តាមរយៈបាល់គ្រីស្ទាល់ទាំង ៣ ដែលមានដូចបង្ហាញក្នុងរូបភាព តើអ្នកពេញចិត្តបាល់គ្រីស្ទាល់មួយជាងគេ? ចម្លើយរបស់អ្នក យើងអាចបង្ហាញបានថា ជីវិតអ្នកនៅចុងខែសីហាខាងមុខ នឹងអាចជួបរឿងរ៉ាវអ្វី៖
បាល់គ្រីស្ទាល់ទី ១

មានដំណឹងល្អកំពុងរង់ចាំអ្នកនៅពេលពេលខាងមុខនេះ ពោលជារឿងវិជ្ជមានសម្រាប់ជីវិតដែលអ្នកគួរតែទទួលបាន។ អ្នកមានគោលដៅហើយ តែការខិតខំប្រឹងប្រែងរបស់អ្នក មិនទាន់អាចឈានដល់ចំណុចនឹងសម្រេចវាបានទេ តែសំណាងបានចូលមកដល់ហើយ វានឹងជួយជ្រោមជ្រែងអ្នកឲ្យឆ្ពោះទៅគោលដៅដែលអ្នកសម្លឹងឃើញពិតប្រាកដ។
បើសំណាងនោះមកដល់កាលណា ក៏ឆ្លៀតពេលវេលានេះ ក្តោបក្តាប់វាឲ្យបានល្អផង ហើយចូរទាញយកប្រយោជណ៍ពិត និងសន្សំទុកសម្រាប់ពេលអនាគត ហើយចូរកុំចាយខ្ជះខ្ជាយពេកអី។
បាល់គ្រីស្ទាល់ទី ២

អ្នកត្រូវមានការប្រុងប្រយ័ត្នបន្តិច ហើយចូរកុំអាក់អន់ចិត្តដែលអ្នកទទួលបានសារមួយនេះ។ ប៉ុន្តែគួរគិតថាវាជារឿងល្អទៅវិញ ដែលបានដាស់តឿនឲ្យអ្នកមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះផ្លូវដែលអ្នកដើរ បម្រុងនឹងជួបបញ្ហាហើយ។
យ៉ាងណាសូមកុំបោះបង់ ការខិតខំរបស់អ្នកច្រើនខែមកនេះ នឹងតបស្នងមកវិញនូវគុណតម្លៃនៃជោគជ័យពិតដែលអ្នកសក្ដិសមនឹងទទួលបាន បន្ទាប់ពីគ្រោះតូចមួយ។
បាល់គ្រីស្ទាល់ទី ៣

កុំបោះបង់ការងារឬការខិតខំក្នុងវិស័យណាមួយរបស់អ្នក ព្រោះអ្នកនឹងទទួលបានផលមកវិញឆាប់ៗនេះ។ វាអាចជាពិបាកបន្តិចនៅដំណាក់កាលដំបូង តែយើងហ៊ានថា ត្រឹមរយៈពេល ៣ ខែយ៉ាងយូរ ស្ថានភាពនោះនឹងមានការប្រែប្រួល ហើយបញ្ហាឬរឿងរ៉ាវមិនល្អនឹងត្រូវជៀសឆ្ងាយ ហើយសាយមកវិញនូវរឿងល្អសម្រាប់ជីវិតអ្នកជាក់ជាមិនខាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

