បើតាមហោរាសាស្ត្របានទស្សន៍ទាយមកថា នៅចន្លោះថ្ងៃទី ០៨ ដល់ ១៤ សីហា ចំសប្តាហ៍ថ្មី ជាសប្តាហ៍ទីពីរក្នុងខែសីហានេះ គឺមើលឆ្នាំចំនួន ៤ ដែលមានរាសីឡើងខ្ពស់ត្រដែត ជាងឆ្នាំណាៗទាំងអស់៖
អ្នកកើតឆ្នាំខាល – ខ្លា

មនុស្សដែលកើតឆ្នាំខាល នៅសប្តាហ៍ថ្មីនេះ ប្រៀបដូចជាមានផ្កាយនាំសំណាង ចូលមកដល់ជីវិតរបស់ពួកគេ។ ដ្បិតបើកន្លងមកមានគ្រោះច្រើនក្នុងជីវិត តែមិនអីទេពេលខាងមុខនេះទៅ គឺនឹងល្អវិញហើយ។
ជាពិសេសចំដើមសប្តាហ៍តទៅ អ្នកកើតឆ្នាំខាល នឹងមានយីអ៊ុនឡើងខ្ពស់ ហើយបើចេះចាប់យកឱកាសទាំងនោះផង នោះនឹងមានលុយកាន់ពេញ ល្មមនឹងរាប់ហត់។
អ្នកកើតឆ្នាំថោះ – ទន្សាយ

ឆ្នាំថោះ ត្រូវបានគេទស្សន៍ទាយឃើញថា នឹងមានការផ្លាស់ប្តូរវិជ្ជមានច្រើនចាប់ពីចុងសប្តាហ៍នេះតទៅ សប្តាហ៍ថ្មី។ ពួកគេនឹងទទួលបានការកោតសរសើរ គោរពស្រលាញ់ពីមនុស្សជុំវិញខ្លួន ប្លែកខុសពីពេលមុន ហើយតាមថាអាចមានឱកាសឡើងប្រាក់ខែទៀតផង បើជាបុគ្គលិកបម្រើការក្នុងស្ថាប័នណាមួយ។
នៅសប្តាហ៍ថ្មីខាងមុខ អ្នកប្រៀបដូចទទួលបានរង្វាន់ធំសម្រាប់ជីវិត ពោលនឹងមិនហត់ ឬខ្វល់ខ្វាយរឿងហិរញ្ញវត្ថុដូចជាពេលមុនទៀតឡើយ។ យ៉ាងណាបើមានលុយក្នុងដៃហើយ ក៏ចេះគ្រប់គ្រងនិងបែងចែកប្រើប្រាស់ឲ្យបានជាផលចំណេញទៅពេលខាងមុខផង ជៀសវាងការចាយវាយដោយមិនបានគិតឲ្យបានល្អិតល្អន់។
អ្នកកើតឆ្នាំរោង – នាគ

កន្លងទៅនេះ អ្នកកើតឆ្នាំនាគ ហាក់ជួបបញ្ហាច្រើន ទាំងក្នុងអាជីពការងារ និងការរកស៊ី ពោលមានការខាតបង់ ប្រៀបនឹងដើរថយក្រោយទៅហើយ តែយ៉ាងណា ដោយសារការខិតខំ ការនៅតែបន្តឆន្ទៈខ្ពស់ក្នុងជីវិត ឥឡូវបូកផ្សំសំណាងផង ពេលវេលាស្រង់យកលាភ គឺចូលមកដល់ហើយ។
៧ ថ្ងៃថ្មី នៃសប្តាហ៍បន្ទាប់ គឺ ជាពេលវេលាកើបមាស កើបប្រាក់ សម្រាប់ម្ចាស់ឆ្នាំរោង លុយចាយមិនអស់ ហើយបើមនុស្សនេះចេះសន្សំផង ក៏នឹងសល់លុយច្រើនក្នុងកំឡុងពេលខាងមុខ។ ជាងនេះគេក៏នឹងទទួលបានការកោតសរសើរពីមនុស្សជុំវិញខ្លួនថែមទៀតផង។
អ្នកកើតឆ្នាំកុរ – ជ្រូក

សម្រាប់អ្នកកើតឆ្នាំជ្រូក គឺជាមនុស្សឆ្លាត ដែលជួបការលំបាកមិនយូរទេ ព្រោះមនុស្សនេះមានសមត្ថភាពក្នុងការរើបម្រាស់ខ្លួនចេញពីបញ្ហាទាំងឡាយ។ យ៉ាងណាចាប់ពីសប្តាហ៍ថ្មី ០៨-១៤ សីហា អ្នកនឹងរកឃើញគោលដៅជីវិតច្បាស់លាស់ ឃើញកោះឃើញត្រើយពិតប្រាកដ ដែលអ្នកអាចបោះជំហានទៅមុខបាន។
សម្រាប់អ្នកដែលបានខិតខំប្រឹងប្រែងតាំងពីដំបូងហើយនោះ ក៏នឹងទទួលបានលាភធំមួយនៅចុងថ្ងៃសៅរ៍ ឬអាទិត្យ ហើយអ្នកទទួលយកទៅ ព្រោះវាជាការតបស្នងនៅការខិតខំប្រឹងប្រែងទាំងឡាយរបស់អ្នកកន្លងមក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

