ចន្លោះពីថ្ងៃទី ១០,១១ និង ១២ សីហា ចំថ្ងៃសីលខាងមុខ តាមហោរាសាស្រ្តទស្សន៍ទាយថា ម្ចាស់ឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងមានជោគជតារាសីឡើងខ្ពស់ ប្រៀបដូចគ្រាប់ខ្សាច់នៃលាភ រៀបចូលជាជួរ មកក្នុងជីវិត៖
អ្នកកើតឆ្នាំកុរ – ជ្រូក

ជាមនុស្សដែលមានចរិតឧស្សាហ៍ព្យាយាម មិនថាជីវិតប្រែប្រួលយ៉ាងណា មនុស្សនេះតែងតែប្រើប្រាស់បេះដូង និងខួរក្បាលដើរទន្ទឹមគ្នា ទើបនាំឲ្យជីវិតពួកគេ មិនងាយនឹងបង្កើតកំហុស ឬវិប្បដិសារីក្នុងជីវិតឡើយ។
ក្រោយម៉ោង ០០ ចូលថ្ងៃទី ១២ សីហាខាងមុខ ជីវិតអ្នកនឹងដូចត្រូវបានគេបត់ ១៨០ ដឺក្រេ ដោយរឿងធ្លាប់តែលំបាក ប្រែមកក្លាយជារឿងរីករាយ បញ្ហាប្រែមកជាទ្រព្យ។ រឿងរ៉ាវដែលអ្នកប៉ងប្រាថ្នាក៏កើតជាផ្លែផ្កាត្រឹមតែរយៈពេលខ្លីខាងមុខ។
អ្នកកើតឆ្នាំរកា – មាន់

ជាមនុស្សដែលតែងតែប្រកាន់ខ្ជាប់ការគិតបែបសុទិដ្ឋិនិយម និងមានភាពជឿជាក់ក្នុងជីវិត។ បើទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ពួកគេតែងតែមានភាពក្លាហានជានិច្ច ក្នុងការបោះជំហានទៅមុខ។
អ្នកកើតឆ្នាំរកា តាមហោរាសាស្រ្តទាយមកថា នៅពេលខាងមុខ ចន្លោះថ្ងៃពុធ ព្រហស្បតិ៍ សុក្រ មនុស្សនេះ នឹងជោគជ័យខ្លាំង បើជាមន្រ្តី នោះនឹងអាចឡើងឋានៈថែមទៀត។ បើមានអាជីពអ្វីមួយក្នុងដៃ នោះក៏នឹងឃើញផ្លែផ្កាធំ រីឯស្នេហាក៏នឹងរីករាយ ពោរពេញដោយក្តីសុខយ៉ាងពេញលេញផងដែរ។
អ្នកកើតឆ្នាំមមី – សេះ

អ្នកដែលកើតឆ្នាំមមី តែងតែមានចរិតស្លូតបូត និងចិត្តល្អ ហើយក៏រមែងមានគេស្រលាញ់រាប់អានច្រើន និងមានមនុស្សតាមជួយជ្រោមជ្រែងជានិច្ចផងដែរ។ បើធៀបនឹងរាសីនៃម្ចាស់ឆ្នាំដទៃ ដ្បិតបើម្ចាស់ឆ្នាំសេះ អាចថាជួបឧបសគ្គច្រើន តែក៏តែងមានគេចាំជួយទាន់ពេលជារឿយៗ។
ក្នុងពេលខាងមុខនេះ រាប់ពីថ្ងៃទី ១០, ១១ និង ១២ សីហា ម្ចាស់ឆ្នាំមមី នឹងទទួលបានលាភសំណាង លុយកាក់ហូរចូលដូចទឹក។ សម្រាប់ម្ចាស់អាជីវកម្មធំ នឹងទទួលបានកុងត្រាកិច្ចសន្យា អាចបង្កើតផលចំណេញ និងចំណូលជាច្រើន ហួសពីការរំពឹងទុក។ ឱកាសសារនេះ អ្នកមិនគួរមើលរំលងឡើយ ហើយចាប់យកវាឲ្យបានល្អផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

