
មកដឹងពីអត្ថន័យស្រូវពន្លៃ ដែលគេចំណាំរៀបជាស្បៀងជូនសពទៅកាន់សុគតិភព
រាល់ពេលមានអ្នកចែកឋាន មានពិធីជាច្រើនដែលត្រូវរៀបចំ ដោយក្នុងនោះ គេក៏បានរៀបចំគ្រឿងប្រដាប់ប្រដា ជូនចំពោះ សព ដែលចែកឋានទៅជាស្បៀងទៅកាន់សុគតិភពផងដែរ ដោយចាស់បុរាណឱ្យឈ្មោះថា « ស្រូវពន្លៃ » ។ « ស្រូវពន្លៃ » ដែលរៀបចំរណ្តាប់ជាច្រើននេះ សុទ្ធតែមានអត្ថន័យដែលអ្នកមិនទាន់ដឹងដូចជា ៖ – អង្ករ ៖ តំណាងអោយស្បៀង ធ្វើដំណើរទៅឆ្ងាយ – ទៀន ៖ សម្រាប់បំភ្លឺទៅឆ្ងាយ – ដូង ៖ តំណាងទឹកភ្លោះម្ដាយ អ្នកមានគុណ…











