សណ្ឋាគារប្រទេសថៃ ដែលតុបតែងរចនាបថប្រាសាទខ្មែរ បានចេញមុខសុំទោសប្រជាជនខ្មែរជាផ្លូវការ ដោយបញ្ជាក់ថាប្តីប្រពន្ធម្ចាស់សណ្ឋាគារនេះការពិតជាជនជាតិខ្មែរយើងសោះ

 សណ្ឋាគារប្រទេសថៃ ដែលតុបតែងរចនាបថប្រាសាទខ្មែរ បានចេញមុខសុំទោសប្រជាជនខ្មែរជាផ្លូវការ ដោយបញ្ជាក់ថាប្តីប្រពន្ធម្ចាស់សណ្ឋាគារនេះការពិតជាជនជាតិខ្មែរយើងសោះ
ការផ្សាយពាណិជ្ជកម្ម

ថ្មីៗនេះសណ្ឋាគារមួយកន្លែងមានឈ្មោះថា Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃ បានធ្វើឱ្យប្រជាជនខ្មែរជាច្រើនសម្តែងការខឹងសម្បារជាខ្លាំង ព្រោះតែសណ្ឋាគារមួយនេះមានការយករចនាបថប្រាសាទខ្មែរតុបតែងរចនាសណ្ឋាគារ និងបន្ទប់សណ្ឋាគាររបស់ខ្លួន ហើយប្រជាជនខ្មែរជាច្រើនបានចោទប្រកាន់ថាជនជាតិថៃគឺជាចោរទៀតផង។

Beautiful Architecture On The Island Is Right On The Road
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តែយ៉ាងណាតាមរយៈគណនីហ្វេសប៊ុក Sokmean Alexandra បានចេញមកបកស្រាយថា៖ «ហេតុអីចាំបាច់ប្រើពាក្យ “ចោរ” ខណៈដែលគេសរសេរ overview និង Room types ជាផ្លូវការសុទ្ធតែបញ្ជាក់ថា “Cambodia” និង “The Khmer Empire”??? តើម្នាក់ៗបានចូលមើលគេហទំព័ររបស់សណ្ឋាគារនេះឬនៅ? ប្រសិនបើជាប្រទេសផ្សេងធ្វើវាឡើង ទោះបីបានសុំ ឬ មិនបានសុំសិទ្ធិពីក្រសួងពាក់ព័ន្ធ ក៏យើងនៅតែសាទរ មុខជាបង្ហោះថា “ចែករំលែកឲ្យកូនខ្មែរបានដឹង មោទនភាពជាតិដែលបរទេសយកប្រាសាទអង្គរវត្តខ្មែរ….” ។

ការផ្សាយពាណិជ្ជកម្ម
120232188_3552663708111323_1540341280911359125_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តែក្នុងករណីជាប្រទេសជិតខាង ថៃ ឬ វៀតណាម យើងបែរជាខឹងសម្បារទៅវិញ ចូលលក្ខណៈ Racism ។ បើគិតតាមផ្លូវវិជ្ជមាន យើងគួរមានមោទនភាពដែលបរទេសមិនថាជាតិសាសន៍ណាទេបានយកប្រាសាទយើងទៅបង្អួតពិភពលោក ហាក់ដូចជាជួយផ្សាយពាណិជ្ជកម្មទេសចរណ៍ដល់យើងដោយប្រយោល ។ សណ្ឋាគារបែបនេះមានភ្ញៀវគោលដៅជាជនបរទេស ដែលជាធម្មតាពួកគាត់មានចំណេះដឹងគ្រប់គ្រាន់ហើយចេះឆែក Google មើល ហើយថាប្រាសាទទាំងនេះជារបស់ប្រទេសណា មិនបាច់ភ័យខ្លាចពិភពលោកយល់ច្រឡំថាជារបស់ថៃនោះទេ ។

បើយើងស្អប់ខ្ពើមការសង់រូបសំណាកចម្លងតាមស្ថាបត្យកម្មពិភពលោកល្បីៗ យើងប្រហែលត្រូវស្អប់ខ្លួនឯងដែរហើយ ព្រោះនៅក្នុងប្រទេសយើងសព្វថ្ងៃក៏មានការចម្លងរូប London Tower Clock របស់អង់គ្លេស, Opera House របស់អូស្រ្តាលី, Eiffel Tower របស់បារាំង និង ខ្លោងទ្វារ Heaven Gate របស់កោះបាលី ឥណ្ឌូនេស៊ី ដែរ ដែលម្នាក់ៗពេញចិត្តនឹងទៅថតរូបលេងកម្សាន្ត ថតទាំង Pre-wedding ទៀត ទាញចំណូលចូលហោប៉ៅទាំងដែលមិនមែនជាស្ថាបត្យកម្មប្រទេសខ្លួនផង។ តើសរុបមកយើងស្អប់ concept រូបសំណាកអគារចម្លង (building replica) បែបនេះ ឬ គ្រាន់តែស្អប់ជាតិសាសន៍ហ្នឹង?

ការផ្សាយពាណិជ្ជកម្ម

មានជនបរទេសម្នាក់បានអះអាងថា ម្ចាស់សណ្ឋាគារនេះជាជនជាតិខ្មែរ (មើលរូបចុងក្រោយ) ។ បើពិតដូចនេះ យើងមិនវាយប្រហារគ្នាឯងដែលចង់លើកស្ទួយស្ថាបត្យកម្មជាតិ មិនខុសអីពីយើងច្រឡំខ្មែរសុរិន្ទថាជាថៃជេរគ្នាទីណាត់ទីណែងទៅហើយ?»។

Screen Shot 2020 10 05 At 9.57.37 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យ៉ាងណាមិញ រហូតដល់ថ្ងៃនេះ តាមរយៈសារព័ត៌មានបាងកកប៉ុស្ត ចេញផ្សាយថ្ងៃចន្ទ ទី ៥ តុលា ២០២០ បានឱ្យដឹងថាបន្ទាប់ពីមានការរិះគន់យ៉ាងច្រើនចំពោះការយករចនាបទខ្មែរទៅប្រើដោយសណ្ឋាគារនេះ ថ្នាក់ដឹកនាំសណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃបានធ្វើការសូមទោសប្រជាជនខ្មែរហើយដែលបានយករូបចម្លាក់ប្រាសាទខ្មែរមកដាក់លម្អនៅក្នុងទីកន្លែងរបស់ខ្លួន ដោយបញ្ជាក់ថាខ្លួនគ្រាន់តែចង់បង្ហាញពីភាពថ្កុំថ្កើងនៃអារ្យធម៌ខ្មែរតែប៉ុណ្ណោះ ។

ការផ្សាយពាណិជ្ជកម្ម
3769123
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួរឱ្យដឹងផងដែរថា  ការពិតទៅម្ចាស់សណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃ នេះ គឺជាប្តីប្រពន្ធសញ្ជាតិខ្មែរយើង៕

ប្រភព៖ Bangkokpost

ការផ្សាយពាណិជ្ជកម្ម
482bba2de7465a201f8c6ce571b67768
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
43d07f306734e81ed3dd28e99bddf995
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Photo4jpg
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម