នៅចន្លោះថ្ងៃទី ១០ ដល់ ២០ សីហា ពោលចំពាក់កណ្តាលខែ នៃទំព័រធំទី ៨ នេះ ជោគជតារាសីម្ចាស់ឆ្នាំទាំង ៤ ដូច Knongsrok បង្ហាញខាងក្រោម នឹងមានការឡើងខ្ពស់ត្រដែត ល្អទាំងទ្រព្យ ល្អទាំងគូគាប់និស្ស័យ រាប់បានជាជីវិតដ៏ពេញលេញមួយ៖
អ្នកកើតឆ្នាំមមី – សេះ

ជាមហាឆ្នាំសំណាងបំផុតមួយ ក្នុងចំណោមឆ្នាំទាំង ៤ បើតាមការទស្សន៍ទាយរបស់ហោរាសាស្រ្ត នៅចន្លោះថ្ងៃ ១០ ដល់ ២០ សីហា។ សំណាងនឹងបង្ហាញខ្លួន អរគុណចំពោះអំពើល្អកន្លងមក ហើយពេលវេលានេះ មានឱកាសល្អច្រើនរំលេចមកក្នុងជីវិត។
រីឯបញ្ហាទាំងឡាយ ដូចគេបាំងស្រាប់តែពួនបាត់ស្រមោលឆឹង មិនឲ្យអ្នកមានការកើតទុក្ខ ខ្វល់ខ្វាយចិត្តអ្វីទៀតឡើយ។ ពេលវេលានេះ បើអាចបណ្តាក់ទុនលើវិស័យអចលនទ្រព្យគឺជាពេលល្អ ក្នុងការកើបផលចំណេញគុណដង ប្រសិនជាអ្នកមានផ្តើម គួរតែធ្វើវា ព្រោះជាពេលល្អសម្រាប់ម្ចាស់ឆ្នាំមមី។
អ្នកកើតឆ្នាំកុរ – ជ្រូក

មនុស្សនេះ អត់ងាយចាញ់កលនរណាទេ ហើយជាមនុស្សមិនចេះលោភលន់ មិនឈ្លក់វង្វេងនឹងទ្រព្យ។ បើមានក៏ចេះចែករំលែក ព្រោះចូលចិត្តឃើញអ្នកដទៃបានសុខដូចជាខ្លួនដែរ។
សំណាងរត់ចូលជាជួរតម្រង់មករកម្ចាស់ឆ្នាំកុរ នៅខណៈពាក់កណ្តាលខែសីហា ចន្លោះ ១០ ថ្ងៃដូចរាប់ពីខាងលើ។ ពេលវេលានេះ ជាពេលកើបលុយពេញកាបូប ពេញហោប៉ៅ ហើយអាចមានលាភរំលេចឡើងនឹកស្មានមិនដល់ទៀតផង។
អ្នកកើតឆ្នាំឆ្លូវ – គោ

ជាមនុស្សដែលតែងតែនិយាយតិច ធ្វើច្រើន មិនសូវខ្វល់ពីសកម្មភាពមនុស្សជុំវិញខ្លួន តែបើឃើញអ្នកដទៃជួបទុក្ខ មនុស្សនេះ អត់ចេះឈរឱបដៃមើលឡើយ។ ឆ្នាំខាល ឆ្លូវ ថោះ រោង មមី មមែជាដើមនេះ សុទ្ធជាមនុស្សមានទឹកចិត្តល្អ និងមានចិត្តបុណ្យឆាប់អាណិតគេតាំងពីកំណើត។
នៅរយៈពេល ១០ ថ្ងៃខាងមុខ រាល់ទុក្ខទាំងឡាយ នឹងត្រូវបានគេស្រាយ ហើយក៏ផ្លាស់មកវិញ នូវភាពរលូនក្នុងរឿងរ៉ាវទ្រព្យសម្បត្តិ សេចក្តីស្នេហា និងសុខភាពរាងកាយ ក៏ល្អដូចព្រះប្រទានពរឲ្យ។
អ្នកកើតឆ្នាំមមែ – ពពែ

មានសំណាងបង្កប់ធំមួយ នៅចន្លោះថ្ងៃទី ១០ ដល់ ២០ សីហា ហើយតាមថាពេលវេលាសំណាងរបស់ម្ចាស់ឆ្នាំមមែ នឹងអូសបន្លាយដល់ចុងខែកញ្ញាឯណោះ។ សុភមង្គលនឹងចូលមកដល់ជាបន្តបន្ទាប់ ទាំងផ្លូវកាយនិងផ្លូវចិត្ត ហើយអាចមានញាតិមិត្តជិតឆ្ងាយមកលេង មកជួបជុំបង្កើនភាពសប្បាយរីករាយឥតឧបមា នាចន្លោះពេលខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

