ឆ្លងចូលថ្ងៃខាងស្អែក ថ្ងៃចន្ទ នឹងចាំសំណាងចូលមកដល់ ពោលរយៈពេល ១ អាទិត្យពេញខាងមុខ តាមរយៈការជ្រើសរើសនូវរូបស្លឹកពោធិ៍ប្រាក់មួយ ក្នុងចំណោមស្លឹកទាំង ៤ នោះនឹងអាចបង្ហាញចម្លើយ ថាតើសំណាងអ្វីកំពុងរង់ចាំអ្នក?
ស្លឹកពោធិ៍ប្រាក់ទី ១

នៅក្នុងជីវិតរបស់អ្នកនៅពេលដ៏ខ្លីខាងមុខ នឹងមានការផ្លាស់ប្តូរដ៏ធំមួយ ហើយវាក៏ជាការសម្រេចចិត្តដ៏សំខាន់បំផុត ដែលអ្នកត្រូវធ្វើដោយការបោះជំហានទៅមុខ ហើយកុំមានការភ័យខ្លាចអ្វីឲ្យសោះ។ បើទោះបីជាមានអ្វីដែលរាំងស្ទាក់នៅផ្លូវធ្វើដំណើរដំបូងៗ ក៏កុំបញ្ឈប់ឲ្យសោះ ចូរប្រឹងប្រែងបន្តិច នោះជោគវាសនារបស់អ្នកនឹងទទួលបានលាភធំ ជាការតបស្នងមកវិញ។
ស្លឹកពោធិ៍ប្រាក់ទី ២

សប្បាយរីករាយជាបណ្តើរៗទៅ ក្តីស្រមៃមួយរបស់អ្នកនឹងក្លាយជាការពិតនៅពេលខាងមុខ។ ភាពជោគជ័យនឹងដើរអមជាមួយគ្នា ហើយចូរប្រើប្រាស់ឱកាសដែលអ្នកមានទាញយកប្រយោជន៍ពីវាឲ្យបាន។ បើអ្នកកំពុងបម្រើការងារនៅស្ថាប័នណាមួយ អ្នកត្រៀមនឹងទទួលបានលាភតាមរយៈការឡើងតំណែងទៀតផង។
ស្លឹកពោធិ៍ប្រាក់ទី ៣

ជាសំណាងបែប រ៉ូមែនទិក ដែលមានន័យថាឆាប់ៗនេះអ្នកនឹងបានជួបមនុស្សដែលស្ថិតក្នុងប្រភេទតម្រូវការរបស់អ្នក ហើយគេនឹងអាចផ្តល់ឲ្យអ្នកនូវភាពផ្អែមល្ហែម និងការយកចិត្តទុកដាក់ដែលអ្នករំពឹងចង់បានយូរណាស់មកហើយ។
ស្លឹកពោធិ៍ប្រាក់ទី ៤

សប្តាហហ៍ចាស់ ហែលកាត់បញ្ហាច្រើនណាស់មែនទេ រឿងជាច្រើនបានដាក់បន្ទុកកាន់តែធ្ងន់មកលើអ្នក តែមិនអីទេ ចូលដល់សប្តាហ៍ថ្មី វានឹងធូរស្រាលច្រើនហើយ។ សម្ពាធការងារ គ្រួសារ ជីវិតផ្ទាល់ខ្លួន នឹងសឹងតែលែងមាន នាំឲ្យអ្នកទទួលអារម្មណ៍ថា ស្រឡះក្នុងខ្លួន អាចរីករាយជាមួយពេលវេលានៅខែភ្ជុំបិណ្ឌ បានដោយមានសុភមង្គលជាទីបំផុត។
ស្លឹកពោធិ៍ប្រាក់ទី ៥

ទ្រព្យធំមួយនឹងចូលមកដល់ ដោយវាមិនមែនជាការចំណាយរបស់អ្នកទេ តែជាអំណោយពីមនុស្សស្គាល់គ្នា។ អាចជាការសងសគុណនូវអំពើល្អដែលអ្នកបានជួយគេកន្លងមក ឬអាចជាការលើកទឹកចិត្តសម្រាប់អ្នកប្រកបកិច្ចការងារ ទទួលបានពីថ្នាក់លើ។ រីឯអ្នករកស៊ី គឺនឹងទទួលបានអតិថិជនហូរចូល កើនតួលេខចំណូលលើសសប្តាហ៍ដទៃៗ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

