
ពីក្មេងកាន់តែជួបការលំបាក ចាស់ទៅម្ចាស់ឆ្នាំទាំង ៣ កាន់តែមានលាភសំណាងខ្ពស់
បើទោះបីជាមនុស្សដែលកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម គ្រានៅវ័យក្មេង ជាវ័យគេកំពុងសប្បាយ តែពួកគេបែរជាឆ្លងកាត់ឧបសគ្គ រឿងរ៉ាវលំបាកជាច្រើន តែនេះក៏កុំមានការតូចចិត្តនឹងវាសនាអី ព្រោះតាមជើងលេខ អ្នកនឹងទទួលបានលាភសំណាងខ្ពស់ជាងម្ចាស់ឆ្នាំណាទាំងអស់នៅពេលចាស់ទៅ៖ អ្នកកើតឆ្នាំឆ្លូវ – គោ ម្ចាស់ឆ្នាំឆ្លូវ រមែងត្រូវបានគេនិយមលើកឡើងតគ្នា ថាជាមនុស្សឧស្សាហ៍ព្យាយាម ហើយធ្វើអ្វី គឺធ្វើអស់ពីសមត្ថភាព មិនចេះលាក់ទេ ទៀតសោតក៏មានទេពកោសល្យអំណោយទានពីធម្មជាតិផងដែរ។ ក៏ប៉ុន្តែម្ចាស់ឆ្នាំគោ ហាក់មិនសូវពូកែខាងទំនាក់ទំនង ជាហេតុនាំឲ្យពេលខ្លះ ពួកគេបាត់បង់ឱកាស ដ្បិតបើមានសមត្ថភាពក៏ដោយ។ ចំណុចនេះ ជួនខ្លះ ពិបាកនឹងធ្វើឲ្យថ្នាក់លើ ឬអ្នកខ្ពស់ជាងខ្លួនមើលឃើញពីការខិតខំបន្តិច ជាហេតុនាំឲ្យទាមទារពេលវេលាយូរ។ តែយ៉ាងណាចូលដល់វ័យរាងចំណាស់បន្តិច ផុតស្រករយុវជន…











