ល្វតល្វន់អ្វីម្ល៉េះទេ! ព្រះនាងតូច នរោត្តម​​ ជេនណា សម្តែងរបាំ “រស្មីដួងច័ន្ទ”​ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ​(មានវីដេអូ)

ល្វតល្វន់អ្វីម្ល៉េះទេ! ព្រះនាងតូច នរោត្តម​​ ជេនណា សម្តែងរបាំ “រស្មីដួងច័ន្ទ”​  ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ​(មានវីដេអូ)
ការផ្សាយពាណិជ្ជកម្ម

ដើម្បីជាការអបអរព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និងសំពះព្រះខែ ដែលជាពិធីបុណ្យជាតិខ្មែរប្រារព្ធធ្វើជារៀងរាល់ឆ្នាំ​ព្រះនាងតូច នរោត្តម​ ជេនណា ដែលជាសែរាជវង្សដ៏មានសមត្ថភាពនៅក្នុងវិស័យសិល្បៈគ្រប់ទម្រង់​ ទ្រង់បានធ្វើការសម្តែងរបាំបុរាណខ្មែរមួយបទគឺ របាំ “រស្មីដួងច័ន្ទ” ដែលដកស្រង់ចេញពីវីដេអូរបស់សែលកាតអំពី “ព្រះរាជ​ពិធីបុណ្យអុំទូក”​ធ្វើឱ្យមហាជនសម្តែងក្តីកោតសរសើរជាខ្លាំងនូវកាយវិកាល្វតល្វន់ស័ក្តសម មិនចាញ់នាដកាអាជីពនោះឡើយ។

117113106_2836476366582177_2034712372686860367_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
120757753_2889749071254906_2605077028438559485_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 10 31 At 7.21.21 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 10 31 At 7.19.33 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការសម្តែងរបាំ​ដើម្បីអបអរពិធីបុណ្យអុំទូកនេះផងដែរ​ព្រះនាងតូច នរោត្តម​​ ជេនណា បានធ្វើការបង្ហោះផ្ទាល់នៅលើគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ព្រះនាងផ្ទាល់ ដោយបានរៀបរាប់បន្ថែមផងដែរថា៖ «យប់នេះ គឺជាយប់ ១៥កើត ខែកក្តិក ជាយប់ដែលព្រះច័ន្ទពេញបូរមី មានមណ្ឌលមូលពេញលេញ ភ្លឺជាងថ្ងៃណាៗទាំងអស់ 🌕 ហើយនាយប់នេះផងដែរ គឺជាពេលដែលបងប្អូនខ្មែរយើង សំពះព្រះខែ និងអកអំបុក ដើម្បីបួងសួងសុំក្តីសុខសួស្ដីពីព្រះច័ន្ទ តាមប្រពៃណី បុរាណព្រេងព្រឹទ្ធរបស់យើង ។ ដើម្បីអបអរថ្ងៃសំពះព្រះខែ សែលកាតសូមជូនរបាំ “រស្មីដួងច័ន្ទ”​ សម្តែងដោយព្រះនាងតូចជេនណា ដែលដកស្រង់ចេញពីវីដេអូរបស់សែលកាតអំពី “ព្រះរាជ​ពិធីបុណ្យអុំទូក”​»។

ការផ្សាយពាណិជ្ជកម្ម
123027037_200123008144685_2653360301338938881_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 10 31 At 8.11.02 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 10 31 At 7.23.30 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួរបញ្ជាក់ផងដែរថា ក្រោយពីការទស្សនាការសម្តែងរបស់ព្រះនាងតូចនរាត្តម​ ជេនណា ដែលមានវ័យត្រឹមតែ ៨ព្រះវស្សា មហាជន​ និងអ្នកគាំទ្រទាំងអស់កាន់តែលាន់មាត់សរសើរថាទ្រង់ពិតជាសែរាជវង្សដែលមានសមត្ថភាពពិតៗ មិនថាតែវិស័យចម្រៀង សម្តែង ក្បាច់រាំអន្តរជាតិ ថែមទាំងមិនភ្លេចឡើយនូវសិល្បៈវប្បធម៌ខ្មែរផងដែរ ដោយកន្លងមកព្រះនាងក៏បានបង្ហាញដែរថា ព្រះនាងបានធ្វើការហាត់ពត់លត់ដំសិក្សារៀនសូត្រនូវការសម្តែងសិល្បៈរបាំខ្មែរពីនាដកាអាជីពល្បីៗផងដែរ​ ទើបពេលនេះទ្រង់អាចសម្តែងបានយ៉ាងល្អឥតខ្ចោះស័ក្តសមនឹងទម្រង់មុខកាយវិការល្វតល្វន់គួរឱ្យសរសើរខ្លាំងមែនទែន។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូនៃការសម្តែងរបស់ព្រះនាងតូច នរោត្តម ជេនណា ដូចខាងក្រោមនេះ ៖

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2020 10 31 At 8.11.28 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 10 31 At 8.11.38 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការផ្សាយពាណិជ្ជកម្ម