សម្ដីមានន័យរបស់ឪពុកខ្ញុំ ពេលឃើញនំបុ័ងដុតខ្លោច ជាមួយនឹងស៊ុតចៀន

សម្ដីមានន័យរបស់ឪពុកខ្ញុំ ពេលឃើញនំបុ័ងដុតខ្លោច ជាមួយនឹងស៊ុតចៀន
ការផ្សាយពាណិជ្ជកម្ម

រឿងអប់រំ៖ សម្ដីឪពុកខ្ញុំ ពេលឃើញនំបុ័ងដុតខ្លោច ជាមួយនឹងស៊ុតចៀន

នៅល្ងាចមួយសម្រាប់អាហារពេលល្ងាច ប៉ុន្តែអាហារមួយពេលនេះ វាពិតជាសោះកក្រោះណាស់ ដែលម្ដាយរបស់ខ្ញុំបានរៀបចំសម្រាប់ឪពុករបស់ខ្ញុំ ពេលនោះខ្ញុំបានព្យាយាមចាំសង្កេតមើលថា តើឪពុករបស់ខ្ញុំនឹងនិយាយបែបណា ដែលឃើញអាហារពេលល្ងាចមួយពេលនោះសោះកក្រោះបែបហ្នឹង។ ភ្លាមៗ ឪពុករបស់ខ្ញុំពុំបាននិយាយអ្វីអំពីនំបុ័ងដុត និងស៊ុតចៀននោះឡើយ ផ្ទុយទៅវិញ គាត់បែរជាសួរខ្ញុំថា “ថ្ងៃនេះមួយថ្ងៃពេញនៅសាលារៀនយ៉ាងម៉េចដែរ?” … បន្ទាប់មកម្ដាយរបស់ខ្ញុំក៏សួរទៅឪពុកខ្ញុំវិញថា “យ៉ាងម៉េចដែរនំបុ័ង និងពងចៀននេះ?” ឪពុកខ្ញុំក៏និយាយថា “អត់អីទេ បងចូលចិត្ត”។

ការផ្សាយពាណិជ្ជកម្ម
121579650_749476842272452_4254986615044406503_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដល់ពេលយប់ចូលគេ ឪពុករបស់ខ្ញុំក៏បានថើបថ្ងាសខ្ញុំ និងនិយាយពាក្យថា “រាត្រីសួស្ដី” ខ្ញុំក៏មិនអស់ចិត្តនឹងរឿងអាហារពេលល្ងាចនោះសោះ ព្រោះគិតថា ឪពុកខ្ញុំញុំាវាបានយ៉ាងម៉េចដែរ? ខ្ញុំក៏បានសួរឪពុកខ្ញុំថា “ប៉ាពិតជាចូលចិត្តញុំានំបុ័ងខ្លោចចឹងមែនទេ? ពេលនោះឪពុកខ្ញុំក៏បានតប “គ្មានអ្នកណាចង់ញុំាទេ តែការដែលយើងនិយាយបែបនេះ ព្រោះម្ដាយរបស់កូនគាត់ពិតជាហត់នឿយពេញមួយថ្ងៃហើយ ហើយនៅត្រូវមករៀបចំអាហារឱ្យពួកយើងទៀត គាត់មិនបានត្អូញត្អែរអ្វីទាល់តែសោះ ដូច្នោះហើយ យើងមិនអាចនិយាយពាក្យមិនសមរម្យ ចំពោះទឹកចិត្តកាត់ដែរ … ចាំណាកូន! នំបុ័ងដុត ដ្បិតថាខ្លោចមែន តែវាមិនបានធ្វើឱ្យនរណាម្នាក់ឈឺចាប់ទេ តែបើយើងនិយាយសម្ដីមិនគប្បី បំបាក់ទឹកចិត្តអ្នកដែលខំចំណាយពេលធ្វើដើម្បីយើង ទើបជារឿងដែលធ្វើឱ្យគាត់ឈឺចាប់ និងតូចចិត្តជាខ្លាំង …!!!

632 05553951
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Breakfast Plate Sunny Side Up Fried Eggs Bacon Strips And Burnt Toast
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

#មនុស្សចុងក្រោយ #sadlife #Knongsrok

ការផ្សាយពាណិជ្ជកម្ម

ប្រែសម្រួល ៖ បរទេស

ការផ្សាយពាណិជ្ជកម្ម