នៅរយៈពេល ៩៩ ថ្ងៃខាងមុខ ហោរាសាស្រ្តបានទស្សន៍ទាយដល់ជោគវាសនាម្ចាស់ឆ្នាំ ៣ ដែលរមែងកើតមានរឿងមិនល្អក្នុងជីវិត អារម្មណ៍វេទនាធ្វើទុក្ខបេះដូង នឹងត្រូវរសាត់បាត់អស់ ហើយផាត់មកវិញ តែក្តីសុខ ការសប្បាយក្នុងក្រុមគ្រួសារ៖
អ្នកកើតឆ្នាំច – ឆ្កែ

ជាមហាឆ្នាំទីមួយ ដែលទេវតាកត់ចូលបញ្ជីជួបសុខ នៅរយៈពេល ៩៩ ថ្ងៃបន្ទាប់។ នេះដូចត្រូវបានគេបំភ្លឺដោយសំណាងពណ៌ក្រហម ចិញ្ចាចចូលមកក្នុងជីវិត ពោលឲ្យកើតតែភាពសុខសប្បាយ សម្បូរហូរហៀរផ្នែកទ្រព្យ។
អ្នកក៏នឹងរីកចម្រើន ឆ្ពោះទៅមុខ ត្រដែតទៅលើ រង្គើអស់ទុក្ខសោកទាំងឡាយ ហើយបំពេញមកវិញតែផ្លែតែផ្កា ប្រមូលប្រាក់បានច្រើនលើសលប់ ដើម្បីតែអនាគតពេលទៅមុខបន្ទាប់ទៀត។ ជាពិសេសកំឡុងពេលនេះ អ្នកក៏ងាយនឹងប្រទះសំណាងដោយចៃដន្យជារឿយៗផងដែរ។
អ្នកកើតឆ្នាំមមែ – ពពែ

ម្ចាស់ឆ្នាំមមែ មានឱកាសអាចជួបជុំបងប្អូន ញាតិមិត្តជិតឆ្ងាយ បន្សល់តែស្នាមញញឹម និងការចងចាំល្អ នៅកំឡុងពេល ៩៩ ថ្ងៃបន្ទាប់។ កំឡុងពេលនេះដែរ វាក៏ជា “ពេលវេលាមាស” កើតមានតែសញ្ញា “+” ជាតម្រុយបង្ហាញថា ទាំងអ្នកវិនិយោគចាស់ថ្មី លើរបរអ្វី ក៏នឹងបានផលចំណេញមកវិញយ៉ាងក្រាស់ក្រែល។
យ៉ាងណាក៏មានដំបូន្មានសម្រាប់ម្ចាស់ឆ្នាំមមែផងដែរ នោះគឺត្រូវតែចេះចាប់យកឱកាសឲ្យបានល្អ ព្រោះឱកាសខ្លះ មួយជីវិតកើតតែម្តងប៉ុណ្ណោះ ដូច្នេះត្រូវតែប្រឹងប្រែង ត្រៀមខ្លួនជានិច្ច ទើបរំពឹងអាចបានផលមកវិញ ក៏ធំធេងទៅតាមនោះ។
អ្នកកើតឆ្នាំកុរ – ជ្រូក

ពេលវេលារបស់អ្នកចូលមកដល់ហើយ នៅ ៩៩ ថ្ងៃរាប់ពីដើមខែមករាតទៅ រឿងរ៉ាវសោកសៅនឹងរសាត់បាត់អស់ ផ្លោះមកវិញ តែលាភ តែសំណាង ល្មមឲ្យអ្នកភូមិអ្នកផានមានការច្រណែននឹងអ្នកជាខ្លាំង។
ជាពិសេសអ្នកមានគូហើយ វិថីត្រូវដើរពេលខាងមុខ នឹងសម្រុកមកវិញ ដោយប្រាក់ចំណូលហូរចូលជាច្រើនឥតឧបមា។ រីឯអ្នកមិនទាន់មានស្នេហា ថាមិនត្រូវក៏នឹងអាចប្រទះគូគាប់ភ្ជាប់និស្ស័យ ចាប់ពីពេលវេលាខាងមុខផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

