
ចាប់ពីថ្ងៃ ០៨/០៨/២២ តទៅ ង៉ូវហេងម្ចាស់ឆ្នាំ ៣ សំណាងគូសំណាង រកបានឡានបានផ្ទះថ្មី
ថ្ងៃនេះជាថ្ងៃល្អ ទី ០៨ ខែ ០៨ ឆ្នាំ ២០២២ ហើយតាមយីអ៊ុនម្ចាស់ឆ្នាំ ៣ ដែលចិនសែទស្សន៍ទាយ បានឃើញថាមានការឡើងខ្លាំង ជួបង៉ូវហេង ដូចបានសំណាងគូសំណាង មានលទ្ធភាពអាចរកបានទ្រព្យធំចូលផ្ទះ ពីថ្ងៃនេះ តទៅប៉ុន្មានសប្តាហ៍ខាងមុខ៖ អ្នកកើតឆ្នាំរកា – មាន់ ជាមនុស្សចូលចិត្តសេរីភាព មិនចូលចិត្តការកៀបសង្កត់ ហើយរាល់កិច្ចការងារអ្វី ស៊ូធ្វើវាដោយខ្លួនឯង មិនចូលចិត្តមានកម្លាំងច្រើនមកផ្តុំជួយឡើយ។ យ៉ាងណាមនុស្សនេះ ក៏មានពេលវេលាខ្លះចេះបត់បែនបានយ៉ាងល្អ ទើបនាំឲ្យប្រទះបញ្ហាតិច ហើយសំណាងកើតច្រើន។ ក្នុងឱកាសថ្ងៃគូ ខែគូ ឆ្នាំគូនេះតទៅមុខ មាន់នឹងរងាវឡើងហើយ…











