូលមកលួចមាន់ បែជាឆក់ស្លា ប់ សមត្ថកិច្ចចា​ ប់ខ្លួនម្ចាស់ផ្ទះ ពីបទ៖មនុស្សឃា​ តដោយអចេត នា បុរសម្នាក់ បានចូលលួ ចទ្រព្យសម្បត្តិ{មាន់} ពេលយប់ក្នុងផ្ទះពលរដ្ឋ ចៃដន្យក៍ប៉ះនឹងខ្សែភ្លើងដែលម្ចាស់ផ្ទះរាយភ្ជាប់ជាមួយក្បាលអាំងស៊ីម៉ូទ័រ ចាប់អាគុយ ការពារទ្រុងមាន់ បណ្ដា លឱ្យឆក់ស្លា ប់ភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជាង១០ យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅចំណុចទ្រុងមាន់ ភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង…

មិននឹកស្មានថា ភេសជ្ជៈទឹកល្ហុង​១កែវ​​ងាយៗ​មិនត្រឹមឆ្ងាញ់ តែផ្តល់គុណប្រយោជន៍សុខភាព និងសម្រស់ច្រើនម្លឹង
សង្គម

មិននឹកស្មានថា ភេសជ្ជៈទឹកល្ហុង​១កែវ​​ងាយៗ​មិនត្រឹមឆ្ងាញ់ តែផ្តល់គុណប្រយោជន៍សុខភាព និងសម្រស់ច្រើនម្លឹង

ផ្លែល្ហុង​ គឺជាប្រភេទផ្លែឈើ ដែលមិនសូវជាចំណូលចិត្តរបស់មនុស្សជាច្រើន​ ដោយសារតែវាមានរសជាតិមិនសូវឆ្ងាញ់​ និងមានរូបរាងមិនសូវល្អនោះទេ តែយ៉ាងណាការពិតទៅផ្លែឈើមួយនេះ​ ត្រូវគេដឹងថាសម្បូរទៅដោយសារសារធាតុចិញ្ចឹម​ វីតាមីន និងសារធាតុរ៉ែជាច្រើនមុខ ជួយដល់សុខភាពច្រើនយ៉ាង​ទាំងខាងក្នុង និងសុខភាពស្បែកខាងក្រៅទៀតផង។ យ៉ាងណាក្តី ទោះបីជាការទទួលទានស្រស់ៗមិនសូវឆ្ងាញ់​ និងមិនសូវមានរសជាតិ​ ការច្នៃល្ហុងទុំ ធ្វើជាភេសជ្ជៈមិនត្រឹមតែមានរសជាតិឆ្ងាញ់​ ថែមទាំងជំនួយដល់សុខភាពជាច្រើនស្ទើរតែមិនគួរឱ្យជឿ។ តោះ​មកដឹងពីវិធីធ្វើភេសជ្ជៈពីផ្លែល្ហុងទុំ និងគុណប្រយោជន៍សុខភាពជាច្រើនដូចខាងក្រោម​៖ #វិធីធ្វើភេសជ្ជៈពីល្ហុងទុំ គ្រឿងផ្សំ -ល្ហុងទុំ ៥០០ ក្រាម -ទឹកក្រូចច្របាច់ស្រស់​ ១កែវ -ទឹកក្រូចឆ្មារស្រស់ ៣ ស្លាបព្រាបាយ -ទឹកឃ្មុំ ១ ស្លាបព្រាបាយ…

គេថាមនុស្សស្រីចង់បានប្តីល្អ​ និងរស់ស្រួល​ ត្រូវតែហ៊ាន ចេះហក់លោត​ និងចិត្តឆៅខ្លះ!​ ពិតដែរអត់?
សង្គម

គេថាមនុស្សស្រីចង់បានប្តីល្អ​ និងរស់ស្រួល​ ត្រូវតែហ៊ាន ចេះហក់លោត​ និងចិត្តឆៅខ្លះ!​ ពិតដែរអត់?

នៅក្នុងសង្គមបច្ចុប្បន្ននេះ មនុស្សស្ទើរតែទាំងអស់​ តែងតែចង់បានជីវិតសុខស្រួល រស់នៅស្រួល​ មានជីវភាពល្អប្រសើរ​ និងមានលុយកាក់ច្រើនដើម្បីឱ្យជីវិតខ្លួនឯងមានភាពពេញលេញល្អ។ នៅក្នុងនោះ មនុស្សស្រី បច្ចុប្បន្នត្រូវគេដឹងថា ដើម្បីស្វែងរកផ្លូវកាត់​ឱ្យជីវិតខ្លួនឯងមានបានដោយងាយស្រួលនោះ​ គឺ​ដោយការស្វែងរកអ្នកមាន​  អ្នកមានទ្រព្យ និងអ្នកមានយសសក្តិជាដើម ដោយការធ្វើបែបនេះ​ មិនមានមនុស្សស្រីត្រឹមត្រូវ​ មនុស្សស្រីល្អ និងថ្លៃថ្នូរអាចធ្វើបានទេ។​ ហេតុនេះហើយបានជាគេនិយាយថា​ ចង់បានមនុស្សប្រុសល្អមានទ្រព្យ​ មនុស្សស្រីទាល់តែចិត្តហ៊ាន​ ពូកែហក់លោត​ និងសម្បូរកល់ល្បិចមាយាទើបអាចសម្រេចបាន។ មនុស្សស្រីហក់លោត​ ចិត្តហ៊ាន​​គឺមានចំណុចហ៊ានជាច្រើនដែលមនុស្សស្រីសាមញ្ញាធម្មតាមិនអាចធ្វើបានដូចជា៖ -ហ៊ានប្រថុយ ទៅកន្លែងកម្សាន្ត​ កន្លែងទំនើប និងជង្រុកកម្សាន្តនានាដែលមានអ្នកមានទ្រព្យ និងមានអ្នកមានឋានៈ​ ព្រោះការចូលទៅកន្លែងបែបនេះយូរៗទៅគង់តែស្គាល់គេស្គាល់ឯង​ រហូតអាចរកបានមនុស្សប្រុសត្រូវនឹងបំណងខ្លួន។ -ពូកែក្លែងខ្លួន​…

ពុទ្ធកិច្ច៥យ៉ាង​ ដែលឆ្លុះបញ្ចាំងឱ្យដឹងថា​ ជីវិតមនុស្សម្នាក់ៗត្រូវតែមានវិន័យជីវិតផ្ទាល់ខ្លួន​ និងធ្វើដោយក្តីពេញចិត្ត ទើបអាចសម្រេចជោគជ័យ
សង្គម

ពុទ្ធកិច្ច៥យ៉ាង​ ដែលឆ្លុះបញ្ចាំងឱ្យដឹងថា​ ជីវិតមនុស្សម្នាក់ៗត្រូវតែមានវិន័យជីវិតផ្ទាល់ខ្លួន​ និងធ្វើដោយក្តីពេញចិត្ត ទើបអាចសម្រេចជោគជ័យ

ទ្រឹស្តីព្រះពុទ្ធសាសនា ត្រូវបានមនុស្សម្នាលើសកលលោក ចាត់ទុកថាជាបិតាទស្សនវិជ្ជា ដ៏មានឥទ្ធិពលមួយអង្គ។ ប៉ុន្តែបើគេនិយាយតាមផ្លូវពុទ្ធចក្រនោះ ទ្រឹស្តីព្រះពុទ្ធ បង្កើតឲ្យមានលទ្ធិសាសនាមួយយ៉ាងធំ ហើយសូម្បីតែកម្ពុជាយើង ក៏យកសាសនាទ្រង់មកចាត់ចូលជាសាសនារបស់រដ្ឋផងដែរ។ ចាប់តាំងពី​បាន​ត្រាស់​ដឹង​អរិយ​សច្ចៈ​រហូត​ដល់​បរិនិព្វាន​ពោល​គឺ​ពេញ​មួយ​ជីវិត​បព្វជិត​របស់​ព្រះពុទ្ធ​ដែល​មាន​រយៈពេល​៤៥​វស្សា ព្រះ​អង្គ​មិន​ដែល​នឿយណាយ​ទេសនា​អប់រំ​ឡើយ តែង​បំពេញ​នូវ​ពុទ្ធកិច្ច​ទាំង​៥​មិន​ដែល​អាក់ខាន​ម្តងណា​ឡើយ មិន​ថា​ស្ថិត​នៅ​ទីណា កន្លែង​ណា ក្តៅ ឬ​រងា ក៏​មិន​ដែល​ខកខាន ។ បំណង​របស់​ព្រះ​អង្គ​គឺ​ដើម្បី​ប្រយោជន៍​ដល់​សព្វ​សត្វ​ទាំងអស់​នៅ​លើ​ភព​ផែនដី​នេះ មិនមែន​ដើម្បី​ប្រយោជន៍​ព្រះ​អង្គ​ទេ ព្រោះ​លោក​បាន​សម្រេច​អរិយសច្ច​រក​ទី​បរមសុខ​ឃើញ​ហើយ គ្មាន​ប្រាថ្នា​អ្វី​ទៀត​ឡើយ​។ ខាងក្រោមនេះជា ពុទ្ធកិច្ច ៥យ៉ាង ដែលព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៤៥វស្សាដោយមិនមានការត្អូញត្អែសូម្បីបន្តិច៖ ១-នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត ២-នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន…

រឿងអប់រំខ្លី «ពែងតែ»៖​ រសជាតិឈ្ងុយឆ្ងាញ់នៃតែមិនប្តូររសជាតិព្រោះតែពែងល្អ ឯគុណភាពជីវិតអាស្រ័យលើសុខភាពផ្លូវចិត្តដែលនាំសន្តិភាព​ មិនបានមកពីរបស់លម្អខាងក្រៅឡើយ​(មានវីដេអូ)
សង្គម

រឿងអប់រំខ្លី «ពែងតែ»៖​ រសជាតិឈ្ងុយឆ្ងាញ់នៃតែមិនប្តូររសជាតិព្រោះតែពែងល្អ ឯគុណភាពជីវិតអាស្រ័យលើសុខភាពផ្លូវចិត្តដែលនាំសន្តិភាព​ មិនបានមកពីរបស់លម្អខាងក្រៅឡើយ​(មានវីដេអូ)

ជាការពិតណាស់សព្វថ្ងៃនេះមនុស្សម្នាក់ៗ​ តែងតែប្រឹងប្រែងស្វែងរក​​ និងចង់ធ្វើឱ្យជីវិតខ្លួនឯងមានភាពល្អប្រសើរ​ តាមរយៈការស្វះស្វែងបំពេញតម្រូវការខាងក្រៅ​ ដូចជារូបរាង​ ការតាក់តែង​​ សំភារៈនិយម​ និងភាពស៊ីវីល័យជាដើម។ តែបើសង្កេតតាមការជាក់ស្តែង​មនុស្សភាគច្រើនកាន់តែមានបាន​ កាន់តែស៊ីវីល័យ​ គុណធម៌ជីវិត​ និងសេចក្តីសុខនៅក្នុងជីវិតកាន់តែបាត់បង់បន្តិចម្តងៗ។​ ហេតុនេះហើយ​ តើសេចក្តីសុខពិត​ និងគុណភាពជីវិតពិត ដែលនាំមកនូវសុភមង្គល និងសន្តិភាព​ ពិតជាអាស្រ័យទៅលើរបស់របរក្រៅខ្លួន ឬយ៉ាងណា? ជាក់ស្តែង ការពិតទៅ​ ជីវិតមនុស្សម្នាក់ៗដែលមានក្តីសុខ​ និងសន្តិភាពក្នុងសង្គមមិនមែនបានមកពីរបស់ក្រៅខ្លួនឡើយ​​ សេចក្តីសុខពិតគឺកើតពីចិត្ត​ ចិត្តដែលមានគុណភាព​ ចិត្តដែលនាំឱ្យមានសន្តិភាពដល់ជីវិត​ និងសហគមន៍ដែលយើងរស់នៅ។​  នេះបើយោងតាមវីដេអូរឿងអប់រំខ្លីដែលមានចំណងជើងថា​ «ពែងតែ​ »​ក៏បានបង្ហាញពីអត្ថន័យដ៏មានតម្លៃដែរថា៖ «រសជាតិតែ​មិនបានផ្លាស់ប្តូ​ររសជាតិពិតប្រាកដដោយសារតែពែងដែលដាក់តែនោះទេ ពែងប្រណីតយ៉ាងណាក៏មិនអាចជួយឱ្យតែកាន់តែឈ្ងុយឆ្ងាញ់ជាងមុនដែរ…

សោកស្តាយណាស់! ភូមិវប្បធម៌សៀមរាប ដោយសារតែវិបត្តិកូវីត​១៩ បានប្រកាសក្ស័យធនបិទដំណើរជាផ្លូវការហើយ
សង្គម

សោកស្តាយណាស់! ភូមិវប្បធម៌សៀមរាប ដោយសារតែវិបត្តិកូវីត​១៩ បានប្រកាសក្ស័យធនបិទដំណើរជាផ្លូវការហើយ

ជារឿងមួយដ៏គួរឱ្យសោកស្តាយបំផុត ដោយគណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា ប្រកាសថា នឹងបិទដំណើរការអាជីវកម្មទាំងស្រុង នៃ​ភូមិវប្បធម៌ខេត្តសៀមរាប ចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ។ ចំពោះមូលហេតុនៃការបិទដំណើរការអាជីវកម្មទាំងស្រុង នេះត្រូវបានគណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា បញ្ជាក់ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើអោយចំនួនភ្ញៀវចូលមកទស្សនាមានការថយចុះយ៉ាងគំហុក ជាច្រើនខែកន្លងមកនេះ  ហើយក្រុមហ៊ុនបានជួបការលំបាកផ្នែកសេដ្ឋកិច្ច និង ហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់លើការចំណាយនានាជុំវិញដំណើរការអាជីវកម្មបន្តទៀតបានទេ ។ បន្ថែមពីនេះផងដែរ គណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា នឹងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ។ ដូច្នេះហើយ ចាប់ពីថ្ងៃទី…

រដូវភ្លៀង ដោយតំបន់ខ្លះមានលិចទឹក ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងផ្សេងៗជាច្រើនដែលនឹងកើតមានឡើង ជាពិសេសជំងឺម៉េឡូអ៊ីដ (Melioidosis)
សង្គម

រដូវភ្លៀង ដោយតំបន់ខ្លះមានលិចទឹក ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងផ្សេងៗជាច្រើនដែលនឹងកើតមានឡើង ជាពិសេសជំងឺម៉េឡូអ៊ីដ (Melioidosis)

រដូវភ្លៀង តំបន់ខ្លះមានលិចទឹក ដូច្នេះបងប្អូនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងផ្សេងៗ ជាច្រើនអាចនឹងកើតមានឡើង ជាពិសេសជំងឺម៉េឡូអ៊ីដ (Melioidosis) ដែលមានអត្រាស្លាប់ខ្ពស់អាចលើសពី៥០% ហើយក៏កំពុងរកឃើញច្រើននៅក្នុងប្រទេសកម្ពុជាយើងផងដែរ ដូច្នេះត្រូវមានការបង្ការចំពោះអ្នកដែលមានកត្តាប្រឈមដូចជាអ្នកមានជំងឺទឹកនោមផ្អែម ជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺសួត ឬថ្លើមរ៉ាំរ៉ៃ អ្នកផឹកស្រាច្រើន ឬមានជំងឺគ្រាប់ឈាមស។ #ដើម្បីការពារជំងឺឆ្លងនេះ​ អ្នកត្រូវអនុវត្តដូចខាងក្រោម៖ ១. កុំចេញផ្ទះ ឬចុះទឹក តែបើចៀសមិនផុតពាក់ស្បែកជើងកៅស៊ូកវែង និងពាក់ម៉ាស់ផង ២. បើបងប្អូនមានដំបៅ ហើយបានប៉ះជាមួយទឹកសូមលាងជាមួយទឹកស្អាត និងសាប៊ូភ្លាមៗ ៣. ចៀសវាងការពិសារទឹក និងបន្លែឆៅ ៤. ចៀសវាងការដើរដោយជើងទទេ ៥. ចំពោះលោកគ្រូពេទ្យមួយចំនួនដែលមិនមានលទ្ធភាពធ្វើរោគវិនិច្ឆ័យជំងឺម៉េឡូអ៊ីដ…

ដាក់ពាក្យធ្វើការ ដើម្បីចូលរួមដោះស្រាយការកកស្ទះសំរាម ថែមទាំងទទួលបានប្រាក់ខែក្រាស់ទៀត
សង្គម

ដាក់ពាក្យធ្វើការ ដើម្បីចូលរួមដោះស្រាយការកកស្ទះសំរាម ថែមទាំងទទួលបានប្រាក់ខែក្រាស់ទៀត

ដូចយើងដឹងហើយថាពេលនេះ​ទីក្រុងភ្នំពេញយើង​កំពុងតែមានបញ្ហាកកស្ទះសម្រាម​ ដោយសារតែបុគ្គលិកក្រុមហ៊ុនប្រមូលសម្រាមបានធ្វើបាតុកម្មឈប់ធ្វើការអស់រយៈពេលជាច្រើនថ្ងៃ។ ដើម្បីចូលរួមដោះស្រាយបញ្ហាសម្រាមកកស្ទះពេញទីក្រុងភ្នំពេញនោះ ក៏មានសាលាក្រុងភ្នំពេញ បុគ្គលិកពាក់ព័ន្ធនានា និងក្រុមហ៊ុនជាច្រើនបានចេញមកធ្វើការជួយប្រមូលសម្រាមតាមទីសាធារណៈផងដែរ។ ​ដោយក្នុងនោះ ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានចេញមុខមកជ្រើសរើសបុគ្គលិកប្រមូលសម្រាម និងជួលឡានបែនជាច្រើនគ្រឿង ដើម្បីចូលរួមដោះស្រាយបញ្ហាសម្រាម ដោយផ្តល់ប្រាក់ខែយ៉ាងសមរម្យ។ តាមរយៈគណនីហ្វេសប៊ុកផេករបស់ ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានឱ្យដឹងថា៖ «ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ត្រូវការជ្រើសរើសបុគ្គលិក៖ -តៃកុងគ្រឿងចក្រសាស័រ ចូកសំរាម ប្រភេទតូច ចំនួន45នាក់ វេនថ្ងៃប្រាក់ខែ400ដុល្លារ វេនយប់ប្រាក់ខែ 500ដុល្លារ -កម្មករដើរតាមសាស័រ ចំនួន300នាក់…

ថ្មីទៀតហើយ​ «ព្រែកក្តាតអេកូរីសត» នៅតំបន់ទឹកឈូកំពតយើងហ្នឹង​​កន្លែងគេងជាប់មាត់ទឹកអារម្មណ៍ស្រស់ស្រាយខ្លាំង
PR

ថ្មីទៀតហើយ​ «ព្រែកក្តាតអេកូរីសត» នៅតំបន់ទឹកឈូកំពតយើងហ្នឹង​​កន្លែងគេងជាប់មាត់ទឹកអារម្មណ៍ស្រស់ស្រាយខ្លាំង

អ្នកណាមិនល្បី​ ថាខេត្តកំពត​ សម្បូរភោគទ្រព្យធម្មជាតិស្រស់ស្អាតដូចជាជួរភ្នំ​ ដងព្រែក ដែលអំណោយផលក្នុងការរៀបចំរីហ្សត និងកន្លែងសម្រាកលំហែកាយ ដោយនៅក្នុងនោះ​មានរីហ្សតស្អាតៗជាច្រើនបានបង្កើតជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការអ្នកដែលមកកម្សាន្តនៅក្នុងខេត្តកំពតផ្ទាល់។ ថ្មីនេះ​ រីហ្សតថ្មីមួយទៀតហើយកំពុងតែល្បីថាមានសម្រស់ស្អាត ជាមួយសម្រស់ធម្មជាតិពិតៗ​ ហើយការស្នាក់នៅមានផាសុកភាពមិនចាញ់សណ្ឋាគារលំដាប់ឡើយ នោះគឺ «ព្រែកក្តាតអេកូរីសត PREK KDAT Resort» ស្ថិតនៅតំបន់ទឹកឈូ​ ខេត្តកំពត។ ដោយទីនេះសាកសម សម្រាប់អ្នកចូលចិត្តបរិយាកាសស្ងប់ស្ងាត់ កន្លែងគេងជាប់មាត់ទឹក មានខ្យល់ត្រជាក់បរិសុទ្ធ មើលថ្ងៃរៀបលិច ពេលល្ងាច​ ឬយប់​ អាចទៅទស្សនាសត្វអំពិលអំពែក អាចគេងបោះតង់ អាំងសាច់  អង្គុយទទួលទានអាហារ និងផឹក Beer ត្រជាក់ៗជួបជុំមិត្តភក្តិ​…

លោក លៀក​​​ លីដា៖ រឿង The clock : Red wall ជាប់គាំងដោយសារ កូវីត១៩ អាចនឹងបរាជ័យបើសិនគ្មានការជ្រោមជ្រែងបន្ទាប់ពីក្រសួងវប្បធម៌ ជាពិសេសរដ្ឋាភិបាល
សង្គម

លោក លៀក​​​ លីដា៖ រឿង The clock : Red wall ជាប់គាំងដោយសារ កូវីត១៩ អាចនឹងបរាជ័យបើសិនគ្មានការជ្រោមជ្រែងបន្ទាប់ពីក្រសួងវប្បធម៌ ជាពិសេសរដ្ឋាភិបាល

រឿង​នាឡិកា​ វគ្គ​នាឡិកាដាស់វិញ្ញាណ​ ដែលផលិតដោយផលិតកម្ម LD  ត្រូវបានមហាជនទទួលស្គាល់ថាពិតជាប្លែក និងមានគុណភាពខ្ពស់​ ក្រោយពីបានចាក់បញ្ចាំងតាមបណ្តារោងភាពយន្តកន្លងមក។ ហើយដោយសារតែទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់​ ​ LD ក៏បានថតភាគយន្តរឿង​នាឡិកានេះជាវគ្គបន្ត​ដោយបាន ដាក់ចំណងជើងថា រឿង The Clock : Red Wall (វគ្គជញ្ចាំងក្រហម)។ រឿង The Clock : Red Wall (វគ្គជញ្ចាំងក្រហម) ​ត្រូវបានលោក​ លៀក​ លីដា​ ជាផលិតករបានឱ្យដឹងថាជាភាពយន្តដែលចំណាយទុនច្រើន ហើយកាន់តែពិសេសថែមទាំងបានធ្វើការងារសហការដោយផលិតកម្ម LD…

អត់លុយគេមើលងាយណាស់! ដូច្នេះអ្នកណាថាអីថាទៅ​ ខ្ញុំមិនខ្មាសអៀននឹងសារភាពនោះទេថា​ «ខ្ញុំគឺជាមនុស្សមុខលុយ»
សង្គម

អត់លុយគេមើលងាយណាស់! ដូច្នេះអ្នកណាថាអីថាទៅ​ ខ្ញុំមិនខ្មាសអៀននឹងសារភាពនោះទេថា​ «ខ្ញុំគឺជាមនុស្សមុខលុយ»

#ខ្ញុំជាមនុស្សមុខលុយ កាលពីមុន​ ខ្ញុំមិនធ្លាប់គិតនោះ​ថា​ លុយវាសំខាន់ណាស់ណាទេ​ ព្រោះ​ ប្រហែលជាកាលពីមុន​ ខ្ញុំមិនមានតម្រូវការចាយវាយខ្ពស់​ ហេីយម៉ាក់ប៉ាខ្ញុំក៏បានចិញ្ចឹមបីបាច់​ និងផ្តល់អ្វីដល់ខ្ញុំគ្រប់គ្រាន់រួចទៅហេីយ… តែ…នៅពេលនេះ​ នៅពេលដែលខ្ញុំធំឡេីង​ អ្វីៗគ្រប់យ៉ាងដែលខ្ញុំស្រលាញ់ចង់បាន​ និងត្រូវការ​ វាបែរជាមានតម្លៃកាន់តែខ្ពស់​ ហេីយអាហារឆ្ងាញ់ៗដែលខ្ញុំចង់ញ៉ាំក៏រឹតតែថ្លៃ​ ដូច្នេះហេីយអ្វីៗដែលម៉ាក់ប៉ា​ និងក្រុមគ្រួសាររបស់ខ្ញុំធ្លាប់ផ្តល់ឱ្យវាបែរជាលែងគ្រប់គ្រាន់សម្រាប់តម្រូវការខ្ញុំទៀតហេីយ។​ ជាពិសេសនោះ​សង្គមនេះ​បានឱ្យតម្លៃខ្លាំងទៅលើមនុស្សដែលរកបានច្រើន និងមានទ្រព្យសម្បត្តិច្រើន​ ហើយអ្នកដែលគ្មានលុយនឹងត្រូវគេមើលងាយមើលថោក  មើលលើមើលក្រោម​ ថែមទាំងគ្មានអ្នករាប់រកនោះទេ។ ហេតុដូច្នេះហេីយបានជាពេលនេះខ្ញុំត្រូវការលុយ​ ហេីយក៏ប្រឹងប្រែងធ្វេីការយ៉ាងខ្លាំងដេីម្បីរកលុយ…ខ្ញុំមិនចង់គ្រាន់តែមេីលឃេីញរបស់ណាមួយ​ពេញចិត្ត ឬមានចិត្តចង់បានអ្វីមួយ​ រួចបានតែបិទភ្នែកដេីរចេញទេ…អ្វីដែលខ្ញុំចង់បាន​ ខ្ញុំត្រូវតែទិញ​ ហេីយខ្ញុំត្រូវតែមានលទ្ធភាពចំណាយវាដោយកម្លាំងញេីសឈាមខ្លួនឯង…ពិសេសខ្ញុំចង់ឱ្យអ្នកដែលធ្លាប់ជិះជាន់ខ្ញុំ មើលងាយខ្ញុំ និងមិនឱ្យតម្លៃខ្ញុំបានឃើញច្បាស់ថា​ខ្ញុំមានសមត្ថភាព​ហើយខ្ញុំក៏មានលុយច្រើនជាងពួកគេដែរ ហេតុនេះ​ ខ្ញុំត្រូវខំធ្វេីការ​…

ម្តាយមហាឆ្លាត​ ឬទារកមហាសំណាង? ទារកកើតបាន៣ថ្ងៃ ត្រូវបានមកផ្លុងចោលក្នុងរថយន្តថៅកែម្ចាស់សណ្ឋាគារ លី​ ហេងឆាយ នៅក្នុងក្រុងប៉ោយប៉ែត
សង្គម

ម្តាយមហាឆ្លាត​ ឬទារកមហាសំណាង? ទារកកើតបាន៣ថ្ងៃ ត្រូវបានមកផ្លុងចោលក្នុងរថយន្តថៅកែម្ចាស់សណ្ឋាគារ លី​ ហេងឆាយ នៅក្នុងក្រុងប៉ោយប៉ែត

ពិតជាគួរឱ្យភ្ញាក់ផ្អើលជាខ្លាំង ដោយការពីថ្ងៃទី១០ តុលា ២០២០ មានករណី​ គេយកទារកទើបនឹងកើតបាន៣ថ្ងៃមកផ្លុងចោលក្នុងរថយន្តថៅកែម្ចាស់សណ្ឋាគារលី​ ហេងឆាយ នៅក្នុងក្រុងប៉ោយប៉ែត ដោយកាតផ្លុងចោលនេះថែមទាំងមានលិខិតស្នាមភ្ជាប់ជាមួយ ទៀតផង។ ករណីនេះត្រូវបានពលរដ្ឋបានផ្អើលឈូទៅមើលទាំងព្រឹក ហើយ​ អាជ្ញាធរភូមិ សង្កាត់ប៉ោយប៉ែត មន្ត្រី និងសមត្ថកិច្ច ក៏បានសម្រេចប្រគល់ទារកស្រីនោះទៅឲ្យម្ចាស់សណ្ឋាគារខាងលើយកទៅចិញ្ចឹមថែរទាំជាផ្លូវការក្នុងនាមជាឪពុកម្តាយចាប់ពេលនេះតទៅ ដោយសារតែម្ចាស់សណ្ឋាគារនេះក៏មានចិត្តអាណិតស្រលាញ់ និងស្ម័គ្រចិត្តចិញ្ចឹមទុកជាកូនតែម្តង​ធ្វើឱ្យមហាជនសម្តែងក្តីកោតសរសើរនូវចិត្តសណ្តោសរបស់ម្ចាស់សណ្ឋាគារនេះ​ ហើយអ្នកខ្លះក៏បានពោលពាក្យលេងសើចថាម្តាយទារកនេះពិតជាឆ្លាតណាស់ខ្លាចកូនអត់យកកូណមកផ្លុងចោលជាមួយអ្នកមានទ្រព្យសម្បត្តិដែលមានលទ្ធភាពចិញ្ចឹមបីបាច់កូនបែបនេះ។ តែក្នុងករណីនេះដែរ​ មានអ្នកលេងបណ្តាញសង្កមជាច្រើន​ បានចេញមុខមកធ្វើការវែកញែកផ្សេងៗគ្នា ដោយអ្នកខ្លះបែរជានិយាយថា​កូនក្មេងដែលត្រូវបំបោះបង់ចោលអាចជាប្រពន្ធលួចលាក់ថៅកែសណ្ឋាគារ ហើយអ្នកខ្លះក៏ថាអាចនឹងជាសាច់ញាតិស្គាល់គ្នាព្រោះថាឡានមួយទាំងមូលហេតុអ្វីមានអ្នកបើកចូលទុកទារកបានងាយៗបែបនេះ?​ ដោយអ្នកខ្លះក៏ប្រើសម្តីមិនសូវពិរោះពិសា​ និងគ្មានសីលធម៌វិនិច្ឆ័យផងដែរ។ តែយ៉ាងណាបើតាមរយៈក្រុមគ្រួសារថៅកែសណ្ឋាគារ​ ដែលមានគណនីហ្វេសប៊ុក Tata Ata Tata…

តំបន់ទេសចរណ៍ស្រុកខ្មែរដ៏អស្ចារ្យ នៃដំណើរកម្សាន្តដ៏សម្បូរបែបមិនអាចបំភ្លេចបាននៅ «កោះលន​ តំបន់រ៉ាមសារ​ ស្ទឹងត្រែងមរកត»
ដើរកម្សាន្ត

តំបន់ទេសចរណ៍ស្រុកខ្មែរដ៏អស្ចារ្យ នៃដំណើរកម្សាន្តដ៏សម្បូរបែបមិនអាចបំភ្លេចបាននៅ «កោះលន​ តំបន់រ៉ាមសារ​ ស្ទឹងត្រែងមរកត»

ស្ទឹងត្រែង គឺជាខេត្តមួយដែលសម្បូរភោគទ្រព្យសម្បត្តិធម្មជាតិ​ ដូចជាខ្សែទឹកទន្លេមេគង្គ ព្រៃលិចទឹក​ ដែលជាជម្រកសត្វស្លាបកម្រ​ស្ថិតលើទឹកដី​ផ្នែកភាគ​ឦសាន្ដ​នៃប្រទេសកកម្ពុជា។ នៅក្នុងខេត្តស្ទឹងត្រែងនេះដែរ តំបន់រ៉ាមសារ ត្រូវគេស្គាល់ថាជាតំបន់ដីសើម​ ដែលជាផ្នែកដ៏សំខាន់សម្រាប់បរិស្ថានធម្មជាតិ ដោយ​សារវាជួយការពារការបាក់ច្រាំង ទប់ស្កាត់ទឹកជំនន់ ស្រូបជាតិពុល លើកកម្ពស់គុណភាពទឹក ហើយបានផ្ដល់ជាទីតាំងសម្រាប់សត្វស្លាប និងសត្វគ្រប់ប្រភេទដែលកម្រ​ និងជិតផុតពូជប្រើប្រាស់ធ្វើជាជំរក បង្កាត់ពូជ ធ្វើសំបុក ព្រៃឈើ និងជាទីតាំងសម្បូរជីវចម្រុះរស់នៅទៀតផង។ នៅក្នុងតំបន់​រ៉ាមសារនេះដែរ «កោះលន​ តំបន់រ៉ាមសារ​ ស្ទឹងត្រែងមរកត» ល្បីថាជាទីកម្សាន្តកម្សាន្តចម្រុះដែលមានទេសភាពស្រស់ស្អាតប្លែកជាមួយបរិយាកាសស្រស់ស្រាយបែបធម្មជាតិ​ ដោយអាចកម្សាន្តអារម្មណ៍ច្រើនយ៉ាងរាប់មិនអស់ដូចជា៖ -ជិះទូកគយគន់មើល សត្វផ្សោត ប្ញសឈើ​ ព្រៃលិចទឹក ទស្សនាសត្វស្លាប​គយគន់ថ្ងៃរះ ឬថ្ងៃលិច​​ និងសម្រស់លើផ្ទៃទឹក…

ស្គាល់កញ្ញា ស៊ីន យូប៊ីន កាន់តែច្បាស់តែម្តង! អាយុជាង ២០ឆ្នាំសោះ  សាងស្នាដៃសិល្បៈ ការងារសង្គម និងអាជីវកម្មធំៗច្រើនសុទ្ធតែជោគជ័យខ្លាំង
សង្គម

ស្គាល់កញ្ញា ស៊ីន យូប៊ីន កាន់តែច្បាស់តែម្តង! អាយុជាង ២០ឆ្នាំសោះ សាងស្នាដៃសិល្បៈ ការងារសង្គម និងអាជីវកម្មធំៗច្រើនសុទ្ធតែជោគជ័យខ្លាំង

អ្នកណាដែលថាមិនស្គាល់  កញ្ញា  ស៊ីន  យូប៊ីន  ថាជាតារាស្រីដែលមានសម្រស់ស្រស់ស្អាតបែបខ្ជូតៗ និងមានសមត្ថភាពនៅក្នុងការងារសម្តែងទាំងប្រភេទរឿងភាគ រឿងដុំ ថតបទចម្រៀង និងការផ្សាយពាណិជ្ជកម្មផ្សេងៗ។ ដោយមិនត្រឹមតែជាតារាដែលមានឈ្មោះល្បី កញ្ញា  ស៊ីន  យូប៊ីន  ត្រូវគេស្គាល់ថាជាតារាដែលមានភាពជោគជ័យខ្លាំងលើការងារជំនួញផ្ទាល់ខ្លួនទាំងក្មងវ័យស្ទើរតែមិនគួរឱ្យជឿ។ ហើយថ្មីៗនេះផងដែរ អ្នកគាំទ្ររបស់កញ្ញា  ស៊ីន យូប៊ីន ហាក់ភ្ញាក់ផ្អើលជាខ្លាំងនូវជីវប្រវត្តិការសិក្សា ការងារ​​​ សិល្ប: និងកិច្ចការងារជំនួញថាពិតជាមិនធម្មតាឡើយ។ នេះបើយោងតាមរយៈ Page អ្នកគាំទ្ររបស់កញ្ញា ស៊ីន យូប៊ីន បានធ្វើការស្រាវជ្រាវពីជីវប្រវត្តិ ចំណង់ចំណូលចិត្ត និងការងារដែលកញ្ញាបានធ្វើកន្លងមក ដោយធ្វើការបង្ហោះតាមរយៈគណនីហ្វេសប៊ុកផេក ស្រលាញ់…

ត្រៀមខ្លួនទៅ   AEON Mall 3 ​បានផ្តើមសាងសង់ហើយ ដោយមានឈ្មោះជាផ្លូវការថា «ផ្សារទំនើប អ៉ីអនម៉លមានជ័យ»
សង្គម

ត្រៀមខ្លួនទៅ  AEON Mall 3 ​បានផ្តើមសាងសង់ហើយ ដោយមានឈ្មោះជាផ្លូវការថា «ផ្សារទំនើប អ៉ីអនម៉លមានជ័យ»

ដូចយើងដឹងហើយថា  ផ្សារទំនើបអេអនម៉ល  គឺជាផ្សារទំនើបស្តង់ដាជប៉ុន  ដែលជាផ្សារធំមួយបណ្តុំដោយហាងទំនិញចម្រុះ ហាងលក់សំលៀកបំពាក់ ហាងលក់សម្ភារៈប្រើប្រាស់ ភោជនីយដ្ឋាន រោងភាពយន្ត និងសេវាកម្មផ្សេងៗ ជាច្រើនទៀតដែលទទួលបានការគាំទ្រជាខ្លាំងពីប្រជាជនខ្មែរ ក្រោយពីបើកដំណើរការបាន  ២សាខាកន្លងមក។ ហើយកាលពីមួយរយៈមុននេះ  ក៏លេចលឺដំណឹងថា  ផ្លូវទំនើបអេអនម៉លសាខាទី៣ កំពុងតែរៀបនឹងដំណើរការសាងសង់ហើយ  ដែលស្ថិតនៅស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (តាមដងវិថី៦០ម៉ែត្រតែម្តង)។ ហើយនៅព្រឹកថ្ងៃទី០៧ តុលា ឆ្នាំ២០២០ នេះការដ្ឋាន ផ្សារទំនើប អ៉ីអនម៉លគម្រោង ទី៣ បានបើកសម្ពោធការដ្ឋានជាផ្លូវការហើយ ក្រោមការអញ្ជើញចូលរួមពី ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ…

ស្រៀវណាស់! បុរសម្នាក់បាក់ជើងពីរបីកំណាត់ព្រោះតែការលេងបាល់ទាត់ដាក់ទឹកចេញថ្លៃតារាង
កីទ្បាក្នុងស្រុក

ស្រៀវណាស់! បុរសម្នាក់បាក់ជើងពីរបីកំណាត់ព្រោះតែការលេងបាល់ទាត់ដាក់ទឹកចេញថ្លៃតារាង

បាត់ទាត់ជាប្រភេទកីឡាមួយដែលពេញនិយមជាងគេនៅក្នុងប្រទេសកម្ពុជាសម្រាប់បុរសៗលេងដើម្បីជាហាត់ប្រាណឬបង្កើតមិត្តភាពផ្សេងៗ។ ជាទូទៅសម្រាប់ការលេងបាល់ទាត់ក្នុងក្រុងភ្នំពេញនៅតាមតារាងបាល់ទាត់នានា ភាគច្រើនគឺជាការលេងកម្សាន្តក្រោយសម្រាកពីការងារ ការសិក្សា ឬ ការងារស៊ី ដើម្បីកាត់បន្ថយនូវភាពតានតឹងឱ្យបានស្រាកស្រាលខ្លះដោយមិនគិតច្រើន។ ហើយការលេងភាគច្រើនគឺតម្រូវឱ្យក្រុមចាញ់ជាអ្នកចេញថ្លៃជួលតារាងឬថ្លៃទឹកសុទ្ធដែលបានពិសារក្នុងកំឡុងពេលប្រកួតផងដែរ។ ស្រាប់តែពេលថ្មីៗនេះមាន Facebook Page ឈ្មោះ WinSport-កីឡា បានបង្ហោះថា “😱មិនគួរសោះគ្រាន់តែលេងដាក់ទឹក ចេញថ្លៃតារាង ទាត់គ្នាឡើងបាក់ជើងពីរបីកំណាត់ បានអីមកវិញ តើអ្នកណាជាអ្នកទទួលខុសត្រូវ? តើអ្នកមានវិប្បដិសារីដែរឬទេ ប្រសិនបើអ្នកជាអ្នកបង្ករឱ្យមនុស្សម្នាក់បាត់បង់ជើងម្ខាង? សូមប្រយ័ត្នផង⚠️” បញ្ជាក់ផងដែរថា បើសិនជាអ្នកចង់លេងបាត់ទាត់ឱ្យសប្បាយនិងបង្កើតនូវមិត្តភាពបានច្រើន សូមកុំយកការលេងកីឡាដើម្បីសុខភាពនេះ មកធ្វើជាសមរភូមិប្រយុទ្ធស៊ីសាច់ហត់ឈាមគ្នាអី វាមិនមែនជារឿងល្អទេ។ បើសិនជាសមាជិតក្នុងក្រុមរបស់អ្នកឬក្រុមគូប្រកួតរបស់អ្នកមានសមាជិកម្នាក់ត្រូវរបួសឬបាក់ជើងដូចខាងលើនេះ តើអ្នកមានវិប្បដិសារីដែរឬទេ? ដូច្នេះហើយសូមអ្នកដែលនិយមនិងចូលចិត្តលេងកីឡាបាល់ទាត់នេះ មេត្តាចេះយោគយល់និងអធ្យាស្រ័យឱ្យគ្នាក្នុងពេលកំពុងលេងផង។ កុំយកការចាញ់ចេញថ្លៃតារាងឬការចាញ់ចេញទឹកសុទ្ធបួនដប់ដបនេះជាការប្រកួតស៊ីសាច់ហត់ឈាមអី…

 សណ្ឋាគារប្រទេសថៃ ដែលតុបតែងរចនាបថប្រាសាទខ្មែរ បានចេញមុខសុំទោសប្រជាជនខ្មែរជាផ្លូវការ ដោយបញ្ជាក់ថាប្តីប្រពន្ធម្ចាស់សណ្ឋាគារនេះការពិតជាជនជាតិខ្មែរយើងសោះ
សង្គម

 សណ្ឋាគារប្រទេសថៃ ដែលតុបតែងរចនាបថប្រាសាទខ្មែរ បានចេញមុខសុំទោសប្រជាជនខ្មែរជាផ្លូវការ ដោយបញ្ជាក់ថាប្តីប្រពន្ធម្ចាស់សណ្ឋាគារនេះការពិតជាជនជាតិខ្មែរយើងសោះ

ថ្មីៗនេះសណ្ឋាគារមួយកន្លែងមានឈ្មោះថា Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃ បានធ្វើឱ្យប្រជាជនខ្មែរជាច្រើនសម្តែងការខឹងសម្បារជាខ្លាំង ព្រោះតែសណ្ឋាគារមួយនេះមានការយករចនាបថប្រាសាទខ្មែរតុបតែងរចនាសណ្ឋាគារ និងបន្ទប់សណ្ឋាគាររបស់ខ្លួន ហើយប្រជាជនខ្មែរជាច្រើនបានចោទប្រកាន់ថាជនជាតិថៃគឺជាចោរទៀតផង។ តែយ៉ាងណាតាមរយៈគណនីហ្វេសប៊ុក Sokmean Alexandra បានចេញមកបកស្រាយថា៖ «ហេតុអីចាំបាច់ប្រើពាក្យ “ចោរ” ខណៈដែលគេសរសេរ overview និង Room types ជាផ្លូវការសុទ្ធតែបញ្ជាក់ថា “Cambodia” និង “The Khmer Empire”??? តើម្នាក់ៗបានចូលមើលគេហទំព័ររបស់សណ្ឋាគារនេះឬនៅ? ប្រសិនបើជាប្រទេសផ្សេងធ្វើវាឡើង ទោះបីបានសុំ ឬ…