យោងតាមការទស្សន៍ទាយរបស់ហោរាសាស្ត្រសម្រាប់ឆ្នាំថ្មីឆ្នាំខាល ២០២២ នេះ បានឱ្យដឹងថា អ្នកកើតក្នុងឆ្នាំទាំង៤ នេះនឹងមានសំណាង ទ្រព្យសម្បត្តិហូរហៀរជីវិតនាពេលខាងមុខនឹងអំណោយផល ការងារនឹងរលូន កាក់កបល្អណាស់ មិនខ្វះខាតលុយកាក់ មាសប្រាក់ ឬការហូបចុកនោះឡើយ។
១. កើតក្នុងឆ្នាំមមី
ហោរាសាស្ត្រក្នុងឆ្នាំថ្មីឆ្នាំខាល ២០២២ នេះបានទស្សន៍ទាយថា ឆ្នាំមមី នឹងមានលាភសំណាងខ្លាំង។ ទីមួយគឺវិមានប្រាំពីរ ជួបនឹងអធិរាជ នេះគឺជាសញ្ញាសំណាងធំបំផុត។ ការងារពេញមួយឆ្នាំនឹងមានភាពចម្រុងចម្រើន ជួបនឹងអ្នកមានបុណ្យ ការងារជោគជ័យអាចលើកតម្កើង ឡើងឋានៈបានយ៉ាងងាយ។
ចំពោះមនុស្សស្រីនៅលីវវិញ ក៏មានសំណាងមិនធម្មតាដែរ ក្នុងឱកាសនេះ អ្នកនឹងបានជួបបុរសល្អជាដៃគូស្មោះស័្មគ្រ ថែមទាំងជាបុរសដែលដឹងទុក្ខធុរៈ យកចិត្តទុកដាក់ចំពោះអ្នកយ៉ាងខ្លាំង។ ចំណែកអ្នកមានគូរួចហើយ ដៃគូរបស់អ្នកក៏នឹងកាន់តែស្រឡាញ់អ្នកទ្វេដង។

២. កើតក្នុងឆ្នាំ មមែ
ឆ្នាំមមែត្រូវបានគេទស្សន៍ទាយថា នឹងមានភាពចម្រុងចម្រើនក្នុងការរៀបការ។ ចំណែកសម្ព័ន្ធស្នេហាកំលោះក្រមុំទាំង៥ប្រការ គឺអំណោយផលល្អណាស់។ ជោគវាសនា អ្នកមិនទាន់រៀបការ អ្នកនឹងបានជួបគូដែលសមប្រកបដូចចិត្តប្រាថ្នា។
បើនិយាយពីអាជីពការងារ និងជោគវាសនា មានមនុស្សថ្លៃថ្នូរមកជួយជ្រោមជ្រែងទើបងាយនឹងឡើងឋានៈយ៉ាងឆាប់រហ័ស។

៣. កើតក្នុងឆ្នាំ រកា
ហោរាសាស្ត្រទស្សន៍ទាយថា ឆ្នាំរកាមានលាភសំណាងក្នុងឆ្នាំ២០២២។ អាពាហ៍ពិពាហ៍ និងស្នេហាមានលាភសំណាងច្រើន។ អាជីវកម្មក៏ល្អរលូនផងដែរ។ នេះជាឱកាសល្អសម្រាប់អ្នកនៅលីវ បានជួបលាភសំណាងធំ។ អ្នកដែលរៀបការហើយទទួលបានសុភមង្គល ជាពិសេសអ្នកដែលជិតសម្រាលកូន ដែលធ្វើឱ្យជីវិតគ្រួសារកាន់តែមានពន្លឺចែងចាំង និងរឹងមាំ។
ទ្រព្យសម្បត្តិ និងលាភសំណាងរត់មករកអ្នកកើតឆ្នាំរកា ដោយសារតែជំនួយនៃធនធានហិរញ្ញវត្ថុ អ្នកកើតក្នុងឆ្នាំនេះ មានឱកាសក្លាយជាអ្នកមានស្ដុកស្ដម្ភ ត្រឹមតែរយៈពេលមួយឆ្នាំនេះ។

៤. អ្នកកើតក្នុងឆ្នាំ កុរ
អ្នកកើតឆ្នាំកុរ មានលាភចូលឆ្នាំ២០២២ ដូច្នេះរាសីឡើងខ្ពស់ត្រដែត។ ម្យ៉ាងទៀត ឆ្នាំនេះក៏មានទេវតាទ្រព្យ ទេវតាលាភសំណាងតាមថែរក្សាផងដែរ ដូច្នេះហើយ សំណាងក៏បើកចំហរ លុយកាក់ដូចទឹកបាក់ទំនប់។ ក្នុងឆ្នាំ ២០២២ នេះអ្នកកើតក្នុងឆ្នាំកុរ មិនបាច់ភ័យបារម្ភអំពីបញ្ហា ការខ្វះខាតអ្វីឡើយ មិនថារឿងលុយកាក់ មាសប្រាក់ សុភមង្គល ការហូបចុកនោះទេ ជីវិតអ្នកពេញពោរបរិបូណ៌ល្អខ្លាំងណាស់៕

* ព័ត៌មានសម្រាប់ជាឯកសារយោងប៉ុណ្ណោះ!
ប្រែសម្រួលដោយ៖ Knongsrok

