ស្អែកសុក្រ​សិរី ​ថ្ងៃ​ចន្ទ​ពេញ​វង្ស​ប្រចាំ​ខែ ចិន​សែ​ទាយ​ថា​ឆ្នាំ ៤ ឡើង​ដល់​ចំណុច​កំពូល

Fder
ការផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សុក្រ​ទី ០៦ មករា​ស្អែក​នេះ គឺ​ជា​ថ្ងៃ​ចន្ទ​ពេញ​វង្ស​ប្រចាំ​ខែ​មករា ហើយ​តាម​ក្បួន​ចិន​សែ​ក៏​ទស្សន៍ទាយ​ឃើញ​ថា ជោគវាសនា​អ្នក​កើត​ឆ្នាំ​ទាំង ៤ ដូច​រៀបរាប់​ខាង​លើ នឹង​ឡើង​ខ្ពស់​ត្រដែត ឆ្ពោះ​ទៅ​កាន់​ចំណុច​កំពូល៖

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខ្លា​ពិត​ជា​សំណាង​ណាស់ ដោយ​ក្រៅ​តែ​ពី​ការ​ខិតខំ ឧស្សាហ៍​ព្យាយាម​របស់​បុគ្គល​នេះ​ស្រាប់​ផង ក៏​ដល់​ពេល​សំណាង​ចូល​មក​ដល់​ហើយ​ដែរ។ បើ​អ្នក​បាន​ដាក់​ពាក្យ​ប្រឡង​ ឬ​ដាក់​ពាក្យ​ដើម្បី​សុំ​ធ្វើ​ការងារ​តំណែង​អ្វី​មួយ នោះ​នឹង​បាន​ចម្លើយ​ឆាប់ៗ​នៅដើមខែមករានេះ។

ជោគវាសនា​ម្ចាស់​ឆ្នាំ​ខាល អំណោយ​ទាន​ល្អ​ណាស់ នៅ​ខែមករា​ថ្មី​នេះ ក្រោយ​ពី​ឆ្លង​ទុក្ខ​ជា​ច្រើន​នៅ​ខែ​ចាស់​សីហា។ លុយ​កាក់​នឹង​ហូរ​ចូល​ឥត​ខ្វះ​ចាយ ហើយ​បញ្ហា​ទាំង​ឡាយ​ក៏​រសាត់​បាត់​អស់ រី​ឯ​កំហុស​ធ្លាប់​បាន​ប្រព្រឹត្តិ ក៏​ត្រូវ​បាន​បំភ្លេច​ចោល​ក្នុង​ក្រសែ​ភ្នែក​ជន​ជិត​ឆ្ងាយ​ទាំង​ឡាយ​ដែរ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​មមែ – ពពែ

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​មាន​ភាព​អត់ធ្មត់ ឧស្សាហ៍​ព្យាយាម មិន​ខ្លាច​ទេ​ការ​លំបាក ហើយ​រមែង​ស្វែងរក​ឱកាស​ផ្លាស់ប្តូរ​ជីវិត ដោយ​មិន​ចាំ​នរណា​មក​ចង្អុល មក​បង្ហាញ​ឡើយ។ ម្ចាស់​ឆ្នាំ​មមែ មាន​លទ្ធភាព​អាច​បង្កើត​ទ្រព្យ​ធំ​នៅ​ពេល​ខាង​មុខ ដោយ​ខ្លួន​ឯង។

ការផ្សាយពាណិជ្ជកម្ម

នៅថ្ងៃសុក្រ ចំចន្ទពេញវង្ស ចាប់​ពី​ម៉ោង ០០:០០ ​ថ្ងៃ​ទី ០៦ មករា ត​ទៅ អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន ពោល​ជីវភាព​នឹង​បោះ​ជំហាន​ធំ​ត្រឹម​មួយ​ពព្រិច​ភ្នែក។ អ្នក​អាច​លក់​ដាច់​របស់​ទ្រព្យ​ធំ សល់​លុយ​ចំណេញ​ជា​ច្រើន​ចូល​ផ្ទះ ហើយ​បើ​អ្នក​បន្ត​ខិតខំ​លើ​គន្លង​ដដែល នោះ​សំណាង​ក៏​នឹង​កាន់​តែ​រលូន​បន្ត​ពេញ​មួយ​ខែ។

អ្នក​កើត​ឆ្នាំ​កុរ – ​ជ្រូក

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ម្ចាស់​ឆ្នាំ​ទី ១២ ឯ​ណេះ​វិញ ទៅ​មើល​ការងារ​ និង​ការ​រកស៊ី គឺ​កាន់​តែ​ប្រសើរ​ឡើង​នៅ​ខែ​មករាខាង​មុខ ដោយ​លុយកាក់​នឹង​ហូរចូល សម្បូរហូហៀរ​ពេល​មួយ​ខែ​រាប់ចាប់ពីថ្ងៃទី ០៦ តទៅ។ កិច្ច​សន្យា​បន្ថែម​ចំណូល ​ប្រាក់​ចំណេញ​ទាំង​ដុំ នឹង​ចូល​មក​នៅ​ពេល​បន្ទាប់ ពោល​អាច​រាប់​បាន​ម្ចាស់​ឆ្នាំ​កុរ ជា​តារា​សំណាង​ដ៏​ធំ​ប្រចាំ​ខែមករា។

អ្នក​កើត​ឆ្នាំច – ឆ្កែ

ការផ្សាយពាណិជ្ជកម្ម
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិត​ម្ចាស់​ឆ្នាំ​ច នៅ​កំឡុង​ខែមករា រា់បពីថ្ងៃទី ០៦ ថ្ងៃសុក្រ ចន្ទពេញវង្ស មិន​ថា​តែ​អ្នក​ប្រកប​ការងារ ឬ​របរ​រកស៊ី​ជួញដូរ នឹង​ពុំ​មាន​ឧបសគ្គ​អ្វី​កើត​ឡើង​ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​ទទួល​បាន​ការ​កោត​សរសើរ លើក​មុខ​លើក​មាត់​ពី​ថ្នាក់​លើ ក៏​ដូច​ជា​អតិថិជន ដែល​ផ្តល់​ទាំង​ប្រាក់​ចំណូល ទាំង​កិត្តិយស​មក​អ្នក។

រឿង​នឹក​ស្មាន​មិន​ដល់​នឹង​កើត​មាន នៅ​ចន្លោះ​ពេល ៣ ថ្ងៃ​បន្ទាប់ ដោយ​សំណាង​មួយ​ក្នុង​សំណាង​ធំ​ទាំង ៣ ប្រចាំ​ខែ នឹង​រំលេច​ឡើង។ ចន្លោះ​ពេល​នេះ ជីវិត​អ្នក​គ្មាន​ការ​ធ្លាក់​ចុះ​អ្វី​ឡើយ ពោល​មាន​តែ​សញ្ញា​ឡើង​បុក​ទៅ​លើ​ជានិច្ច៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម