ប្លែកៗ

Rtgffg
ប្លែកៗ

តើអ្នកត្រូវធ្វើរឿងអ្វី ដើម្បីនាំជីវិត ទៅជួបរឿងល្អ នៅខែមករានេះ?

តាម​រយៈព្រះគណេសទាំង ២ អង្គ ដូច​បង្ហាញ​ក្នុង​រូប តើ​អ្នក​ពេញចិត្ត​រូបភាព​ណា​មួយ​ជាង​គេ? តាម​រយៈ​ចម្លើយ​របស់​អ្នក Knongsrok ​នឹង​ធ្វើ​ការ​ឆ្លើយតប​ទៅ​វិញ នូវ​អ្វី​ដែល​អ្នក​ត្រូវ​កែតម្រូវ ឬ​ត្រូវ​រំលង ដើម្បី​ឲ្យ​ជីវិត​អាច​ជួប​តែ​រឿង​ល្អ នៅ​កំឡុងខែមករានេះ ព្រះគណេសទី ១ អង្គទី ១ ណែនាំ​ឲ្យ​អ្នក បិទ​មាត់ នូវ​ការ​ជជែក​រឿង​មួយ​ចំនួន ជា​ពិសេស​ជាមួយ​អ្នក​ធំ អ្នក​ខ្ពស់​ជាង​ខ្លួន ចូរ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់។ ក្នុង​កំឡុង​ខែ​ថ្មី​នេះ បើ​អ្នក​រៀបចំ​ពាក្យពេចន៍​និយាយ​ឲ្យ​បាន​ត្រឹមត្រូវ នោះ​នឹង​មាន​អ្នក​ចូលចិត្ត​ច្រើន ហើយ​សម្រាប់​កន្លែង​ធ្វើ​ការងារ ក៏​នឹង​បាន​ថ្នាក់​លើ​កោត​សរសើរ​ពី​ចរិត​ឥរិយាបថ រី​ឯ​កន្លែង​រកស៊ី ការ​ប្រើ​ពាក្យ​សម្តី​ក៏​ជា​ចំណែក​ជួយ​ទាញ​អតិថិជន​ចូល​កាន់​តែ​ច្រើន។ ព្រះគណេសទី ២ អង្គទី…

Tet
ប្លែកៗ

ជ្រើសរើសស្លឹកពោធិ៍ប្រាក់មួយ ដើម្បីដឹងថា សំណាងអ្វី កំពុងរង់ចាំអ្នកនៅសប្តាហ៍ថ្មី?

ឆ្លងចូលថ្ងៃខាងស្អែក ថ្ងៃចន្ទ នឹងចាំសំណាងចូលមកដល់ ពោលរយៈពេល ១ អាទិត្យពេញខាងមុខ តាមរយៈការជ្រើសរើសនូវរូបស្លឹកពោធិ៍ប្រាក់មួយ ក្នុងចំណោមស្លឹកទាំង ៤ នោះនឹងអាចបង្ហាញចម្លើយ ថាតើសំណាងអ្វីកំពុងរង់ចាំអ្នក? ស្លឹកពោធិ៍ប្រាក់ទី ១ នៅ​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ហើយ​វា​ក៏​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ធ្វើ​ដោយ​ការ​បោះជំហាន​ទៅ​មុខ ហើយ​កុំ​មាន​ការ​ភ័យខ្លាច​អ្វី​ឲ្យ​សោះ។ បើ​ទោះ​បី​ជា​មាន​អ្វី​ដែល​រាំងស្ទាក់​នៅ​ផ្លូវ​ធ្វើ​ដំណើរ​ដំបូងៗ ក៏​កុំ​បញ្ឈប់​ឲ្យ​សោះ ចូរ​ប្រឹងប្រែង​បន្តិច នោះ​ជោគវាសនា​របស់​អ្នក​នឹង​ទទួល​បាន​លាភ​ធំ ជា​ការ​តបស្នង​មក​វិញ។ ស្លឹកពោធិ៍ប្រាក់ទី ២ សប្បាយ​រីករាយ​ជា​បណ្តើរៗ​ទៅ ក្តីស្រមៃ​មួយ​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ខាង​មុខ។ ភាព​ជោគជ័យ​នឹង​ដើរ​អម​ជាមួយ​គ្នា ហើយ​ចូរ​ប្រើប្រាស់​ឱកាស​ដែល​អ្នក​មាន​ទាញ​យក​ប្រយោជន៍​ពី​វា​ឲ្យ​បាន។ បើ​អ្នក​កំពុង​បម្រើ​ការងារ​នៅ​ស្ថាប័ន​ណា​មួយ អ្នក​ត្រៀម​នឹង​ទទួល​បាន​លាភ​តាម​រយៈ​ការ​ឡើង​តំណែង​ទៀត​ផង។ ស្លឹកពោធិ៍ប្រាក់ទី…

Kk
ប្លែកៗ

ទទួលបានសារណែនាំមួយពីថ្មគ្រីស្ទាល់ ដើម្បី​ចាប់ផ្តើម​សប្តាហ៍ថ្មី​របស់​អ្នក​ឲ្យ​បាន​ល្អ​បំផុត

នៅ​ក្នុង​អត្ថបទ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​ប្រភេទថ្មគ្រីស្ទាល់​មួយ​ក្នុង​ចំណោម ថ្មគ្រីស្ទាល់ទាំង ៣ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត ​ក្នុង​ការ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក៖ ថ្មគ្រីស្ទាល់ទី ១ ថ្មគ្រីស្ទាល់ទី ១ នេះ ជា​សត្វ​មាន​ភាព​សប្បាយ​រីករាយ​និង​ស្រលាញ់​សេរីភាព​ជា​ទី​បំផុត។ ពួក​គេ​មិន​អាច​រស់នៅ​ក្នុង​ជីវិត ដែល​គ្មាន​ភាព​ផ្អែមល្ហែម​ពី​ស្នេហា​នោះ​ទេ។ អ្នក​ដែល​ជ្រើសរើស​ថ្មនេះ ប្រៀប​ដូច​ជា​ដំណក់​នៃ​ទឹក​សមុទ្រ​រួម​គ្នា​មួយ​អ៊ីចឹង បែប​នេះ​ត្រូវ​ចាំ​ថា អ្នក​មិន​មែន​ធ្វើ​អ្វី​តែ​ឯកឯង​នោះ​ទេ អ្នក​មិនមែន​ដើរ​លើ​ផ្លូវ​នោះ​តែ​ឯកឯង​នោះ​ទេ ពោល​គឺ​មាន​ការ​ប្រកួតប្រជែង​ឥត​ឈប់ បែប​នេះ​កុំ​បណ្តែតបណ្តោយ​ខ្លួន​ហួស​ប្រមាណ​ពេក ទោះ​ហត់​ក៏​សម្រាក​បន្តិច​បាន​ហើយ តែ​កុំ​ទាញ​ភាព​ខ្ជិល​ច្រអូស​មក​ដាក់​ខ្លួនអី។ ថ្មគ្រីស្ទាល់ទី ២ ជីវិត​មនុស្ស​ប្រៀន​ដូច​ជា​ខ្សែ​សង្វាក់​វេទមន្ត​មួយ​ដែល​គេ​បាន​ចង​ក្រង​ទុក តែ​ពេល​ខ្លះ​ក៏​រមែង​កើត​មាន​នូវ​រឿង​អភិនិហា​មិន​គួរ​ឲ្យ​ជឿ​មួយ​ចំនួន​ដែរ។ ជា​សារ​ណែនាំ​ចូរ​បើក​បេះដូង​របស់​អ្នក ហើយ​ត្រូវ​តែ​ជឿជាក់​លើ​អភិនិហា​ក្នុង​លោក​នេះ ប្រសិន​ជា​អ្នក​ខិតខំ​អស់​ហើយ​នោះ។ ថ្មគ្រីស្ទាល់ទី ៣…

Fddfu
ប្លែកៗ

បើកសន្លឹកបៀរមួយ ដើម្បីទទួលបានសារណែនាំដ៏ល្អ សម្រាប់ថ្ងៃសុក្រ ថ្ងៃសីលស្អែកនេះ

នៅ​ក្នុង​អត្ថបទ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​សន្លឹកបៀរមួយ ​​ក្នុង​ចំណោម សន្លឹករៀងបេះដូងទាំង ៣ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត ​ក្នុង​ការ​ចាប់ផ្តើមថ្ងៃថ្មី ថ្ងៃសុក្រ ថ្ងៃសីល ទី ០៦ មករាស្អែកនេះ៖ សន្លឹកបៀរទី ១ អ្នកជាមនុស្ស​មាន​ភាព​សប្បាយ​រីករាយ​និង​ស្រលាញ់​សេរីភាព​ជា​ទី​បំផុត។ អ្នក​មិន​អាច​រស់នៅ​ក្នុង​ជីវិត ដែល​គ្មាន​ភាព​ផ្អែមល្ហែម​ពី​ស្នេហា​នោះ​ទេ។ អ្នក​ដែល​ជ្រើសរើសសន្លឹកបៀរទី ១ ប្រៀប​ដូច​ជា​ដំណក់​នៃ​ទឹក​សមុទ្រ​រួម​គ្នា​មួយ​អ៊ីចឹង បែប​នេះ​ត្រូវ​ចាំ​ថា អ្នក​មិន​មែន​ធ្វើ​អ្វី​តែ​ឯកឯង​នោះ​ទេ អ្នក​មិនមែន​ដើរ​លើ​ផ្លូវ​នោះ​តែ​ឯកឯង​នោះ​ទេ ពោល​គឺ​មាន​ការ​ប្រកួតប្រជែង​ឥត​ឈប់ បែប​នេះ​កុំ​បណ្តែតបណ្តោយ​ខ្លួន​ហួស​ប្រមាណ​ពេក ទោះ​ហត់​ក៏​សម្រាក​បន្តិច​បាន​ហើយ តែ​កុំ​ទាញ​ភាព​ខ្ជិល​ច្រអូស​មក​ដាក់​ខ្លួន ជាពិសេសក្នុងអាជីពការងារ ការរកស៊ីនានានៅសប្តាហ៍ថ្មីខាងមុខ។ សន្លឹកបៀរទី ២ អ្នកជាមនុស្ស​មាន​ភាព​ស្មោះត្រង់…

Hjhj
ប្លែកៗ

៨,៩,១០ មករា មហា​ឆ្នាំទាំង ៣ សំណាង​ជោគ​ដូច​ទឹក​ភ្លៀង លាភ​ជន់​ដូច​ទឹក​ខែ​វស្សា​​ ​

ចំចុងសប្តាហ៍ហៀរចូលសប្តាហ៍ថ្មីបន្ទាប់ពីថ្ងៃសីល រាប់ពីថ្ងៃអាទិត្យទី ៨, ៩ និង ១០ មករា  ម្ចាស់ឆ្នាំទាំង ៣ ពួក​គេ​នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត មាន​យីអ៊ុន​ឡើង​ល្អ​ផុត​លេខ​ជាង​ឆ្នាំ​ដទៃ​ណា​ទាំង​អស់៖ អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ អ្នក​កើត​ឆ្នាំឆ្លូវ នឹង​មាន​ជោគវាសនា​ល្អ​ណាស់​នៅ​ពេល​ខាង​មុខ​នេះ ដោយ​ចុងសប្តាហ៍ ងាយ​នឹង​ឲ្យ​ពួក​គេ​ទទួល​បាន​ជោគជ័យ​ ជន់ដូចទឹកជំនន់លិចនៅខែវស្សា។ ក៏​អរគុណ​នៅ​ផ្នែក​នៃ​ជីវិត​របស់​ពួក​គេ ដែល​មាន​ទេពកោសល្យ និង​ភាព​ច្នៃប្រឌិត​ស្រាប់ ហើយ​ដឹង​ពី​របៀប​ដោះស្រាយ​បញ្ហា​នានា។ ពួក​គេ​ជា​មនុស្ស​ឆ្លាត​និង​ក្លាហាន ហើយ​មក​ដល់ថ្ងៃ ២៧ និង ២៨ សីហា នេះ គឺ​ជា​សញ្ញា​រាសីចក្រ​ដ៏​ល្អ​បំផុត ប្រសិន​មាន​មហិច្ឆតា​ធំ​ពី​ពេល​មុន…

Fder
ប្លែកៗ

ស្អែកសុក្រ​សិរី ​ថ្ងៃ​ចន្ទ​ពេញ​វង្ស​ប្រចាំ​ខែ ចិន​សែ​ទាយ​ថា​ឆ្នាំ ៤ ឡើង​ដល់​ចំណុច​កំពូល

នៅ​ថ្ងៃ​សុក្រ​ទី ០៦ មករា​ស្អែក​នេះ គឺ​ជា​ថ្ងៃ​ចន្ទ​ពេញ​វង្ស​ប្រចាំ​ខែ​មករា ហើយ​តាម​ក្បួន​ចិន​សែ​ក៏​ទស្សន៍ទាយ​ឃើញ​ថា ជោគវាសនា​អ្នក​កើត​ឆ្នាំ​ទាំង ៤ ដូច​រៀបរាប់​ខាង​លើ នឹង​ឡើង​ខ្ពស់​ត្រដែត ឆ្ពោះ​ទៅ​កាន់​ចំណុច​កំពូល៖ អ្នក​កើត​ឆ្នាំ​ខាល – ខ្លា ខ្លា​ពិត​ជា​សំណាង​ណាស់ ដោយ​ក្រៅ​តែ​ពី​ការ​ខិតខំ ឧស្សាហ៍​ព្យាយាម​របស់​បុគ្គល​នេះ​ស្រាប់​ផង ក៏​ដល់​ពេល​សំណាង​ចូល​មក​ដល់​ហើយ​ដែរ។ បើ​អ្នក​បាន​ដាក់​ពាក្យ​ប្រឡង​ ឬ​ដាក់​ពាក្យ​ដើម្បី​សុំ​ធ្វើ​ការងារ​តំណែង​អ្វី​មួយ នោះ​នឹង​បាន​ចម្លើយ​ឆាប់ៗ​នៅដើមខែមករានេះ។ ជោគវាសនា​ម្ចាស់​ឆ្នាំ​ខាល អំណោយ​ទាន​ល្អ​ណាស់ នៅ​ខែមករា​ថ្មី​នេះ ក្រោយ​ពី​ឆ្លង​ទុក្ខ​ជា​ច្រើន​នៅ​ខែ​ចាស់​សីហា។ លុយ​កាក់​នឹង​ហូរ​ចូល​ឥត​ខ្វះ​ចាយ ហើយ​បញ្ហា​ទាំង​ឡាយ​ក៏​រសាត់​បាត់​អស់ រី​ឯ​កំហុស​ធ្លាប់​បាន​ប្រព្រឹត្តិ ក៏​ត្រូវ​បាន​បំភ្លេច​ចោល​ក្នុង​ក្រសែ​ភ្នែក​ជន​ជិត​ឆ្ងាយ​ទាំង​ឡាយ​ដែរ។ អ្នក​កើត​ឆ្នាំ​មមែ – ពពែ ជា​មនុស្ស​មាន​ភាព​អត់ធ្មត់…

62454129_823986451334892_8262826541252083712_n
ប្លែកៗ

៩៩ ថ្ងៃ​បន្ទាប់ រឿងរ៉ាវ​វេទនា​ចិត្ត ត្រៀម​រសាត់​ឆ្ងាយ ផាត់​មក​វិញ​តែ​ក្តីសុខ ដល់​ម្ចាស់​ឆ្នាំ ៣

នៅ​រយៈ​ពេល ៩៩ ​ថ្ងៃ​ខាង​មុខ ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​ដល់​ជោគវាសនា​ម្ចាស់​ឆ្នាំ ៣ ដែល​រមែង​កើត​មាន​រឿង​មិន​ល្អ​ក្នុង​ជីវិត អារម្មណ៍​វេទនា​ធ្វើ​ទុក្ខ​បេះដូង នឹង​ត្រូវ​រសាត់​បាត់​អស់ ហើយ​ផាត់​មក​វិញ តែ​ក្តី​សុខ ការ​សប្បាយ​ក្នុង​ក្រុម​គ្រួសារ៖ អ្នក​កើត​ឆ្នាំ​ច – ឆ្កែ ជា​មហា​ឆ្នាំ​ទី​មួយ ដែល​ទេវតា​កត់​ចូល​បញ្ជី​ជួប​សុខ នៅ​រយៈ​ពេល ៩៩ ​ថ្ងៃ​បន្ទាប់។ នេះ​ដូច​ត្រូវ​បាន​គេ​បំភ្លឺ​ដោយ​សំណាង​ពណ៌​ក្រហម ចិញ្ចាច​ចូល​មក​ក្នុង​ជីវិត ពោល​ឲ្យ​កើត​តែ​ភាព​សុខសប្បាយ សម្បូរហូរហៀរ​ផ្នែក​ទ្រព្យ។ អ្នក​ក៏​នឹង​រីកចម្រើន ឆ្ពោះ​ទៅ​មុខ ត្រដែត​ទៅ​លើ រង្គើ​អស់​ទុក្ខ​សោក​ទាំង​ឡាយ ហើយ​បំពេញ​មក​វិញ​តែ​ផ្លែ​តែ​ផ្កា ប្រមូល​ប្រាក់​បាន​ច្រើន​លើសលប់ ដើម្បី​តែ​អនាគត​ពេល​ទៅ​មុខ​បន្ទាប់​ទៀត។ ជា​ពិសេស​កំឡុង​ពេល​នេះ អ្នក​ក៏​ងាយ​នឹង​ប្រទះ​សំណាង​ដោយ​ចៃដន្យ​ជា​រឿយៗ​ផង​ដែរ។…

Fddf
ប្លែកៗ

ស្វែងរក​ម្ចាស់​កន្ទុយ​លេខ​ទូរស័ព្ទ ៤ ខ្ទង់​នេះ តាមក្បួនហុងស៊ុយ លុយចូលឆឹបៗដើមឆ្នាំ ២០២៣

តាម​ក្បួន​ហុងស៊ុយ​សម្រាប់​ម្ចាស់​លេខ​ទូរស័ព្ទ ដែល​មាន​កន្ទុយ​លេខ ៤ ខ្ទង់ ដូច​បង្ហាញ​ខាង​ក្រោម នៅ​ដើមឆ្នាំ ២០២៣ គឺ​ជា​ឆ្នាំ​លាភ​ នាំ​សំណាង ឃ្លាំង​ទ្រព្យ​បើក​ទ្វារ៖ កន្ទុយ​លេខ ២ ឧទាហរណ៍៖ ០១២ ១១៣ ១១២ អ្នក​ដែល​មាន​កន្ទុយ​លេខ​ទូរស័ព្ទ​លេខ ២ នោះ​នឹង​ទទួល​បាន​លាភ​សំណាង ការងារ​កាន់​តែ​រលូន មាន​ឱកាស​អាច​ឡើង​ប្រាក់​ខែ ឡើង​មុខ​តំណែង ឡើង​យស នៅ​កន្លែង​ការងារ​គ្រប់​ស្ថាប័ន។ ទោះ​ជា​យ៉ាង​ណា យើង​ណែនាំ​ឲ្យ​បុគ្គល​នេះ គួរ​ប្រយ័ត្ន​នូវ​ពាក្យ​សម្តី និង​ការ​សម្រេច​ចិត្ត​មួយ​ចំនួន ព្រោះ​អាច​នាំ​ឲ្យ​កើត​សត្រូវ​ក្បែរ​ខ្លួន អ៊ីចឹង​សំណាង អាច​នឹង​ផាត់ ហើយ​ក្លាយ​ជា​គ្រោះ​វិញ។…

New Copy
តេស្តIQ

អ្នកកើតក្នុងឆ្នាំទាំង ៣ ដាច់ខាតកុំនិយាយថា ខ្លួនឯងក្រឱ្យសោះ

យោងតាមក្បួនហោរាសាស្ត្របានឱ្យដឹងថា មនុស្សដែលកើតក្នុងឆ្នាំទាំង ៣ខាងក្រោមនេះ គឺជាមនុស្សដែលមានមាត់ទិព្វ ក្នុងឆាកជីវិតរបស់គេ និយាយបែបណា ដំណើរជតាជីវិត ក៏ស្របទៅតាមមាត់របស់គេផងដែរ។ យ៉ាងណាមិញ ហោរាសាស្ត្របានដាស់តឿនមនុស្សកើតក្នុងឆ្នាំទាំង៣នេះ ដាច់ខាតកុំចេះតែនិយាយថាខ្លួនក្រ លំបាក វេទនា ព្រោះអ្វីដែលអ្នកនិយាយ វានឹងដូចមាត់អ្នកថា ដូច្នេះ បើអ្នកថាក្រ អ្នកច្បាស់ជាក្រមួយជីវិតមិនខាន។ ១. ឆ្នាំរោង « នាគ » មនុស្សដែលកើតក្នុងឆ្នាំរោង​ គឺប្រភេទមនុស្សដែលធ្វើការដោយស្ងៀមស្ងាត់ លើសពីនេះ មនុស្សទាំងនេះ​តែងតែគោរពចំពោះពាក្យសម្ដីដែលគេបាននិយាយ ដូច្នេះហើយ ប្រសិនបើគេនិយាយអ្វីហើយ គឺត្រូវតែធ្វើទៅតាមពាក្យដែលគេបាននិយាយចេញមក។ យ៉ាងណាមិញ មនុស្សទាំងនេះ…

Dragon 0000241
ប្លែកៗ

អ្នកចូលចិត្តហឹរកុំរំលង! គុណសម្បត្តិ និងគុណវិបត្តិ សម្រាប់មនុស្សដែលចូលចិត្តញ៉ាំអាហារហឹរ!

មានម្ហូបអាហារខ្លះមានរសជាតិហឹរណាស់ដែលចុងភៅត្រូវរបាំងមុខពេលចំអិនដើម្បីការពារភ្នែកកុំអោយប្រហាយ។ ការបរិភោគអាហារហឹរមានឥទ្ធិពលដែលមិនអាចប្រកែកបានលើរាងកាយទាំងមូល។ ប៉ុន្តែមិនមានមនុស្សច្រើនទេដែលដឹងពីគុណប្រយោជន៍ជាវិជ្ជមាន និងអវិជ្ជមានដែលអ្នកញ៉ាំនឹងត្រូវប្រឈមមុខ។ យោងតាមឯកសារបរទេសដែល Knongsrok ធ្វើការប្រែសម្រួលបានរកឃើញឥទ្ធិពលមួយចំនួនដែលកើតឡើងចំពោះរាងកាយរបស់យើងនៅពេលដែលយើងញ៉ាំអាហារហឹរ។ 1. ធ្វើឱ្យអ្នកស្រកទម្ងន់ © shutterstock.com ,© depositphotos.com ការបរិភោគអាហារហឹរគឺជាមធ្យោបាយងាយស្រួលក្នុងការដុតបំផ្លាញជាតិខ្លាញ់មួយចំនួនពីរាងកាយរបស់យើង។ គ្មានអ្វីដែលអាចជំនួសការធ្វើលំហាត់ប្រាណ និងរបបអាហារដែលមានសុខភាពល្អនោះទេ ប៉ុន្តសារធាតុដែលមាននៅក្នុងម្ទេសត្រូវបានគេស្គាល់ថាវាកបង្កើនក្នុងការចំណាយថាមពល និងបន្ថយជាតិខ្លាញ់ក្នុងខ្លួន។ 2. ភាពអត់ធ្មត់ចំពោះការឈឺចាប់នឹងកើនឡើង © shutterstock.com ,© depositphotos.com ,© depositphotos.com វាពិបាកជឿបន្តិច ព្រោះការបរិភោគអាហារហឹរគឺធ្វើឱ្យយើងក្តៅមាត់សម្រាប់ខ្លួនឯងផ្ទាល់។ ទោះយ៉ាងណាក៏ដោយអ្នកឯកទេសណែនាំថា capsaicin អាចកំណត់គោលដៅសារធាតុពិសេសមួយនៅក្នុងខួរក្បាលរបស់យើងដែលទទួលខុសត្រូវចំពោះអារម្មណ៍ឈឺចាប់។ វាបញ្ឆោតខួរក្បាលរបស់យើងឱ្យរំលងការឈឺចាប់ដែលជាលក្ខណៈពិសេសដ៏ល្អសម្រាប់អ្នកដែលចូលចិត្តហឹរ។ 3. ប្រព័ន្ធភាពស៊ាំនឹងកាន់តែប្រសើរឡើង © shutterstock.com ,© depositphotos.com ,© shutterstock.com…

Gg
ប្លែកៗ

ជ្រើសរើស​ព្រះ​ដំរី​មួយ ដើម្បី​ដឹង​ថា ៣ ថ្ងៃខាងមុខ អ្នក​នឹង​ជួប​រឿង​ល្អ​អ្វី?

តើ​នៅ​រយៈ​ពេល ៣ ថ្ងៃខាងមុខ ចំថ្ងៃទី ៥-៦ និង ៧ មករាមី អ្នក​នឹង​បាន​ជួប​រឿងរ៉ាវ​អ្វី​ក្នុង​ជីវិត? ចូរ​អ្នក​ជ្រើសរើស​ព្រះ​ដំរី​មួយ ដែល​អ្នក​ពេញចិត្ត ដើម្បី​ទទួល​យក​ចម្លើយ​ខាង​ក្រោម៖ ព្រះដំរីទី ១ កុំ​ឈប់​ត្រឹម​នេះ លទ្ធផល​ដែល​ចេញ​ផ្លែផ្កា​កៀក​នឹង​ចូល​មក​ដល់​ហើយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ តែ​កុំ​ភ្លេច​សម្រាក​បន្តិច​ផង ហើយ​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​ទេពកោសល្យ​ពិតប្រាកដ​របស់​ខ្លួន​ឯង ថា​ជា​អ្វី? ដោយឡែកត្រូវបញ្ឈប់​ភាព​ខ្លាច​រអា​នេះ​ចោល ហើយ​ត្រូវ​ក្លាហាន​ជាង​មុន​បន្តិច ព្រោះ​ទេពកោសល្យ​របស់​អ្នក​មាន​ហើយ ចំណេះ​របស់​អ្នក​មាន​ហើយ តែ​នៅ​ឡើយ​គឺ​ភាព​ក្លាហាន​ដែល​អ្នក​មាន​ស្តួចស្តើង​បំផុត។ ព្រះដំរីទី ២ ជ័យជម្នះ ជោគជ័យ​គឺ​នៅ​ជុំវិញ​អ្នកនាពេលខាងមុខ គ្រាន់​តែ​អ្នក​ចាប់​មិន​ទាន់​បាន។ អ្នក​នៅ​រាង​ស្ទាក់ស្ទើរ​បន្តិច លើ​ការ​ចាប់ផ្តើម​ណា​មួយ ដ្បិត​បើ​មើល​ឃើញ​ពី​ភាគរយ​ជោគជ័យ​ខ្ពស់​ក៏​អ្នក​នៅ​តែ​ខ្លាច​ដែរ។…

Hggh
ប្លែកៗ

ម្ចាស់ស្រីឆ្នាំទាំង ៤ លំបាក​ក៏​លំបាក​មិន​យូរ ដូចមានព្រះចាំ​ជួយ សុខៗផុត​អស់​ព្រួយ​ភ័យ

អ្នក​កើត​ឆ្នាំ​ទាំង ៤ ខាង​ក្រោម និយាយ​តែ​ចំពោះ​មនុស្ស​ស្រី ចាំ​សង្កេត​មើល​ចុះ ពួក​នាង​លំបាក​មិន​យូរ​ទេ សុខៗ​ក៏​ដូច​មាន​វិញ្ញាណ​ល្អ មាន​អ្វី​ម្យ៉ាង​មក​រំដោះ​ផុត​ពី​ទុក្ខ គ្រោះ​ភ័យ​ទាំង​ឡាយ ឲ្យ​ក្លាយ​ទៅ​ជា​សំណាង​ល្អ​វិញ៖ ស្រ្តី​កើត​ឆ្នាំ​ជូត – កណ្តុរ ងាយ​នឹង​ត្រូវ​បាន​គេ​បោកប្រាស់ ឬ​ជំពាក់​នេះ​ជំពាក់នោះ​ឥត​ល្ហែរ តែ​នាង​តែង​មាន​ការ​លើកលែង អធ្យាស្រ័យ ហើយ​គុណបុណ្យ​របស់​នាង ក៏​ដូច​ជា​កម្ម​ដែល​ជន​ដទៃ​បាន​សាង មិន​យូរ​មិន​ឆាប់​ក៏​គង់​តែ​បង្វែរ​ត្រលប់​មក។ ជួប​ទុក្ខ​លំបាក ជួប​បញ្ហា​ធ្ងន់​កម្រិត​ណា ក៏​គង់​តែ​អាច​ដោះស្រាយ​ចេញ ដោយ​តែង​តែ​មាន​គេ​មក​ជួយ​ជា​រឿយៗ ជំនួយ​កើត​ដោយ​ចៃដន្យ ឬ​សុខៗ​មាន​គេ​មក​ផ្តល់​នេះ ផ្តល់​នោះ ដែល​វា​ពេល​ខ្លះ ពិត​ជា​ចូលរួម​ចំណែក​ជួយ​ម្ចាស់​ឆ្នាំ​ជូត​បាន​ច្រើន​ណាស់។ សឹងតែថា មិនចង់ជឿ ព្រោះពេលជួបទុក្ខ…

Tre
ប្លែកៗ

ជ្រើសរើសសន្លឹកបៀរ ដើម្បីយកសារបន្ទន់ចិត្ត សម្រាប់ខែថ្មី ខែមករា

ខែថ្មី ខែមករា ក៏កៀកនឹងចូលមកដល់នៅពេលដ៏ខ្លីខាងមុខ ដោយវាហាក់ធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយជាបណ្តើរៗទៅហើយ សម្រាប់ចាប់ផ្តើមជំហានជីវិតបន្ទាប់ទៀត។ ចូរជ្រើសរើសសន្លឹកបៀរមួយ ដែលអ្នកពេញចិត្ត ដើម្បីទទួកយកសារបន្ទន់ចិត្ត អង្រួនក្តីស្រមៃ ក៏ដូចជាអាចបង្កើនស្នាមញញឹមបន្ថែម៖ សន្លឹកបៀរទី ១ ពេលនេះ​ជា​ពេល​ល្អ​បំផុត​ដើម្បី​ជឿជាក់​លើ​ក្តី​សុបិន្ត​របស់​ខ្លួន​ឯង ហើយ​សួរ​ខ្លួន​ឯង​តើ​ក្នុង​ជីវិត​នេះ​អ្នក​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ? ប្រើប្រាស់​ឆន្ទៈ​និង​មហិច្ឆតា រួច​ដើរ​តាម​ផ្លូវ​នោះ អម​ដោយ​ការ​គិត​វិជ្ជមាន និង​ភាព​ច្នៃប្រឌិត​ដែល​អ្នក​មាន​តាំង​ពី​ដើម​មក។ ដំណើរ​ផ្សងព្រេង​រយៈ​ពេល​យូរ វា​ទាមទារ​សំណាង​ខ្លះ​ដែរ អ៊ីចឹង​ហើយ​ទើប​ការ​គិត​វិជ្ជមាន​ជា​ជម្រើស​ល្អ​បំផុត ព្រោះ​អំណោយទាន​ពី​ធម្មជាតិ​ភាគ​ច្រើន តែងតែ​ធ្លាក់​មក​ដល់​មនុស្ស​ដែល​គិត​វិជ្ជមាន​ប៉ុណ្ណោះ។ សន្លឹកបៀរទី ២ បន្ត​នូវ​ភាព​ដឹងគុណ ការ​អំណរគុណ​ដល់​អ្នក​ដែល​បាន​ជួយ​អ្នក ហើយ​រឿង​ល្អៗ​នឹង​បន្ត​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ខាង​មុខ។ ក៏​កុំ​ភ្លេច​អរគុណ​ខ្លួន​ឯង​សម្រាប់​គ្រប់​យ៉ាង​ដែល​បាន​ធ្វើ និង​អ្វី​ដែល​អ្នក​ដទៃ​បាន​ជួយ​អ្នក។ ព្យាយាម​រក្សា​តុល្យភាព​នៃ​ការ​គោរព​ខ្លួន​ឯង​និង​អ្នក​ដទៃ ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ​ពេល​នេះ។…

Rtrt
ប្លែកៗ

តើ​សំណាង​អ្វី កំពុង​រង់ចាំ​អ្នក នៅ​ដើមឆ្នាំថ្មី ២០២៣?

តាម​រយៈសន្លឹកបៀរទាំង ៤ ខាង​ក្រោម Knongsrok សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​មួយ ហើយ​យើង​នឹង​បង្ហាញ​ឆ្លើយតប​ទៅ​វិញ ដោយ​នៅ​ដើមឆ្នាំ ២០២៣ នេះ តើ​ជីវិត​អ្នក​នឹង​បាន​ជួប​រឿង​ល្អ​អ្វី? សន្លឹកបៀរទី ១ – កំណប់​ប្រាក់ មាស​ប្រាក់​នឹង​ហូរ​ចូល​ជីវិត​អ្នក​នៅ​ឯដើមឆ្នាំថ្មីនេះ ដោយ​អ្នក​មាន​លទ្ធភាព​អាច​ទិញ​របស់របរ​លំអ​ខ្លួន​ជា​ច្រើន ក៏​ដោយសារ​តែ​ចំណូល​គុណ​ទ្វេ ធៀប​នឹង​ចុង​ឆ្នាំចាស់។ តាម​ពិត​ទៅ​ការ​ខិតខំ​របស់​អ្នក​គឺ​មាន​ហើយ មិន​មែន​ថា​អត់​ទេ នៅ​ខណៈ​នេះ គ្រាន់​ថា​សំណាង​មិន​ទាន់​ចូល​មក​ដល់​តែ​ប៉ុណ្ណោះ។ អត់ធ្មត់​បន្តិច បន្ត​រក្សា​ជំហរ ហើយ​ឆន្ទៈ​ត្រូវ​ដាក់​ឲ្យ​ខ្ពស់​ដូច​មុន នោះ​មិន​យូរ​ទេ សញ្ញា​ល្អ សញ្ញា​វិជ្ជមាន នឹង​ចាប់ផ្តើម​រំលេច​ឡើង​ជា​បណ្តើរៗ ចាប់​ពី​ក្រោយ​ប៉ុន្មាន​ខែ​ខាង​មុខ​ត​ទៅ។ សន្លឹកបៀរទី ២…

Reer
ប្លែកៗ

សប្តាហ៍ថ្មី ២-៨ មករា ម្ចាស់​ឆ្នាំ ៣ រាសី​ឡើង​កប់​ពពក ដូច​បាន​ប្រទះ​កំណប់​មាស​ប្រាក់

វាសនា​មនុស្ស​ឡើង​ចុះ​មិន​ស្ថិតស្ថេរ​ទេ ហើយ​មិន​ជឿ​ក៏​មិន​បាន​ដែរ ព្រោះ​កន្លង​មក Knongsrok បាន​ចែករំលែក​ការ​ទស្សន៍ទាយ​ត្រូវ​ដល់​បងប្អូន​ជា​ច្រើន​មក​ហើយ។ បន្ត​ទៅ​រយៈ​ពេល ៧ ​ថ្ងៃ​ចន្លោះ​ សប្តាហ៍ថ្មី ខែថ្មី ឆ្នាំថ្មីនេះ ចំទី ២ ដល់ទី ៨ មករា មាន​មហា​ឆ្នាំ​ទាំង ៣ ដែល​រាសី​ឡើង​ខ្ពស់​កប់​ពពក ដូច​បាន​ប្រទះ​កំណប់​មាស​ប្រាក់៖ អ្នក​កើត​ឆ្នាំ​ច – ឆ្កែ ជា​ជំពូក​មនុស្ស​ស្ងប់ស្ងាត់ ​បើ​សប្បាយ​ក៏​មិន​សប្បាយ​អស់​ពី​ខ្លួន បើ​កើត​ទុក្ខ ក៏​ចូលចិត្ត​លាក់​មិន​ឲ្យ​គេ​ដឹង។ ជាង​នេះ ចំណាំ​មើល​ចុះ ម្ចាស់​ឆ្នាំ​ច ឆាប់​ខឹង​ក៏​ឆាប់​បាត់​ទៅ​វិញ​ដែរ ពោល​មិន​ចេះ​រក្សា​កំហឹង​ទុក​នឹង​ខ្លួន​យូរ​ឡើយ។…

Gfgf
ប្លែកៗ

ទេវតា​ទ្រព្យ​ កត់​ឈ្មោះ​ម្ចាស់​ថ្ងៃ​កំណើត​ទាំង ៨ បោះពួយឈោងបាន​ផ្កាយ​សំណាង​ធំ ​នាពាក់កណ្តាលឆ្នាំ ២០២៣

តាម​ហោរាសាស្រ្ត​បាន​ដំណាល​មក​ថា សម្រាប់​អ្នក​កើត​ចំ​ថ្ងៃ​កំណើត​ទាំង ៨ ខាង​ក្រោម សម្រាប់​យីអ៊ុន​នាពាក់កណ្តាលឆ្នាំ ២០២៣ ពួក​គេ​នឹង​ទទួល​បាន​ផ្កាយ​សំណាង​ដ៏​ធំ​មួយ ដែល​ជា​លាភ​ចារ​ចេញ​ពី​ទេវតា​ទ្រព្យ៖ (បញ្ជាក់ និយាយ​ពី​ថ្ងៃ​កំណើត មិន​សំដៅ​ខែ​ណា​មួយ​ឡើយ) អ្នក​កើត​នៅ​ថ្ងៃ​ទី ៣ និង​ទី ៥ មនុស្ស​ដែល​កើត​ចំ​ថ្ងៃ​ទី ៣ ឬ​ទី ៥ មិន​ថា​ខែ​ណា​ក៏​ដោយ (ឧទាហរណ៍៖ អ្នកបានកើតនៅថ្ងៃទី ០៣ មករា ឬ ០៥ កញ្ញា) តាមក្បួនដំណាលមក នៅ​ឆ្នាំ​នេះ ពួក​គេ​បាន​ព្យាយាម ហត់នឿយ​ច្រើន​ខ្លាំងណាស់ ដូច្នេះសម្រាប់​ផល​ដែល​បម្រុង​នឹង​បាន…

Fddf
ប្លែកៗ

រើសរូបភាពមួយ ដើម្បីទស្សន៍ទាយដឹងថា ៧ ថ្ងៃខែថ្មីមករា អ្នកនឹងជួបរឿងអ្វី?

តើអ្នកជឿលើវាសនា និងការរៀបចំទុកជាមុននៃជីវិតដែរទេ? ការពិតទៅគឺវាអាចកើតមានពិតមែន ដោយអ្នកគ្រាន់តែជ្រើសរើសនៅរូបព្រះមួយ ក្នុងចំណោមព្រះទាំង ៤ អង្គ នោះអ្នកនឹងអាចដឹងបាន ថានឹងមានរឿងអ្វីកើតឡើងទៅលើអ្នកក្នុងកំឡុងដើមខែមករា ចំឆ្នាំថ្មី ២០២៣ រាប់ពីថ្ងៃទី ០១ ដល់ទី ០៧ មករា៖ ព្រះអង្គទី ១ អ្នកនឹងទទួលបានភាពជោគជ័យក្នុងទំនាក់ទំនងស្នេហា នៅពេលខាងមុខ ដែលអាចថា មនុស្សដែលអ្នករង់ចាំ គេនឹងរំលេចវត្តមានមកហើយ។ បើអ្នកឯកោពេលនេះ ត្រូវចាំថាមិនយូរទៀតនោះទេ ពេលវេលានៃការគូគ្រងជាមួយដៃគូជីវិត នឹងរំលេចមកដល់ឆាប់ៗនេះ នៅវេលាឆ្នាំថ្មី ២០២៣។ ព្រះអង្គទី ២ សំណាងគឺកំពុងរង់ចាំអ្នកនៅផ្លូវខាងមុខនាខែមករានេះ…

Reer
ប្លែកៗ

លើកទឹកចិត្តខ្លួនឯង! រើសសន្លឹកបៀរមួយ ដើម្បីទម្លាយពីចំណុចខ្លាំង ដែលធម្មជាតិផ្តល់ឲ្យអ្នក

តាមរយៈសន្លឹកបៀរទាំង ៣ ដូចបង្ហាញក្នុងរូប ចូរអ្នកធ្វើការជ្រើសរើសយកមួយ ហើយយើងនឹងបង្ហាញនូវចម្លើយ ពាក់ព័ន្ធនឹងចំណុចខ្លាំងពីធម្មជាតិរបស់អ្នក ដែលអាចត្រួសត្រាយនាំឲ្យអ្នកឆ្ពោះទៅរកវិថីជោគជ័យក្នុងជីវិត៖ សន្លឹកបៀរទី ១ អ្នកជាមនុស្សដែលស្មោះត្រង់ និងចេះយកអាសាមនុស្សជុំវិញខ្លួន។ អ្នកច្រើនចូលចិត្តចែករំលែកតែរឿងសប្បាយទៅកាន់មនុស្សដែលអ្នកស្និទ្ធបំផុត ហើយអ្នកមិនសូវចេះបង្ហាញទុក្ខសោកមុខមនុស្សទូទៅឡើយ ពោលគឺតែងតែមានស្នាមញញឹម ទោះពីក្រោយនោះមានរឿងអ្វីក៏ដោយ។ មូលហេតុនេះ ទើបថ្នាក់លើ ទើបអ្នកមានឋានៈខ្ពស់ជាងខ្លួន ចូលចិត្តរាប់អានអ្នក ព្រោះពួកគាត់មិនចូលចិត្តបែបមនុស្សពូកែ Drama ឬតែងតែបង្ហាញទុក្ខសោកច្រើនពេកទេ ពោលចង់បានមនុស្សមានការតស៊ូខ្ពស់ដូចជាអ្នកនោះឯង។ សន្លឹកបៀរទី ២ អ្នកជាមនុស្សដែលឲ្យតម្លៃទៅលើមិត្តភាពជាធំ អ្នកពេញចិត្តក្នុងការជួយគេ ជួយស្រោចស្រង់គេនៅពេលជួបការលំបាក ហើយក៏រំពឹងថាពួកគេនឹងជួយអ្នកវិញនៅថ្ងៃណាមួយ។ អ្នកយល់ថា ជីវិតមនុស្សយើងមិនស្ថិតស្ថេរនោះទេ មានឡើងមានចុះ…

Anh Phat Thich Ca Mau Ni 03ងហងហ
ប្លែកៗ

គ្រប់​ទឹក! អ្នក​កើត​ឆ្នាំ ៤ មាន​ព្រះ​ចាំជួយ ការពារ​ឆ្វេង​ស្តាំ ​​ពេញ ៣ ខែដំបូង ២០២៣

នៅរយៈពេល ៣ ខែដំបូង ចន្លោះមករា ដល់មិនា ២០២៣ នេះ អ្នកដែលកើតឆ្នាំទាំង ៤ ដូចបង្ហាញខាងក្រោម នឹងមានឱកាសទទួលបានសំណាងល្អច្រើន ហើយជោគជតារាសីរបស់ពួកគេ ក៏មានការឡើងខ្ពស់ត្រដែត ខុសពីអ្នកកើតឆ្នាំដទៃ៖ ១) ឆ្នាំកុរ – ជ្រូក ៣ ខែដើមឆ្នាំ ២០២៣ រាប់ចាប់ពីខែមករាតទៅមុខ ដល់ខែមិនា សម្រាប់អ្នកកើតឆ្នាំកុរ នឹងមានការផ្លាស់ប្តូរវិជ្ជមានសម្រាប់ជីវិត។ កាបូបដាក់លុយរបស់អ្នកនឹងពេញខ្លាំងជាងមុន ហើយក៏នាំទាំងសំណាងមកដល់អ្នកនិងក្រុមគ្រួសារ។ ២) ឆ្នាំច – ឆ្កែ មានផ្កាយសំណាងជាច្រើន…

New Copy
ប្លែកៗ

ប្រជ្រុយល្អទាំង ៤ ទីតាំង បង្ហាញពីលាភសំណាងរបស់មនុស្សប្រុស

ត្រឹមតែប្រជ្រុយ ក៏អាចបង្ហាញពីជោគជតា អនាគត និងលាភសំណាងរបស់មនុស្សម្នាក់ៗបានដែរ។ យ៉ាងណាមិញ សម្រាប់មនុស្សប្រុស ដែលមានប្រជ្រុយស្ថិតក្នុងទីតាំងទាំង៤ ដូចដែលបានរៀបរាប់ខាងក្រោមនេះ បង្ហាញថា គេជាមនុស្សដែលមានសំណាងច្រើនក្នុងជីវិត មិនថាធ្វើការ ឬរកស៊ីនោះទេ មនុស្សទាំងនេះ រមែងទទួលបានជោគជ័យធំ លើសពីការរំពឹងទុក។ ១. ប្រជ្រុយនៅលើចង្កា បុរសដែលមានប្រជ្រុយនៅលើចង្កា ត្រូវបានគេចាត់ទុកថាជាប្រជ្រុយបង្ហាញពីភាពថ្លៃថ្នូ។ ពួកគេកម្រនឹងព្រួយបារម្ភអំពីការងារ កេរ្តិ៍ឈ្មោះ ឬបញ្ហាសាមញ្ញៗ ដូចជាអាហារ លុយកាក់ជាដើម។ នេះគឺជាប្រជ្រុយសំណាងមួយ ដូច្នេះបុរសមិនគួរលុបវាចោលទេ។ មនុស្សដែលមានប្រជ្រុយត្រង់ចង្កានេះ បញ្ជាក់ថា ពួកគេភាគច្រើនធំឡើងក្នុងគ្រួសារដែលមានលក្ខខណ្ឌសេដ្ឋកិច្ចល្អ។ ពួកគេបានទទួលការអប់រំយ៉ាងពេញលេញ និងហ្មត់ចត់ពីឪពុកម្តាយ។ ដរាបណាពួកគេមានភាពស្មោះត្រង់…

Jhjh
ប្លែកៗ

កុំ​ឆ្ងល់​ថា​ម៉េច​រកស៊ី​មិន​ឡើង ហើយ​ចេះ​តែ​ស៊យ តាម​ពិត​មក​ពី​ទុក​របស់ ៥ នេះ​ក្នុង​ផ្ទះ

តាម​ក្បួន​ហុងស៊ុយ និង​ចាស់​បុរាណ​ដំណាល​ត​គ្នា​មក​ថា ​ម្ចាស់​ផ្ទះ​ទាំង​ឡាយ​ មិនថាផ្ទះធំផ្ទះតូច ចាំបាច់ហាម មិនឲ្យ​រក្សា​ទុក​របស់​ ៥ នេះ​ក្នុង​ផ្ទះ​នោះ​ទេ បើ​ទោះ​បី​ជា​នៅ​ប្រើ​បាន​ឬ​មិន​បាន សូម​យក​វា​ទៅ​បោះ​ចោល ដើម្បី​បញ្ចៀស​សំណាង​មិន​ល្អ​ផ្សេងៗ៖ នាឡិកា​ងាប់ នាឡិកា​គឺ​ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​ពេលវេលា​កំណត់​នៃ​ជីវិត នៅ​ពេល​ដែល​វា​ឈប់​លែង​​ដំណើរការ នោះ​ត្រូវ​បាន​គេ​ជឿ​ថា បាន​តំណាង​ឲ្យ​សញ្ញា​អាក្រក់​មួយ ដែល​អាច​ជា​ការ​បាត់បង់​លាភ​ធំ បាត់បង់​សំណាង​ហើយ​បញ្ហា​រមែង​ចេះ​តែ​កើត​មាន​ដល់​ម្ចាស់​ផ្ទះ។ ដូច្នេះ​ហើយ​នៅ​ពេល​ដែល​នាឡិកា​ឈប់​ដើរ សូម​ប្រញាប់​ជួសជុល​ឬ​ប្តូរ​ថ្មី មិន​អ៊ីចឹង​ទេ​សូម​យក​វា​ទៅ​បោះ​ចោល​បើ​អ្នក​លែង​ប្រើប្រាស់។ បញ្ជាក់ នេះសំដៅទាំងប្រភេទនាឡិកាព្យួរជាប់ជញ្ជាំង ដូចគ្នានឹងនាឡិកាដៃ ដែលអ្នកប្រើប្រាស់ជាប្រចាំ។ កាបូប​រហែក កាបូប​ដាក់​លុយ ដាក់​លាភ តែ​បើ​វា​រហែក​មាន​ន័យ​ថា​វា​របូត ជ្រុះ​លាភ​មក​ខាង​ក្រៅ​អស់​ហើយ។ តាម​ក្បួន​ហុងស៊ុយ​គឺ​ត្រូវ​តែ​ជៀស​ឲ្យ​បាន​ការ​ទុក​របស់​នេះ​ក្នុង​ផ្ទះ ឬ​ក្នុង​បន្ទប់…