លោកម៉ៅហាជី ហាក់ដូចជាប្រចណ្ឌកញ្ញាបាន មុន្នីល័ក្ខ ជាមួយលោកលី ណូរ៉ា ខ្លាំងលើសពីមិត្តភាពតារារួមទ្រនំ(មានវីឌីអូ)

លោកម៉ៅហាជី ហាក់ដូចជាប្រចណ្ឌកញ្ញាបាន មុន្នីល័ក្ខ ជាមួយលោកលី ណូរ៉ា ខ្លាំងលើសពីមិត្តភាពតារារួមទ្រនំ(មានវីឌីអូ)
ការផ្សាយពាណិជ្ជកម្ម

បែកធ្លាយស្នេហាក្រៅឆាករវាងលោក ម៉ៅ ហាជី ជាមួយកញ្ញា បាន មុន្នីល័ក្ខ នៅលើបណ្តាញសង្គមFacebook។

ក្រោយពីចេញបទចម្រៀងដែលមានចំណងជើងថា “នាងអើយ” ដោយមានសាច់រឿងតគ្នារវាងលោក ម៉ៅ ហាជី និង កញ្ញា បានមុន្នីល័ក្ខហើយ យើងសង្កេតឃើញថា លោក ម៉ៅ ហាជី និង កញ្ញា បាន មុន្នីល័ក្ខ ស្និតស្នាលគ្នាខ្លាំងលើសពីតារាចម្រៀងដែលច្រកក្រោមទ្រនំផលិតកម្មថោនតែមួយ។

ការផ្សាយពាណិជ្ជកម្ម
Photo_2020 11 13_13 33 56
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក ម៉ៅ ហាជី បានបង្ហោះនូវរូបភាពមួយសន្លឹកដោយកាន់ដៃគ្នាជាមួយនិងកញ្ញា បាន មុន្នីល័ក្ខ យ៉ាងស្អិតរមួតប្រៀបដូចជាគូស្នេហ៍ជាហេតុធ្វើឲ្យមហាជនទូទាំងប្រទេសមានការងើយឆ្ងល់ជាខ្លាំងព្រមទាំងចង់ដឹងថាលោកម៉ៅ ហាជី និង កញ្ញា បាន មុន្នីល័ក្ខ មានចំណងស្នេហាក្រោយឆាកពិតឬមិនពិត។

124192215_970067953403379_87158080469579599_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើយោងតាមការComment របស់លោក ម៉ៅ ហាជីនៅលើរូបភាពមួយសន្លឹកដែលកញ្ញា បាន មុន្នីល័ក្ខ បាន ShareពីការPostរបស់លោក លី ណូរ៉ា បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា តារាចម្រៀងទាំងពីរដួងនេះពិតជាមានទំនាក់ទំនងស្នេហាក្រៅឆាកពិតមែន ព្រោះតែការCommentរបស់លោក ម៉ៅ ហាជី ហាក់ប្រចណ្ឌ កញ្ញា បាន មុន្នីល័ក្ខ ជាមួយលោក លី ណូរ៉ា ខ្លាំងតែម្តង។

ការផ្សាយពាណិជ្ជកម្ម
Photo_2020 11 13_13 18 52 (2)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Photo_2020 11 13_13 18 52
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចង់ដឹងថាកាន់តែច្បាស់ថាបទចម្រៀងដែលសម្តែងរួមគ្នា និង បង្កើតជាចំងល់រឿងស្នេហាក្រៅឆាករបស់តារាចម្រៀងទាំងពីរដួងនេះ មានមនោសច្ចេតនាខ្លាំងយ៉ាងណានោះ

សូមទស្សនាវីឌីអូខាងក្រោម៖

ការផ្សាយពាណិជ្ជកម្ម
  • នាងអើយ (កញ្ញា បាន មុន្នីល័ក្ខ)

ការផ្សាយពាណិជ្ជកម្ម
  • នាងអើយ (លោក ម៉ៅ ហាជី)

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម