ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

42
មិត្តអ្នកអាន

តេស្តចិត្តសាស្រ្តងាយៗ របៀបដែលអ្នកកាន់ទូរស័ព្ទក៏អាចបង្ហាញថាអ្នកជាមនុស្សបែបណាបានដែរ

សព្វថ្ងៃនេះ នរណាៗក៏តែងមានទូរស័ព្ទទំនើបកាន់ជាប់នឹងដៃដែរ និយាយរួមគឺខ្វះមិនបានតែម្តង។ យ៉ាងណាមិញ របៀបដែលអ្នកកាន់ទូរស័ព្ទលេងរាល់ថ្ងៃក៏អាចបង្ហាញអំពីអត្តចរិតរបស់អ្នកបានដែរ៖ ទី១ អ្នកគឺជាបុគ្គលដែលមានភាពរឹងមាំនិងមានការចងចាំខ្ពស់។ អ្នកមានទំនួលខុសត្រូវខ្ពស់ មហិច្ចតាធំធេងនិងពូកែបត់បែន។ អ្នកតែងនាំភាពសប្បាយរីករាយដល់មនុស្សជុំវិញខ្លួននិងគេតែងរំពឹងទៅលើ។ សម្រាប់សេចក្តីស្នេហាវិញ អ្នកមានការលះបង់ខ្ពស់និងហ៊ានធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់មនុស្សដែលខ្លួនស្រលាញ់។ ទី២ អ្នកគឺជាបុគ្គលដែលសម្បូរទៅដោយភាពស្រមើស្រមៃ ចូលចិត្តជួយអ្នកដ៏ទៃនិងមានញាណខ្ពស់។ អ្នកជាមនុស្សដែលស្វាហាប់ រស់រវើកនិងចូលចិត្តភាពផ្សងព្រេង។ អ្នកឲ្យតម្លៃទៅលើភាពស្មោះត្រង់ដូចនេះ អ្នកមិនចូលចិត្តមនុស្សដែលបាតដៃខ្នងដៃឬពោលពាក្យមុសានោះទេ។ សម្រាប់សេចក្តីស្នេហាវិញ អ្នកខ្វល់ពីអារម្មណ៍ខ្លួនឯងច្រើនប៉ុន្តែមិនមែនបានន័យថាអ្នកជាមនុស្សអាត្មានិយមនោះទេ។ ទី៣ អ្នកគឺជាមនុស្សដែលមានភាពច្នៃប្រឌិត ចិត្តបាន ឆ្លាតវៃនិងពោរពេញទៅដោយទំនុកចិត្តលើខ្លួនឯង។ អ្នកតែងពុះពារ ជំនះរាល់ឧបសគ្គដែលកើតមានចំពោះមុខជាមួយនឹងយុទ្ធសាស្រ្តយ៉ាងបុិនប្រសព្វ។ សម្រាប់សេចក្តីស្នេហាវិញ អ្នកខ្លាចបំផុតគឺភាពឯកោដែលជាហេតុនាំឲ្យអ្នកផ្តល់អាទិភាពដល់ដៃគូអ្នកលើសលប់ពេករហូតលែងសូវខ្វល់ពីខ្លួនឯង។ ទី៤ អ្នកគឺជាមនុស្សដែលឈ្លាសវៃនិងមានបម្រុងប្រយ័ត្នខ្ពស់។ អ្នកតែងភ្ជាប់អារម្មណ៍អ្នកជាមួយនឹងអ្វីៗជុំវិញខ្លួននិងមិនសូវមាត់កប៉ុន្មានទេ។…

Nnb
សង្គម

កុំ​ដាំ​ចង្កឹះ​ចូល​ចាន​បាយ កុំ​ថត​រូប​ពេល​យប់ តំណម ៥ ពី​ចាស់​បុរាណ​មិន​ត្រូវ​ប្រមាថ​ដាច់​ខាត

តាម​ដំណាល​ពី​ចាស់​បុរាណ​តែងតែ​ប្រាប់​ជា​រឿយៗ នៅ​រឿងរ៉ាវ​ដែល​គួរ​ធ្វើ​ដើម្បី​ទទួល​បាន​ជោគជតា​ល្អ​ក្នុង​ជីវិត និង​រឿង​ដែល​មិន​គួរ​ធ្វើ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​វិញ្ញាណ​អាក្រក់​មក​តាម​លង​បន្លាច ក៏​ដូច​ជា​នាំ​ភាព​ភិតភ័យ​មក​កាន់​អ្នក។ ខាង​ក្រោម​យើង​បង្ហាញ​ពី​តំណម​ទាំង ៥ ដែល​អ្នក​ត្រូវ​តែ​គោរព​អនុវត្ត​តាម មិន​អាច​ប្រមាថ​បាន​ឡើយ៖ ១) ពេល​ទទួល​ទាន​បាយ កុំ​ដាំ​បញ្ឈរ​ចង្កឹះ​ចូល​ចាន​បាយ ហាម​ផ្តាច់​កុំ​ដោត​ចង្កឹះ​ឲ្យ​បញ្ឈរ​ចូល​ចាន​បាយ ព្រោះ​នេះ​ជា​ពិធី​សាសនា​ដែល​គេ​ធ្វើ​ដើម្បី​បូជា​និង​ថ្វាយ​បង្គំ​ដល់​មនុស្ស​ស្លាប់ បែប​នេះ​អ្នក​ត្រូវ​តែ​ជៀស ដើម្បី​ឲ្យ​កុំ​អារក្ស​អ្នកតា​មាន​ការ​យល់​ភ័ន្តច្រឡំ។ ២) ពេល​ទៅ​សួរសុខទុក្ខ​អ្នក​មាន​ជំងឺ ​កុំ​យក​ផ្លែ​ព័រ​ទៅ​សួរសុខទុក្ខ​អ្នក​ជំងឺ​ឲ្យ​សោះ ព្រោះ​វា​និមិត្តសញ្ញា​នៃ​ការ​ស្លាប់​និង​បែកបាក់ ហើយ​កុំ​យក​ផ្កា​ក្រហម​ទៅ​ឲ្យ​ពួក​គេ​ឲ្យ​សោះ ព្រោះ​តំណាង​ឲ្យ​ឈាម។ ពណ៌​ល្អ​បំផុត​សម្រាប់​យក​ទៅ​មន្ទីរ​ពេទ្យ​មាន​តែ​ពណ៌​ស​និង​លឿង ហើយ​ឲ្យ​អ្វី​ក៏​កុំ​ឲ្យ​នៅ​បរិមាណ​ចំនួន ៤ ព្រោះ​លេខ ៤ ជា​លេខ “ស្លាប់”។ ៣) កុំ​ព្យួរ​ឧបករណ៍​បន្ទរ​ខ្យល់ កុំ​ដាក់​ឧបករណ៍​បន្ទរ​ខ្យល់​ក្នុង​បន្ទប់​គេង…

Ttr
ប្លែកៗ

តើ​ជា​ឆ្នាំ​របស់​នរណា​ខ្លះ? អ្នក​កើត​ឆ្នាំ​ ៣ នេះ ត្រៀម​ស្វាគមន៍​ទ្រព្យ​ធំ​ចូល​ផ្ទះ ​កំឡុង​ពេល ៣ ខែ​បន្ទាប់

សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ នេះ ទន្ទឹម​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ហើយ ទៀត​សោត​ក៏​ដល់​ពេលវេលា​ដែល​ពួក​គេ​ត្រូវ​ទទួល​យក​លាភ​សំណាង និង​ទ្រព្យ​ដ៏​ធំ​ផង​ដែរ​នា​រយៈ​ពេល​ ៣ ខែ​បន្ទាប់ ពោលចាប់ពីខែ សីហា កញ្ញា និងតុលា។ តើ​ស្ថិត​ក្នុង​ឆ្នាំ​របស់​អ្នក​ដែរ​ឬ​ទេ? អ្នក​កើត​ឆ្នាំ​មមី (សេះ) ចាប់​ពី​ខែ​សីហានេះ​ត​ទៅ សម្រាប់​អ្នក​កើត​ឆ្នាំ​មមី ចូរ​ត្រៀម​ខ្លួន​ទៅ​ ពេលវេលា​នាំ​លាភ​របស់​អ្នក​បាន​ចូល​មក​ដល់​ហើយ។ ឱកាស​ក្នុង​ជីវិត​របស់​ពួក​គេ​មាន​ច្រើន សម្រាប់​ការ​អភិវឌ្ឍ​អាជីព​ការងារ និង​ការ​រកស៊ី ហើយ​រាប់​ឧបសគ្គ​ទាំង​អំបាលម៉ាន​ដែល​មាន​តាំង​ពី​ដើម​ឆ្នាំ គឺ​បាន​បញ្ចប់​ហើយ។ ទោះ​ជា​យ៉ាង​ណា​សម្រាប់​អ្នក​កើត​ឆ្នាំ​មមី ត្រូវ​បែងចែក​ឲ្យ​ដាច់​នៅ​អារម្មណ៍​ស្នេហា និង​អារម្មណ៍​ការងារ ព្រោះ​បើ​ដាក់​រឿង​ទាំង​ពីរ​ច្របូកច្របល់​ចូល​គ្នា នោះ​អ្នក​នឹង​មិន​ទទួល​បាន​លាភ​ធំ​ខាង​មុខ​នេះ​ឡើយ។ អ្នក​កើត​ឆ្នាំ​ឆ្លូវ (គោ) តាម​ពិត​ទៅ​ខែ​សីហានេះ…

Tt
ប្លែកៗ

ជ្រើសរើសកូនតុក្កតាមួយ ដើម្បីដឹងពីរឿងរ៉ាវបម្រុងកើតឡើង នៅ ១០ ថ្ងៃចុងក្រោយខែសីហា

តាមរយៈក្បួនទស្សន៍ទាយតុក្កតាកូនក្រមុំទាំង ៣ នេះ ចូរអ្នកជ្រើសរើសតុក្កតា ១ ដើម្បីដឹងថា តើរឿងរ៉ាវខាងមុខក្នុងជីវិតអ្នកនឹងទៅជាបែបណា បើយើងរាប់ពីចន្លោះថ្ងៃទី ២១ ដល់ ៣១ សីហាខាងមុខ? កូនតុក្កតាទី ១ ការរំពឹងទុកក្នុងចិត្តរបស់អ្នកនូវរឿងរ៉ាវមួយចំនួន នឹងមិនអាចកើតឡើងបានទេនៅពេលខាងមុខនេះ។ រឿងរ៉ាវដែលកើតឡើងនៅប៉ុន្មានថ្ងៃបន្ទាប់នេះ នឹងបង្រៀនអ្នកឲ្យក្លាយជាមនុស្សដែលមានការអត់ធ្មត់ជាងមុន និងមានការគិតល្អប្រសើរជាងមុន។ ចូរបន្តផ្តោតលើការខិតខំប្រឹងប្រែងរបស់អ្នក អ្វីដែលល្អក៏នៅតែបន្តធ្វើ ហើយយកសន្តិភាពផ្លូវចិត្តជាប់ខ្លួនជានិច្ច ទើបអ្នកអាចឆ្លងកាត់រឿងខាងមុខនោះបាន។ កូនតុក្កតាទី ២ នេះបានបង្ហាញមកថា ភាពអស្ចារ្យនៃជីវិតទាក់ទិននឹងមិត្តភាព ទំនាក់ទំនងជាមួយនរណាម្នាក់ នឹងលេចចេញមកនៅពេលដ៏ខ្លីខាងមុខ។ វាអាចថាជាមនុស្សថ្មីណាម្នាក់ ឬមនុស្សដែលអ្នកខានជួបយូរមកហើយនោះ គេលេចវត្តមានមកក្នុងជីវិតអ្នក…

Knongsrok Thumbnail
សុខភាព

មិនមែនជារឿងលេងសើចទេ! ចំណុចទាំង៣យ៉ាងដែលគេតែងយល់ខុសទៅលើជំងឺបាក់ទឹកចិត្ត

ជំងឺបាក់ទឹកចិត្តគឺជាឃាតករលាក់មុខដែលបានឆក់យកជីវិតមនុស្សនៅលើសកលលោកជាប្រចាំ។ ជំងឺផ្លូវចិត្តមួយនេះត្រូវបានអ្នកចិត្តសាស្រ្តធ្វើការសិក្សាស្រាវជ្រាវអស់រយៈពេលច្រើនសតវត្សមកហើយ យ៉ាងណាមិញនៅតែមានអ្នកដែលយល់ខុសឬភាន់ច្រឡំទៅលើចំណុចខ្លះៗនៃសវតារជំងឺមួយនេះ។ ១. អ្នកដែលមានជំងឺបាក់ទឹកចិត្តសុទ្ធតែជាមនុស្សឆ្កួត តាមពិតទៅ ជំងឺមួយនេះកើតមានទៅលើមនុស្សច្រើនណាស់ គ្រាន់តែមិនបានបញ្ចេញមកក្រៅឲ្យឃើញស្តែងៗ។ អ្នកខ្លះរអៀសខ្លួនក្នុងការបង្ហាញនូវអារម្មណ៍ពិតឬនិយាយអំពីរឿងរ៉ាវរបស់ពួកគេចេញមកក្រៅដោយសារការរើសអើងនេះឯង។ អ្នកដែលជួបប្រទះនឹងការបាក់ទឹកចិត្តត្រូវការមនុស្សជុំវិញខ្លួនគាំទ្រ មិនមែនជាន់ពន្លិចថែមនោះទេ។ ២. ជំងឺបាក់ទឹកចិត្តអាចកើតមានឡើងបន្ទាប់ពីហេតុការណ៍សោកសៅតែប៉ុណ្ណោះ អ្នកត្រូវចងចាំថា ជំងឺបាក់ទឹកចិត្តគឺជាជំងឺរុំារ៉ៃមួយដែលប្រើរយៈពេលយូរក្នុងការព្យាបាលហើយវាមិនមែនជាអារម្មណ៍ដែលកើតមានឡើងក្រោយព្រឹត្តិការណ៍សោកសៅណាមួយនោះទេ។ វាបានជះឥទ្ធិពលទៅលើការគិតនិងដំណើរការខួរក្បាលយ៉ាងទម្ងន់ ទោះបីជាអ្នកជំងឺព្យាយាមគិតវិជ្ជមានប៉ុណ្ណា ក៏មិនបាត់ដោយងាយៗនោះដែរ។ ៣. ថ្នាំគឺអ្វីៗគ្រប់យ៉ាង ប្រសិនបើអ្នកគិតថា ថ្នាំអាចព្យាបាលជំងឺដ៏កាចសាហាវមួយនេះបាន អ្នកយល់ច្រឡំធំហើយ។ អន្តរាគមន៍ក្នុងការព្យាបាលជំងឺបាក់ទឹកចិត្តគឺមានលក្ខណៈស្មុគស្មាញនិងអាចប្រើរយៈពេលយូរណាស់ ទៅតាមអ្នកជំងឺ។ អ្នកខ្លះអាចធូរស្បើយបន្ទាប់ពីការប្រឹក្សាជាមួយនឹងអ្នកជំនាញ អ្នកខ្លះអាចឈានទៅដល់ការប្រើប្រាស់ Electroconvulsive therapy (ECT) និង Transcranial…

40
Inspiration

ផ្កាតំណាងឲ្យសេចក្តីពិត! ជ្រើសរើសយកផ្កាមួយដើម្បីស្គាល់ពីខ្លួនឯងឲ្យកាន់តែច្បាស់

ផ្កាគឺជារុក្ខជាតិម្យ៉ាងដែលធ្វើឲ្យយើងសប្បាយរីករាយ រំជើបរំជួលនិងពោរពេញទៅដោយសេចក្តីស្រលាញ់។ បើយោងតាមចិត្តសាស្ត្រ វាថែមទាំងបង្ហាញឲ្យឃើញនូវអ្វីដែលសំខាន់នៅក្នុងជីវិតអ្នក អ្វីដែលអ្នកប្រាថ្នាចង់បាននិងអត្តចរិតពិតរបស់អ្នក៖ ផ្កាទី១ ប្រសិនបើអ្នករើសយកផ្កាទី១ អ្នកគឺជាមនុស្សដែលមានបុគ្គលិកលក្ខណៈរីករាយ និងគួរឲ្យស្រលាញ់។ អ្នកចូលចិត្តធ្វើដំណើរ និងរុករកកន្លែងថ្មីៗ ចូលចិត្តរៀនអ្វីថ្មីៗនៅលើដំណើរជីវិតរបស់អ្នក។ អ្នកគឺជាមិត្តដ៏អស្ចារ្យ និងជាទីទុកចិត្ត ហើយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកដឹងថា ពួកគេតែងតែអាចពឹងផ្អែកលើអ្នកសម្រាប់ដំបូន្មាន និងភាពកក់ក្តៅ។ ផ្កាទី២ ប្រសិនបើអ្នករើសយកផ្កាទី២ អ្នកគឺជាមនុស្សដែលប្រើអារម្មណ៍ច្រើន ពោរពេញទៅដោយសេចក្តីស្រឡាញ់ និងមានសេចក្តីសប្បុរសសម្រាប់អ្នកជុំវិញខ្លួន។ អ្នកតែងយកចិត្តទុកដាក់ចំពោះមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក ហើយអ្នកក៏ចូលចិត្តនៅជាមួយសត្វចិញ្ចឹមគ្រប់ប្រភេទ ព្រោះអ្នកចាត់ទុកថាវាជាផ្នែកមួយនៃគ្រួសាររបស់អ្នកផងដែរ។ មិត្តរបស់អ្នកស្រលាញ់អ្នក ព្រោះអ្នកតែងពាំនាំភាពសប្បាយរីករាយគ្រប់ទីកន្លែងដែលអ្នកទៅដល់។ ផ្កាទី៣ ប្រសិនបើអ្នករើសយកផ្កាទី៣ អ្នកគឺជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់។…

Hjhj
សង្គម

គម្រិះ​អ្វី​បាន តែ​ជាមួយ​របស់​នាំ​លាភ ៤ នេះ មិន​ត្រូវ​សន្សំសំចៃ​ដាច់​ខាត

តាម​ក្បួន​ហុងស៊ុយ មិន​ថា​អ្នក​ខ្វះខាត ឬ​មិន​សូវ​មាន​ទ្រព្យ​កម្រិត​ណា ក៏​មិន​ត្រូវ​សន្សំសំចៃ ឬ​មាន​ការ​ត្បិតត្បៀត​ទៅ​លើ​ខ្ទង់​ចំណាយ​ជាមួយ​របស់របរ​ខាង​ក្រោម ៤ នេះ​ដែរ ព្រោះ​វា​ជា​របស់​ដែល​ជះ​ឥទ្ធិពល​ដល់​យីអ៊ុន​របស់​អ្នក៖ ៤) អាសនៈ​និង​កំប៉ុងជើង​ធូប ក្នុង​ក្បួន​ហុងស៊ុយ សម្រាប់​ប្រភេទ​អាសនៈ និង​ចាន​ដោត​ធូប ហាម​ផ្តាច់​មិន​ឲ្យ​ទិញ​របស់​មួយ​តឹក​ត​ពី គេ ឬ​យក​ពី​គេ​មក​ប្រើប្រាស់​បន្ត​នោះ​ទេ។​ មូលហេតុ​គឺ​ដោយសារ​របស់​ទាំង​នោះ ជា​ទូទៅ​គេ​អញ្ជើញ​មក​ប្រទាន​ពរជ័យ​ដល់​ម្ចាស់ផ្ទះ​នីមួយៗ​ជាក់លាក់។ ៣) ​កញ្ចក់​ចាស់​ឬ​បែក យោង​ទៅ​តាម​ក្បួន​ហុងស៊ុយ ​កញ្ចក់​ប្រៀប​ដូច​ជា​ស្ពាន​តភ្ជាប់​រវាង​ភាព​វិជ្ជមាន និង​អវិជ្ជមាន។ ដូច្នេះ​បើ​កញ្ចក់​ចាស់ ឬ​ប្រេះស្រាំ វា​នឹង​នាំ​ឲ្យ​ម្ចាស់ផ្ទះ​បាត់​លាភ មាន​ខ្យល់​មិន​ល្អ​ហោះ​ចូល​ផ្ទះ។ អ៊ីចឹង​ហើយ​បាន​គេ​ឲ្យ​ប្រយ័ត្ន​មែនទែន រឿង​កញ្ចក់​ប្រើប្រាស់​ហ្នឹង បើ​វា​បែកបាក់​ហើយ ​ត្រូវ​តែ​ផ្លាស់ប្តូរ​ថ្មី ឬ​ស៊ូ​បោះ​ចោល​មិន​ប្រើប្រាស់​តែ​ម្តង។…

1
សេដ្ឋកិច្ច

ពេលជួបរឿងខកចិត្ត កុំភ្លេចរំឭកខ្លួនឯង ជាមួយនឹងមេរៀនទាំង ៥ នេះ

ច្បាស់ណាស់ថា យើងមិនអាចគេចផុតពីរឿងខកចិត្តក្នុងរឿងអ្វីមួយ ឬជាមួយនឹងនរណាម្នាក់នោះឡើយ តែយ៉ាងណាក៏ដោយ យើងច្បាស់ជាអាចឆ្លងផុត ប្រសិនបើយើងអាចយល់ និងចងចាំរឿងទាំង ៥ យ៉ាងនេះ ដើម្បីប្រើវាយកទៅដោះស្រាយ ក្នុងថ្ងៃដែលមាននរណាម្នាក់ ធ្វើឱ៌្យយើងខកចិត្តចំពោះគេខ្លាំង ឬជួបរឿងដែលខកចិត្តខ្លាំងបំផុត។ ១. ទទួលយកការពិត រឿងរ៉ាវវាបានកើតឡើងរួចហើយ ដូច្នេះ យើងក៏មិនអាចត្រឡប់ក្រោយ ហើយក៏មិនអាចកែប្រែអ្វីបានដែរ ចុងក្រោយមានតែត្រូវបើកចិត្ត ទទួលយកការពិតទាំងនោះឱ្យបាន ហើយរៀនបោះចោល ដោះលែង ព្រលែងដៃ និងទុកវាទៅមួយឡែកទៅ អ្វីៗ សុទ្ធតែទេវតាកំណត់ទុកមករួចហើយ កុំនៅធ្វើបាបខ្លួនឯង ឱ្យសោយសោក កើតទុក្ខ ព្រោះតែរឿងដែលកន្លងហួសធ្វើអី។ ២.…

Yty
ប្លែកៗ

រើសយកព្រះអង្គតូចមួយ ដើម្បីដឹងថាសប្តាហ៍ថ្មីខាងមុខ នឹងមានរឿងអ្វីកើតឡើងក្នុងជីវិត?

តាម​រយៈ​ការ​ជ្រើសរើស​នូវព្រះអង្គតូចមួយ ក្នុង​ចំណោម​ព្រះអង្គទាំង ៣ (ដូច​បង្ហាញ​ក្នុង​រូប) យើង​ក៏​នឹង​អាច​ទស្សន៍ទាយ​ដឹង ថា​ក្នុង​ជីវិត​អ្នក​សប្តាហ៍ថ្មី​មុខ​នេះ នឹង​ត្រូវ​ជួប​ប្រទះ​រឿង​បែប​ណា​ខ្លះ? ព្រះអង្គតូចទី ១ បង្ហាញ​ថា ពេលវេលា​ស្ងប់ស្ងាត់​សម្រាប់​ជីវិត​អ្នក​កៀក​នឹង​ចូល​មក​ដល់​ហើយ​នៅ​សប្តាហ៍ថ្មីខាង​មុខ ដោយ​ពេល​នេះ​ទោះ​អ្នក​ត្រូវ​ជួប​បញ្ហា​អ្វី​ក៏​ដោយ វា​ក៏​មិន​ទាមទារ​ឲ្យ​អ្នក​ចាំ​បាច់​ត្រូវ​ប្រឈម ឬ​ដោះស្រាយ​ដោយ​ខ្លួន​ឯង​ដែរ។ បញ្ហា​ខាង​មុខ​នេះ វា​មិន​ជា​ជះ​ឥទ្ធិពល​ខ្លាំង​ពេក​ទេ​ដល់​ជីវិត​អ្នក ត្រឹម​តែ​អ្នក​បន្ត​ប្រកាន់​ខ្ជាប់​នូវ​គោលជំហរ​ការ​គិត​វិជ្ជមាន នោះ​ពេលវេលា​នឹង​ជា​អ្នក​ដោះស្រាយ​វា​ដោយ​ខ្លួន​ឯង។ យើង​សូម​ជំរុញ​ឲ្យ​អ្នក បន្ត​ជឿជាក់​លើ​ខ្លួន​ឯង ហើយ​បន្ត​ភាព​អត់ធ្មត់​ខ្ពស់ ដោយ​ជោគជ័យ​ដែល​អ្នក​ចង់​បាន ក៏​កៀក​នឹង​កើត​ឡើង​ដែរ​ក្រោយ​ចប់​បញ្ហា​សារ​នេះ។ ព្រះអង្គតូចទី ២ នៅ​ពេល​ខាង​មុខ​នេះ រឿងរ៉ាវ​មួយ​ចំនួន​ដែល​អ្នក​ចង់​បាន វា​ទាមទារ​ឲ្យ​អ្នក​ធ្វើ​វា ឬ​សម្រេច​វា​ដោយ​ខ្លួន​ឯង ហើយ​ប្រសិន​អ្នក​ឲ្យ​មាន​បុគ្គល​ដទៃ​ចូល​មក​ជា​ទី​ពឹងពាក់ នោះ​រឿង​នោះ នឹង​មិន​អាច​សម្រេច​ទៅ​បាន​ឡើយ…

Jhjh
ប្លែកៗ

​ឆ្នាំ​ទាំង ៤ ទាញ​សំណាង បាន​ផ្ទះ​បាន​ឡាន​ថ្មី ត្រៀម​ខ្លួនទទួល​យក​នៅ ៣ ឆ្នាំ​បន្ទាប់

ចំណាយច្រើន តែចំណូលក៏កប់ក្តោងសម្រាប់ម្ចាស់ឆ្នាំទាំង ៤ នៅពេលវេលាតទៅមុខ ៣ ឆ្នាំខាងមុខនេះ។ តាមចិនសែទស្សន៍ទាយឃើញថា ជោគវាសនាមហាឆ្នាំសំណាងទាំង ៤ រួមទាំងឆ្នាំម្សាញ់ផង អាចមានលាភធំ ផ្តុំទ្រព្យទាំងដុល ត្បុលដល់រកបានផ្ទះថ្មី ឡានថ្មី៖ អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ តាម​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​​ឆ្លូវ ដូច​មាន​គេ​បំភ្លឺ​ជីវិត​ឲ្យ​ភ្លឺ​ចិញ្ចាច​នៅ ៣ ឆ្នាំខាងមុខ ហើយ​ពួក​គេ​អាច​ទទួល​បាន​លាភ​សំណាង​ខ្ពស់ ក្នុង​អាជីព​ការងារ ក៏​ដូច​ជា​ការ​រកស៊ី​នានា។ មនុស្ស​នេះ​ក៏​នឹង​បាន​ជួប​ដៃ​គូ​សហការ​ល្អ អាច​ជួយ​ស្រោចស្រង់​អ្នក ឲ្យ​ឆ្លង​ផុត​រណ្តៅ​បញ្ហា​ទៀត​ផង។ គ្រប់​យ៉ាង​អំណោយផល​ល្អ នាំ​តែ​លាភ នាំ​តែ​សំណាង ពោល​អាច​បង្កើន​ប្រាក់​ចំណូល​ចូល​ហោប៉ៅ ដល់​អ្នក​កើត​ឆ្នាំ​ឆ្លូវ…

Fdf
ប្លែកៗ

សប្ដាហ៍​ថ្មី ១៥-២១ សីហា មហា​ឆ្នាំ​ទាំង ៣ ឡើង​ដល់​កំពូល​ភ្នំ​ទ្រព្យ ជាប់​សំណាង​ចូល​ផ្ទះ

រំលង​ចូល​សប្តាហ៍​ទី ៣ ប្រចាំ​ខែ​សីហា​ខាង​មុខ ពោល​រាប់​ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់ ២១ តាម​ក្បួន​ចិន​ទស្សន៍ទាយ​ឃើញ​ថា មហា​ឆ្នាំ​ទាំង ៣ នឹង​ឡើង​ដល់​កំពូល​ភ្នំ​ទ្រព្យ ដូច​ទាក់​ជាប់​សំណាង​ចូល​មក​ក្នុង​ផ្ទះ ល្អ​ទាំង​សម្រាប់​ខ្លួន​ឯង និង​ក្រុម​គ្រួសារ៖ អ្នក​កើត​ឆ្នាំ​ខាល – ខ្លា អ្នក​ដែល​កើត​ឆ្នាំខាល តែងតែ​មាន​ចរិត​ស្លូតបូត និង​ចិត្ត​ល្អ ហើយ​ក៏​រមែង​មាន​គេ​ស្រលាញ់​រាប់​អាន​ច្រើន និង​មាន​មនុស្ស​តាម​ជួយ​ជ្រោមជ្រែង​ជានិច្ច​ផង​ដែរ។ បើ​ធៀប​នឹង​រាសី​នៃ​ម្ចាស់​ឆ្នាំ​ដទៃ ដ្បិត​បើ​ម្ចាស់​ឆ្នាំខាល អាច​ថា​ជួប​ឧបសគ្គ​ច្រើន តែ​ក៏​តែង​មាន​គេ​ចាំ​ជួយ​ទាន់​ពេល​ជារឿយៗ។ ក្នុងសប្តាហ៍ថ្មីខាងមុខនេះ ចំថ្ងៃទី ១៥ ដល់ ២១ សីហា…

New Copy
ប្លែកៗ

ឆ្នាំទាំង ៤ សំណាងចាប់ពីចុងឆ្នាំ ២០២២ រហូតដល់ចុងឆ្នាំ ២០២៣ អាចមានលទ្ធភាពទិញដី ទិញផ្ទះ ទិញឡាន

ចាប់ពីចុងឆ្នាំ ២០២២ នេះ​រហូតដល់ចុងឆ្នាំ ២០២៣ សំណាងហូរហៀរចូលដល់រាសីអ្នកឆ្នាំទាំង ៤ ខាងក្រោមនេះ ជីវិតរឹតតែសម្បូរសប្បាយ លុយចាយពេញដៃ ថែមទាំងមានឱកាសអាចរកលុយទិញបានដីទិញផ្ទះទិញឡាន បានដោយកម្លាំងញើសឈាមខ្លួនឯងទៀតផង។ ១. ឆ្នាំជូត អ្នក​កើត​ឆ្នាំ​ជូត មាន​ជោគ​វាសនា​ល្អ​។ មិន​ថា​មាន​អ្វី​កើត​ឡើង​ទេ គេ​អាច​ទទួល​បាន​ជោគជ័យ​យ៉ាង​ងាយ។ ក្រៅពីសំណាងពីកំណើត ក៏អរគុណដែលមនុស្សឆ្នាំនេះមានទេពកោសល្យក្នុងការ improvise អាចធ្វើការ និងដឹងពីរបៀបដើម្បីកម្រិតការលំបាក និងឧបសគ្គទាំងអស់នៅក្នុងជីវិត។ ពួកគេជាមនុស្សឆ្លាត និងក្លាហានណាស់។ មានវិចារណញាណដ៏មុតស្រួច និងសមត្ថភាពមើលឃើញទុកជាមុន មនុស្សដែលកើតក្នុងឆ្នាំជូត គឺជាសញ្ញារាសីចក្រដ៏ល្អបំផុតមួយ។ ហោរាសាស្ត្រ ទស្សន៍ទាយថា នៅឆមាសទី២…