តាមរយៈព្រះគណេសទាំង ២ អង្គ ដូចបង្ហាញក្នុងរូប តើអ្នកពេញចិត្តរូបភាពណាមួយជាងគេ? តាមរយៈចម្លើយរបស់អ្នក Knongsrok នឹងធ្វើការឆ្លើយតបទៅវិញ នូវអ្វីដែលអ្នកត្រូវកែតម្រូវ ឬត្រូវរំលង ដើម្បីឲ្យជីវិតអាចជួបតែរឿងល្អ នៅកំឡុងខែមករានេះ
ព្រះគណេសទី ១

អង្គទី ១ ណែនាំឲ្យអ្នក បិទមាត់ នូវការជជែករឿងមួយចំនួន ជាពិសេសជាមួយអ្នកធំ អ្នកខ្ពស់ជាងខ្លួន ចូរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ក្នុងកំឡុងខែថ្មីនេះ បើអ្នករៀបចំពាក្យពេចន៍និយាយឲ្យបានត្រឹមត្រូវ នោះនឹងមានអ្នកចូលចិត្តច្រើន ហើយសម្រាប់កន្លែងធ្វើការងារ ក៏នឹងបានថ្នាក់លើកោតសរសើរពីចរិតឥរិយាបថ រីឯកន្លែងរកស៊ី ការប្រើពាក្យសម្តីក៏ជាចំណែកជួយទាញអតិថិជនចូលកាន់តែច្រើន។
ព្រះគណេសទី ២

អង្គទី ២ ណែនាំឲ្យអ្នកកុំចំណាយពេលទៅស្តាប់រឿងឥតប្រយោជន៍របស់អ្នកនេះ អ្នកនោះច្រើនពេក បើគេនិយាយឲ្យស្តាប់ ក៏រំលងធ្វើមិនដឹងខ្លះទៅ។ រឿងណាមានប្រយោជន៍សឹមស្តាប់ រឿងណាហែកហួរគ្រួសារគេ ប្តីប្រពន្ធគេ ក៏កុំស្តាប់ច្រើនពេកអី នាំតែឲ្យផ្លូវចិត្តនៅមិនស្ងប់។
ប្រើត្រចៀកឲ្យមានប្រយោជន៍ ចាំត្រងស្តាប់តែរឿងដែលនាំបទពិសោធន៍ល្អដល់អ្នក ចំណេះដែលបង្រៀនអ្នកឲ្យបោះជំហានទៅរកផ្លូវជោគជ័យ។ ពេលវេលាល្អៗនឹងត្រៀមមកដល់នៅពេលដ៏ខ្លីខាងមុខនេះហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

