តាមក្បួនហោរាសាស្រ្តបានឲ្យដឹងថា នៅខែខ្មោច (ខែសែនក្បាលទឹក) តាមតំណមគេមិនឲ្យអ្នកកើតឆ្នាំទាំង ៥ នេះចេញដើរយប់នោះទេ ពោលនិយាយពីចន្លោះម៉ោងដល់រំលងអាធ្រាត្រ។ ដោយសារតាមជំនឿ វាអាចប៉ះពាល់នាំឲ្យមនុស្សនោះធ្លាក់យីអ៊ុន ហើយមានវិញ្ញាណមិនល្អដើរតាម៖
អ្នកកើតឆ្នាំជូត (កណ្តុរ)

ចន្លោះម៉ោង ២៣-១ ទាបភ្លឺ សម្រាប់អ្នកកើតឆ្នាំជូត ជាម៉ោងមិនល្អ ដែលអាចនាំឲ្យកើតរឿងរ៉ាវអាក្រក់ដល់ជីវិត។ ពួកគេអាចទទួលរងការបៀតបៀនពីវិញ្ញាណបិសាចនៅខាងក្រៅ។ ដើម្បីចៀសវាងសំណាងអាក្រក់ អ្នកចាំបាច់ត្រូវតែនៅផ្ទះ មិនត្រូវចេញទៅក្រៅម៉ោងអំបាលហ្នឹងឡើយ។
អ្នកកើតឆ្នាំខាល (ខ្លា)
អ្នកដែលកើតឆ្នាំខាល ហើយបើកើតចំកំឡុងខែកក្កដា-សីហានេះទៀត គឺកាន់តែអាចទទួលរងផលអាក្រក់ច្រើនជាងឆ្នាំដទៃ។ នៅខែនេះពួកគេងាយនឹងមានអារម្មណ៍ឆេវឆាវ មានការអាក់អន់ចិត្ត ហើយនៅខាងក្រៅគួបផ្សំនឹងអាចមានវិញ្ញាណតាមលងបន្លាចផង នោះងាយប្រឈមឲ្យពួកគេជួបគ្រោះមិនល្អ។
អ្នកកើតឆ្នាំជូត (កុរ)

ចន្លោះម៉ោង ២១ ដល់ ២៣:០០ យប់ គឺជាម៉ោងឆុងអាក្រក់បំផុតដល់អ្នកកើតឆ្នាំកុរ។ ពួកគេប្រឈមនឹងមានបញ្ហាសុខភាព ឬប៉ះពាល់តាមរយៈការបៀតបៀនពីវិញ្ញាណអាក្រក់នៅខាងក្រៅ។ ដូច្នេះនៅខែខ្មោច អ្នកគួរតែនៅផ្ទះរៀងរាល់យប់។
អ្នកកើតឆ្នាំម្សាញ់ (ពស់) និងមមី (សេះ)

អ្នកកើតកើតឆ្នាំពស់ និងឆ្នាំមមីក៏ដូចគ្នាដែរ ជាពិសេសសម្រាប់ចំណងអាពាហ៍ពិពាហ៍ត្រូវមានការអត់ធ្មត់ និងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះអាចមានការខ្វែងគំនិតគ្នា នាំឲ្យបែកបាក់គ្នាយ៉ាងងាយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

