ថ្ងៃនេះជាថ្ងៃល្អ ទី ០៨ ខែ ០៨ ឆ្នាំ ២០២២ ហើយតាមយីអ៊ុនម្ចាស់ឆ្នាំ ៣ ដែលចិនសែទស្សន៍ទាយ បានឃើញថាមានការឡើងខ្លាំង ជួបង៉ូវហេង ដូចបានសំណាងគូសំណាង មានលទ្ធភាពអាចរកបានទ្រព្យធំចូលផ្ទះ ពីថ្ងៃនេះ តទៅប៉ុន្មានសប្តាហ៍ខាងមុខ៖
អ្នកកើតឆ្នាំរកា – មាន់

ជាមនុស្សចូលចិត្តសេរីភាព មិនចូលចិត្តការកៀបសង្កត់ ហើយរាល់កិច្ចការងារអ្វី ស៊ូធ្វើវាដោយខ្លួនឯង មិនចូលចិត្តមានកម្លាំងច្រើនមកផ្តុំជួយឡើយ។ យ៉ាងណាមនុស្សនេះ ក៏មានពេលវេលាខ្លះចេះបត់បែនបានយ៉ាងល្អ ទើបនាំឲ្យប្រទះបញ្ហាតិច ហើយសំណាងកើតច្រើន។
ក្នុងឱកាសថ្ងៃគូ ខែគូ ឆ្នាំគូនេះតទៅមុខ មាន់នឹងរងាវឡើងហើយ ដោយគុណសម្បត្តិនឹងកើតមានឡើង នាំឲ្យអ្នកធំ អ្នកខ្ពស់ជាងខ្លួនមើលឃើញពីការខិតខំ ហើយផ្តល់អំណោយជារថយន្តជាផ្ទះ។ ដោយឡែកបើអ្នក ជាអ្នកប្រកបរបររកស៊ីក៏នឹងបានលុយចំណេញចូលគុណ ជា ៣ ជា ៤ ជាប់ៗគ្នាប៉ុន្មានថ្ងៃ ពោលជោគវាសនាហោះឡើងខ្ពស់ ដូចខ្លែងដាច់ខ្សែក្នុងខ្យល់។
អ្នកកើតឆ្នាំច – ឆ្កែ

ជាមនុស្សឈ្លាសវៃ រហ័ស ហើយតែងព្យាយាមអស់សមត្ថភាពលើកិច្ចការងារទាំងឡាយ។ ឧបសគ្គចំពោះមុខ មិនខ្លាចនឹងដោះទេ ហើយក៏មិនចេះដើរគេចដូចឆ្នាំឯទៀតដែរ។ មនុស្សនេះ ចេះសម្របខ្លួននឹងការលំបាក ហើយតែងលើកទឹកចិត្តខ្លួនឯងឲ្យបន្តទៅមុខជានិច្ច។
នៅរយៈពេលខាងមុខ រាប់ចាប់ពីថ្ងៃទី ០៨/០៨ តទៅ គុណភាពជីវិតម្ចាស់ឆ្នាំច នឹងដូចដុះផ្លែដុះផ្កាកើតចេញជាលាភសំណាងផ្ទួនៗ ល្មមនឹងខ្លួនឯងភ្ញាក់ខ្លួនឯងដែរ ថាហេតុអ្វីពេលត្រូវសំណាង ក៏សំណាងចូលមកច្រើនដល់ម្លឹង។ យ៉ាងណាកុំមានការភ្ញាក់ផ្អើលខ្លាំងអី ព្រោះនេះក៏វាតបនឹងការខិតខំរបស់អ្នកជាយូរមកហើយដែរ ដូច្នេះរីករាយនឹងទទួលយកវាចុះ។
អ្នកកើតឆ្នាំកុរ – ជ្រូក

ជីវិតលុយកាក់ ជីវិតគូគាប់ភ្ជាប់និស្ស័យ បានល្អដូចសេចក្តីប្រាថ្នា ចារទៅទិសវិជ្ជមានជាប់ជានិច្ច ចាប់ពីកំឡុងថ្ងៃទី ០៨/០៨ នេះតទៅមុខ។ ទុក្ខទាំងឡាយ ដែលម្ចាស់ឆ្នាំកុរ បានប្រទះ ក៏រះក្លាយជាសុខ ហើយប្រមូលបានផលសំណាង អាចមានលុយអភិវឌ្ឍហាង កន្លែងរកស៊ីថ្មីបន្ថែម។ រីឯអ្នកប្រកបការងារ មានតួនាទីច្បាស់លាស់ ក៏នឹងអាចឡើងឋានៈនៅចន្លោះពេលនេះដូចគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

